សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំសន្និសិទ
កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី១ ឆ្នាំ២០១៨ (BICC 2018 )
ក្រោមប្រធានបទ "ឱកាសទៅសិក្សានៅក្រៅប្រទេសសម្រាប់និស្សិតកម្ពុជា"
ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំ សន្និសីទកិច្ចសហប្រតិបត្តការអន្តរជាតិ ប៊ែលធីលើកទី១ ឆ្នាំ២០១៨ (ប៊ិចស៊ី ២០១៨ : BICC 2018) ក្រោមប្រធានបទ “ឱកាសទៅសិក្សានៅក្រៅ ប្រទេសសម្រាប់និស្សិតកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ទូច វិសាលសុខ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាតំណាង ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីសាកលវិទ្យាល័យជាង ២០ មកពីប្រទេសទាំង១០ ជុំវិញពិភពលោក ព្រមទាំងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ តាមរបាយការណ៍ របស់ ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានមានប្រសាសន៍ថាៈ ឈ្មោះ ប៊ែលធី (BELTEI) ត្រូវបានផ្គុំទ្បើងដោយ ៦មុខវិជ្ជាធំៗគឺ BEL = Business, Economics, Law, និង TEI = Tourism, English, Information of Technology។ ប៊ែលធី គ្រុប មានសេវាកម្ម ៣ធំៗគឺ ១-ប៊ែលធី សំណង់ ២-ប៊ែលធី ទេសចរណ៍ និង ៣-ប៊ែលធី អប់រំ (សាលា ប៊ែលធី អន្តរជាតិ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ)។ បច្ចុប្បន្ន មានបុគ្គលិកបម្រើការសរុបជាង ២,៥០០នាក់ និងមានសិស្ស-និស្សិត ៣៨,៣១៧នាក់ កំពុងសិក្សា។ សាលា ប៊ែលធី អន្តរជាតិ៖ មាន ២១ទីតាំងក្នុងនោះ ១៨ទីតាំងកំពុងដំណើរការ និង ៣ទីតាំង កំពុងសាងសង់ និងមានសិក្សាកំពុងសិក្សាប្រមាណ ៣៧,០០០នាក់។ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ៖ មាន ២ទីតាំង ក្នុងនោះ ១ទីតាំងកំពុងដំណើរការ ស្ថិតនៅអគារ២១ ផ្លូវ ៣៦០សង្កាត់បឹងកេងកង ៣ខណ្ឌចំការមន និង ទីតាំងទី២ ស្ថិតនៅជិតរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៣ ដែលកំពុងសាងសង់។ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធី សិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា ភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) សិក្សាជាភាសាអង់គ្លេស ១០០%។ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ៖ មានបម្រើសេវា ៣សំខាន់ៗ៖ ១-បញ្ជូនសិស្ស-និស្សិតទៅសិក្សាក្រៅប្រទេស ២-កម្មវិធីផ្លាស់ប្តូរនិស្សិត ៣-ការធ្វើកម្មសិក្សានៅក្រៅប្រទេស។ ឯកឧត្តម បណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ បានឱ្យដឹងថា៖សន្និសីទកិច្ចសហប្រតិបត្តការអន្តរជាតិ ប៊ែលធី លើកទី១ ឆ្នាំ២០១៨ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានរៀបចំឡើង មានគោលបំណង៖ ១-ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំឯកជននិងរដ្ឋ ២-ដើម្បីផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗជូនដល់សិស្សនិស្សិតកម្ពុជា ៣-ដើម្បីបង្កើតនូវវេទិការទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួមក្នុងសន្និសិទ ៤-ដើម្បីផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្សវិទ្យាល័យប៊ែលធី ៥-ដើម្បីបង្កើនចំនួននិស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសអោយបានច្រើន ៦-ដើម្បីធ្វើអោយប្រសើរឡើងកិត្តិនាមរបស់គ្រឹះស្ថានអប់រំទាំងក្នុងប្រទេស ថ្នាក់តំបន់និងពិភពលោក ក្នុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិត ទូច វិសាលសុខ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម បណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ដែលបានខិតខំរៀបចំសន្និសីទជាលក្ខណៈអន្តរជាតិនេះឡើង និងមានប្រទេសជាច្រើនមកពីជុំវិញពិភពលោកចូលរួម ដែលបានលើកតម្កើងកិត្យានុភាពប្រទេសជាតិយើង ដែលស្ថាបនិករបស់សន្និសីទនេះជារបស់កូនខ្មែរ និងជាពិសេសក៏សូមអរគុណគណៈប្រតិភូដែលជាសមាជិកដៃគូស្ថាបនិក BICC ដែលបានរៀបចំបង្កើតអោយមានសន្និសីទនេះឡើង។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមទៀតថា ឱកាសទៅសិក្សានៅក្រៅ ប្រទេសសម្រាប់និស្សិតកម្ពុជានេះគឺជាប្រធានបទដ៏សំខាន់មួយហើយវាមិនមែនតែជាបញ្ហាសម្រាប់និស្សិតកម្ពុជាតែប៉ុណ្ណោះទេ គឺសម្រាប់ពិភពលោកទាំងមូល ដែលត្រូវកសាងធនធានមនុស្សប្រកបដោយសមត្ថភាពនិងសីលធម៌ជាមួយជំនាញដ៏ត្រឹមត្រូវសម្រាប់អាជីព ជាពិសេសសម្រាប់ឆ្លើយតបទៅនឹងបរិបទសាកលភាវូនីយកម្ម ក្នុងការប្រកួតប្រជែងទីផ្សារការងារ។ ក្នុងនោះផងដែរ ក្រសួងអប់រំ នៃព្រះរាជាណាចក្រកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត និងអភិវឌ្ឍធនធានមនុស្សដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ សង្គម និងប្រទេសជាតិ។ ខ្ញុំសង្ឃឹមជឿជាក់ថា រាល់បទបង្ហាញរបស់វាគ្មិននៅក្នុងសន្និសីទនេះ នឹងផ្តល់ចំណេះដឹង គំនិតនិងការចែករំលែកបទពិសោធន៍ ដល់អ្នកចូលរួមទាំងអស់។ ឯកឧត្តម ប្រធានគណៈអធិបតី ក៏បានប្រកាសបើក និងកាត់ខ្សែបូសម្ភោធសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី១ ឆ្នាំ២០១៨ ក្រោមប្រធានបទ“ឱកាសទៅសិក្សានៅក្រៅប្រទេសសម្រាប់និស្សិតកម្ពុជា”។ ព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨ ដែលជាថ្ងៃបិទបញ្ចប់នៃកម្មវិធីBICC 2018 នេះដែល សាកលវិទ្យាល័យប៊ែលធី ក៏បានចុះអនុស្សរណៈយោគយល់បន្ថែមមួយទៀតជាមួយសាលា Sydney City College of Management មកពីប្រទេសអូស្រ្តាលីក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាដៃគូក្នុងការផ្សព្វផ្សាយពីសក្តានុពលរបស់គ្រឹះស្ថានអប់រំទាំងពីរ ព្រមទាំងការផ្លាស់ប្តូរនិស្សិត ទស្សនកិច្ច និង ចូលរួមសហការក្នុងការស្រាវជ្រាវផ្សេងៗ។ ជាទីបញ្ចប់ ឯកឧត្តម ប្រធានគណៈអធិបតី ក៏បានប្រកាសបិទសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី១ ឆ្នាំ២០១៨ ក្រោមប្រធានបទ“ឱកាសទៅសិក្សានៅក្រៅប្រទេសសម្រាប់និស្សិតកម្ពុជា” ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________