Skip to Menu Skip to Content Skip to Footer
 

ពិធីបើក-បិទ កម្មវិធីប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១

ថ្ងៃទី២១ និងទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូល​រួម​ព្រឹត្តិការណ៍​ ពិ​ធី​បើក​-​បិទ​ការ​ប្រ​កួត​កី​ឡា​ជាតិ​លើក​ទី​៣​ និង​កី​ឡា​ជន​ពិ​ការ​ជាតិ​លើក​ទី​១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​បាន​ប្រ​ព្រឹត្ត​ឡើង​ នៅ​ថ្ងៃ​ទី​២១​ និង​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​។​

នា​ល្ងាច​ថ្ងៃ​ចន្ទ​ ១៣​រោច​ ខែ​កត្តិក​ ឆ្នាំ​ខាល​ ចត្វា​ស័ក​ ..​ ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ ឯក​ឧត្តម​ លី ណាវុឌ្ឍ សា​កល​វិទ្យា​ធិការ​ នៃ​សាកល​វិទ្យាល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ ថ្នាក់​ដឹក​នាំ​ បុគ្គ​លិក​ សា​ស្រ្តា​ចារ្យ​ និង​និស្សិត​ចំ​នួន​ប្រ​មាណ​ ៥០០​នាក់​ បាន​ចូល​រួម​ព្រឹត្តិការណ៍​ពិ​ធី​ប្រ​កួត​កី​ឡា​ជាតិ​លើក​ទី​៣​ និង​កីឡា​ជន​ពិការ​លើក​ទី​១​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំ​ផុត​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា ក្នុង​ការ​អញ្ជើញ​បើក​ព្រឹត្តិ​ការណ៍​កី​ឡា​ជាតិ​លើក​ទី​៣​ និង​កី​ឡា​ជន​ពិ​ការ​លើក​ទី​១​នេះ​។​

ពិ​ធី​បើក​ការ​ប្រ​កួត​កី​ឡា​ជាតិ​លើក​ទី​៣​ និង​កី​ឡា​ជន​ពិការ​លើក​ទី​១​នេះ​ គឺ​ជា​ការ​រៀប​ចំ​សាក​ល្បង​ដូច​ទៅ​នឹង​ការ​រៀប​ចំ​ពិ​ធី​បើក​ការ​ប្រ​កួត​កីឡា​ស៊ី​ហ្គេម​ និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេម​ ឆ្នាំ​២០២៣​នា​ពេល​ខាង​មុខ​ដែរ​ ដើម្បី​ធា​នា​បាន​នូវ​សុវត្ថិ​ភាព​ និង​សន្ដិ​សុខ​ សណ្ដាប់​ធ្នាប់​ល្អ​ ក្រោម​ប្រ​ធាន​បទ​ “​កី​ឡា​នាំ​មក​នូវ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​”​។​

ការ​ប្រ​កួត​កីឡា​ជាតិ​លើក​ទី​៣​ ត្រូវ​រៀប​ចំ​ផ្ដោត​លើ​គោល​បំ​ណង​សំ​ខាន់ៗ​ចំ​នួន​ ៥​ចំ​ណុច​ រួម​មាន​៖​

១​.​ ផ្ដល់​ឱ​កាស​ដល់​សហព័ន្ធ​កី​ឡា​ជាតិ​ បាន​ដាក់​មន្ដ្រី​បច្ចេក​ទេស​ដែល​បាន​បណ្ដុះ​បណ្ដាល​រួច​ឲ្យ​អនុវត្ត​ក្នុង​ការ​រៀប​ចំ​ប្រកួត​ជាក់​ស្ដែង​នៅ​លើ​ទី​លាន​ ដើម្បី​ទទួល​បាន​ចំ​ណេះ​ដឹង​ និង​បទ​ពិ​សោធន៍​នៃ​ការ​រៀប​ចំ​ការ​ប្រ​កួត​ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​។​

២​.​ កី​ឡា​ករ​កី​ឡា​កា​រិ​នី​បាន​វាស់​ស្ទង់​គុណ​ផល​កី​ឡា​ និង​ទទួល​បាន​បទ​ពិ​សោធន៍​នៃ​ការ​ប្រ​កួត​។​

