Skip to Menu Skip to Content Skip to Footer
 

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

ទទួលស្វាគមន៍ បវរកញ្ញាពិភពលោក ឆ្នាំ២០១៧ មកពី ៦០ប្រទេស

នា​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​វិ​ច្ឆិកា ​ឆ្នាំ​២០១៧ ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ ​បាន​ទទួល​ស្វា​គមន៍​ ប​វរ​កញ្ញា​ពិ​ភព​លោក​ជ័យ​លាភី​ ឆ្នាំ​២០១៦ ​និង​ប្រ​តិ​ភូ​បវរ​កញ្ញា​ពិ​ភព​លោក ​ឆ្នាំ​២០១៧ មក​ពី ​៦០​ប្រ​ទេស ដើម្បី​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​សិស្ស​-​និ​ស្សិត​ ប៊ែល​ធី ជាង ៧០០​នាក់​ ក្រោម​អ​ធិប​តី​ភាព​ ឯក​ឧ​ត្តម​ លី ឆេង អគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប ​និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​ទ្យា​ល័យ ប៊ែល​ធី ​អន្តរ​ជាតិ ​និង​លោក Van M.Phamប្រ​ធាន​គណៈ​កម្មា​ធិ​ការ​បវរ​កញ្ញា​ពិ​ភព​លោក ​ព្រម​ទាំង​លោក អឿន ​រដ្ឋ​រតនៈ មន្ត្រី​ការ​បរ​ទេស​នៃ គណៈ​កម្មា​ធិ​ការ​បវរ​កញ្ញា​ពិ​ភព​លោក​។

​          លោក លី ​ណា​វុឌ្ឍ ​អគ្គ​នា​យក​រង​ ប៊ែល​ធី​ គ្រុប ​និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​រង​ទី​១ បាន​មាន​ប្រ​សាសន៍​ថា​ ឈ្មោះ ​ប៊ែល​ធី​ (BELTEI) ត្រូវ​បាន​ផ្គុំ​ទ្បើង​ដោយ​ ៦​មុខ​វិជ្ជា​ធំៗ​គឺ ​ BEL​ =​ Business​,​ Economics​,​ Law,​ និង ​TEI​ =​ Tourism​,​ English,​ Information​ of​ Technology​ បច្ចុ​ប្បន្ន​ ប៊ែល​ធី គ្រុប មាន​បុគ្គ​លិក​បម្រើ​ការ​ងារ​ជាង, ៥០០​នាក់​ និង​មាន​សិស្ស​-​និ​ស្សិត​កំ​ពុង​សិក្សា​ប្រ​មាណ​ ៣៧, ០០០​នាក់និង​មាន​បម្រើ​សេ​វា ៣​ធំៗ ដូច​ជា​៖

១​-​ប៊ែល​ធី​ សំ​ណង់​ (BELTEI Construction) មាន​សេ​វា​ ទិ​ញ​+​លក់​ អ​ច​ល​នទ្រព្យ​ និង​សាង​សង់​អ​គារ​ផ្សេងៗ​។ ​បច្ចុ​ប្បន្ន​ កំ​ពុង​សាង​សង់​អ​គារ​ ប៊ែល​ធី​ទី​១៨​ (​ព្រែក​ឯង​), ​ប៊ែល​ធី​ទី​១៩​ (ក្រុង​កំ​ពង់​សោម)​ និង​ប៊ែល​ធី​ទី​២០​ (​ព្រែក​លាប​)​

២​-​ប៊ែល​ធី​ ទេស​ចរណ៍ (BELTEI Tour)​ មាន​បម្រើ​សេ​វា ​៣​ធំៗ​៖ ​ដំ​ណើរ​កម្សាន្ត​ក្នុង​ស្រុក​​​ (Domestic Tour Program), កម្ម​វិ​ធី​នាំភ្ញៀវ​ពី​ប្រ​ទេសនា​នា​មក​ទស្ស​នាប្រ​ទេស​កម្ពុជា (Inbound Tour Program) និង​កម្ម​វិ​ធី​នាំ​ភ្ញៀវ​ពី​ប្រ​ទេសកម្ពុជា​ទៅ ទស្ស​នាក្រៅ​ប្រ​ទេស (Outbound Tour Program)

