Skip to Menu Skip to Content Skip to Footer


សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- កម្មវិធី គណនាលេខរហ័ស IMA | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

១-ចក្ខុវិស័យ បេសកកម្ម និងគោលដៅ

ក-សេចក្តីផ្តើម
ការ​អប់រំ ​​គឺ​ជា​កូន​សោ​មួយ​សម្រាប់​បើក​ទ្វារ​ចូល​ទៅ​ក្នុង​ពិភព​លោក​​ដ៏ទំនើប​ ដែល​ពោរ​ពេញ​ដោយ​សក្តា​នុពល​នៃ​ការ​​អភិវឌ្ឍ​ និង​ជា​ទ្រព្យ​ធន​ដែល​មនុស្ស​ជាតិ​គ្រប់គ្នា​​ត្រូវ​ការ​ដោយ​ខាន​មិន​បាន ​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ ជីវភាព​រស់​នៅ​ប្រកប​ដោយ​សុខដុម​រមនា ដោយ​មាន ឧត្តម​ភាព​ សន្តិភាព​ សេរីភាព​ និង​ យុត្តិធម៌​សង្គម។​ ជា​ការ​ពិត​ណាស់​ ការ​សិក្សា​​គឺជា​ដំណើរ​​ការ​មួយ​ ដែល​ត្រូវ​ធ្វើ​​ឡើង​ពេញ​មួយ​ជីវិត​ រៀន​ហើយ​រៀន​ទៀត រៀន​មិន​ចេះ​ចប់ ហើយ​ចំណេះ​ដឹង​ដែល​បាន​ពី​ការ​សិក្សា​ទាំង​នោះ គឺ​ជាធនធាន​មនុស្ស​ដ៏មាន​តំលៃ​បំផុត សម្រាប់​ធ្វើការ​អភិវឌ្ឍ​ប្រទេសជាតិ​ ឲ្យ​បាន​រីក​ចំរើន និង​រត់ឲ្យទាន់​ចលនា​​សកលភាវូបនីយកម្ម នៅ​លើ​សកល​លោកនា​ពេល​បច្ចុប្បន្ននេះ។ ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​ យុទ្ធ​សាស្រ្ត​ចតុកោណ​ ដើម្បី​កំណើន​ការ​ងារ​ សមធម៌​ និង​ប្រសិទ្ធ​ភាព​ នៅ​កម្ពុជា​ គឺ​ ការ​កសាង​សមត្ថភាព​ និង​ការ​អភិវឌ្ឍ​​ធន​ធាន​មនុស្ស។​ ដោយ​មាន​ការ​ប្តេជ្ញា​ចិត្ត​ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​គុណភាព​អប់រំ​ សាលាចំណេះ​ទូទៅ​ ប៊ែលធី​ អន្តរ​ជាតិ​​ មួយ​ត្រូវ​បាន​បង្កើត​ឡើង និង​បាន​ខិត​ខំ​ជំរុញ​ដល់​អ្នក​សិក្សា​ទាំង​អស់​ឲ្យ​​អនុវត្ត​នូវ​សកម្មភាព​ល្អៗ​ ​ដែល​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​ សម្រាប់​គ្រួសារ​ និងសម្រាប់​​សង្គម​ជាតិ​ តាម​រយៈ​ការ​ផ្តល់​ សេវា​អប់រំ​ដ៏​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត​មួយ​ ដើម្បី​ចូល​រួម​ចំណែក​ និង​ឆ្លើយ​តប​ជា​មួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​កំពុង​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​គុណ​ភាព​អប់​រំ​ និង​​បាន​​យក​​​វិស័យ​​អប់​រំ​ ធ្វើ​ជា​​វិស័យ​​អត្ថិ​​ភាព​សម្រាប់​​ការ​​អភិ​វឌ្ឍ​​ប្រ​ទេស​។

ខ-ចក្ខុវិស័យ
សាលា​​ចំណេះ​ទូទៅ​ ប៊ែលធី​ អន្តរ​ជាតិ​ នឹង​ក្លាយ​ជា​គ្រឹះ​ស្ថាន​អប់រំ​ឯក​ជន​មួយ​ ដែល​ឈាន​មុខ​គេ​ និង​ល្បី​ឈ្មោះ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លើ​ការ​បណ្តុះ​បណ្តាល​ថ្នាក់​បឋម​សិក្សា​ មធ្យម​សិក្សា​បឋម​ភូមិ​ និង​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ។​ សិស្ស​​ដែល​​បាន​បញ្ចប់​ការ​សិក្សា​ពី​ សាលា​ ប៊ែលធី​ អន្តរ​ជាតិ​ នឹង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ទាំង​ផ្នែក​បញ្ញា​ស្មារតី​ ចំណេះ​ដឹង​ទូទៅ​ ភាសា​អង់គ្លេស​ និង​ជំនាញ​កុំព្យូទ័រ​ និង​​អាច​បន្ត​ការ​សិក្សា​នៅ​តាម​បណ្តា​សាកល​វិទ្យាល័យ​នានា​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ ប្រទេស​ប្រកប​ដោយ​ជោគ​ជ័យ ​​ ស្រប​តាម​ពាក្យ​ស្លោក​របស់​ ប៊ែលធី​គឺ​ BELTEI, the Best Quality of Education in Cambodia