៣​.​ ​អាច​ប៉ាន់​ស្មាន​តម្រូវ​ការ​ទី​លាន​ និង​សម្ភារ​ឧបករណ៍​បច្ចេក​ទេស​តាម​ស្ដង់​ដារ​នៃ​ការ​ប្រកួត​ជា​លក្ខណៈ​ហ្គេម​។​

៤​.​ តេស្ដ​សាក​ល្បង​នៃ​ការ​រៀប​ចំ​ពិ​ធី​បើក​បិទ​ ឲ្យ​ស្រប​តាម​ស្ដង់​ដារ​នៃ​ការ​ប្រ​កួត​ជា​លក្ខណៈ​ហ្គេម​។​

៥​.​ ជា​ការ​សាក​ល្បង​ចុង​ក្រោយ​សម្រាប់​ត្រៀម​លក្ខណៈ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រ​កួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​ ឆ្នាំ​២០២៣​ និង​ជា​ការ​ពង្រឹង​ការ​រៀប​ចំ​ការ​ប្រកួត​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​១៩​ដោយ​ត្រូវ​អនុវត្ត​តាម​គោល​ការណ៍​ប្រតិបត្តិ​ស្ដង់​ដារ​ (​SOP​)​ និង​ការ​គោរព​តាម​វិធាន​សុវត្ថិភាព​សុខ​ភាព​របស់​ក្រ​សួង​សុ​ខា​ភិ​បាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ម៉ឺង​ម៉ាត់​។​

នៅ​ក្នុង​ឱកាស​នៃ​ពិ​ធី​បើក​ការ​ប្រ​កួត​កីឡា​ជាតិ​លើក​ទី​៣​ និង​កី​ឡា​ជន​ពិការ​ជាតិ​លើក​ទី​១​នេះ​ផង​ដែរ​ សម្តេច​តេ​ជោ​ ហ៊ុន សែន បាន​អញ្ជើញ​ថ្លែង​សន្ទរកថា​ដែល​មាន​ខ្លឹម​សារ​សំខាន់ៗ​ដូច​ខាង​ក្រោម​៖