៣​-​ប៊ែល​ធី​ អប់​រំ​ (BELTEI Education)ចែក​ចេញ​ជា​ ៣​ផែ្នក​ធំ​ៗ​គឺៈ

សា​លា ​ប៊ែល​ធី​ អន្តរ​ជាតិ​៖ មាន ​២១​ទី​តាំង ​និង​មាន​សិស្ស​កំ​ពុង​សិក្សា​ជាង ​៣៦,០០០​នាក់​ ដោយ​មាន​ ០៥​កម្ម​វិ​ធី​សិក្សា​ធំ​ៗ​៖ ​១​-​ចំ​ណេះ​ទូ​ទៅ ២​-​ភា​សា​អង់​គ្លេស​ទូ​ទៅ ៣​-​វគ្គ​បណ្តុះ​បណ្តាល​ជំ​នាញ​ឯក​ទេស​ ៤​-​វគ្គ​បណ្តុះ​បណ្តាល​កុំ​ព្យូ​ទ័រ​-​ថ្នាក់​ត្រៀម​ប្រ​ឡង​តេស្ត​អន្តរ​ជាតិ​។

សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​៖​ មាន​០១​ទី​តាំង​ ស្ថិត​នៅ​អ​គារ​២១​ ផ្លូវ ​៣៦០​សង្កាត់​បឹង​កេង​កង​ ខណ្ឌ​ចំ​ការ​មន​ និង​មាន​ម​ហា​វិ​ទ្យា​ល័យ ​៦​ធំ​ៗ​-​គ្រប់​គ្រង​ពា​ណិជ្ជ​កម្ម​ ២​-​អប់​រំ សិល្បៈ និង​មនុស្ស​សាស្ត្រ​-​នី​តិ​សាស្ត្រ​ និង​វិ​ទ្យា​សាស្ត្រ​សង្គម៤​-​ទេស​ចរណ៍​ និង​បដិ​សណ្ឋារ​កិច្ច​-​វិ​ស្វ​កម្ម​ និង​ស្ថា​បត្យ​កម្ម​-​ព័ត៌​មាន​វិ​ទ្យា ​និង​វិ​ទ្យា​សាស្ត្រ​។

ប៊ែល​ធី​ ទំ​នាក់​ទំ​នង ​អន្តរ​ជាតិ​៖​ មាន​បម្រើ​សេ​វា​ ៣​សំ​ខា​ន់ៗ​៖ -​បញ្ជូន​សិស្ស​-​និ​ស្សិត​ទៅ​​សិក្សា​ក្រៅ​ប្រ​ទេស​ ២-​កម្ម​​វិធី​​ផ្លាស់​​​ប្តូរ​​និ​ស្សិត​ ៣​-​ការ​ធ្វើកម្ម​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​​។

លោក អឿន ​រដ្ឋ​រតនៈ ​មន្ត្រី​ការ​បរ​ទេស​របស់​គណៈ​កម្មា​ធិ​ការ​ប​វរ​កញ្ញា​ពិ​ភព​លោក​ បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ ​ឯក​ឧ​ត្តម​ លី ឆេង ​អគ្គ​នា​យក​ ប៊ែល​ធី គ្រុប ​និង​ថ្នាក់​ដឹក​នាំ​ ព្រម​ទាំង​បុគ្គ​លិក​ទាំង​អស់ ​ដែល​បាន​ទ​ទួល​ស្វា​គមន៍​យ៉ាង​កក់​ក្តៅ​ចំ​ពោះ​ដំ​ណើរ​ទស្សន​កិច្ច​របស់​ប​វរ​កញ្ញា​ពិ​ភព​លោក​ ឆ្នាំ​២០១៧ ​មក​កាន់​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​នេះ​។​ ជា​ពិ​សេស ​សូម​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ ឯក​ឧត្តម​ បាន​ឧ​បត្ថ​ម្ភ​ទាំង​ថ​វិ​កា ​និង​រថ​យន្ត​ដ៏​ទំ​នើប​របស់​ក្រុម​ហ៊ុន ​ប៊ែល​ធី​ ទេស​ចរណ៍​ ជា​មួយ​នឹង​សេ​វា​កម្ម​ដ៏​ល្អ​ពេញ​ចិត្ត​។ ​លោក​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​វិ​ច្ឆិ​កា​ កន្លង​ទៅ​ថ្មីៗ​នេះ ​ប​វរ​កញ្ញា​ពិ​ភព​លោក​ ឆ្នាំ​២០១៧​ បាន​ចូល​រួម​ដាំ​ដើម​ឈើ​ចំ​នួន ​១០,០០០​ដើម ​នៅ​ស្រុក​អូរ​រាំង​ឪ ​ខេត្ត​ត្បូង​ឃ្មុំ​ ជា​និ​ម្មិត​រូប​នៃ​ការ​ចូល​រួម​ថែ​រក្សា​បរិ​ស្ថាន​ និង​បាន​ធ្វើ​ដំ​ណើរ​ទៅ​កាន់​តំ​បន់​ទេស​ចរណ៍​ និង​ប្រ​វត្តិ​សាស្ត្រ​សំ​ខាន់ៗ​របស់​កម្ពុជា​រួម​មាន​៖ ​ប្រា​សាទ​អង្គរ​វត្ត​នៃ​ខេត្ត​សៀម​រាប​ ប្រា​សាទ​សំ​បូរ​ព្រៃ​គុក​នៃ​ខេត្ត​កំ​ពង់​ធំ ​ទី​ក្រុង​កំ​ពង់​សោម​ រមណី​ដ្ឋាន​ឋាន​សួគ៌​បូក​គោ ​និង​តំ​បន់​ផ្សេងៗ​ជា​ច្រើន​ទៀត ក្នុង​គោល​បំ​ណង​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​គុណ​តម្លៃ​នៃ​បរិ​ស្ថាន​ និង​វិ​ស័យ​ទេស​ចរណ៍​នៅ​កម្ពុជា​។

