សូមគោរព និងសូមស្វាគមន៍ សម្តេច ឯកឧត្តម លោក ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជា ពិសេសប្អូនៗសិស្សា-នុស្សិតទាំងអស់ដែលបានគាំទ្រ និងផ្តល់ទំនុក ចិត្តមកលើ សាលា ប៊ែលធី អន្តរជាតិ កន្លងមកចាប់តាំងពីវិទ្យាស្ថាននេះមានទីតាំងតែមួយកន្លែងរ ហូតមកដល់បច្ចុប្បន្ន សាលាបានពង្រីកទីតាំងរបស់ខ្លួនបាន ២០កន្លែងនៅក្នុងរាជធានីភ្នំពេញ និងបានបើកដំណើរការសាកលវិទ្យាល័យ លំដាប់អន្តរជាតិដ៏ទំនើបមួយនៅចំកណ្តាលរាជធានីភ្នំពេញបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានប្រសិទ្ធនាមថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
ទន្ទឹមនឹងនេះផងដែរ យើងទាំងអស់គ្នាបានឈានមកដល់យុគសម័យសាកលភាវូបនីយកម្មដែលទាមទារឲ្យមានការពង្រឹង និងកសាងសមត្ថភាពបន្ថែមទៀតដើម្បី ឲ្យមានសក្តានុពលក្នុងការធ្វើសមាហរន្តកម្មខ្លួនទៅក្នុង តំបន់ក៏ដូចជាពិភពលោក ក្នុងន័យបង្កើនឧត្តមភាពប្រៀបធៀបក្នុងការប្រកួតប្រជែងជាមួយបណ្តាប្រទេសនានានៅជុំវិញពិភពលោក។ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ តាមរយៈការអភិវឌ្ឍធនធានមនុស្សស្របតាមយុទ្ធសាស្ត្រចតុកោណ (ដើម្បី កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព នៅកម្ពុជា) របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី និងជាវីរៈកុលបុត្រខ្មែរដ៏ឆ្នើមធ្វើឲ្យប្រទេសជាតិបាន សុខសន្តិភាពពេញលេញប្រកបដោយការអភិវឌ្ឍលើគ្រប់វិស័យ។ ម្យ៉ាងវិញទៀតដើម្បីស្រូបយកសិស្សានុសិស្សរបស់សាលា ប៊ែលធី អន្តរជាតិ ក៏ដូចជាសិស្សា-នុសិស្សដែលមកពីបណ្តាខេត្តក្រុងទូទាំង ប្រទេសកម្ពុជា ដែលបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ព្រមទាំងជនជាតិបរទេសដែលមកធ្វើការនៅប្រទេសកម្ពុជា និងនិស្សិតបរទេសមកពីប្រទេសនានា ឲ្យមកសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
សាកលវិទ្យាល័យមានផ្តល់សេវាអប់រំឧត្តមសិក្សា ចាប់ពីថ្នាក់បំប៉នភាសាអង់គ្លេស ថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត។ ជាងនេះទៅទៀតសាកលវិទ្យាល័យក៏បានរៀបចំបណ្តុះបណ្តាល ជាភាសាជាតិ (បង្រៀន ជាពីរភាសា = ភាសាខ្មែរ រួមជាមួយ ភាសាអង់គ្លេស) លើកម្មវិធីសិក្សា អន្តរជាតិ (បង្រៀនជាភាសាអង់គ្លេស ១០០%) ដែលមានស្រាប់។ កម្មវិធីសិក្សាត្រូវបានរៀបចំឡើង យ៉ាងសម្រិតសម្រាំង ដោយបានធ្វើឲ្យស៊ីគ្នារវាងកម្មវិធី មុខវិជ្ជា និងពេលវេលាសិក្សាជា មួយសាកលវិទ្យាល័យធំៗឯក្រៅប្រទេស ដែលបង្កភាពងាយស្រួលជូនដល់និស្សិត ដែលចង់បន្តការសិក្សានៅឯបរទេស។ សាកលវិទ្យាល័យ តែងតែព្យាយាមលើកកម្ពស់ ការអប់រំផ្នែកសីលធម៌សង្គម នយោបាយ មិនរើសអើងគ្នា និងទូន្មាននិស្សិតឲ្យស្គាល់ ច្បាស់ពីអត្តសញ្ញាណរបស់ខ្លួន ឲ្យចេះស្រឡាញ់ប្រទេសជាតិមាតុភូមិរបស់ពួកគេ គោរព ច្បាប់រដ្ឋ អនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់ប៊ែលធី ព្រមទាំងមាន ចំណេះដឹង និង ចំណេះធ្វើ ហើយជាពិសេសឲ្យពួកគេយល់ដឹងពីប្រភពនៃការសិក្សាមានបីគឺ៖ រៀនពីសាលា រៀនពីការងារ និង រៀនដោយខ្លួនឯង។
យើងសង្ឃឹម និងជឿជាក់ថា ដោយមានចក្ខុវិស័យច្បាស់លាស់ បេសកកម្ម ត្រឹមត្រូវ គោលដៅជាក់លាក់ បទពិសោធន៍ ធនធានសម្ភារ ធនធានបញ្ញា និងហិរញ្ញវត្ថុ គ្រប់គ្រាន់ ព្រមទាំងមានការប្តេជ្ញាចិត្តខ្ពស់ សាកលវិទ្យាល័យរបស់យើងនឹងក្លាយជា សាកលវិទ្យាល័យលំដាប់អន្តរជាតិមួយដែលឈានមុខគេនៅកម្ពុជា។ និស្សិតដែល បានបញ្ចប់ការសិក្សា ពិតជាយល់ដឹងយ៉ាងច្បាស់ពីការគ្រប់គ្រងទាំងបីគឺ៖ គ្រប់គ្រងខ្លួនឯង គ្រប់គ្រងគ្រួសារ និង គ្រប់គ្រងសង្គម នឹងក្លាយជាធនធានបញ្ញាដ៏មាន ប្រយោជន៍ប្រកបដោយសីលធម៌ល្អ និងគុណធម៌ខ្ពស់ ដែលអាចចូលរួមចំណែកក្នុងការ អភិវឌ្ឍសង្គមជាតិឲ្យសម្បូររុងរឿងនាពេលអនាគត និងចូលរួមក្នុងចលនាសាកលភាវូនីយកម្មផងដែរ។ ដើម្បីទទួលបានជោគជ័យលើបេសកម្មអប់រំ សាកលវិទ្យាល័យបាន កំណត់ និងដាក់ចេញនូវបាវចនាជាអាទិភាពដើម្បីធ្វើជាត្រីវិស័យតម្រង់ ទិសទៅអនាគតរបស់ខ្លួនគឺ៖ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។
យើងខ្ញុំរង់ចាំស្វាគមន៍ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី សិស្សនិស្សិតទាំងអស់ ដែលបានអញ្ជើញមកចុះឈ្មោះសិក្សា និងបញ្ជូន បុត្រធីតាមកសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយក្តីសោមនស្សរីករាយ ជានិច្ច។
សូមគោរពជូនពរ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។