សម្តេច​តេ​ជោ​ ហ៊ុន សែន ពិត​ជា​មាន​សេចក្ដី​រីក​រាយ​ ដោយ​បាន​ចូល​រួម​ក្នុង​ពិធី​បើក​ការ​ប្រកួត​កី​ឡា​ជាតិ​លើក​ទី​៣​ និង​កី​ឡា​ជន​ពិការ​ជាតិ​លើក​ទី​១​ ដែល​ជា​ធម្មតា​ការ​ប្រកួត​កីឡា​ជាតិ​នេះ​ត្រូវ​រៀប​ចំ​ជា​រៀង​រាល់​ ២​ឆ្នាំ​ម្តង​ ប៉ុន្តែ​មាន​ការ​ខក​ខាន​នៅ​ឆ្នាំ​២០២០​ ដោយ​សារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូវីដ​-​១។ឆ្នាំ​២០២២​នេះ ​គឺ​ជា​ឆ្នាំ​ដ៏​មមា​ញឹក​ និង​ជា​ឆ្នាំ​ដ៏​មាន​សារៈ​សំ​ខាន់​ ជា​ប្រវត្តិ​សាស្រ្ត​សម្រាប់​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​ បាន​សម្ដែង​នូវ​កោត​សរ​សើរ​ចំពោះ​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡា​ និង​គណៈ​កម្មា​ធិ​ការ​អូ​ឡាំ​ពិក​កម្ពុជា​ ព្រម​ទាំង​ស្ថាប័ន​ពាក់​ព័ន្ធ​ចំ​ពោះ​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ និង​ការ​រួម​សាម​គ្គី​គ្នា​រៀប​ចំ​ព្រឹត្តិ​ការណ៍​ប្រ​កួត​កី​ឡា​ជាតិ​លើក​ទី​៣​ និង​កីឡា​ជន​ពិ​ការ​ជាតិ​លើក​ទី​១​នេះ​ ដែល​ការ​ប្រ​កួត​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៩​ និង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ នេះ​។​ ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​កី​ឡា​ជាតិ​នេះ​ មិន​ត្រឹម​តែ​ជា​ព្រឹត្តិការណ៍​កី​ឡា​ជាតិ​មួយ​យ៉ាង​សំ​ខាន់​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​ការ​បន្ត​ក​សាង​សមត្ថភាព​ ទេព​កោសល្យ​ និង​ជំ​នាញ​វិជ្ជា​ជីវៈ​របស់​កី​ឡា​ករ​កី​ឡា​កា​រិ​នី​កម្ពុជា​ ដើម្បី​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ ដែល​គិត​ត្រឹម​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា​នេះ​ នៅ​សល់​តែ​ ១៦៧​ថ្ងៃ​ប៉ុណ្ណោះ​។​ សម្តេច​តេ​ជោ​ ហ៊ុន សែន សូម​លើក​ទឹក​ចិត្ត​ចំពោះ​ក្មួយៗ​ ចៅៗ កី​ឡា​ករ​-​កី​ឡា​កា​រិ​នី​មាន​ពិ​ការ​ភាព​ ដែល​ត្រូវ​បាន​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡា ​បញ្ចូល​ក្នុង​កម្ម​វិ​ធី​ប្រ​កួត​កី​ឡា​ជាតិ​ជន​ពិ​ការ​លើក​ទី​១​ ក្នុង​ឆ្នាំ​នេះ​។​ សូម​ខិត​ខំ​ប្រឹង​ប្រែង​បញ្ចេញ​សមត្ថភាព​ឱ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ និង​មាន​ភាព​ស្វា​ហាប់​ពោរ​ពេញ​ដោយ​កម្លាំង​ចិត្ត​ខ្លាំង​ក្លា​ ដើម្បី​យក​ឈ្នះ​លើ​ពិការ​ភាព​របស់​ក្មួយៗ​ចៅៗ​ សំ​ដៅ​បង្ហាញ​នូវ​ការ​ពិត​ដែល​ថា “​ពិការ​ភាព​ប្រ​កប​ដោយ​សមត្ថភាព​ខ្ពស់​”​។​ ឆ្លៀត​ក្នុង​ឱ​កាស​នេះ ​សម្តេច​សូម​ចូល​រួម​កោត​សរ​សើរ​ និង​អបអរ​សាទរ​ចំ​ពោះ​កី​ឡា​ករ​-​កី​ឡា​កា​រិ​នី​ជន​ពិ​ការ​ទាំង​អស់​ ដែល​បាន​ចូល​រួម​ប្រ​កួត​កី​ឡា​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​ឥណ្ឌូ​នេ​ស៊ី​ ដោយ​ទទួល​ជោគ​ជ័យ​គួរ​ជា​ទី​មោទនៈ​។​ ជោគ​ជ័យ​របស់​ក្មួយៗ​ចៅៗ​ មិន​ត្រឹម​តែ​ជា​មោទន​ភាព​របស់​ក្មួយៗ​ចៅៗ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ជា​មោទន​ភាព​រួម​របស់​ប្រ​ជា​ជន​កម្ពុជា​ និង​ប្រ​ទេស​ជាតិ​យើង​ទាំង​អស់​គ្នា​ ក៏​ដូច​ជា​ការ​លើក​កម្ពស់​កិត្តិយស​ និង​កិត្យា​នុ​ភាព​ជាតិ​យើង​នៅ​ក្នុង​តំ​បន់​ និង​អន្តរ​ជាតិ​។​”​

ក្នុង​សុន្ទរ​កថា​ សម្តេច​តេ​ជោ​ ហ៊ុន សែន បាន​លើក​សរ​សើរ​អំ​ពី​ការ​ប្រ​កួត​កី​ឡា​ជាតិ​លើក​ទី​៣​ និង​កី​ឡា​ជន​ពិ​ការ​ជាតិ​លើក​ទី​១​ ដោយ​សង្កត់​ធ្ងន់​ថា​ ព្រឹត្តិ​ការណ៍​នេះ​បាន​ផ្តល់​ឱ​កាស​ល្អ​ដល់​កី​ឡា​ករ​កី​ឡា​កា​រិ​នី​ជម្រើស​ជាតិ​ ក្នុង​ការ​ចូល​រួម​ប្រ​កួត​ ដើម្បី​ទាញ​បទ​ពិ​សោធន៍​ និង​អភិវឌ្ឍ​សមត្ថភាព​ឆ្ពោះ​ទៅ​រក​ស៊ី​ហ្គេម​លើក​ទី​៣២​ និង​អា​ស៊ានប៉ា​រ៉ា​ហ្គេម​ លើក​ទី​១២​ ក្នុង​ឆ្នាំ​២០២៣​ នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​។​

