Skip to Menu Skip to Content Skip to Footer
 

សិស្ស-និស្សិត ២៦៧០នាក់ ចូលរួម

បោះជំរំជាអន្តរជាតិនៅកម្ពុជា លើកទី៧

អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​អន្តរ​ជាតិ​ (IYF)​ បាន​ស​ហ​ការ​ជា​មួយ ​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡា និង សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ រៀប​ចំ​បោះ​ជំ​រំ​អន្តរ​ជាតិ​ (World Camp) នៅ​កម្ពុជា​ ដោយ​មាន​សិស្ស​-​និ​ស្សិត​ ចូល​រួម​ ចំ​នួន​ ២៦៧០​នាក់​។ ការ​បោះ​ជំ​រំ​នេះ ​ក្រោម​អ​ធិប​តី​ភាព​ ឯក​ឧ​ត្តម​ ស៊ាន បូ​រ៉ាត រដ្ឋ​លេ​ខា​ធិ​ការ​ និង​ជា​ តំ​ណាង​ឯក​ឧ​ត្តម​បណ្ឌិត​ ហង់ ជួន ​ណា​រ៉ុន​ រដ្ឋ​មន្រ្តី​ក្រ​សួង​អប់​រំ ​យុវ​ជន​ និង​កី​ឡា ​ប្រ​ធាន​បទ​ស្ដី​ពី​ “​ការ​អប់​រំ​ចិត្ត​យុវ​ជន​ឲ្យ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ប្រ​កប​ដោយ​សី​ល​ធម៌​ និង គុណ​ធម៌​” ដែល​បាន​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៧​-​២៩​ ខែ​មី​នា ​ឆ្នាំ​២០១៧ នៅ​សាល​ម​ហោ​ស្រព​កោះ​ពេជ្រ​ ​កម្ម​វិ​ធី​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំ​ណង​ អប់​រំ​ចិត្ត​យុវ​ជន​ឲ្យ​ប្រ​ព្រឹត្ត​តែ​អំ​ពើ​ល្អ​ និង​ក្លាយ​ខ្លួន​ជា​អ្នក​ដឹក​នាំ​នា​ពេល​អ​នា​គត​ ប្រ​កប​ដោយ​សី​ល​ធម៌​ និង គុណ​ធម៌​។​ ការ​បោះ​ជំ​រំ​នេះ ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​វា​គ្មិន​ល្បីៗ​ រួម​មាន​ ឯក​ឧត្តម​បណ្ឌិត​ បាក់ អុក​ស៊ូ​ ស្ថាប​និក​អង្គ​ការ​សម្ព័ន្ធ​យុ​វ​ជន​អន្តរ​ជាតិ​ លើ​ប្រ​ធាន​បទ​ “​ការ​អប់​រំ​ចិត្ត​” ​ឯក​ឧ​ត្តម​ ហ៊ុន ម៉ា​នី​ ប្រ​ធាន​ស​ហ​ភាព​សហ​ព័ន្ធ​យុ​វ​ជន​កម្ពុជា​ លើ​ប្រ​ធាន​បទ​ “​ភាព​ជា​គំ​រូ​របស់​យុវ​ជន​ក្នុង​សង្គម​កម្ពុជា​” និង ឯក​ឧត្តម​ សាយ សំ​អាល់​ រដ្ឋ​មន្ត្រី​ក្រ​សួង​បរិ​ស្ថាន​ លើ​ប្រ​ធាន​បទ​ “​ការ​កែ​ទម្រង់​វិ​ស័យ​បរិ​ស្ថាន​នៅ​កម្ពុជា​"