ក្នុង​ឱ​កាស​នោះ​ដែរ​ ឯក​ឧ​ត្តម លី ឆេង ​បាន​ថ្លែង​អំ​ណរ​ចំ​ពោះ ​គណៈ​កម្មា​ធិ​ការ​រៀប​ចំ​កម្ម​វិ​ធី​ Miss Global​ និង​ប​វរ​កញ្ញា​ពិ​ភព​លោក​ទាំង​អស់​ ដែល​បាន​ចំ​ណាយ​ពេល​វេ​លា​ដ៏​មាន​តម្លៃ​អញ្ជើញ​មក​ទស្សន​កិច្ច​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​ នា​ពេល​នេះ​។​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ ពិត​ជា​មាន​កិ​ត្តិ​យស​ដោយ​បាន​ទ​ទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​ប​វរ​កញ្ញា​ពិ​ភព​លោក​ទាំង​ ៦០​ប្រ​ទេស​ ដែល​បាន​អញ្ជើញ​ជួប​សំ​ណេះ​សំ​ណាល​ជា​មួយ​សិស្ស​-​និ​ស្សិត​ប៊ែល​ធី ​ដើម្បី​ចែក​រំ​លែក​ វប្ប​ធម៌​ ទំ​នៀម​ទម្លាប់​ ប្រ​ពៃ​ណី ​និង​បទ​ពិ​សោធន៍ ជា​ពិ​សេស ​ផ្សព្វ​ផ្សាយ​ពី​គុណ​តម្លៃ​នៃ​បរិ​ស្ថាន​ និង​បំ​ផុស​ចល​នា​ចូល​រួម​កិច្ច​គាំ​ពារ​បរិ​ស្ថាន​នៅ​កម្ពុជា​។ ឯក​ឧត្តម ក៏​បាន​បន្ថែម​ផង​ដែរ​ថា ​នេះ​ជា​កិ​ត្តិ​យស ​និង​ជា​មោ​ទន​ភាព​របស់​កម្ពុជា​ ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀប​ចំ​ការ​ប្រ​កួត​ប្រ​ជែង​ប​វរក​ញ្ញា​ពិ​ភព​លោក ​ឆ្នាំ​២០១៧​ នេះ ដោយ​អាច​ផ្សព្វ​ផ្សាយ​ឲ្យ​ពិ​ភព​លោកបាន​ស្គាល់​ និង​មើល​ឃើញ​កាន់​តែ​ច្បាស់​ពី​ការ​រីក​ចម្រើន​របស់​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​ប្រ​កប​ដោយ​គតិ​បណ្ឌិត​របស់ ​សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ ហ៊ុន សែន ​ជា​នា​យក​រដ្ឋ​មន្ត្រី​។

ជា​ទី​បញ្ចប់​ ឯក​ឧត្តម​ បាន​ប្រ​គល់​វត្ថុ​អនុ​ស្សា​វ​រីយ៍ ​និង​បាច់​ផ្កា​ជូន​ដល់​ប​វរ​កញ្ញា​ពិ​ភព​លោក​ និង​បាន​ថត​រូប​ទុក​ជា​អនុ​ស្សា​វរីយ៍​រួម​គ្នា​នា​ពេល​នោះ​ផង​ដែរ​។




















