១-ព្រឹតិការណ៍សំខាន់ៗ
ឯកឧត្តម លី ឆេង ជួបសំណេះសំណាលជាមួយប្រតិភូយុវជននាវាអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៣ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ៣:៣០នាទីរសៀល នៅបន្ទប់ប្រជុំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤០ ឆ្នាំ២០១៣ ចំនួន ២៩នាក់ ក្រោមអធិបភាពឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ បន្ទាប់ពីលោកស្រីវេជ្ជបណ្ឌិត ហាវ មនីរ័ត្ន តំណាងប្រតិភូយុវជនកម្ពុជាឡើងធ្វើរបាយការណ៍ស្តីពីសកម្មភាពរបស់ប្រតិភូយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ លើកទី៤០ ឆ្នាំ២០១៣ រួចមក ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានមតិសំណេះសំណាលផ្តាំផ្ញើ និងផ្តល់អនុសាសន៍ល្អៗដល់ក្មួយៗដែលជាតំណាងប្រតិភូយុវជនកម្ពុជា ទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤០ ឆ្នាំ២០១៣ ដែលនឹងចាកចេញទៅកាន់ប្រទេសជប៉ុននៅថ្ងៃទី២៧ ខែតុលា ដល់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ ដែលមានរយៈពេល ៥១ថ្ងៃ។ ឯកឧត្តម ក៏បានបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចតាមកប៉ាល់របស់យុវជនអាស៊ីអាគ្នេយ៍នេះ ដែលត្រូវឆ្លងកាត់ ៥ ប្រទេសគឺ ប្រទេសថៃ វៀតណាម សាំងហ្គាពួរ ហ្វីលីពីន និងប្រទេសឡាវ ដូច្នេះក្មួយៗ ត្រូវប្រកាន់ខ្ជាប់នូវ សីលធម៌ សុជីវធម៌ ស្របតាមប្រពៃណីខ្មែរ ស្រលាញ់គ្នា សហការគ្នា រួមគំនិត ប្រាជ្ញាស្មារតី និងកម្លាំងតែមួយ ត្រូវចេះរក្សាទំនាក់ទំនងល្អជាមួយយុវជនមកពីប្រទេសដ៏ទៃទៀត ដើម្បីផ្សព្វផ្សាយពី នយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ និងជាពិសេស វប្បធម៌ អរិយធម៌ ទំនៀមទំលាប់ បេតិកភ័ណ្ឌ ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ របស់កម្ពុជាយើងជាដើម។ ទន្ទឹមគ្នានោះផងដែរ ក្មួយៗ ត្រូវស្រូបយកចំណេះដឹងមកវិញដើម្បីអភិវឌ្ឍខ្លួនឯង និងសង្គមជាតិ តាមរយៈការសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ល្អៗ ពីដំណើរទស្សនកិច្ចនាវាយុវជនអាស៊ីអាគ្នេយ៍ពីយុវជនមកពីប្រទេសដ៏ទៃទៀត។ ជាចុងក្រោយឯកឧត្តម ក៏បានជូនពរដល់ក្មួយៗដែលជាតំណាងប្រតិភូយុវជនកម្ពុជា ដែលត្រូវចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤០ ឆ្នាំ២០១៣នេះ ឱ្យមានសុខភាពល្អ ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ។ |
![]() ![]() ![]() ![]() |
|
|
នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំការប្រឡងបញ្ចប់ការសិក្សា របស់និស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី៤ និងទី៦ ជំនាញបង្រៀនភាសាអង់គ្លេស នៃមហាវិទ្យាល័យ អប់រំ សិល្បៈ និងមនុសាស្ត្រ ដែលមានការចុះពិនិត្យមន្ត្រីមកពីនាយកដ្ឋានឧត្តមសិក្សានៃ ក្រសួងអប់រំ យុវជន និងកីឡា ។ |
![]() ![]() ![]() |
|
|
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសហការជាមួយអង្គការ AIESEC in Cambodia ដើម្បីធ្វើបទបង្ហាញស្តីពី ”Learn, Practice, and Lead”. ការធ្វើបទបង្ហាញនេះក្នុងគោលបំណងនៃចង់ឱ្យនិស្សិត មានភាពជឿជាក់លើខ្លួនឯង មានគោលដៅច្បាស់លាស់ក្នុងជីវិត បង្កើន សមត្ថភាពលើការសិក្សា បង្កើតភាព ទំនាក់ទំនង និងភាពជាអ្នកដឹកនាំ ។ | ![]() ![]() |
|
|
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំការប្រឡងជ្រើសរើស និស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២ ជំនាញបងៀនភាសាអង់គ្លេស នៃមហាវិទ្យាល័យ អប់រំ សិល្បៈ និងមនុស្សសាស្ត្រ ដែលមានការចុះពិនិត្យពីមន្ត្រីក្រសួងអប់រំ នៃនាយកដ្ឋាន ឧត្តមសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ។ បន្ទាប់ពីការចុះត្រួតពិនិត្យនៃការប្រឡង រួចមកមន្ត្រីក្រសួងអប់រំបានមានប្រសាសន៍ថា សាកលវិទ្យាល័យ បានរៀប ចំការប្រឡងបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង ដោយមានបទបញ្ជា ប្រឡង បិទបញ្ជីឈ្មោះប្រឡង កាលវិភាគប្រឡង បិទលេខបន្ទប់ និងលេខតុ...។ |
![]() ![]() |
|