Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- កម្មវិធី គណនាលេខរហ័ស IMA | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

៤-ល័ក្ខខ័ណ្ឌនៃ​ការចុះ​ឈ្មោះ​ចូល​រៀននិងកម្មវិធីសិក្សា

ក-អំពីថ្នាក់​ត្រៀម​(មុនចូលបឋមសិក្សាថ្នាក់ទី១ ភាសាខ្មែរ ឬកម្រិតទី១ ភាសាអង់គ្លេស)

ថ្នាក់ត្រៀមមុនចូលបឋមសិក្សាថ្នាក់ទី១ ភាសាខ្មែរ ឬកម្រិតទី១ ភាសាអង់គ្លេស​ គឺជាថ្នាក់ សម្រាប់កុមារដែលមាន​អាយុ​ចាប់ពី​ ៥ឆ្នាំ ឡើងទៅ។ ថ្នាក់ត្រៀមនេះត្រូវបានរៀបចំឡើងដើម្បីធ្វើឱ្យកុមារត្រៀម លក្ខណៈ ចូលរៀនថ្នាក់បឋ​​មសិក្សាទី១ ភាសាខ្មែរ ឬកម្រិតទី១ ភាសាអង់គ្លេសបានដោយងាយស្រួល។
សិក្សាតាមកម្មវិធីពិសេសៗ សម្រាប់ឱ្យកុមារចេះគូរបន្ទាត់ សរសេរអក្សរផ្ទង់ ផាត់ពណ៌រូបភាព និងចេះសរសេរ បានត្រឹមត្រូវ និងភាសាអង់គ្លេស អមដោយរូបភាព និងបទចម្រៀង ជាជំនួយឱ្យសិស្សឆាប់ចេះ និងឆាប់ចាំបានល្អ ហើយធ្វើឱ្យកុមារមានមូលដ្ឋានគ្រឹះក្នុងការនិយាយ ការស្តាប់ ការអាន និងការសរសេរបានត្រឹមត្រូវតាមឃ្លានីមួយៗ។

ល័ក្ខខ័ណ្ឌនៃ​ការចុះ​ឈ្មោះ​ចូល​រៀន

១. សិស្សដែលអាចចុះឈ្មោះចូលរៀន ថ្នាក់ត្រៀមមុនចូលបឋមសិក្សាថ្នាក់ទី១ ភាសាខ្មែរ ឬកម្រិតទី១ភាសាអង់ គ្លេសបាន ត្រូវមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ​
២. ត្រូវផ្តល់ច្បាប់ថតចម្លងសំបុត្របញ្ជាក់កំណើត ១ច្បាប់ និងរូបថត (៤x៦) ចំនួន ១សន្លឹក។
៣. អាណាព្យាបាល ត្រូវបំពេញពាក្យសុំចុះឈ្មោះចូលរៀនរួមមាន ជីវប្រវត្តិសង្ខេបរបស់សិស្ស កិច្ចសន្យាគោរព តាមបទបញ្ជាផ្ទៃក្នុងរបស់សាលា ដែលមានស្រាប់ និងផ្តល់លេខទូរសព្ទរបស់អាណាព្យាបាល សិស្សឱ្យបាន ច្បាស់លាស់។

ខ-អំពីថ្នាក់ចំណេះទូទៅ​(បឋមសិក្សា ថ្នាក់ទី១-ទី៦)

