សាកលវិទ្យាល័យ ប៊ែលធី រៀបចំកម្មវិធី
ពហុវប្បធម៌ជាលើកទី២
នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី ពហុវប្បធម៌ ជាលើកទី២ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំង សិស្ស-និស្សិត មកពីសាលារដ្ឋ ចូលរួមសរុបប្រមាណ ៤៥០នាក់ ក្រោមអធិបតីភាព លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ លោក រស់ ប៉ារ៉ាឌី សាកលវិទ្យាធិការរង និងជាព្រឹទ្ធបុរសមហាវិទ្យាល័យ អប់រំ សិល្បៈ និងមនុស្សសាស្ត្រ និងមហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានមានប្រសាសន៍ថា៖ថ្មីៗនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានបើកកម្មវិធីសិក្សាជាភាសាជាតិ (ភាសាខ្មែរ និងភាសាអង់គ្លេស) លើកម្មវិធីសិក្សាជាភាសាអន្តរជាតិដែលមានស្រាប់ ដើម្បីបំពេញសេចក្តីត្រូវការរបស់និស្សិត។ កម្មវិធីសិក្សាថ្មីនេះ សាកលវិទ្យាល័យ បានបញ្ចូលភាសាអង់គ្លេស រួមជាមួយភាសាខ្មែរ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការសិក្សា និងទទួលបាននូវគុណភាពអប់រំខ្ពស់ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា។ ជាមួយគ្នានេះដែរ សាកលវិទ្យាល័យ ក៏មានបើកបង្រៀនថ្នាក់គរុកោសល្យដែលមានរយៈពេល ៦ខែ ដើម្បីជួយដល់និស្សិតដែលកំពុងសិក្សា ហើយមានបំណងចង់ក្លាយខ្លួនជាគ្រូបង្រៀនផ្នែកចំណេះទូទៅ និងផ្នែកភាសាអង់គ្លេស។ សាកលវិទ្យាល័យ ក៏មានបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត លើមុខជំនាញសំខាន់ៗ ដែលស្របជាមួយទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។ I-ថ្នាក់អនុបណ្ឌិត (MASTER’S PROGRAM) មានជំនាញសំខាន់ៗដូចជា ១. អប់រំភាសាអង់គ្លេស (Master of Arts in TESOL) ២. គ្រប់គ្រងពាណិជ្ជកម្ម (Master of Business Administration) ៣. ពាណិជ្ជកម្មអន្តរជាតិ (Master of International Business) ៤. អភិវឌ្ឍន៍សេដ្ឋកិច្ច (Master of Economic Development) II-ថ្នាក់បណ្ឌិត (DOCTORAL PROGRAM) មានជំនាញសំខាន់ៗដូចជា ១. រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ (PhD in Educational Administration and Leadership) ២. គ្រប់គ្រងពាណិជ្ជកម្ម (PhD in Business Administration) ៣. ពាណិជ្ជកម្មអន្តរជាតិ (PhD in International Business) ក្នុងឱកាសនោះដែរ លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ ថ្ងៃនេះ ជាលើកទី២ ដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី ពហុវប្បធម៌ ជូនដល់ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំង មានការចូលរួមពីសិស្ស-និស្សិតមកពីសាលារដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញផងដែរ។ កម្មវិធី ពហុវប្បធម៌ នេះរៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសជូនដល់និស្សិតកម្ពុជា និងនិស្សិតបរទេសទាំងអស់ អាចផ្លាស់ប្តូរ និងចែករំលែកវប្បធម៌ពីគ្នាទៅវិញទៅមក តាមរយៈ ការសម្តែងចម្រៀង-របាំ ការប្រគុំតន្ត្រី ការបង្ហាញម្ហូបអាហារ ការដើរម៉ូដ ការតាំងពិព័រណ៍វប្បធម៌ និងការសម្តែងអាយ៉ៃកំប្លែងជាដើម។ ជាទីបញ្ចប់ លោក លី ណាវុឌ្ឍ និងថ្នាក់ដឹកនាំ ព្រមទាំងនិស្សិតទាំងអស់ បានទស្សនការសម្តែងសិល្បៈ វប្បធម៌របស់និស្សិតកម្ពុជា និងនិស្សិតបរទេស ព្រមទាំងថតរូបអនុស្សាវរីយ៍ជុំគ្នាផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________