នា​ល្ងាច​ថ្ងៃ​ពុធ​ ៧​កើត​ ខែ​មិគសិរ​ ឆ្នាំ​ខាល​ ចត្វា​ស័ក​..​ ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ នេះ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំ​ផុត​ ក្នុង​ពិ​ធី​បិទ​ការ​ប្រ​កួត​កី​ឡា​ជាតិ​លើក​ទី​៣​ និង​កី​ឡា​ជន​ពិ​ការ​ជាតិ​លើក​ទី​១ ​នៅ​ពហុកីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ​។​

ថ្លែង​ក្នុង​ឱ​កាស​នោះ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​សម្តែង​នូវ​មោទក​ភាព​ចំពោះ​ព្រឹត្តិ​ការណ៍​នេះ​និង​ថ្លែង​អំណរ​គុណ​ចំ​ពោះ​គណៈ​កម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​ សហព័ន្ធ​កីឡា​ទាំង​អស់​ ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កីឡា​ និង​កី​ឡាករ​-​កី​ឡា​កា​រិ​នី​ ដែល​បាន​ចូល​រួម​ចំ​ណែក​ក្នុង​ភាព​ជោគ​ជ័យ​នៃ​ការ​ប្រ​កួត​កី​ឡា​ជាតិ​លើក​ទី​៣​ និង​កី​ឡា​ជាតិ​ជន​ពិ​ការ​ លើក​ទី​១​។​

សម្តេច​តេ​ជោ​ ហ៊ុន សែន បាន​ផ្តល់​នូវ​ទស្សនៈ​ និង​ចំណុច​គន្លឹះ​មួយ​ចំនួន​ដូច​ខាង​ក្រោម​៖​

១​.​ សូម​លើក​ទឹក​ចិត្ត​ដល់​ក្មួយៗ​កី​ឡាករ​-​កីឡា​ការិនី​ទាំង​អស់​ សូម​គោរព​តាម​បទ​បញ្ជា​នៃ​ការ​ប្រកួត​កី​ឡា​ជា​ប្រ​ចាំ​ ដើម្បី​លើក​កម្ពស់​យុត្តិធម៌​ក្នុង​ការ​ប្រកួត​ សេចក្តី​ថ្លៃ​ថ្នូរ​ និង​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​ក្នុង​ការ​ប្រ​កួត​ ពី​ព្រោះ​ថា​ កី​ឡា​មាន​ ស្តង់​ដារ​ បទ​បញ្ជា​ត្រឹម​ត្រូវ​តែ​មួយ​ដែល​ផ្ទុយ​ទៅ​នឹង​ការ​ប្រកួត​ប្រជែង​ក្នុង​ផ្នែក​នយោបាយ​។​

២​.​ សូម​អំ​ពាវ​នាវ​ឱ្យ​បន្ត​ចូល​ចូល​រួម​ក្នុង​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ ដើម្បី​រួម​ចំ​ណែក​ដល់​យុទ្ធនា​ការ​ជាតិ​ស្ដី​ពី​ “​ប្រ​ជា​ជន​ ម្នាក់​ត្រូវ​លេង​កីឡា​មួយ​មុខ​យ៉ាង​តិច​ប្រ​ចាំ​ជី​វិត​”​ “​ឆ្នាំ​២០២៣​ ជា​ឆ្នាំ​ទស្សនា​កម្ពុជា​”​ “​រួម​គ្នា​ដើម្បី​កម្ពុជា​ស្អាត​ និង​បដិសណ្ឋារ​កិច្ច​ល្អ​”​ “​នាំ​គ្នា​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​ឥទ្ធិពល​គ្រឿង​ញៀន​”​ និង “​កីឡា​រស់​នៅ​ក្នុង​សន្តិភាព​”​។​