ក្នុង​ពិ​ធី​បើក ​ឯក​ឧ​ត្តម​ ស៊ាន បូ​រ៉ាត បាន​មាន​ប្រ​សា​សន៍​ថា ​ក្នុង​នាម​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡា​ សូម​កោត​សរ​សើរ និង ថ្លែង​អំ​ណរ​គុណ​ ចំ​ពោះ​ឯក​ឧត្តម​បណ្ឌិត​ បាក់ ​អុក​ស៊ូ​ ស្ថាប​និក​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​អន្តរ​ជាតិ​ មក​ពី​ប្រ​ទេស​កូ​រ៉េ និង​ឯក​ឧត្តម​ លី ឆេង សា​កល​វិ​ទ្យា​ធិ​ការ​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ ដែល​បាន​សហ​ការ​រៀប​ចំ​កម្ម​វិ​ធី​ដ៏​មាន​សារៈ​សំ​ខាន់​នេះ​ឡើង​ ដើម្បី​រួម​ចំ​ណែក​លើក​កម្ពស់​ការ​អប់​រំ​ចិត្ត​ និង ចំ​ណេះ​ដឹង​ទូ​ទៅ ​ជូន​ដល់​យុវ​ជន​នៅ​កម្ពុជា​ ឲ្យ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ និង ធ្វើ​ជា​យុវ​ជន​គំ​រូ​នៅ​ក្នុង​សង្គម​។

ក្នុង​ឱ​កាស​នោះ​ដែរ​ ឯក​ឧត្តម​បណ្ឌិត​ បាក់ អុក​ស៊ូ ​គ្រូ​ជំ​នាញ​ផ្នែក​អប់​រំ​ចិត្ត​ បាន​មាន​ប្រ​សា​សន៍​ថា​ ការ​អប់​រំ​ស្មារ​តី និង​ចិត្ត​គំ​និត​ ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់​សម្រាប់​យុវ​ជន​កម្ពុជា​ ដើម្បី​យល់​ពី​អត្ថ​ន័យ​ពិត​នៃ​ជី​វិត​ ចេះ​ផ្លាស់​ប្តូរ​ផ្នត់​គំ​និ​ត រៀន​ទ​ទួល​យក​នូវ​គំ​និត​របស់​អ្នក​ដ​ទៃ​ និង​ បើក​ចិត្ត​ឲ្យ​ទូ​លាយ​ក្នុង​ការ​ទំ​នាក់​ទំ​នង​ ដើម្បី​រស់​នៅ​ចុះ​សម្រុង​ក្នុង​សង្គម​។

នា​ព្រឹក​ថ្ងៃ​បន្ទាប់​ ឯក​ឧត្តម​ សាយ ​សំ​អាល់ ​រដ្ឋ​មន្រ្តី​ក្រ​សួង​បរិ​ស្ថាន​ បាន​មាន​ប្រ​សា​សន៍​ថា ​បរិ​ស្ថាន​ គឺ​ជា​ជី​វិត​របស់​យើង​ ហើយ​ការ​ចូល​រួម​សំ​អាត​ និង​ថែ​រក្សា​បរិ​ស្ថាន ​គឺ​ជា​ភារ​កិច្ច​របស់​យើង​ទាំង​អស់​គ្នា​ មិន​មែន​ជា​ការ​ទ​ទួល​ខុស​ត្រូវ​របស់​ក្រ​សួង​តែឯង​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ គឺ​ចាំ​បាច់​បំ​ផុត​ត្រូវ​មាន​ការ​ចូល​រួម​ពី​ប្រ​ជា​ជន​គ្រប់​រូប​ ជា​ពិ​សេស​ប្អូនៗ​ជា​យុ​វ​ជន​។ កន្លង​មក​ ក្រ​សួង​បរិ​ស្ថាន​បាន​ធ្វើ​កំ​ណែ​ទម្រង់​ជា​ច្រើន​ តាម​រយៈ​ការ​ធ្វើ​ទំ​នើប​កម្ម​ និង​បាន​ប្រ​គល់​ភារ​កិច្ច​ជូន​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ​ដើម្បី​រៀប​ចំ​ និង ដោះ​ស្រាយ​បញ្ហា​បរិ​ស្ថាន​នៅ​តាម​ខេត្ត​រៀងៗ​ខ្លួន​ ប្រ​កប​ដោយ​ការ​ទ​ទួល​ខុស​ត្រូវ​ និង​ប្រ​សិទ្ធ​ភាព​ខ្ពស់​

