អបអរសាទរ ប្រកួតប្រជែងនិយាយជាសាធារណៈលើកទី៩
វគ្គផ្ដាច់ព្រ័ត្រ សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ
កម្រិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី ការប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី៩ សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ វគ្គផ្ដាច់ព្រ័ត្រ កម្រិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងកម្មវិធីសិក្សា ជាភាសាជាតិ និងកម្មវិធីសិក្សា អន្តរជាតិ ដែលមកពី ១២មហាវិទ្យាល័យ ក្រោមអធិបតីភាព ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបជាង ៨០០នាក់ ។ កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ (Public Speaking Contest Program) ត្រូវបានរៀបចំឡើងដើម្បីផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ក៏ដូចជាដើម្បីពង្រឹងសមត្ថភាពនិស្សិតទំាងផ្នែកចំណេះដឹង ការបញ្ចេញមតិយោបល់ និងការគិតឲ្យបានគ្រប់ជ្រុងជ្រោយ ពិសេសបង្កើនសមត្ថភាពនិយាយភាសាខ្មែរជាសាធារណៈ (សម្រាប់កម្មវិធីសិក្សាជាភាសាជាតិ) និងភាសាអង់គ្លេសជាសាធារណៈ (សម្រាប់កម្មវិធីសិក្សាអន្តរជាតិ) ស្របតាមបាវចនារបស់ ប៊ែលធី “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។ ការប្រកួតប្រជែងនេះត្រូវបានបែងចែកជា ៤កម្រឹត គឺ៖ ១-ការប្រកួតប្រជែង កម្រិតថ្នាក់រៀន (Class Level Competition) ២-ការប្រកួតប្រជែងកម្រិតមហាវិទ្យាល័យ (Faculty Level Competition) ៣-ការប្រកួតប្រជែងកម្រិតសាខា (Campus Level Competition)
៤-ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រកម្រិតសាកលវិទ្យាល័យ ប៊ែលធី (BELTEI IU Level Competition) -កម្មវិធីពេលព្រឹក -ការប្រកួតប្រជែងនិយាយជាសាធារណៈរបស់បេក្ខជនកម្មវិធីសិក្សាជាភាសាជាតិ មាននិស្សិត ឆ្នាំទី១ ចំនួន ០៦នាក់ និស្សិតឆ្នាំទី២ ចំនួន ០៦នាក់ និងនិស្សិតឆ្នាំទី៤ ចំនួន ០៥នាក់ សរុប= ១៧នាក់។ -កម្មវិធីពេលរសៀល ការប្រកួតប្រជែងនិយាយជាសាធារណៈរបស់បេក្ខជនកម្មវិធីសិក្សាអន្តរជាតិ មាននិស្សិត ឆ្នាំទី១ ចំនួន ០៦នាក់ និស្សិតឆ្នាំទី២ ចំនួន ០៥នាក់ និងនិស្សិតឆ្នាំទី៤ ចំនួន ០៤នាក់ សរុប=១៥នាក់។ រង្វាន់ជ័យលាភីកម្រិត សាកលវិទ្យាល័យ ប៊ែលធី - ចំពោះនិស្សិតជ័យលាភីក្នុងការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រកម្រិតសាកលវិទ្យាល័យ ប៊ែលធី ដែលទទួលបាន ចំណាត់ថ្នាក់លេខ១ ដល់ លេខ៣ ពីឆ្នាំទី១ ដល់ ឆ្នាំទី៤ តាមកម្មវិធីសិក្សាជាភាសាជាតិ និងកម្មវិធីសិក្សា អន្តរជាតិ ត្រូវបានទទួលរង្វាន់ដូចខាងក្រោម៖ + សម្រាប់ឆ្នាំទី១ ទី២ ទី៣ និងទី៤ - ចំណាត់ថ្នាក់លេខ១ទទួលបាន មេដាយមាស១ លិខិតសរសើរ១ ប្រាក់រង្វាន់លើកទឹកចិត្ត៣០០ដុល្លា អាហារូបករណ៍១០០% និងដំណើរកម្សាន្ត - ចំណាត់ថ្នាក់លេខ២ទទួលបាន មេដាយប្រាក់១ លិខិតសរសើរ១ ប្រាក់រង្វាន់លើកទឹកចិត្ត២០០ដុល្លា អាហារូបករណ៍៧០% និងដំណើរកម្សាន្ត - ចំណាត់ថ្នាក់លេខ៣ទទួលបាន មេដាយសំរិទ្ធ១ លិខិតសរសើរ១ ប្រាក់រង្វាន់លើកទឹកចិត្ត១០០ដុល្លា អាហារូបករណ៍៥០% និងដំណើរកម្សាន្ត -និស្សិតជ័យលាភីកម្រិតសាខា ដែលមិនបានជាប់ជ័យលាភី ក្នុងការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ កម្រិតសាកលវិទ្យាល័យ ប៊ែលធី ត្រូវទទួលបានលិខិតសរសើរ និងការលើកទឹកចិត្តចូលរួមដំណើរកម្សាន្តផ្សេងៗ ផងដែរ។ -សាស្ត្រាចារ្យទទួលបន្ទុក ដែលមាននិស្សិតជាប់ជ័យលាភី ត្រូវទទួលបានលិខិតសរសើរ និងប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន ៥០% នៃថវិកានិស្សិតជាប់ជ័យលាភី។
-ចំពោះសាកលវិទ្យាធិការរងទទួលបន្ទុកសាខា (VP-UC) ដែលមាននិស្សិតជាប់ជ័យលាភី ត្រូវទទួលបានលិខិតសរសើរ១ តំណាងសាខារបស់ខ្លួនផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________