៣​.​ ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កីឡា​ ត្រូវ​បង្កើន​ការ​ធ្វើ​ពិពិធកម្ម​សកម្មភាព​កីឡា​ឱ្យ​កាន់​តែ​ច្រើន​ ដើម្បី​បង្កើន​ការ​លើក​កម្ពស់​វិស័យ​កីឡា​កម្ពុជា​ និង​បង្កើន​ការ​ផ្សារ​ភ្ជាប់​វិស័យ​កីឡា​ទៅ​នឹង​ការ​ងារ​សង្គម​ ការ​ដោះ​ស្រាយ​បញ្ហា​សង្គម​ និង​ការ​លើក​កម្ពស់​សកម្មភាព​សេដ្ឋកិច្ច​ ដោយ​ហេតុ​ថា កីឡា​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រ​ភេទ​ទេសចរណ៍​បៃ​តង​ និង​ទទួល​ស្គាល់​ថា​ ជា​ការ​ទូត​ដ៏​មាន​ប្រសិទ្ធ​ភាព​ ដើម្បី​រួម​ចំ​ណែក​ដល់​ការ​ក​សាង​មិត្ត​ភាព​ សាមគ្គី​ភាព​ សុខ​សន្តិភាព​ និង​សុខ​ដុមនីយ​កម្ម​ក្នុង​សង្គម​ជាតិ

៤​.​ គណៈ​កម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិក​កម្ពុជា​ ជា​ពិ​សេស​ គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​ស៊ី​ហ្គេម និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​ ត្រូវ​បង្កើន​កិច្ច​សហការ​ការ​បណ្ដុះ​បណ្ដាល​ និង​ការ​អភិវឌ្ឍ​កម្រិត​បច្ចេក​ទេស​កី​ឡា​ដល់​អត្ត​ពលិក​កម្ពុជា​ឱ្យ​បាន​ដល់​កម្រិត​ខ្ពស់​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​ឱ្យ​អត្ត​ពលិក​កម្ពុជា​អាច​ចូល​រួម​កាន់​តែ​ទូ​លំ​ទូ​លាយ​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​ ក្នុង​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​កី​ឡា​ស៊ី​ហ្គេម​ និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​ និង​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កី​ឡា​ជា​អន្តរជាតិ​នា​នា​នៅ​ថ្ងៃ​អនា​គត​។​

ដើម្បី​ជំ​រុញ​លើក​កម្ពស់​វិស័យ​កីឡា​កម្ពុជា​ និង​ត្រៀម​ខ្លួន​ សម្រាប់​ការ​ប្រ​កួត​កី​ឡា​ស៊ី​ហ្គេម​និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​ ២០២៣ សម្តេច​តេ​ជោ​បាន​ផ្តល់​នូវ​ទស្សនៈ​និង​ចំណុច​គន្លឹះ​មួយ​ចំ​នួន​ដូច​ខាង​ក្រោម​

.​ ក្រ​សួង​ស្ថា​ប័ន​ និង​អា​ជ្ញា​ធរ​រាជ​ធានី​-​ខេត្ត​ដែល​មិន​ទាន់​ មាន​ក្រុម​កី​ឡា​ចូល​រួម​ប្រ​កួត​ ត្រូវ​បង្កើត​អង្គ​ភាព​កី​ឡា​ សមា​គម​ កី​ឡា​ប្រ​ចាំ​ក្រ​សួង​ស្ថា​ប័ន​ អាជ្ញា​ធរ​រាជ​ធានី​-​ខេត្ត​របស់​ខ្លួន​ដោយ​មាន​យន្ត​ការ​គ្រប់​គ្រង​ដឹក​នាំ​ច្បាស់​លាស់​ មាន​តម្លា​ភាព​ ក្នុង​ការ​គ្រប់​គ្រង​ និង​បង្កើន​សមត្ថភាព​កីឡា​ករ​-​កី​ឡា​កា​រិ​នី​របស់​ខ្លួន​ជា​ប្រ​ចាំ​សម្រាប់​ចូល​រួម​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​ និង អន្តរ​ជាតិ​

២​.​ ក្រ​សួង​ស្ថា​ប័ន​ និង​អាជ្ញាធរ​រាជ​ធា​នី​-​ខេត្ត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្កើត​ក្រុម​កី​ឡា​ដែល​ខ្លួន​មាន​ឧត្តម​ភាព​ និង ត្រូវ​រៀប​ចំការ​ប្រ​កួត​ក្នុង​ក្រប​ខ័ណ្ឌ​ផ្ទៃ​ក្នុង​ តាម​ពេល​វេលា​ សម​ស្រប​សម្រាប់​ពង្រឹង​សមត្ថ​ភាព​កី​ឡា​ករ​-​កី​ឡា​ការិ​នី​ ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​ និង​កីឡា​-​ជាតិ​ជន​ពិការ​លើក​ទី​ ឱ្យ​បាន​កាន់​តែ​ច្រើន​

