កម្មវិធីកម្សាន្ត និង ប្រសិទ្ធិពរជ័យ ជូនដល់សិស្ស ប៊ែលធីថ្នាក់ទី ១២
នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីកម្សាន្ត និងប្រសិទ្ធិពរជ័យជូនដល់សិស្ស ប៊ែលធីថ្នាក់ទី១២ (Fun and Blessing Day to BELTEI Grade 12 Students) ក្នុងគោលបំណងដើម្បីផ្តល់ភាពសប្បាយរីករាយជូនដល់សិស្ស ប៊ែលធី ថ្នាក់ទី១២ ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ក្នុងការត្រៀមខ្លួនឱ្យរួចជាស្រេច ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅសម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខ ទទួលបានជោគជ័យ និងនិទ្ទេសល្អគ្រប់ៗគ្នា។ កម្មវិធីនេះមានការចូលរួមជាគណៈអធិបតី របស់ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រួមជាមួយថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និស្សិត និងសិស្សប៊ែលធីថ្នាក់ទី១២ ចំនួន២,៣៨០នាក់។
កម្មវិធីកម្សាន្ត និងប្រសិទ្ធិពរជ័យជូនដល់សិស្ស ប៊ែលធីថ្នាក់ទី១២ (Fun and Blessing Day to BELTEI Grade 12 Students) នាឆ្នាំនេះ បានប្រព្រឹត្តទៅតាមកម្មវិធីដូចជា ៖ និមន្តព្រះសង្ឃប្រសិទ្ធិពរជ័យជូនដល់សិស្ស ប៊ែលធីថ្នាក់ទី១២ គោរពភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា ច្រៀងបទពង្សាវតាខ្មែរ ចំណាប់អារម្មណ៍ និងការចែករំលែកបទពិសោធន៍របស់អតីតសិស្សនិទ្ទេស A មតិស្វាគមន៍របស់ប្រធានការិយាល័យចំណេះទូទៅ មតិសំណេះ សំណាល និងបទបង្ហាញរបស់ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ការបង្ហាញរបស់និស្សិតទាំង១២មហាវិទ្យាល័យ (12 Faculties Show) ជាពិសេសេការសម្តែងរបស់សិស្សថ្នាក់ទី១២ មកតាមបណ្តាសាខានីមួយៗ ការសម្តែងរបស់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា រួមមាន ក្រុម ពូ ឃ្លាំង ក្រុមរាំ IYF លោក ចាន់ សុបញ្ញា កញ្ញា ឈីន រតនៈ និងលោសារី សិលា (ចាប៉ីដងវែង) ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________