សម្ដេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើម
ថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក
ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា
កម្មវិធីអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង ស្ដីពី “ជំងឺអេដស៍ កាមរោគ ការថែទាំសុខភាពបឋម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នាថ្ងៃអង្គារ ២កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង ស្ដីពី “ជំងឺអេដស៍ កាមរោគ ការថែទាំសុខភាពបឋម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបជាង ៥០០នាក់។ កម្មវិធីអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង ស្ដីពី “ជំងឺអេដស៍ កាមរោគ ការថែទាំសុខភាពបឋម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក” កាកបាទក្រហមកម្ពុជា បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង ស្ដីពី “ជំងឺអេដស៍ កាមរោគ ការថែទាំសុខភាពបឋម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក” ដើម្បីឈានឆ្ពោះទៅកាន់ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ២០២៣ បានប្រព្រឹត្តទៅតាមកម្មវិធីដូចជា ៖ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផ្ដល់កិត្តិយសឡើងមានមតិស្វាគមន៍ជូនដល់អង្គពិធី និងលោកបណ្ឌិត វ៉ា សុភ័ក្ត វាគ្មិនកិត្តិយស អញ្ជើញឡើងធ្វើបងបង្ហាញការផ្សព្វផ្សាយសារស្តីពី "ជំងឺអេដស៍,កាមរោគ,ការថែទាំសុខភាពបឋម និងការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក” និងជាចុងក្រោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ផ្ដល់កិត្តិយសឡើងមានមតិសំណេះ សំណាលបូកសរុប ជូនដល់អង្គពិធី និងថតរូបអនុស្សាវរីយ៍ ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________