Skip to Menu Skip to Content Skip to Footer
 

២-អាហារូបករណ៍

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផ្តល់ជូនអាហា​រូប​ករណ៍​ ៥ប្រភេទ​ ដូច​តទៅៈ

ប្រភេទទី១: ផ្តល់​ជូន ​ប្រមុខ​រាជរដ្ឋាភិបាល​ សំរាប់​ផ្តល់ ​ឲ្យ​និស្សិត​ក្រីក្រ​ ថ្នាក់​បរិញ្ញាបត្រ រយៈ​ពេល​៤ឆ្នាំ​។
ប្រភេទ​ទី២: ផ្តល់អាហារូបករណ៍ ៥០% ជូនដល់សិស្ស​​​ វិទ្យា​ស្ថាន​ ប៊ែល​ធី​ អន្តរ​ជាតិ​ ដែល​ប្រឡង​បញ្ចប់សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិ​យភូមិ​(បាក់ឌុប)​ ហើយ​​ចង់​បន្ត​ការ​សិក្សា​នៅ​ សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​​​។
ប្រភេទទី៣: ​ផ្តល់​អាហា​រូប​ករណ៍​ ៥០​%​ សំរាប់​ថ្នាក់​បរិញ្ញា​បត្រ​ និង​ ៣០​% ​​សំរាប់​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ ចំពោះ​បុគ្គ​លិក​​ ​ដែល​​បាន​​បំពេញ​​ភារៈ​​កិច្ច​​​នៅ​​ ​ប៊ែ​ល​​ធី​​ ​គ្រុប​ ហើយ​​ចង់​​បន្ត​​ការ​សិក្សា​ ដើម្បី​​បង្កើន​ សមត្ថ​ភាព​​ ផ្ទាល់ខ្លួន និង​ កូន​បង្កើត​ទទួល​បាន​ ២០​% ផង​ដែរ​។​
ប្រភេទទី៤: សំរាប់​និស្សិត​ ដែល​កំពុង​ សិក្សា​នៅក្នុង​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរជាតិ ហើយ​មាន បញ្ហា​ថវិការ​ក្នុង​គ្រួសារ​ ដែល​មិន​មាន​លទ្ធភាព ​បង់​ថ្លៃ​សិក្សា​បន្ត​។
ប្រភេទ​ទី​៥: អាហារូបករណ៍ ១០០% ឧកញ្ញ៉ា លី ឆេង សម្រាប់ផ្តល់ជូនសិស្ស-និស្សិត ទៅ​សិក្សា​ក្រៅ​ប្រទេស ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅបណ្តាល ​សាកល​វិទ្យាល័យ​ល្បីៗ ដែលបាន​ចុះអនុស្សរណៈ​ យោគយល់(MOU) ជាមួយប៊ែលធី ដូជាៈ ចក្រ​ភព​អង់​គ្លេស​,​ ​ម៉ា​ឡេ​ស៊ី​ និង​សហ​រដ្ឋ​អាមេរិក​។​​ អាហារូប​ករណ៍​នេះ​ សម្រាប់​​ផ្តល់​​ជូន​​សិស្ស​-​និស្សិត​ ដែល​បាន​សិក្សា​នៅ វិទ្យាស្ថាន រឺសាកលវិទ្យាល័យ​ ប៊ែល​ធី ​អន្ត​រ​ជាតិ​ តែ​​ប៉ុណ្ណោះ​​​។​​

Flag Counter







យើងមាន ភ្ញៀវ 5 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 405982