Skip to Menu Skip to Content Skip to Footer

បុគ្គលិកប៊ែលធី ចំនួន ៥១៨នាក់

ទទួលបានប័ណ្ណផ្នែកថែទាំសុខភាព ពី ប.ស.ស

ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០១៨ ប៊ែល​ធី​ គ្រុប​ បាន​រៀប​ចំ​កម្ម​វិ​ធី ​ពិ​ធី​ប្រ​គល់​ប័ណ្ណ​ស​មា​ជិក​ ប​.ស​.​ ដល់​បុគ្គ​លិក​ប៊ែល​ធី​ និង​បទ​បង្ហាញ ​ស្តី​ពី​ ការ​ផ្តល់​កញ្ចប់​តាវ​កា​លិក​ ថែ​ទាំ​សុខ​ភាព​ នៅ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​​ ក្រោម​អ​ធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់ ​ឯក​ឧ​ត្តម​ លី ឆេង ​អគ្គ​នា​យក ​ប៊ែល​ធី​ គ្រុប និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ ​និង​ឯក​ឧ​ត្តម​ ម៉េង ហុង ​នា​យក​រង​ បេ​ឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​ និង​ជា​ទី​ប្រឹក្សា​អម​ក្រ​សួង​ការ​ងារ និង បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ​។

តាម​របាយ​ការណ៍​លោក ខាត់ សឿន ​ប្រ​ធាន​កា​រិ​យា​ល័យ​រដ្ឋ​បាល ​នៃ​ប៊ែល​ធី ​គ្រុប​៖ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ពី​សំ​ណាក់ ឯក​ឧត្តម អគ្គ​នា​យក ​ប៊ែល​ធី គ្រុប ​និង​លោក​ជំ​ទាវ​ ចំ​ពោះ​គណៈ​គ្រប់​គ្រង​ បុគ្គ​លិក ​និង​សិស្សា​នុ​សិស្ស​ ប៊ែល​ធី​គ្រុប​ បាន​ចុះ​បញ្ជី​កា​សហ​គ្រាស​-​គ្រឹះ​ស្ថាន​ ក្នុង​ប​.​ស​.​ស​ នៅ​ថ្ងៃ​ទី​២៩​ ខែ​មិ​ថុ​នា ​ឆ្នាំ​២០០៩​ និង​បង់​ភាគ​ទាន​ ទឹក​ប្រាក់​ពេញ ១០០%​ ចំ​នួន​ ៥១៨​នាក់​ ឲ្យ​ទៅ​ប​.​ស​.​ស​ជា​រៀង​រាល់​ខែ ​ដើម្បី​ទ​ទួល​បាន ​ការ​ព្យា​បាល ​និង​ថែ​ទាំ​វេជ្ជ​សាស្រ្ត​ សេ​វា​បង្ការ​ និង​ប្រាក់​បំ​ណាច់​ប្រ​ចាំ​ថ្ងៃ​ដោយ​ជំ​ងឺ ​ឬ​គ្រោះ​ថ្នាក់​ជាយ​ថាហេ​តុ ​និង​សម្រាក​មាតុ​ភាព​។ ដោយ​ឡែក ​សិស្ស​ថ្នាក់​ទី​៩ ​ទី​១០ ​ទី​១១​ និង​ទី​១២ សរុប ​៥,៣២១​នាក់ ​ក៏​ត្រូវ​បាន​សា​លា​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​ គ្រោះ​ថ្នាក់​បុគ្គល​ ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ (FORTE Insurance) ជូន​ដល់​សិស្ស​ផង​ដែរ​។

លោក សុក បូ​រ៉ា ​ប្រ​ធាន​កា​រិ​យា​ល័យ​តាវ​កា​លិក​ នៃ​បេ​ឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​ បាន​បទ​បង្ហាញ​អំ​ពី​៖​ នី​តិ​វិ​ធី​ ​នៃ​ការ​ប្រើ​ប្រាស់​ប័ណ្ណ​ស​មា​ជិក​ ប​.​ស​.​ និង​ការ​ផ្តល់​កញ្ចប់​តា​វកា​លិក ​ថែ​ទាំ​សុខ​ភាព​ ដូច​ជា​ សេ​វា​ព្យា​បាល ​និង​ថែ​ទាំ​វេជ្ជ​សាស្រ្ត​ សេ​វា​សង្រ្គោះ​បន្ទាន់​ សេ​វា​បង្ការ​សុខ​ភាព​ សេ​វា​ប្រ​ភេទ​ជំ​ងឺ​រ៉ាំ​រ៉ៃ​ សេ​វា​សម្រាល​កូន​ និង​ប្រាក់​បំ​ណាច់​ប្រ​ចាំ​ថ្ងៃ​។