សាលាបឋមសិក្សា ប៊ែលធី អន្តរជាតិ គឺជាសាលារៀនឯកជនមួយដែលធំជាងគេ មានទីតាំងច្រើនជាង តម្លៃសិក្សាសមរម្យជាងគេ និងឈានមុខគេក្នុងការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពលើផ្នែកចំណេះទូទៅ ផ្តល់ដល់ អ្នកសិក្សា នូវចំណេះធ្វើ បំណិន និងឥរិយាបថ។
កម្មវិធីសិក្សា ស្របតាមកម្មវិធីសិក្សារបស់ក្រសួង យុវជន និងកីឡាបានបន្ថែមនូវភាសាអង់គ្លេសទៅលើ ចំណងជើង(Titles) និងចំណងជើងរង(Sub-Titles) សរុបមានចំនួនជាងប្រាំពាន់ពាក្យ និងមានកម្មវិធីទូរទស្សន៍ ចម្រៀង រឿងព្រេងខ្លឺៗ។
ចាប់ពីថ្នាក់ទី១ ដល់ទី៦ មានបញ្ចូលកម្មវិធីសិក្សាភាសាអង់គ្លេសចំនួន ២ម៉ោងក្នុងមួយសប្តាហ៍។
ចាប់ពីថ្នាក់ទី៤ ដល់ទី៦ ត្រូវធ្វើទស្សនកិច្ចសិក្សា ទៅកាន់ព្រះបរមរាជវាំង សាមន្ទីរជាតិ និងសារមន្ទីរប្រល័យ ពូជសាសន៍ទួលស្លែង។
បញ្ចូលកម្មវិធី ប្រកួតប្រជែងនិយាជាសាធារណៈ ចាប់ពីថ្នាក់ទី៣ ដល់ ទី៦។

ល័ក្ខខ័ណ្ឌនៃ​ការចុះ​ឈ្មោះ​ចូល​រៀន

១. សិស្សដែលអាចចុះឈ្មោះចូលរៀនថ្នាក់ទី១ ត្រូវមានសំបុត្រកំណើតដែលបញ្ជាក់អាយុចាប់ពី ៦ឆ្នាំ ឬយ៉ាងតិច ៧០ខែ គិតត្រឹមថ្ងៃទី០១ ខែសីហា។​
២. សិស្សដែលផ្ទេរការសិក្សាមកពីសាលាផ្សេងៗ ទូទាំងប្រទេស ត្រូវភ្ជាប់មកជាមួយនូវ សៀវភៅតាមដានការសិក្សា ១ច្បាប់(បើមាន) និងសៀវភៅសិក្ខាគារិក ១ច្បាប់ សម្រាប់ថ្នាក់ទី៤ ដល់ ទី៦។
៣. ចំពោះសិស្សដែលគ្មានឯកសារខាងលើ ត្រូវធ្វើតេស្តដើម្បីបញ្ជាក់ពីសមត្ថភាព និងដើម្បីកំណត់ថ្នាក់ដែល ត្រូវចូលរៀនជាមុនសិន ទើបចុះឈ្មោះចូលរៀនជាក្រោយ។ ករណីចាំបាច់ សូមទំនាក់ទំនងមក សាលា ប៊ែលធី អន្តរជាតិ ដែលនៅជិតផ្ទះលោកអ្នក។
៤. អាណាព្យាបាល ត្រូវបំពេញពាក្យសុំចុះឈ្មោះចូលរៀនរួមមាន ជីវប្រវត្តិសង្ខេបរបស់សិស្សកិច្ចសន្យាគោរព តាមបទបញ្ជាផ្ទៃក្នុងរបស់សាលាដែលមានស្រាប់ និងផ្តល់លេខទូរសព្ទ ផ្ទាល់ខ្លួនឱ្យបានច្បាស់លាស់។
៥. ត្រូវផ្តល់ច្បាប់ថតចម្លង សំុត្របញ្ជាក់កំណើត ១ច្បាប់ ឬច្បាប់ថតចម្លងសៀវភៅគ្រួសារ ១ច្បាប់ និងរូបថត (៤x៦)ចំនួន ៣សន្លឹក។
៦. ចំណែកឯកសារផ្ទេរការសិក្សាផ្សេងៗទៀត សាលាជាអ្នកសម្របសម្រួលជូនដោយឥតគិតថ្លៃ។

គ-អំពីថ្នាក់មធ្យម​សិក្សា​(ថ្នាក់ទី៧ ដល់ទី១២)

