“អបអរសាទរ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា
រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង
Courtyard By Marriott Phnom Penh”
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង Courtyard By Marriott Phnom Penh ក្រោមអធិបតីភាព ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង Ms. Sarah Moya អ្នកគ្រប់គ្រងទូទៅ នៃ Courtyard By Marriott Phnom Penh ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងថ្នាក់ដឹកនាំ នៃ Courtyard By Marriott Phnom Penh ផងដែរ។ ការចុះអនុស្សារណៈយោគយល់គ្នា ធ្វើឡើងក្នុងគោលបំណងបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យ បដិសណ្ឋារកិច្ច តាមរយៈការផ្តល់នូវសិក្ខាសាលា ការចុះហ្វឹកហាត់ការងារ កម្មសិក្សា ឱកាសការងារ និងអាហារូបករណ៍ដល់និស្សិតផងដែរ។ ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅ Courtyard By Marriott Phnom Penh ។
|
|
_______________________________________________________________________