ឯកឧត្តមបណ្ឌិត លី ឆេង បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស
ដ៏ខ្ពង់ខ្ពស់ក្នុង "កម្មវិធីចែករំលែកបទពិសោធន៍"
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុង "កម្មវិធីចែករំលែកបទពិសោធន៍" ដោយមានការអញ្ជើញចូលរួមពីសំណាក់ អគ្គនាយករង អគ្គនាយិការង នៃប៊ែលធី គ្រុប ព្រមទាំងសាកលវិទ្យាធិការ សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតឆ្នាំទី១ ឆមាសទី១ មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង និស្សិតស្ម័គ្រចិត្តស.ស.យ.ក. និងកាកបាទក្រហមកម្ពុជា សរុបជាង ២,០០០នាក់។ កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
|
|
_______________________________________________________________________