ក្នុង​ឱ​កាស​នោះ​ ឯក​ឧត្តម​ ម៉េង ហុង នា​យក​រង ​បេ​ឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​ និង​ជា​ទី​ប្រឹ​ក្សា​អម​ក្រ​សួង​ការ​ងារ និង ​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជីវៈ​ បាន​មាន​ប្រ​សាសន៍​ថា​ យោង​អនុ​សាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេ​ជោ ​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ឲ្យ​ក្រ​សួង ​ការ​ងារ ​និង​បណ្តុះ​បណ្តាល​វិ​ជ្ជា​ជី​វៈ​ យក​ចិត្ត​ទុក​ដាក់​ លើ​ការ​បើក​ផ្តល់​សាច់​ប្រាក់​ ដល់​កម្ម​កា​រិ​នី ​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ព័ន្ធ​ ដែល​សម្រាល​កូន​បាន​ទាន់​ពេល​វេ​លា​នោះ​ ឯក​ឧត្តម​ រដ្ឋ​មន្ត្រី​ អ៊ិត ​សំ​ហេង ​បាន​ណែ​នាំ​ដល់​ថ្នាក់​ដឹក​នាំ ​បេ​ឡា​ជាតិ​របប​ សន្តិ​សុខ​សង្គម​ គ្រប់​ជាន់​ថ្នាក់​ឲ្យ​ បង្កើត​ក្រុម​ ការ​ងារ​ រៀប​ចំ​យន្ត​ការ​តាម​ ដាន និង​ធ្វើ​របាយ​ការណ៍​ជា​ប្រ​ចាំ​ជូន​ឯក​ឧត្តម​ រដ្ឋ​មន្ត្រី​។

ឯក​ឧ​ត្តម​បាន​លើក​ឡើង​ថា សម្តេច​តេ​ជោ​ ហ៊ុន សែន ​នា​យក​រដ្ឋ​មន្រ្តី​នៃ​កម្ពុជា ​បាន​ប្រ​កាស​ដាក់​ចេញ​ គោល​ន​យោ​បាយ​ថ្មី​របស់​រាជ​រដ្ឋា​ភិ​បាល ​ឧ​បត្ដម្ភ​ថ​វិ​កា​ដល់​កម្ម​កា​រិ​នី​ ឆ្លង​ទន្លេ​ចំ​នួន ​៤០ម៉ឺន​រៀល​ សម្រាប់​អ្នក​កើត​បាន​កូន​ម្នាក់​ ចំ​ណែក​អ្នក​កើត​បាន​កូន​ភ្លោះ​ពីរ​នាក់ ទទួល ​បាន​៨០​ម៉ឺន​រៀល​ និង​សម្រាប់​អ្នក​កើត​បាន​កូន​ភ្លោះ​បី​ ,២០០,០០០​រៀល ដែល​គោល​ ន​យោ​បាយ​នេះ ​ចាប់​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី​០១​ ខែ​មករា​ ឆ្នាំ​២០១៨​ ត​ទៅ​។ រាជ​រដ្ឋា​ភិ​បាល ​បាន​ត្រៀម​បម្រុង​ ចំ​ណាយ​ ថ​វិ​កា​ប្រ​មាណ ​១០​លាន​ដុ​ល្លារ​អា​មេ​រិក​ ក្នុង​មួយ​ឆ្នាំ ​សម្រាប់​ចំ​ណាយ​ប្រាក់​ ឧ​បត្ថម្ភ​ដល់​កម្ម​កា​រិ​នី​ឆ្លង​ទន្លេ​។

ឯក​ឧត្តម​ថា ​ដោយ​សារ​ប្រ​ទេស​មាន​ការ​អភិ​វឌ្ឍ​ សុខ​សន្តិ​ភាព​ ក្រោម​ការ​ដឹក​នាំ​របស់​ សម្តេច​អគ្គ​មហា​សេ​នា ​បតី​តេ​ជោ​ ហ៊ុន សែន ​នា​យក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ​ទើប​បេ​ឡា​ជាតិ​របប​សន្តិ​សុខ​សង្គម​ អាច​ដំ​ណើរ​ការ​បាន​ល្អ ឯក​ឧត្តម​បន្ត​ថា ​ប្រ​សិន​បើ​ប្រ​ទេស​កើត​សង្រ្គាម​នោះ​ .ស​.​ ក៏​មិន​អាច​កើត​មាន​ដែរ​