វិទ្យាល័យ ប៊ែលធី អន្តរជាតិ គឺជាវិទ្យាល័យឯកជនមួយដែលធំជាងគេ មានទីតាំងច្រើនជាង តម្លៃសិក្សា សមរម្យជាងគេ និងឈានមុខគេក្នុងការផ្តល់សេវាអប់រំ ប្រកបដោយគុណភាពសិក្សា ក្នុងការផ្តល់សេវាអប់រំផ្នែក ចំណេះទូទៅពីថ្នាក់ទី៧ ដល់ ទី១២ ស្របតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា។ ប៊ែលធី មានបន្ថែមនូវភាសាអង់គ្លេស គន្លឹះទៅលើចំណងជើង(Titles) និងចំណងជើងរង(Sub-Titles) សរុបពីថ្នាក់ទី៧ ដល់ទី១២ មានជាងប្រាំពាន់ពាក្យ និងមានកម្មវិធីកុំព្យូទ័រ ចំនួន ១ម៉ោងក្នុង១សប្តាហ៍ សម្រាប់ថ្នាក់ទី៧ (Microsoft Word 2010) និងទី៨(Microsoft Excel 2010) ហើយមានកម្មវិធីអប់រំកាយដោយបង្ហាត់ក្បាច់គុនតៃក្វាន់ដូ (Taekwondo)។ ជាពិសេ ប៊ែលធី បានរៀបចំថ្នាក់បំប៉នលើមុខ វិជ្ជាភាសាខ្មែរ រូបវិទ្យា គីមីវិទ្យា និងគណិតវិទ្យា សម្រាប់ថ្នាក់ទី៩ និងទី១២ នៅរៀងរាល់ថ្ងៃអាទិត្យដោយឥតគិតថ្លៃ។
សិស្សថ្នាក់ទី១០ ដល់ទី១២ មានឱកាសបានជួបវាគ្មិនសំខាន់ៗតាមរយៈកម្មវិធីសិក្សាបន្ថែម និងកម្មវិធីទស្សៈកិច្ច សិក្សាប្រចាំឆ្នាំ ទៅកាន់តំបន់ប្រវត្តិសាស្ត្រផ្សេងៗ និងកម្មវិធីប្រកួតប្រជែងនិយាជាសារធាណៈ។
សិស្សប៊ែលធី បានចូលរួមប្រឡងសញ្ញាបត្រសញ្ញាបត្រថ្នាក់ជាតិទូទាំប្រទេស ទាំងផ្នែកមធ្យមសិក្សាបឋមភូមិ និងធម្យមសិក្សាទុតិយភូមិ បានប្រឡងជាប់ស្ទើរតែ ១០០% និងចំណាត់ថ្នាក់សិស្សពូកែប្រចាំរាជធានីទូទាំង និងនិទ្ទេស A ស្ទើររៀងរាល់ឆ្នាំ។​ ជាពិសេសសាលា នឹង Upload សញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ក្នុងវេបសាយរបស់សាលាផងដែរ។

ល័ក្ខខ័ណ្ឌនៃ​ការចុះ​ឈ្មោះ​ចូល​រៀន

១. សិស្សដែលអាចចុះឈ្មោះចូលរៀនថ្នាក់ទី១ ត្រូវមានសំបុត្រកំណើតដែលបញ្ជាក់អាយុចាប់ពី ៦ឆ្នាំ ឬយ៉ាងតិច ៧០ខែ គិតត្រឹមថ្ងៃទី០១ ខែសីហា។​
២. សិស្សដែលផ្ទេរការសិក្សាមកពីសាលាផ្សេងៗ ទូទាំងប្រទេស ត្រូវភ្ជាប់មកជាមួយនូវ សៀវភៅតាមដានការសិក្សា ១ច្បាប់(បើមាន) និងសៀវភៅសិក្ខាគារិក ១ច្បាប់ សម្រាប់ថ្នាក់ទី៤ ដល់ ទី៦។
៣. ចំពោះសិស្សដែលគ្មានឯកសារខាងលើ ត្រូវធ្វើតេស្តដើម្បីបញ្ជាក់ពីសមត្ថភាព និងដើម្បីកំណត់ថ្នាក់ដែលត្រូវ ចូលរៀនជាមុនសិន ទើបចុះឈ្មោះចូលរៀនជាក្រោយ។ ករណីចាំបាច់ សូមទំនាក់ទំនងមក សាលា ប៊ែលធី អន្តរជាតិ ដែលនៅជិតផ្ទះលោកអ្នក។
៤. អាណាព្យាបាល ត្រូវបំពេញពាក្យសុំចុះឈ្មោះចូលរៀនរួមមាន ជីវប្រវត្តិសង្ខេបរបស់សិស្ស កិច្ចសន្យាគោរព តាមបទបញ្ជាផ្ទៃក្នុងរបស់សាលាដែលមានស្រាប់ និងផ្តល់លេខទូរសព្ទ ផ្ទាល់ខ្លួនឱ្យបានច្បាស់លាស់។
៥. ត្រូវផ្តល់ច្បាប់ថតចម្លង សំុត្របញ្ជាក់កំណើត ១ច្បាប់ ឬច្បាប់ថតចម្លងសៀវភៅគ្រួសារ ១ច្បាប់ និងរូបថត (៤x៦)ចំនួន ៣សន្លឹក។
៦. ចំណែកឯកសារផ្ទេរការសិក្សាផ្សេងៗទៀត សាលាជាអ្នកសម្របសម្រួលជូនដោយឥតគិតថ្លៃ។

