សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
ចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយ
សាកលវិទ្យាល័យ Guangxi Teachers Education University
នៃសាធារណៈរដ្ឋប្រជាមានិតចិន
នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយនឹងសាកលវិទ្យាល័យ Guangxi Teachers Education University នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រីសាស្ត្រាចារ្យ Deng Yankui សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Guangxi Teachers Education University នៃសាធារណៈរដ្ឋប្រជាមានិតចិន។ លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ មានបម្រើសេវាកម្មសំខាន់ៗ ចំនួន ០៥ ដូចជា៖ ១.បញ្ជូន សិស្ស-និស្សិតប៊ែលធី ដែលពូកែ និងសិស្សនិទ្ទេសA ទៅសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង ២.បញ្ជូនសិស្ស-និស្សិតកម្ពុជាទូទៅទូទាំងប្រទេស ដែលមានបំណងទៅសិក្សានៅក្រៅប្រទេស តាមរយៈការទទួលខុសត្រួវលើកការបង់ថ្លៃសិក្សា និងការចំណាយលើការស្នាក់នៅផ្សេងៗ ៣.បញ្ជូនសិស្ស-និស្សិតកម្ពុជាទូទៅទូទាំងប្រទេសទៅធ្វើទស្សនកិច្ចក្រៅប្រទេស ៤.កម្មវិធីផ្លាស់ប្ដូរសិស្ស-និស្សិត ទៅក្រៅប្រទេស ៥.បញ្ជូនសិស្ស-និស្សិត ចុះកម្មសិក្សានៅក្រៅប្រទេស តាមរយៈ អាហារូបករណ៍ឧកញ៉ា លី ឆេង ប៊ែលធី ទំនាក់ទំនង អន្តរជាតិបានបញ្ជូនសិស្ស-និស្សិតអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសសរុប ចំនួន ៥៦នាក់ ក្នុងនោះ ចក្រភពអង់គ្លេស ១០នាក់, សិង្ហបូរី ៣៧នាក់, ចិន ០៦នាក់ និងថៃ ០៣នាក់ ព្រមទាំង និស្សិតចំនួន ០៦នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ កន្លងមក សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU ជាមួយនឹងសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ចំនួន២៨ រួចមកហើយ រួមមាន៖ -ទី១៖ ប្រទេសអង់គ្លេស ចំនួន៥៖ ១.សាកលវិទ្យាល័យ Regent’s University London, ២.សាកលវិទ្យាល័យ York Saint John, ៣.មហាវិទ្យាល័យ Cambridge Tutors College, ៤.Springboard4Cambodia, និង ៥.មជ្ឈមណ្ឌលតេស្តអន្តរជាតិ IELTS។ -ទី២៖ សហរដ្ឋអាមេរិក ចំនួន២៖ ១.មហាវិទ្យាល័យ Shoreline Community College, និង ២.មជ្ឈមណ្ឌលតេស្តអន្តរជាតិ TOEFL ។ -ទី៣៖ ប្រទេសសិង្ហបូរី ចំនួន១ គឺវិទ្យាស្ថាន East Asia Institute of Management (EASB) ។ -ទី៤៖ ប្រទេសចិន ចំនួន៩៖ ១.សាកលវិទ្យាល័យ Youjiang Medical University, ២.សាកលវិទ្យាល័យ Guilin University of Technology, ៣.សាកលវិទ្យាល័យ Guilin Medical University, ៤.សាកលវិទ្យាល័យ Guangxi University of Foreign Language, ៥.សាកលវិទ្យាល័យ Guangxi University of Nationalities, ៦.សាកលវិទ្យាល័យ Guangxi Teachers Education University, ៧.សាកលវិទ្យាល័យ Guilin Tourism University, ៨.សាកលវិទ្យាល័យ WUHAN University និងថ្ងៃនេះ ក៏បានចុះ MOU ជាមួយ Guangxi Teachers Education University។ -ទី៥៖ ប្រទេសកូរ៉េ ចំនួន៣៖ ១.អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF, ២.សាកលវិទ្យាល័យ Sangmyung និង៣.សាកលវិទ្យាល័យ SUNY KOREA INCHEON។ -ទី៦៖ ប្រទេសជប៉ុន ចំនួន២ គឺសាកលវិទ្យាល័យ HOSEI និងសាកលវិទ្យាល័យ Fukui។ -ទី៧៖ ប្រទេសម៉ាឡេស៊ី ចំនួន២៖ ១.សាកលវិទ្យាល័យ Kuala Lumpur, និង ២. សាកលវិទ្យាល័យ Taylor។ -ទី៨៖ ប្រទេសថៃ ចំនួន៤៖ ១.សាកលវិទ្យាល័យ Bangkok, ២.University of the Thai Chamber of Commerce, និង ៣.សាកលវិទ្យាល័យ RAJAMANGALA University និងសាកលវិទ្យាល័យ ASSUMPTION។ បន្ទាប់មក លោកស្រីសាស្ត្រាចារ្យ Deng Yankui សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Guangxi Teachers Education University បានមានប្រសាសន៍ថា៖ លោកស្រីពិជាមានក្តីសប្បាយរីករាយណាស់ ដែលបានចុះ MOU ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនាពេលនេះ ព្រោះដោយមើលឃើញថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាដែលមានលក្ខណៈជាអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយដែលមានកេរិ៍្តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ ថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU បន្ថែមមួយទៀត ជាមួយនឹងសាកលវិទ្យាល័យ Guangxi Teachers Education University នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ការចុះ MOU នេះ សាកលវិទ្យាល័យទាំងពីរនឹងទទួលបានភាពជាដៃគូយ៉ាងជិតស្និត និងការសហការគ្នាយ៉ាងល្អ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងជាពិសេសផ្តល់ឱកាសជូនដល់សិស្ស-និស្សិតពីកម្ពុជាឲ្យទៅសិក្សានៅទីនោះ សំដៅធ្វើយ៉ាងណាឲ្យសិស្ស-និស្សិតទទួលបាននូវចំណេះដឹង និងជំនាញ ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយខ្លួនជាអ្នកដឹកនាំដ៏ល្អទៅថ្ងៃអនាគត។ ជាទីបញ្ចប់ ឯកឧត្តម លី ឆេង និងលោកស្រីសាស្ត្រាចារ្យ Deng Yankui បានចុះ MOU និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
___________________________________________________________________________