ក្នុង​ឱ​កាស​នោះ​ផង​ដែរ​ ឯក​ឧ​ត្តម​ លី ឆេង ​អគ្គ​នា​យក ​ប៊ែល​ធី គ្រុប បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ ​ឯក​ឧ​ត្តម​ ម៉េង ហុង​ ដែល​បាន​ឆ្លៀត​ឱ​កាស​ដ៏​ម​មា​ញឹក​អញ្ជើញ​មក​នា​ពេល​នេះ​។ ឯក​ឧត្តម​ លី ឆេង បាន​មាន​ប្រ​សាសន៍​ថា​៖​ ប៊ែល​ធី​មាន​គតិ​បណ្ឌិត​របស់​ខ្លួន​គឺ​ “​សុខ​ភាព​របស់​បុគ្គ​លិក​ គឺ​ជា​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន​”​ រី​ឯ​ “​សុខ​ភាព​របស់​សិស្ស ​គឺ​ជា​ទ្រព្យ​សម្បត្តិ​ របស់​ជាតិ​”​ កន្លង​មក​ ថ្នាក់​ដឹក​នាំ​ប៊ែល​ធី​គ្រុប​ បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខ​ភាព​បុគ្គ​លិក​ និង​សុ​វត្ថិ​ភាព​ការ​ងារ​ ដោយ​បាន​ផ្តល់​អា​ហា​រូប​ករណ៍​សម្រាប់​កូន​រៀន ​ការ​ដើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រ​ទេស ​និង​ក្នុង​ប្រ​ទេស​តាម​ឋា​នា​នុ​ក្រម​ ផ្តល់​ជូន​សំ​លៀក​បំ​ពាក់​ និង​ទទួល​បាន​នូវ​អត្ថ​ប្រ​យោជន៍​ផ្សេងៗ​ ជា​ច្រើន​ទៀត​។ ហើយ​ថ្ងៃ​នេះ ​ប៊ែល​ធី​គ្រុប​ ក៏​បាន​ផ្តល់​ប័ណ្ណ​ផ្នែក​ថែ​ទាំ​សុខ​ភាព​បន្ថែម​ទៀត ​ជូន​ដល់​បុគ្គ​លិក​ និង​លោក​គ្រូ​-​អ្នក​គ្រូ ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំ​ពេញ​ភា​រកិច្ច​របស់​ខ្លួន​ ដោយ​មិន​ព្រួយ​បារម្ភ​ពី​ការ​ចំ​ណាយ​លើ​ថ្លៃ​ព្យា​បាល​ ករណី​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​ណា​មួយ​។

ជា​ទី​បញ្ចប់​ ឯក​ឧត្តម​ប្រ​ធាន​គណៈ​អ​ធិប​តី ​បាន​ប្រ​គល់​ប័ណ្ណ​ស​មា​ជិក​ ប​.ស​.​ ​ដល់​បុគ្គ​លិក​ប៊ែល​ធី​ ចំ​នួន ៥១៨​នាក់ ​នា​ពេល​នោះ​ផង​ដែរ​។