___________________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

01/12/2023:កម្មវិធី វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋាន យុវជន កាកបាទក្រហមកម្ពុជា ថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២៣ 14/11/2023:កម្ម​វិធី​អប់រំ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ការ​យល់​ដឹង​ ស្ដីពី​ “​ជំងឺ​អេដស៍​ កាម​រោគ​ ការ​ថែ​ទាំ​សុខ​ភាព​បឋម
12/11/2023:ពិធី​បើក​ជា​ផ្លូវ​ការ​ បវរ​កញ្ញា​ភព​ផែនដី​ អន្តរ​ជាតិ​ លើក​ទី៣​ ឆ្នាំ​២០២៣ 28/10/2023:កម្ម​វិធី​កម្សាន្ត​ និង ​ប្រសិទ្ធិ​ពរ​ជ័យ​ ជូន​ដល់​សិស្ស ​ប៊ែល​ធី​ថ្នាក់​ទី​ ១២
08/09/2023:អប​អរ​សាទរ​ ការ​ប្រកួត​ជជែក​ដេញ​ដោល​ រដូវ​កាល​ទី១​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ កម្រិត​សាកល​វិទ្យា​ល័យ​ 31/08/2023:អប​អរ​សាទរ​ ការ​ប្រកួត​ប្រជែង​និ​យាយ​ជា​សាធារណៈ​ លើក​ទី៩​ កម្រិត​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​
09/08/2023:កម្មវិធីចែករំលែកបទពិសោធ៍ ជូននិស្សិតគ្រប់កម្រិតសិក្សា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ 05/08/2023:កម្មវិធីចែករំលែកបទពិសោធ៍ ជូននិស្សិតគ្រប់កម្រិតសិក្សា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
03/06/2023:លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ 12/04/2023:ប៊ែលធី គ្រុប បានរៀបចំកម្មពិធី អបអរសាទរ បុណ្យុចូលឆ្នាំថ្មី និងពិសារអាហារសាមគ្គី ជាមួយបុគ្គលិក៣៣០០នាក់
08/04/2023:អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចៈស័ក ព.ស. ២៥៦៧ 16/03/2023:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ និងអន្តេវាសិកដ្ធាន សម្ភោធជាផ្លូវការ
30/11/2022:ពិធីបើក-បិទ កម្មវិធីប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការលើកទី១ 21/10/2022:ប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយស “ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ”
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩ 01/07/2018:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីពហុវប្បធម៌ លើកទី៣
21/06/2018:សាកលវិទ្យា ល័យបានរៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី១​ ឆ្នាំ២០១៨ (BICC 2018) 16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សនកិច្ចជា ផ្លូវការ​របស់គណៈប្រតិភូថៃ មកពីសាកលវិទ្យាល័យ បាំងកក
12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គ លិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ 18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណផ្នែកថែទាំ សុខភាព ពី ប.ស.ស
16/03/2018:ចុះអនុស្ស រណៈយោគយល់គ្នាជាមួយ សាកលវិទ្យាល័យ San Mateo Colleges នៃ​សហរដ្ឋអាមេរិក 26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨
21/10/2017:សាកលវិទ្យា ល័យរៀបចំសិក្ខាសាលា ស្តីពី "ភាពជាអ្នកដឹកនាំ ការធ្វើការ ជាក្រុម និងភាពជាអ្នក” 20/10/2017:សាកលវិទ្យា ល័យ រៀបចំកម្មវិធី “OPEN  HOUSE  2017”​​ ដើម្បីអប អរសាទរពិធីបើកកម្មវិធី សិក្សាជាភាជាតិ
07/09/2017:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិរៀបចំ ការប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៤ 31/08/2017:សាកលវិទ្យា ល័យ ធ្វើជាម្ចាស់ផ្ទះក្នុងការ រៀបចំកម្មវិធីសន្និសីទសម្ព័ន្ធ អប់រំអាស៊ានប្រចាំឆ្នាំ២០១៧
15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធសន្តិភាព សកល-កម្ពុជា (UPF-Cambodia) 01/07/2017:សហការជា មួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ កម្ពុជា រៀបចំកម្មវិធី បាឋក ថាជាសាធារណៈស្តីពី របប នយោបាយ និងការអភិវឌ្ឍ
25/06/2017:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី ពហុវប្បធម៌ ជាលើកទី២ 21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​ប្រ​ទេស​កា​ណា​
05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក 28/04/2017:ប៊ែលធី​​ បានចុះអនុស្សរណៈយោគ យល់ជាមួយនឹង IDP Education (Cambodia) IELTS​ Test​
20/04/2017:ប៊ែលធីចុះ (MOU) ជាមួយសាកលវិទ្យា ល័យ Guangxi Teachers Education University ប្រទេសចិន 12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូន បុគ្គលិក
01/04/2017:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ កសាងមូលដ្ឋានជីវិត រៀបចំសិក្ខាសាលាស្តីពី "ភាពជាអ្នកដឹកនាំ..." 27/03/2017:សិស្ស-និស្សិត ២៦៧០នាក់ ចូលរួមបោះជំរំ អន្តរជាតិនៅកម្ពុជា លើកទី៧
09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ ​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​សា​កល​វិ​ទ្យា... 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
