Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- កម្មវិធី គណនាលេខរហ័ស IMA | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

៧-បឋមសិក្សាពីថ្នាក់ទី១-ទី៦

ក-អំពីបឋមសិក្សា

សាលា​ឋមសិក្សា​ ប៊ែលធី​ អន្តរជាតិ​ គឺ​ជា​សាលា​រៀន​ឯកជន​មួយ​ដែល​ធំ​ជាង​គេ​ មាន​ទីតាំង​ច្រើន​ជាង​គេ​ តម្លៃ​សិក្សា​សមរម្យ​ជាង​គេ​ និង​ឈាន​មុខ​គេ​ ក្នុង​ការ​ផ្តល់​សេ​វា​អប់រំ​ ផ្នែក​ចំណេះ​ទូទៅ​ ស្រប​តាម​កម្ម​វិធី​សិក្សា​របស់​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ ប៉ុន្តែ​ដោយ​ឡែក​កម្ម​វិធី​សិក្សា​របស់​ប៊ែលធី​ មាន​បន្ថែម ភាសា​អង់គ្លេស​ទៅ​លើ​ចំណង​ជើង​ (Titles) ​និង​ចំណង​ជើងរង​ (Sub-Titles) ​ចាប់​ពី​ថ្នាក់ទី១​ ដល់ទី៦​ ហើយ​មាន​កម្ម​វិធី​សិក្សា​ភាសា​អង់គ្លេស​ចំនួន​២ម៉ោង​ ក្នុង​មួយ​ សប្តាហ៍​ ចាប់​ពី​ថ្នាក់​ទី១​ ដល់​ទី៦​ និង​ កម្ម​វិធី​សិក្សា​កុំព្យូទ័រ​ចំនួន១ម៉ោង​ ក្នុង​មួយ​សប្តាហ៍​សំរាប់​ថ្នាក់​ទី៦​ ។​ សិស្ស​ប៊ែលធី​ បាន​ប្រឡង​ឆមាស​ជាប់​ ១០០%​ ជា​រៀង​រាល់ឆ្នាំ

ខ-អំពី​គ្រូប​ង្រៀន

សាលា​បឋម​សិក្សា​ ប៊ែលធី​ អន្តរ​ជាតិ​ មាន​គ្រូប​ង្រៀន​ដែល​មាន​សញ្ញា​បត្រ​គរុកោសល្យ​បឋម​សិក្សា​ និង​គ្រូ​មួយ​ចំនួន​ទៀត​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ ភាព​ច្នៃ​ប្រឌិត​ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ទេពកោ​សល្យ​ និង​បទ​ពិសោធន៍​គ្រប់​គ្រាន់​ ក្នុង​ការ​បង្រៀន​ ដែល​ធ្វើ​អោយ​សិស្ស​ ងាយ​យល់​ ឆាប់​ចាប់​បាន​ ឆាប់​ចេះ​ និង​ទទួល​នូវ​ចំណេះ​ដឹង​ ប្រកប​ដោយ​សមត្ថភាព​ពេញ​លេញ​យ៉ាង​ពិត​ប្រាកដ។

គ-សម្ភារៈ​រូបវន្ត

សាលា​ ប៊ែល​ធី​ អន្តរ​ជាតិ​ មាន​ដាក់​រូបភាព​ (Posters)​ និង​ពាក្យ​ស្លោក​​​តាម​ជញ្ជាំង​ក្នុង​​ថ្នាក់​​រៀន​ដែល​ទាក់​ទង​ទៅ​នឹង​មេរៀន​ រួម​ទាំង​ឧបករណ៍​សំរាប់​បង្រៀន​​ ដូចជា ​LCD​, Overhead ​Projector,​TV, Flash ​Cards​​និង ​Story​ Cards​ អ៊ិន​ធឺ​ណិត​ និង​អ៊ីម៉ែល, ​បន្ទប់​ហ្វឹក​ហ្វឺន​ភាសា, ​បណ្ណាល័យ​​ធំ​ទូលាយ​​, ម៉ាស៊ីន​ភ្លើង ​ដែល​បង្កភាព​ងាយ​ស្រួល​ក្នុង​ករណី​ភ្លើង​ដាច់។