-កម្មវិធីសិក្សា ចំណេះទូទៅ

ថ្នាក់ទី សៀវភៅសិក្សា

ក-ថ្នាក់ត្រៀមមុនចូលថ្នាក់ទី១

Preschool 1:
-Phonics 1
-Preschool English Book 1
-Khmer Studies
-Coloring Book
-TV Program
Preschool 2:

-Phonics 2
-Preschool English Book 2
-Khmer Studies
-Coloring Book
-TV Program
Preschool 3:
-Phonics 3
-Conversation Preschool 3
-TV Program
Preschool 4:

-Phonics 4
-Conversation Preschool 4
-TV Program
Preschool 5:

-Phonics 5
-Conversation Preschool 5
-TV Program
Preschool 6:

-Phonics 6
-Conversation Preschool 6
-TV Program
ខ-បឋមសិក្សាពីថ្នាក់ទី១-ទី៦
  1. ភាសាខ្មែរ
  2. គណិតវិទ្យា
  3. សិក្សាសង្គម (អប់រំពលរដ្ឋវិជ្ជា និងសីលធម៌ អប់រំសិល្បៈ និងអប់រំវិជ្ជាសង្គម)
  4. វិទ្យាសាស្រ្តអនុវត្តន៍
  5. ភាសាអង់គ្លេស
  6. អប់រំកាយ និងកីឡា
  7. ​ចំរៀង
  8. ថ្នាក់កុំព្យូទ័រ

គ-អនុវិទ្យាល័យ​ពីថ្នាក់​ទី ៧ ដល់ថ្នាក់ទី​៩

  1. ភាសាខ្មែរ
  2. គណិតវិទ្យា
  3. សិក្សាសង្គម ​(ពល​រដ្ឋវិជ្ជា​ និងសីលធម៌​ គេហវិទ្យា​ ភូមិវិទ្យា​និងប្រវត្តិវិទ្យា)
  4. វិទ្យាសាស្រ្តអនុវត្តន៍ ​(រូបវិទ្យា ​គីមីវិទ្យា ​ជីវវិទ្យា ​និងផែនដីវិទ្យា)
  5. ភាសាអង់គ្លេស
  6. អប់រំកាយ និងកីឡា
  7. ចំរៀង
  8. ថ្នាក់កុំព្យូទ័រ

ឃ-វិទ្យាល័យ​ពីថ្នាក់​ទី ១០ ដល់ថ្នាក់ទី១២

  1. ភាសាខ្មែរ
  2. គណិតវិទ្យា
  3. សិក្សាសង្គម ​(ពល​រដ្ឋវិជ្ជា​ និងសីលធម៌​ គេហវិទ្យា​ ភូមិវិទ្យា ប្រវត្តិវិទ្យា និងអប់រំសិល្បៈ)
  4. វិទ្យាសាស្រ្តអនុវត្ត ​(រូបវិទ្យា ​គីមីវិទ្យា ​ជីវវិទ្យា ​និងផែនដីវិទ្យា)
  5. ភាសាអង់គ្លេស
  6. អប់រំកាយ និងកីឡា
  7. ថ្នាក់កុំព្យូទ័រ


Free counters!

 

 

 

យើងមាន ភ្ញៀវ 4 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1343342