សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
ចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយនឹង
IDP Education (Cambodia) ក្នុងការទទូលសិទ្ធអនុញ្ញាត
ឱ្យបើកមជ្ឈមណ្ឌលតេស្តអន្តរជាតិ IELTS Test
នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MOU) រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាមួយនឹង IDP Education (Cambodia) ស្តីពីការផ្តល់សិទ្ធិក្នុងការបង្កើតមជ្ឈមណ្ឌលប្រឡងតេស្ត IELTS Test របស់អូស្រ្តាលី និងចក្រភពអង់គ្លេស នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោក ស្រេង ម៉ៅ ប្រធានស្តីទី IDP ប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រង សាកលវិទ្យាល័យ សរុបចំនួន២២រូប។ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍ថាៈ ប៊ែលធី គ្រុប ដែលមានបម្រើសេវាធំៗ ៣ដូចជាៈ I. ប៊ែលធី សំណង់ II. ប៊ែលធី ទេសចរណ៍ III. ប៊ែលធី អប់រំ។ ហើយកន្លងមក សាកលវិទ្យាល័យ ប៊ែលធី បានទទួលសិទ្ធិ និងច្បាប់អនុញ្ញាត អោយបើកមជ្ឈមណ្ឌលប្រឡង ជាអន្តរជាតិថូហ្វល(TOEFL iBT) ពីអង្គការETS ដែលមានទីតាំងធំ នៅសហរដ្ឋអាមេរិក រួចមកហើយ។ ឥឡូវនេះ យើងទើបតែទទួលបានសិទ្ធិ និងច្បាប់អនុញ្ញាតអោយបើក មជ្ឈមណ្ឌលប្រឡងតេស្តអន្តរជាតិ IELTS Test របស់ប្រទេសអូស្រ្តាលី និងចក្រភពអង់គ្លេស មួយបន្ថែមទៀត ហើយតេស្តនេះ គឺជាតេស្តបែបចក្រភពអង់គ្លេស (British System)។ សិស្ស-និស្សិតអាចធ្វើតេស្តទាំងពីរនេះ ដើម្បីដាក់ពាក្យសុំអាហារូបករណ៍ ទៅសិក្សា ធ្វើការ និងរស់នៅក្រៅប្រទេស ជាពិសេស នៅតាមបណ្តាប្រទេស ដែលនិយាយភាសាអង់គ្លេស ព្រោះតេស្ត IELTS និង TOEFL នេះ ជានិមិត្តសញ្ញានៃគុណភាព និងវាស់ស្ទង់សមត្ថភាព ផ្នែកភាសាអង់គ្លេស។ មជ្ឈមណ្ឌលតេស្ត ទាំងពីរនេះមានទីតាំងស្ថិតនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទួលស្លែង) អគារលេខ ២១ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ក្រុងភ្នំពេញ។ បន្ទាប់មកលោក ស្រេង ម៉ៅ ប្រធានស្តីទីIDP ប្រចាំប្រទេសកម្ពុជា បានធ្វើការចាប់អារម្មណ៍ថាៈ តេស្ត IELTS នេះមានការទទួលស្គាល់ជាង ៦០០០ស្ថាប័ន ទូទាំងពិភពលោក ដែលមានមជ្ឈមណ្ឌល របស់ខ្លួនជាង៨០០ និងមានទីតាំងជាង ១៣០ប្រទេស។ លោកមានក្តីសប្បាយរីករាយណាស់ ដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈជាមួយនឹង IDP Education (Cambodia) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ជាទីបញ្ចប់ ឯកឧត្តម លី ឆេង និងលោក ស្រេង ម៉ៅ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា និងបានប្រគល់វត្ថុ អនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមក នាពេលនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________