សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
សហការជាមួយអង្គការកសាងមូដ្ឋានជីវិតថ្មី រៀបចំសិក្ខា
សាលាស្តីពី"ភាពជាអ្នកដឹកនាំ ការធ្វើការជាក្រុម និងភាពជាអ្នកមើលខុសត្រូវ"
នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសហការជាមួយអង្គការកសាងមូលដ្ឋានជីវិតថ្មី រៀបចំសិក្ខាសាលាស្តីពី“ភាពជាអ្នកដឹកនាំ ការធ្វើការជាក្រុម និងភាពជាអ្នកមើលការខុសត្រូវ” ជូនដល់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបប្រមាណ ៦៤៥នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុបនិងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោក Jesse McCaul នាយកប្រចាំប្រទេសនៃអង្គការកសាងមូលដ្ឋានជីវិតថ្មី ព្រមទាំងមានការចូលរួមជាវាគ្មិនកិត្តិយសដោយលោក Jerry និងលោកស្រីChris McQuay មកពីសហរដ្ឋអាមេរិកផងដែរ។ លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ បម្រើការ សរុប ២,០៦៤នាក់ និងមានសិស្ស-និស្សិតកំពុងសិក្សា ចំនួន ៣៥,០២៤នាក់។ ដោយឡែក ប៊ែលធីអប់រំមាន ២២ទីតាំង ក្នុងនោះ ០១ទីតាំង គឺជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង ២១ទីតាំង ជាសាលាប៊ែលធី អន្តរជាតិ ដោយ១៨ទីតាំង កំពុងដំណើរការ និង០៣ទីតាំងទៀតកំពុងសាងសង់។ លោកបានបន្តទៀតថាការធ្វើបទបង្ហាញរបស់វាគ្មិននាថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិក្ខាកាមទាំងអស់បានយល់កាន់តែច្បាស់អំពី ភាពជាអ្នកដឹកនាំ ការធ្វើការជាក្រុម និងភាពជាអ្នកមើលការខុសត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់នៅក្នុងសង្គម។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង ក៏បានថ្លែងអំណរគុណដល់លោក Jesse McCaul នាយកប្រចាំប្រទេសនៃអង្គការកសាងមូលដ្ឋានជីវិតថ្មី និងវាគ្មិនកិត្តិយសទាំងពីររូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងសិក្ខាសាលា និងបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយលើប្រធានបទ ៦សំខាន់ៗដូចជា៖ ១. ច្បាប់នៃការគោរព ២. ច្បាប់នៃអព្ភន្តរញាណ ៣. ច្បាប់នៃមេដែក ៤. ច្បាប់នៃការផ្សារភ្ជាប់ទំនាក់ទំនង ៥. ច្បាប់នៃច្រវាក់ និង៦. ជួយមនុស្សឲ្យរីកចម្រើនក្នុងភាពជាអ្នកមើលការខុសត្រូវ។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថាសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ថ្មីៗ និងទស្សនៈល្អៗរបស់វាគ្មិនកិត្តិយសល្បីៗ ដើម្បីធ្វើយ៉ាងណាឲ្យសិក្ខាកាមទាំងអស់យល់ដឹងបន្ថែមអំពីភាពជាអ្នកដឹកនាំ និងត្រៀមខ្លួនធ្វើជាអ្នកដឹកនាំដ៏អស្ចារ្យសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិនៅថ្ងៃអនាគត។ ឯកឧត្តម ជឿជាក់ថា បន្ទាប់ពីបញ្ចប់សិក្ខានេះ សិក្ខាកាមទាំងអស់នឹងយកចំណេះដឹងដែលបានរៀនទាំងនេះ ទៅអភិវឌ្ឍនៅកន្លែងការងារ និងការសិក្សារបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាទីបញ្ចប់ ឯកឧត្តម ប្រធានគណៈអធិបតី ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិនកិត្តិយស និងប្រគល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមទាំងអស់ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________