ឃ-អំពី​ថ្នាក់រៀន

បន្ទប់​រៀន​នីមួយៗ​របស់​ប៊ែលធី​ មាន​ម៉ាស៊ីន​ត្រជាក់​ បំពាក់​ដោយ​កាម៉េរ៉ា​សំរាប់​តាម​ដាន​ការ​សិក្សា​និង​សកម្មភាព​នានា​របស់​សិស្ស​និង​ការ​បង្រៀន​របស់​គ្រូ​ និង​កំណត់​ចំនួន​សិស្ស​ត្រឹម​តែ​ ៣០​ ទៅ​ ៤០​នាក់​ក្នុង​មួយ​ថ្នាក់។

ង-ទស្សនកិច្ចសិក្សា

សិស្ស​ចាប់​ពី​ថ្នាក់​ទី៤​និង​ទី៥​ ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​ នៅ​ព្រះ​បរ​មរាជ​វាំង​ ហើយ​ថ្នាក់​ទី៦​ ត្រូវ​បាន​ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅ​សារ​មន្ទីរ​ជាតិ​ មួយ​ឆ្នាំ​ម្តង​ ជា​រៀង​រាល់​ឆ្នាំ។​ ក្រោយ​ការ​ធ្វើ​ទស្សន​កិច្ច​សិក្សា​សិស្ស​ត្រូវ​សរសេរ​រៀបរាប់​នូវ​ចំណាប់​អារម្មណ៍​របស់​ខ្លួន​អំពី​លទ្ធផល​ នៃ​ទស្សន​កិច្ច​សិក្សា​ ដើម្បី​យក​ពិន្ទុ​ទៅ​បូក​ជា​មួយ​ពិន្ទុ​ប្រចាំ​ខែ ។

ច-អំពីការប្រឡង

រាល់​ការ​ប្រឡង​ ប្រ​ចាំ​ខែ​ និង​ឆមាស​ សាលា​បាន​រៀប​ចំ​ពេល​វេលា​ ជាក់​លាក់​ និង​វិញ្ញាសា​ត្រឹម​ត្រូវ​ ដើម្បី​ធានា​ឲ្យ​បាន​ នូវ​គុណ​ភាព​ជា​ចំបង​ ប៉ុន្តែ​ចំពោះការ​ប្រឡង​ឆមាស​(លើកទី១​ និង​ទី២​) ថ្នាក់​ទី៦​ សិស្ស​ប៊ែលធី​ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រឡង​ជា​មួយ​សិស្ស​ថ្នាក់​ទី៦​នៅ​សា​លារដ្ឋ ។

ឆ-កម្មវិធីសិក្សា

  1. ភាសាខ្មែរ
  2. គណិតវិទ្យា
  3. សិក្សាសង្គម (អប់រំពលរដ្ឋវិជ្ជា និងសីលធម៌ អប់រំសិល្បៈ និងអប់រំវិជ្ជាសង្គម)
  4. វិទ្យាសាស្រ្តអនុវត្ត
  5. ភាសាអង់គ្លេស
  6. អប់រំកាយ និងកីឡា
  7. ថ្នាក់កុំព្យូទ័រ













ជ-អំពីតម្លៃសិក្សា ពីថ្នាក់ទី១-ទី៦

ថ្នាក់ទី តម្លៃឆមាសទី១ តម្លៃឆមាសទី២ តម្លៃ១ឆ្នាំ
1 $ 260
$ 260 $ 500
2 $ 260 $ 260 $ 500
3 $ 285 $ 285 $ 550
4 $ 285 $ 285 $ 550
5 $ 310 $ 310 $ 600
6 $ 310 $ 310 $ 600

ឈ-កាល​បរិច្ឆេទ​និង​ម៉ោង​សិក្សា

មុខវិជ្ជា ម៉ោងសិក្សា ចាប់ផ្តើម
ចំណេះទូទៅ ថ្ងៃនិងម៉ោងសិក្សា
សិក្សាពីថ្ងៃ ច័ន្ទ ដល់​ ថ្ងៃសៅរ៍

ថ្នាក់​បឋមសិក្សា
ព្រឹក-៧:៣០ – ១០:៣០
ល្ងាច-១:៣០ – ៤:៣០
បវេសនកាលប្រចាំឆ្នាំ
ចូលរៀនថ្ងៃទី០១ ខែសីហា រៀងរាល់ឆ្នាំ

 


Free counters!

 

 

 

យើងមាន ភ្ញៀវ 49 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1264093