ថ្នាក់ដឹកនាំ បុគ្គលិក សាស្ដ្រចាត្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី
អន្តរជាតិ រៀបចំសង្ក្រាន្ត ដើម្បីអបអរសារទរ ពិធីបុណ្យុចូលឆ្នាំថ្មី
ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចៈស័ក ព.ស. ២៥៦៧
ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់ដ៏ល្អរបស់ខ្មែរយើង ជាពិសេសដើម្បីបង្កលក្ខណៈសប្បាយរីករាយ អំណឆ្នាំថ្មីប្រពៃណីជាតិ ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃទី៧ និងទី៨ ខែមេសា ឆ្នាំ២០២៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំ “សង្រ្កាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ" ថ្ងៃទីពីរ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធីគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ នៅនាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាស ចោមចៅ។ ក្នុងកម្មវិធីសង្រ្កាន្ត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ថ្ងៃទី២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួម ចំនួន៦០០០នាក់នេះ សាកលវិទ្យាល័យបានរៀបចំពិធីសូត្រមន្តប្រោះព្រំ និងលើករាសី សិរីសួស្តីឆ្នាំថ្មី ការតាំងពិព័រណ៍ ការលក់ម្ហូបអាហារ ការសម្តែងរបាំជូនពរ របាំត្រុដិ ល្ខោនខោល ចាប៉ីដងវែង ល្បុកតោ ការរាំងចង្វាក់ប្រពៃណីខ្មែរ ការដើរបង្ហាញម៉ូដ ការប្រគុំតន្ត្រីពីសំណាក់តារាចម្រៀង ល្បីៗ ដូចជា៖ ព្រះនាងតូច នរោត្តម ជេនណា កញ្ញា ស៊ីន យូប៊ីន លោក នាង ដាវីន លោក ម៉ុង ម៉ានុត ក្រុមតារាចម្រៀង D-Man លោក ចាន់ សុបញ្ញា លោក ភឿន សុភាព លោក លី យូហាន ក្រុមម្ចាស់បទអូនបែកលេងរឺបងបែកង៉ាង និងក្រុមចម្រៀង MSUTBAND។ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សា ២ធំៗគឺ I-កម្មវិធីសិក្សា ជាភាសាជាតិ និង II-កម្មវិធី សិក្សាអន្តរជាតិ និងមាន ៥កម្រិតសិក្សាធំៗ រួមមាន៖ ១-ថ្នាក់បំប៉នភាសាអង់គ្លេស និងកុំព្យូទ័រ ២-ថ្នាក់បរិញ្ញា- បត្ររង ៣-ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត ដែលមាន ១២មហាវិទ្យាល័យ និង ៤២មុខជំនាញ។ ១-មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម ២-មហាវិទ្យាល័យ ហិរញ្ញវត្ថុ និងធនាគារ ៣-មហាវិទ្យាល័យ សេដ្ឋកិច្ច ៤-មហាវិទ្យាល័យ ច្បាប់ ៥-មហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ ៦-មហាវិទ្យាល័យ អប់រំ សិល្បៈ និងមនុស្សសាស្រ្ត ៧-មហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៨-មហាវិទ្យាល័យ ព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត ៩-មហាវិទ្យាល័យ បច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍ ១០-មហាវិទ្យាល័យ វិស្វកម្ម ១១-មហាវិទ្យាល័យ ស្ថាបត្យកម្ម ១២-មហាវិទ្យាល័យ អាកាសចរស៊ីវិល អរគុណសន្តិភាព! អរគុណស្ថាបនិកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា! មានសន្តិភាព ទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍទើបមានអ្វីៗដូចសព្វថ្ងៃនេះ។ សូមជូនពរ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងអស់ ទទួលបាននូវ ពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងរីកចម្រើនរុងរឿងគ្រប់ៗគ្នាជានិច្ចនិរន្តន៍។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________