អបអរសាទរ ការប្រកួតប្រជែងដេញដោល រដូវកាលទី១
រដូវកាលទី១ វគ្គផ្ដាច់ព្រ័ត្រ
កម្រិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
"អបអរសាទរ កម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី១ វគ្គផ្ដាច់ព្រ័ត្រ កម្រិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ២០២៣" សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំ "កម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី១ វគ្គផ្ដាច់ព្រ័ត្រ កម្រិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ២០២៣" ក្រោមអធិបតីភាព ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុប ៣០០នាក់ ដែលបានប្រព្រឹត្តទៅនាថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ ទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលសន្និសីត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង។ កម្មវិធីប្រកួតជជែកដេញដោល (Debate Program) នេះត្រូវបានបែងចែកជា ៤កម្រឹត គឺ៖ ១-ការប្រកួតជជែកដេញដោល កម្រិតថ្នាក់រៀន (Class Level Debate) ២-ការប្រកួតជជែកដេញដោល កម្រិតមហាវិទ្យាល័យ (Faculty Level Debate) ៣-ការប្រកួតជជែកដេញដោល កម្រិតសាខា (Campus Level Debate) ៤-ការប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រកម្រិតសាកលវិទ្យាល័យ ប៊ែលធី (BELTEI IU Level Debate) រង្វាន់ជ័យលាភីកម្រិត សាកលវិទ្យាល័យ ប៊ែលធី - ចំពោះក្រុមនិស្សិតជ័យលាភីក្នុងការប្រកួតប្រជែងជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រកម្រិតសាកលវិទ្យាល័យ ប៊ែលធី ដែលទទួលបាន ចំណាត់ថ្នាក់លេខ១ ដល់ លេខ៣ ពីឆ្នាំទី១ ដល់ ឆ្នាំទី៤ តាមកម្មវិធីសិក្សាជាភាសាជាតិ និងកម្មវិធីសិក្សា អន្តរជាតិ ត្រូវបានទទួលរង្វាន់ដូចខាងក្រោម៖ + សម្រាប់ឆ្នាំទី១ ទី២ ទី៣ និងទី៤ - ចំណាត់ថ្នាក់លេខ១ទទួលបាន មេដាយមាស១ លិខិតសរសើរ១ ប្រាក់រង្វាន់លើកទឹកចិត្ត៤០០ដុល្លា អាហារូបករណ៍១០០% និងដំណើរកម្សាន្ត - ចំណាត់ថ្នាក់លេខ២ទទួលបាន មេដាយប្រាក់១ លិខិតសរសើរ១ ប្រាក់រង្វាន់លើកទឹកចិត្ត២៨០ដុល្លា អាហារូបករណ៍៧០% និងដំណើរកម្សាន្ត -ចំណាត់ថ្នាក់លេខ៣ទទួលបាន មេដាយសំរិទ្ធ១ លិខិតសរសើរ១ ប្រាក់រង្វាន់លើកទឹកចិត្ត២០០ដុល្លា អាហារូបករណ៍៥០% និងដំណើរកម្សាន្ត - ក្រុមនិស្សិតជ័យលាភីកម្រិតសាខា ដែលមិនបានជាប់ជ័យលាភី ក្នុងការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ កម្រិតសាកលវិទ្យាល័យ ប៊ែលធី ត្រូវទទួលបានលិខិតសរសើរ និងការលើកទឹកចិត្តចូលរួមដំណើរកម្សាន្តផ្សេងៗ ផងដែរ។ - សាស្ត្រាចារ្យទទួលបន្ទុក ដែលមានក្រុមនិស្សិតជាប់ជ័យលាភី ត្រូវទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន ១០០% នៃថវិកានិស្សិតជាប់ជ័យលាភីម្នាក់។
- ចំពោះសាកលវិទ្យាធិការរងទទួលបន្ទុកសាខា (VP-UC) ដែលមាននិស្សិតជាប់ជ័យលាភី ត្រូវទទួលបានលិខិតសរសើរ១ តំណាងសាខារបស់ខ្លួនផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________