ពិធីបើកជាផ្លូវការ បវរកញ្ញា ភពផែនដី អន្តរជាតិ លើកទី៣ ឆ្នាំ២០២៣
អបអរសាទរ ពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៣ ឆ្នាំ២០២៣ដែលមកពីជាង៤០ប្រទេសជុំវិញពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃ ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍ កម្ពុជា និង Ms. Maria Luisa Varela បវកញ្ញាភពផែនដីថ្នាក់អន្តរជាតិ ឆ្នាំ២០២២ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សិស្ស-និស្សិត និងអ្នកគាំទ្រយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិទីតាំងទី២-ស្ពានអាកាសចោមចៅ។ ពិធីបើកជាផ្លូវការ បវរកញ្ញាភពផែនដី អន្តរជាតិ លើកទី៣ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅតាមកម្មវិធីដូចជា ៖ ជួបជុំនៅមុខផ្លូវចូលសាកលវិទ្យាល័យ និងថតរូបអនុស្សាវរីយ៍ ទស្សនាអគារស្នាក់នៅនិស្សិត (ជាន់ទី១ និងកន្លែងហាត់ប្រាណ) ទស្សនាបណ្ណាល័យ ទស្សនាបន្ទប់ Lab មហាវិទ្យាល័យស្ថាបត្យកម្ម អាកាសចរស៊ីវិល និង IT ទស្សនាថ្នាក់រៀនជាន់ទី១ ការិយាល័យមហាវិទ្យាល័យទាំង១២ និងចាប់ផ្តើមកម្មវិធី ដោយគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា (ចាក់ភ្លេង) និងច្រៀងរួមគ្នាបទពង្សាវតាខ្មែរ មតិស្វាគមន៍ដោយ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងមតិសំណេះសំណាល និងរបាយការណ៍ដោយ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) និង សុន្ទរកថាដោយ Ms. Maria Luisa Varela បវរកញ្ញាភពផែនដីថ្នាក់អន្តរជាតិ ឆ្នាំ២០២៣ មតិសំណេះសំណាល និងសុន្ទរកថាបើកកម្មវិធីដោយ ឯកឧត្ដម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ វីដេអូអំពីកម្មវិធីបវរកញ្ញាភពផែនដីថ្នាក់អន្តរជាតិ លើក ទី១ និងលើកទី២ ការណែនាំសមាសភាពបេក្ខនារីបវរកញ្ញាភពផែនដី ដែលអញ្ជើញមកពី ៤០ប្រទេស ដូចជា AFGHANISTAN, AUSTRALIA, BANGLADESH, BELARUS, BRAZIL, CAMBODIA, CAMEROON, COLOMBIA, COTE D’ IVOIRE, CZECH REPUBLIC, DR CONGO, ECUADOR, FINLAND, FRANCE, GREECE, HONG KONG, INDIA, JAPAN, KAZAKHSTAN, KENYA, KOREA, KYRGYZSTAN, LAOS, LATVIA, MALAYSIA, MEXICO, MONGOLIA, MYANMAR, MOLDOVA, NEPAL, RUSSIA, SAUDI ARABIA, SRI LANKA, THAILAND, UKRAINE, UNITED STATES, VENEZUELA, VIETNAM, ZAMBIA, ZIMBABWE ពិធីកាត់ខ្សែបូ ពិធី បំពាក់ឈៀង ការដើរម៉ូតរបស់បវរកញ្ញាទាំងអស់ និងថតរូបអនុស្សាវរីយ៍ ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________