ជា​មួយ​គ្នា​នោះ​ដែរ​ នា​ព្រឹក​ថ្ងៃ​ចុង​ក្រោយ ​ឯក​ឧ​ត្តម ហ៊ុន ម៉ា​នី ប្រ​ធាន​ស​ហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​ បាន​ផ្តល់​កិ​ត្តិ​យស ​ធ្វើ​បទ​បង្ហាញ​ ដោយ​មាន​ប្រ​សាសន៍​សង្កត់​ធ្ងន់​ថា ​ដើម្បី​ក្លាយ​ខ្លួន​ជា​យុវ​ជន​គំ​រូ​ក្នុង​សង្គម​ យុវ​ជន​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​ត​ស៊ូ​រៀន​សូត្រ​ និង ហ៊ាន​លះ​បង់​គ្រប់​បែប​យ៉ាង​ក្នុង​ការ​បំ​ពេញ​ភារ​កិច្ច​ជូន​ជាតិ​មាតុ​ភូមិ​របស់​ខ្លួន​ ដែល​ធ្វើ​ឲ្យ​ប្រ​ជា​ជន​គ្រប់​រូប​មាន​ការ​ចង​ចាំ​នូវ​វី​រ​ភាព​គ្រប់​ពេល​វេ​លា​ ដូច​ជា​ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ​ព្រះ​នាង​ឥន្រ្ទ​ទេ​វី​ ព្រះ​ប​រម​រតន​កោដ្ឋ​ សម្តេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត ​ជា​ដើម​។ ​ឯក​ឧ​ត្តម​ ក៏​បាន​មាន​ប្រ​សា​សន៍​បន្ថែម​ទៀត​ថា ​បច្ចុប្ប​ន្ន​នេះ ​យើង​ក៏​មាន​កី​ឡា​កា​រិ​នី​ ស៊ន សៀវ​ម៉ី​ ជា​កី​ឡា​កា​រិ​នី​គំ​រូ​ដែល​ទ​ទួល​បាន​មេ​ដាយ​មាស​ និង យុវ​ជន​គំ​រូ​ផ្សេងៗ​ទៀត​ជា​ច្រើន​។ ​ពិ​សេស​ជាង​នេះ​ទៅ​ទៀត​ សម្តេច​អគ្គ​ម​ហា​សេ​នា​បតី​តេ​ជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ គឺ​ជា​វី​រ​ជន​គំ​រូ​មួយ​រូប​របស់​កម្ពុជា ដែល សម្តេច​អគ្គ​ម​ហា​សេ​នា​បតី​តេ​ជោ ​បាន​លះ​បង់​នូវ​យុវ​ភាព​ចូល​រួម​ត​ស៊ូ​ក្នុង​ជួរ​កង​ទ័ព​ ដើម្បី​រំ​ដោះ​ជី​វិត​ប្រ​ជា​ជន​កម្ពុជា​ឲ្យ​បាន​រួច​ផុត​ពី​របប​ប្រ​ល័យ​ពូជ​សា​សន៍​ ប៉ុល ពត និង​បាន​ក​សាង​ឡើង​វិញ​នូវ​ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ​របស់​សង្គម​ជាតិ ​ដែល​បាន​ខ្ទេច​ខ្ទាំ​ដោយ​សារ​សង្គ្រាម​ ព្រម​ទាំង​បាន​លះ​បង់​គ្រប់​បែប​យ៉ាង​ ដើម្បី​បង្រួប​បង្រួម​ជាតិ ​តាម​គោល​ន​យោ​បាយ ឈ្នះ ឈ្នះ និង ក​សាង​បាន​នូវ​ឯក​ភាព​ជាតិ ​ស្ថិរ​ភាព​ន​យោ​បាយ និង សន្តិ​ភាព​ពេញ​លេញ​ជូន​ប្រ​ជា​ជន​ ដែល​នាំ​ឲ្យ​សេដ្ឋ​កិច្ច​ជាតិ​មាន​ការ​រីក​ចម្រើន​ និង មាន​ការ​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ​។

ការ​បោះ​ជំ​រំ​អន្តរ​ជាតិ (World Camp) លើក​ទី​៧ ​នេះ​បាន​បិទ​នៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែ​មី​នា ​ឆ្នាំ​២០១៧​ ប្រ​កប​ដោយ​លទ្ធ​ផល​ផ្លែ​ផ្កា​ និង​ជោគ​ជ័យ​ជា​ទី​មោ​ទនៈ​ក្រៃ​លែង​។
