៣​.​ គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​ ស៊ី​ហ្គេម​ និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​ ២០២៣ ត្រូវ​ជំ​រុញ​ល្បឿន​នៃ​ការ​ត្រៀម​ខ្លួន​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ជា​ស្រេច​ ដើម្បី​ធា​នា​បាន​នូវ​ជោគ​ជ័យ​ខ្ពស់​ ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រ​កួត​កីឡា​កម្រិត​ អន្តរ​ជាតិ​ដ៏​ធំ​ជា​ប្រវត្តិ​សាស្ត្រ​នេះ

៤​.​ គ្រប់​ក្រ​សួង​ស្ថាប័ន​ពាក់​ព័ន្ធ​ និង​អាជ្ញា​ធរ​រាជ​ធា​នី​-​ខេត្ត​ ត្រូវ​ពង្រីក​កិច្ច​សហការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ប្រ​កប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ និង​ស្រប​តាម​អភិ​ក្រម​ “​ជវ​ភាព​នៃ​ប្រព័ន្ធ​-​ តួ​អង្គ​តែ​មួយ​ ដើម្បី​ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​ប្រ​ឈម​នា​នា​ ជា​បន្ទាន់​សំ​ដៅ​ធា​នា​បាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ដឹក​នាំ​ ការ​គ្រប់​គ្រង​ និង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ប្រ​កួត​កី​ឡា​ដ៏​ធំ​នៅ​ឆ្នាំ​ ២០២៣

៥​.​ សូម​អំ​ពាវ​នាវ​ដល់​វិ​ស័យ​ឯក​ជន​ ក្រុម​ហ៊ុន​ ស​ហ​គ្រាស​ និង​សប្បុរស​ជន​ទាំង​អស់​ សូម​ចូល​រួម​ដល់​មូល​និ​ធិ​កី​ឡា​ស៊ី​ហ្គេម​ និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​ ២០២៣ ដើម្បី​រួម​ចំ​ណែក​ដល់​ភាព​ ជោគ​ជ័យ​នៃ​ការ​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​កម្រិត​អន្តរជាតិ​នេះ​។​

៦​.​ សូម​អំ​ពាវ​នាវ​ដល់​ប្រ​ជា​ជន​ទាំង​អស់​ សូម​ប្រ​កាន់​ខ្ជាប់​នូវ​ស្មារតី​ “​ប្រ​ជា​ជន​ម្នាក់​ជា​ម្ចាស់​ផ្ទះ​ម្នាក់​”​ ពិ​សេស​ប្រ​ជា​ជន​ នៅ​តាម​រាជ​ធានី​-​ខេត្ត​ ដែល​ត្រូវ​ត្រៀម​ទទួល​រៀប​ចំ​ការ​ប្រកួត​កី​ឡា​ស៊ី​ហ្គេម​ និង​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេម​ ឆ្នាំ ២០២៣ សូម​រៀប​ចំ​អនាម័យ​ ថែ​រក្សា​បរិស្ថាន​ឱ្យ​បាន​ល្អ​ និង​រៀប​ចំ​តុប​តែង​លម្អ​ ដើម្បី​លើក​កម្ពស់​សោភ័ណ​ភាព​មូល​ដ្ឋាន​របស់​ខ្លួន​សំ​ដៅ​លើក​មុខ​មាត់​កម្ពុជា​ និង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​ប្រតិភូ​-​កី​ឡា​ និង​ភ្ញៀវ​អន្តរ​ជាតិ​ទាំង​អស់​ ដែល​នឹង​អញ្ជើញ​មក​ចូល​រួម​ការ​ប្រ​កួត​នៅ​កម្ពុជា​នៅ​ឆ្នាំ​ ២០២៣ ខាង​មុខ​នេះ​។​