គ-បេសកកម្ម

  • ផ្តល់​នូវ​ការ​អប់រំ​ ស្រប​តាម​កម្ម​វិធី​សិក្សា​របស់​ក្រសួង​អប់រំ​ យុវ​ជន​ និង​កីឡា​ តាំង​ពី​បឋម​សិក្សា​ រហូត​ដល់​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ហើយ​បាន​បញ្ចូល​ នូវ​​​ភាសា​អង់​គ្លេស​គន្លឹះ​សំខាន់ៗ​ ទៅ​​លើ​ចំណង​ជើង​ ចំណង​ជើង​រង ​តាម​មុខ​វិជ្ជា​នីមួយៗ​ ពី​ថ្នាក់​ទី​១​ ដល់​ថ្នាក់​ទី​១២​ មាន​ចំនួន​ ១១,១១៣​ ពាក្យ។
  • ផ្តល់​នូវ​ការ​សិក្សា​បច្ចេក​វិទ្យា​កុំព្យូទ័រ​ និង​ថ្នាក់​បំប៉ន​ថ្ងៃ​អាទិត្យ​ ដល់​សិស្ស​ថ្នាក់​ប្រឡង​ទី​៩​ និង​ទី១២​ ។
  • លោក​គ្រូ​ អ្នក​គ្រូ​ សុទ្ធ​តែ​មាន​បទ​ពិសោធន៌​បង្រៀន​ជា​ច្រើន​ឆ្នាំ​ ពិសេស​មាន​សញ្ញា​បត្រ​ឯក​ទេស​គរុកោសល្យ​ ត្រឹម​ត្រូវ​ និង​ច្បាស់​លាស់។
  • ផ្តល់​នូវ​កម្ម​វិធី​ទស្សន​កិច្ច​សិក្សា​ នៅ​សារ​មន្ទីរ​ជាតិ​ កន្លែង​ប្រ​វត្តិសាស្រ្ត​ផ្សេងៗ​ ដើម្បី​ផ្សារ​ភ្ជាប់​ទ្រឹស្តី​ និង​ជីវ​ភាព​រស់​នៅ​ជាក់​ស្តែង។
  • ផ្តល់​ឲ្យ​សិស្ស​នូវ​ចតុ​ស្តម្ភ​នៃ​ការ​អប់រំ​គឺ​ រៀន​ដើម្បី​ចេះ​ដឹង​ រៀន​ដើម្បី​ចេះ​ធ្វើ​ រៀន​ដើម្បី​មាន​សីលធម៌​ល្អ​ និង​រៀន​ដើម្បី​ រួម​រស់​ជា​មួយ​គ្នា។
  • បំពាក់​នូវ​សម្ភារ​រូប​វន្ត​ទំនើប​ៗ ​និង​អនុវត្ត​តាម​ប្រព័ន្ធ​ស្តង់​ដា​​ប៊ែលធី​​តែ​មួយ​(ប៊ែលធី​ Standard)។
  • ពង្រឹង​គុណ​ភាព​អប់រំ​ វិន័យ​ សីលធម៌​ គុណធម៌​ ដល់​សិស្ស​ជា​ប្រចាំ ដោយ​បញ្ចៀស​​​បាន​នូវ​អំពើ​អសកម្ម​ទាំង​ឡាយ នៅ​ក្នុង​សង្គម​ដូច​ជា​ ការ​មិន​គោរព​ច្បាប់រដ្ឋ សេព​គ្រឿង​ញៀន ក្មេង​ទំនើង និង​អសីលធម៌ នៅ​ក្នុង​សង្គម​។
  • ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ពូកែ​ ប្រចាំ​ឆមាស​ ប្រចាំ​ឆ្នាំ​ ថ្នាក់​រាជ​ធានី​ និង​ថ្នាក់​ជាតិ។

ឃ-គោលដៅ
ដោយ​មាន​ចក្ខុវិស័យ​ និង​បាន​រៀប​ចំ​បេស​កកម្ម​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​វិស័យ​អប់រំ​ច្បាស់​លាស់​ យើង​មាន​ជំនឿ​ជាក់​ថា​ សិស្សា​នុសិស្ស​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់ទី​ ១២​ នឹង​ប្រឡង​ជាប់​ សញ្ញា​​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ ថ្នាក់​ជាតិ​បាន​១០០%​ ដែល​រៀប​ចំឡើង​ដោយ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​កម្ពុជា​ និង​ទទួល​បាន​ការ​អប់រំ​មួយ​ ដែល​មាន​គុណភាព​អប់រំ​ខ្ពស់​ មាន​សមត្ថ​ភាព​ គ្រប់​គ្រាន់​ទាំង​ បញ្ញា​ ស្មារតី​ ចំណេះ​ដឹង​ទូទៅ​គ្រប់​ផ្នែក​ដូច​ជា​ ភាសា​ខ្មែរ​ ភាសា​អង់​គ្លេស​ គណិតវិទ្យា​ សិក្សា​សង្គម​ វិទ្យា​សាស្រ្ត​អនុវត្ត​ន៍ ​បំណិន​ជីវិត អត្តចរិត​ថ្លៃ​ថ្នូរ និង​អាច​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​នានា ​ទាំង​ក្នុង​ប្រ​ទេស​ និង​ក្រៅ​ប្រ​ទេស​ បាន​ដោយ​ជោគ​ជ័យ​ ស្រប​តាម​បាវ​ចនា​របស់​ប៊ែលធី​គឺ​ គុណភាព​ ប្រសិទ្ធភាព​ ឧត្តមភាព​ សីលធម៌​ គុណធម៌

 


Free counters!

 

 

 

យើងមាន ភ្ញៀវ 69 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 1264113