22/12/2016:សា​កល​វិ​ទ្យា​ល័យ​ បាន​ប្រា​រព្ធ​ពិ​ធី​បំ​ពាក់​កន្សែង​យុ​វ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជា​ជូន​ដល់​... 20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​...
09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត... 22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ
30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវព្រម ទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់... 22/10/2016:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ​ កសាងមូលដ្ឋាន ជីវិតថ្មី បានរៀបចំវគ្គ "ថ្ងៃនេះ ជាថ្ងៃដល់សំខាន់"
05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ 03/09/2016:កម្មវិធីប្រកួត ប្រជែង និយាយភាសា អង់គ្លេសលើក ទី៣
25/08/2016:សាកលវិទ្យា ល័យ បានរៀបចំពិធី សំណេះសំណាល ជាមួយសមាគមនា វាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា 29/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ
27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ 24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ
16/07/2016:ប៊ែលធីបាន សហការរៀបចំការតាំង ពិព័រណ៍អប់រំ លើកទី២ ជាមួយសាកលវិទ្យាល័យ ចំនួន២៥ មកពីខេត្តក្វាងស៊ី 09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin University
07/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ 25/04/2016:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌អប់រំ ចិន-គួយចូវ កំរឹតឧត្តមសិក្សា និងចុះ
09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យ ចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល 04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខាលើ អនុស្ស រណៈយោគយល់(MOU) ជាមួយ នឹងសាវិ. HOSEI ជប៉ុន
12/03/2016:សាកលវិទ្យា ល័យ ប៊ែលធី អន្តរជាតិ សហការជាមួយ អង្គការ កសាងមូលដ្ឋានជីវិតថ្មី បានរៀបចំវគ្គបណ្តុះបណ្តាល 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦
19/02/2016:សាកលវិទ្យា ល័យ រៀបចំកម្មវិធីប្រគល់ រង្វាន់ដល់និស្សិត ឆ្នើមដែល បានទទួលជ័យលាភីក្នុងការ ប្រកួតប្រជែង... 11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន
20/11/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលបាន វិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធ គ្រប់គ្រងគុណ ភាព ISO... 29/08/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំការ ប្រកួតប្រជែង និយាយភាសា អង់គ្លេសលើក ទី២
12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម 08/06/2015:និស្សិតសា កល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចែករំលែបទពិ សោធន៍ ដើម្បីជាប់កម្ម វិធីអ្នកដឹកនាំ មានវីដេអូ...
27/02/2015:និស្សិតសា កលវិទ្យាល័យប៊ែល ធីអន្តរជាតិទទួល បានជ័យលាភី លេខ១ក្នុង... 20/01/2015:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់(MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ...
19/01/2015:ប៊ែលធី សហការរៀប ចំពីព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ ចំនួន ២៣ មកពីខេត្ត Guangxi... 10/01/2015:សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែន ការឆ្នាំថ្មី ២០១៤-២០១៥
29/08/2014:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំ ការប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស 21/08/2014:ពិធីប្រគល់ សញ្ញាបត្រជូន ដល់និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់
06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្ស រណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យប៊ែល ធីអន្តរជាតិ និងវិទ្យាស្ថាន East ... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
03/04/2014:ពិធីសម្ពោធ រូបសំណាកស្រ្តី ទូលកណ្តាប់ ស្រូវ និងរូបព្រះឥសូរ នៅទីរួម ខេត្តព្រៃវែង 24/10/2013:ឯកឧត្តម លី ឆេង ជួបសំណេះសំណាល ជាមួយប្រតិភូយុវជននាវា អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៣
09/04/2013:សិស្ស​-​និស្សិត​ ប៊ែល​ធី ៣នាក់​ទទួល​ជ័យ​លាភី​លើ​ការ​ប្រឡង​តែង​និពន្ធ​កំណាព្យ ២០១៣ 17/02/2013:ប៊ែល​ធី​ គ្រុប​បើក​អោយ​ដំណើរ​កា​រ​ សាកល​វិទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​
24/01/2013:និស្សិត​សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ ទទួល​បាន​ជ័យ​លាភី​លេខ​១​ ក្នុង​ការ​ប្រឡងនិយាយ​ភាសា​អង់​គ្លេស  

Flag Counter







យើងមាន ភ្ញៀវ 14 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 375380