___________________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

03/06/2021:សាក​លវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះ(MOU) ជាមួយ HUAWEI Technologie 09/01/2020:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៩ និងលើកទិស ដៅការងារសម្រាប់ ឆ្នាំ២០២០
05/12/2019:ពិធី​ចុះ​ហត្ថ​ លេ​ខា​លើ​អនុ​ស្ស​រណៈជាមួយ ​សា​កល​វិ​ទ្យា​ល័យ ​ហ្សូ​ហ្គុ ​ប្រ​ទេស​ជប៉ុន​ 26/11/2019:ប៊ែលធី MoU សាលាគ្រប់គ្រង សណ្ឋាគារអន្តរជាតិ ប៉ាស៊ីហ្វិក ប្រទេសញូ ហ្សេឡែន
16/11/2019:MoU រវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង World Skills Academy នៅប្រទេសម៉ាឡេស៊ី 02/10/2019:ពិធីប្រគល់ សញ្ញាបត្រក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
29/06/2019:ប៊ែលធី MoU ជាមួយ British Council ក្រភពអង់គ្លេសបើកមជ្ឈ មណ្ឌលប្រឡង តេស្តអន្តរ ជាតិ IELTS នៅកម្ពុជា 17/06/2019:អនុស្សរណៈយោគយល់គ្នា រវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ MAHSA នៃប្រទេសម៉ាឡេស៊ី
14/05/2019:ឯកឧត្តម បណ្ឌិត លី ឆេង ទទួលសញ្ញា បត្របណ្ឌិតកិត្តិយស ពីសា កលវិទ្យាល័យស៊ីនហាន ដ៏ល្បី កូរ៉េខាងត្បូង 12/04/2019:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូន បុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ
09/04/2019:សន្និ​សីទ​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​ការ​ អន្តរ​ជាតិ ​ប៊ែល​ធី ​ឆ្នាំ​២០១៩ ​រៀប​ចំ​ឡើង​ដោយ​សា​កល​វិទ្យា​ 20/02/2019:ពិធីប្រគល់ សញ្ញាបត្របណ្ឌិតកិតិ្តយស ជូន លោកបណ្ឌិត Suh Gab-Won សាកលវិទ្យាធិ ការសាកលវិទ្យាល័យ ស៊ីនហាន
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩ 01/07/2018:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីពហុវប្បធម៌ លើកទី៣
21/06/2018:សាកលវិទ្យា ល័យបានរៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី១​ ឆ្នាំ២០១៨ (BICC 2018) 16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សនកិច្ចជា ផ្លូវការ​របស់គណៈប្រតិភូថៃ មកពីសាកលវិទ្យាល័យ បាំងកក
12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គ លិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ 16/03/2018:ចុះអនុស្ស រណៈយោគយល់គ្នាជាមួយ សាកលវិទ្យាល័យ San Mateo Colleges នៃ​សហរដ្ឋអាមេរិក
26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨ 14/11/2017:សាកលវិទ្យា ល័យទទួលស្វាគមន៍បវរ កញ្ញាពិភពលោកឆ្នាំ២០១៧ មកពី ៦០ប្រទេស
21/10/2017:សាកលវិទ្យា ល័យរៀបចំសិក្ខាសាលា ស្តីពី "ភាពជាអ្នកដឹកនាំ ការធ្វើការ ជាក្រុម និងភាពជាអ្នក” 20/10/2017:សាកលវិទ្យា ល័យ រៀបចំកម្មវិធី “OPEN  HOUSE  2017”​​ ដើម្បីអប អរសាទរពិធីបើកកម្មវិធី សិក្សាជាភាជាតិ
07/09/2017:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិរៀបចំ ការប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៤ 31/08/2017:សាកលវិទ្យា ល័យ ធ្វើជាម្ចាស់ផ្ទះក្នុងការ រៀបចំកម្មវិធីសន្និសីទសម្ព័ន្ធ អប់រំអាស៊ានប្រចាំឆ្នាំ២០១៧
15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធសន្តិភាព សកល-កម្ពុជា (UPF-Cambodia) 01/07/2017:សហការជា មួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ កម្ពុជា រៀបចំកម្មវិធី បាឋក ថាជាសាធារណៈស្តីពី របប នយោបាយ និងការអភិវឌ្ឍ
25/06/2017:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី ពហុវប្បធម៌ ជាលើកទី២ 21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​ប្រ​ទេស​កា​ណា​
05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក 28/04/2017:ប៊ែលធី​​ បានចុះអនុស្សរណៈយោគ យល់ជាមួយនឹង IDP Education (Cambodia) IELTS​ Test​
20/04/2017:ប៊ែលធីចុះ (MOU) ជាមួយសាកលវិទ្យា ល័យ Guangxi Teachers Education University ប្រទេសចិន 12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូន បុគ្គលិក
01/04/2017:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ កសាងមូលដ្ឋានជីវិត រៀបចំសិក្ខាសាលាស្តីពី "ភាពជាអ្នកដឹកនាំ..." 27/03/2017:សិស្ស-និស្សិត ២៦៧០នាក់ ចូលរួមបោះជំរំ អន្តរជាតិនៅកម្ពុជា លើកទី៧
09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ ​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​សា​កល​វិ​ទ្យា... 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