៧​.​ សូម​លើក​ទឹក​ចិត្ត​ឱ្យ​បន្ត​រៀប​ចំ​កម្ម​វិ​ធី​យុទ្ធ​នា​ការ​អប់​រំ​សង្គម​ “​មាន​អ្វី​លើស​ពី​ការ​ប្រ​កួត​កី​ឡា​”​ (​Beyond​ the​ Games​)​ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដើម្បី​បង្កើន​ការ​យល់​ ដឹង​អំពី​បច្ច័យ​ជា​វិជ្ជ​មាន​ នៃ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ព្រឹត្តិ​ការណ៍​ កី​ឡា​ដ៏​ធំ​ជា​ប្រ​វត្តិ​សាស្ត្រ​នេះ​ សម្រាប់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​៕​

កម្ម​វិ​ធី​នេះ​ ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ម​ហោ​ឱ​ឡា​រឹក​ជា​ទី​បំ​ផុត​ ដោយ​មាន​មហា​ជន​ចូល​រួម​សរុប​ជា​ជាង​ ៤​ម៉ឺន​នាក់​ ជា​មួយ​នឹង​ទស្ស​នីយ​ភាព​សិល្បៈ​ជា​ច្រើន​អម​ជា​មួយ​ផង​ដែរ​។





















_______________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

21/10/2022:ប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយស “ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ” 26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩
01/07/2018:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីពហុវប្បធម៌ លើកទី៣ 21/06/2018:សាកលវិទ្យា ល័យបានរៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី១​ ឆ្នាំ២០១៨ (BICC 2018)
16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សនកិច្ចជា ផ្លូវការ​របស់គណៈប្រតិភូថៃ មកពីសាកលវិទ្យាល័យ បាំងកក 12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គ លិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ
18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណផ្នែកថែទាំ សុខភាព ពី ប.ស.ស 16/03/2018:ចុះអនុស្ស រណៈយោគយល់គ្នាជាមួយ សាកលវិទ្យាល័យ San Mateo Colleges នៃ​សហរដ្ឋអាមេរិក
26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨ 14/11/2017:សាកលវិទ្យា ល័យទទួលស្វាគមន៍បវរ កញ្ញាពិភពលោកឆ្នាំ២០១៧ មកពី ៦០ប្រទេស
21/10/2017:សាកលវិទ្យា ល័យរៀបចំសិក្ខាសាលា ស្តីពី "ភាពជាអ្នកដឹកនាំ ការធ្វើការ ជាក្រុម និងភាពជាអ្នក” 20/10/2017:សាកលវិទ្យា ល័យ រៀបចំកម្មវិធី “OPEN  HOUSE  2017”​​ ដើម្បីអប អរសាទរពិធីបើកកម្មវិធី សិក្សាជាភាជាតិ
07/09/2017:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិរៀបចំ ការប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៤ 31/08/2017:សាកលវិទ្យា ល័យ ធ្វើជាម្ចាស់ផ្ទះក្នុងការ រៀបចំកម្មវិធីសន្និសីទសម្ព័ន្ធ អប់រំអាស៊ានប្រចាំឆ្នាំ២០១៧
15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធសន្តិភាព សកល-កម្ពុជា (UPF-Cambodia) 01/07/2017:សហការជា មួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ កម្ពុជា រៀបចំកម្មវិធី បាឋក ថាជាសាធារណៈស្តីពី របប នយោបាយ និងការអភិវឌ្ឍ
25/06/2017:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី ពហុវប្បធម៌ ជាលើកទី២ 21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​ប្រ​ទេស​កា​ណា​
05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក 28/04/2017:ប៊ែលធី​​ បានចុះអនុស្សរណៈយោគ យល់ជាមួយនឹង IDP Education (Cambodia) IELTS​ Test​
20/04/2017:ប៊ែលធីចុះ (MOU) ជាមួយសាកលវិទ្យា ល័យ Guangxi Teachers Education University ប្រទេសចិន 12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូន បុគ្គលិក
01/04/2017:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ កសាងមូលដ្ឋានជីវិត រៀបចំសិក្ខាសាលាស្តីពី "ភាពជាអ្នកដឹកនាំ..." 27/03/2017:សិស្ស-និស្សិត ២៦៧០នាក់ ចូលរួមបោះជំរំ អន្តរជាតិនៅកម្ពុជា លើកទី៧
09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ ​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​សា​កល​វិ​ទ្យា... 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
22/12/2016:សា​កល​វិ​ទ្យា​ល័យ​ បាន​ប្រា​រព្ធ​ពិ​ធី​បំ​ពាក់​កន្សែង​យុ​វ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជា​ជូន​ដល់​... 20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​...
09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត... 22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ
30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវព្រម ទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់... 22/10/2016:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ​ កសាងមូលដ្ឋាន ជីវិតថ្មី បានរៀបចំវគ្គ "ថ្ងៃនេះ ជាថ្ងៃដល់សំខាន់"
05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ 03/09/2016:កម្មវិធីប្រកួត ប្រជែង និយាយភាសា អង់គ្លេសលើក ទី៣
25/08/2016:សាកលវិទ្យា ល័យ បានរៀបចំពិធី សំណេះសំណាល ជាមួយសមាគមនា វាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា 29/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ
27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ 24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ
16/07/2016:ប៊ែលធីបាន សហការរៀបចំការតាំង ពិព័រណ៍អប់រំ លើកទី២ ជាមួយសាកលវិទ្យាល័យ ចំនួន២៥ មកពីខេត្តក្វាងស៊ី 09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin University
07/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ 25/04/2016:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌អប់រំ ចិន-គួយចូវ កំរឹតឧត្តមសិក្សា និងចុះ
09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យ ចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល 04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខាលើ អនុស្ស រណៈយោគយល់(MOU) ជាមួយ នឹងសាវិ. HOSEI ជប៉ុន
12/03/2016:សាកលវិទ្យា ល័យ ប៊ែលធី អន្តរជាតិ សហការជាមួយ អង្គការ កសាងមូលដ្ឋានជីវិតថ្មី បានរៀបចំវគ្គបណ្តុះបណ្តាល 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦
19/02/2016:សាកលវិទ្យា ល័យ រៀបចំកម្មវិធីប្រគល់ រង្វាន់ដល់និស្សិត ឆ្នើមដែល បានទទួលជ័យលាភីក្នុងការ ប្រកួតប្រជែង... 11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន
20/11/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលបាន វិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធ គ្រប់គ្រងគុណ ភាព ISO... 29/08/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំការ ប្រកួតប្រជែង និយាយភាសា អង់គ្លេសលើក ទី២
12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម 08/06/2015:និស្សិតសា កល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចែករំលែបទពិ សោធន៍ ដើម្បីជាប់កម្ម វិធីអ្នកដឹកនាំ មានវីដេអូ...
27/02/2015:និស្សិតសា កលវិទ្យាល័យប៊ែល ធីអន្តរជាតិទទួល បានជ័យលាភី លេខ១ក្នុង... 20/01/2015:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់(MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ...
19/01/2015:ប៊ែលធី សហការរៀប ចំពីព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ ចំនួន ២៣ មកពីខេត្ត Guangxi... 10/01/2015:សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែន ការឆ្នាំថ្មី ២០១៤-២០១៥
29/08/2014:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំ ការប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស 21/08/2014:ពិធីប្រគល់ សញ្ញាបត្រជូន ដល់និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់
06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្ស រណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យប៊ែល ធីអន្តរជាតិ និងវិទ្យាស្ថាន East ... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
03/04/2014:ពិធីសម្ពោធ រូបសំណាកស្រ្តី ទូលកណ្តាប់ ស្រូវ និងរូបព្រះឥសូរ នៅទីរួម ខេត្តព្រៃវែង 24/10/2013:ឯកឧត្តម លី ឆេង ជួបសំណេះសំណាល ជាមួយប្រតិភូយុវជននាវា អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៣
09/04/2013:សិស្ស​-​និស្សិត​ ប៊ែល​ធី ៣នាក់​ទទួល​ជ័យ​លាភី​លើ​ការ​ប្រឡង​តែង​និពន្ធ​កំណាព្យ ២០១៣ 17/02/2013:ប៊ែល​ធី​ គ្រុប​បើក​អោយ​ដំណើរ​កា​រ​ សាកល​វិទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​
24/01/2013:និស្សិត​សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ ទទួល​បាន​ជ័យ​លាភី​លេខ​១​ ក្នុង​ការ​ប្រឡងនិយាយ​ភាសា​អង់​គ្លេស  


Flag Counter







យើងមាន ភ្ញៀវ 13 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 297464