22/12/2016:សា​កល​វិ​ទ្យា​ល័យ​ បាន​ប្រា​រព្ធ​ពិ​ធី​បំ​ពាក់​កន្សែង​យុ​វ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជា​ជូន​ដល់​... 20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​...
09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត... 22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ
30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវព្រម ទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់... 22/10/2016:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ​ កសាងមូលដ្ឋាន ជីវិតថ្មី បានរៀបចំវគ្គ "ថ្ងៃនេះ ជាថ្ងៃដល់សំខាន់"
05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ 03/09/2016:កម្មវិធីប្រកួត ប្រជែង និយាយភាសា អង់គ្លេសលើក ទី៣
25/08/2016:សាកលវិទ្យា ល័យ បានរៀបចំពិធី សំណេះសំណាល ជាមួយសមាគមនា វាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា 29/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ
27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ 24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ
16/07/2016:ប៊ែលធីបាន សហការរៀបចំការតាំង ពិព័រណ៍អប់រំ លើកទី២ ជាមួយសាកលវិទ្យាល័យ ចំនួន២៥ មកពីខេត្តក្វាងស៊ី 09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin University
07/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ 25/04/2016:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌អប់រំ ចិន-គួយចូវ កំរឹតឧត្តមសិក្សា និងចុះ
09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យ ចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល 04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខាលើ អនុស្ស រណៈយោគយល់(MOU) ជាមួយ នឹងសាវិ. HOSEI ជប៉ុន
12/03/2016:សាកលវិទ្យា ល័យ ប៊ែលធី អន្តរជាតិ សហការជាមួយ អង្គការ កសាងមូលដ្ឋានជីវិតថ្មី បានរៀបចំវគ្គបណ្តុះបណ្តាល 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦
19/02/2016:សាកលវិទ្យា ល័យ រៀបចំកម្មវិធីប្រគល់ រង្វាន់ដល់និស្សិត ឆ្នើមដែល បានទទួលជ័យលាភីក្នុងការ ប្រកួតប្រជែង... 11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន
20/11/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលបាន វិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធ គ្រប់គ្រងគុណ ភាព ISO... 29/08/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំការ ប្រកួតប្រជែង និយាយភាសា អង់គ្លេសលើក ទី២
12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម 08/06/2015:និស្សិតសា កល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចែករំលែបទពិ សោធន៍ ដើម្បីជាប់កម្ម វិធីអ្នកដឹកនាំ មានវីដេអូ...
27/02/2015:និស្សិតសា កលវិទ្យាល័យប៊ែល ធីអន្តរជាតិទទួល បានជ័យលាភី លេខ១ក្នុង... 20/01/2015:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់(MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ...
19/01/2015:ប៊ែលធី សហការរៀប ចំពីព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ ចំនួន ២៣ មកពីខេត្ត Guangxi... 10/01/2015:សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែន ការឆ្នាំថ្មី ២០១៤-២០១៥
29/08/2014:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំ ការប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស 21/08/2014:ពិធីប្រគល់ សញ្ញាបត្រជូន ដល់និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់
06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្ស រណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យប៊ែល ធីអន្តរជាតិ និងវិទ្យាស្ថាន East ... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
03/04/2014:ពិធីសម្ពោធ រូបសំណាកស្រ្តី ទូលកណ្តាប់ ស្រូវ និងរូបព្រះឥសូរ នៅទីរួម ខេត្តព្រៃវែង 24/10/2013:ឯកឧត្តម លី ឆេង ជួបសំណេះសំណាល ជាមួយប្រតិភូយុវជននាវា អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៣
09/04/2013:សិស្ស​-​និស្សិត​ ប៊ែល​ធី ៣នាក់​ទទួល​ជ័យ​លាភី​លើ​ការ​ប្រឡង​តែង​និពន្ធ​កំណាព្យ ២០១៣ 17/02/2013:ប៊ែល​ធី​ គ្រុប​បើក​អោយ​ដំណើរ​កា​រ​ សាកល​វិទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​
24/01/2013:និស្សិត​សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ ទទួល​បាន​ជ័យ​លាភី​លេខ​១​ ក្នុង​ការ​ប្រឡងនិយាយ​ភាសា​អង់​គ្លេស  


Flag Counter







យើងមាន ភ្ញៀវ 18 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 351780