___________________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

06/04/2024:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំសង្ក្រាន្ដ ដើម្បីអបអរសាទរ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណី ជាំតិខ្មែរ 19/03/2024:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលស្វាគមន៍ស្រ្ដីចក្រវាល Universal Woman 2024 មកពី៥០ប្រទេសជុំវិញពិភពលោក
14/03/2024:ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីពិសាធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ 26/02/2024:ឯក​ឧត្តម​ នេត្រ​ ភក្រ្តា​ រដ្ឋ​មន្ត្រី​ ក្រសួង​ព័ត៌មាន​ អញ្ជើញ​ធ្វើ​ជា ​វា​គ្មិន​កិត្តិយស​ ចែក​រំលែក ​បទ​ពិសោធន៍​ ស្តី​ពី ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ជូន​ដល់​និស្សិត​ ​សាកល​វិទ្យា​ល័យ​ ប៊ែលធី
22/02/2024:កម្មវិធី ចុះហតហថលេខា លើអនុស្សរណៈ យោគយល រវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សណ្ធាគាហ្វ៊ែរ​ហ្វៀល​ បាយ​ម៉ា​រៀត​ ភ្នំពេញ 21/02/2024:កម្មវិធី ចុះហតហថលេខា លើអនុស្សរណៈ យោគយល រវាង មជ្ឈមណ្ឌល តេស្ដអន្តរជាតិ ប៊ែលធី និង SPRIX Inc. នៃប្រទេស ជប៉ុន
15/01/2024:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់គ្នា រវាងក្រសូងព័ត៌មាន និង សាកលវិទ្យសល័យ ប៊ែលធី អន្តរចាតិ 23/12/2023:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំចាស់ ២០២៣ និងលើកទិសដៅអនុវត្ត​ ឆ្នាំ២០២៤
01/12/2023:កម្មវិធី វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋាន យុវជន កាកបាទក្រហមកម្ពុជា ថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២៣ 14/11/2023:កម្ម​វិធី​អប់រំ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ការ​យល់​ដឹង​ ស្ដីពី​ “​ជំងឺ​អេដស៍​ កាម​រោគ​ ការ​ថែ​ទាំ​សុខ​ភាព​បឋម
12/11/2023:ពិធី​បើក​ជា​ផ្លូវ​ការ​ បវរ​កញ្ញា​ភព​ផែនដី​ អន្តរ​ជាតិ​ លើក​ទី៣​ ឆ្នាំ​២០២៣ 28/10/2023:កម្ម​វិធី​កម្សាន្ត​ និង ​ប្រសិទ្ធិ​ពរ​ជ័យ​ ជូន​ដល់​សិស្ស ​ប៊ែល​ធី​ថ្នាក់​ទី​ ១២
08/09/2023:អប​អរ​សាទរ​ ការ​ប្រកួត​ជជែក​ដេញ​ដោល​ រដូវ​កាល​ទី១​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ កម្រិត​សាកល​វិទ្យា​ល័យ​ 31/08/2023:អប​អរ​សាទរ​ ការ​ប្រកួត​ប្រជែង​និ​យាយ​ជា​សាធារណៈ​ លើក​ទី៩​ កម្រិត​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​
09/08/2023:កម្មវិធីចែករំលែកបទពិសោធ៍ ជូននិស្សិតគ្រប់កម្រិតសិក្សា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ 05/08/2023:កម្មវិធីចែករំលែកបទពិសោធ៍ ជូននិស្សិតគ្រប់កម្រិតសិក្សា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
03/06/2023:លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ 12/04/2023:ប៊ែលធី គ្រុប បានរៀបចំកម្មពិធី អបអរសាទរ បុណ្យុចូលឆ្នាំថ្មី និងពិសារអាហារសាមគ្គី ជាមួយបុគ្គលិក៣៣០០នាក់
08/04/2023:អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចៈស័ក ព.ស. ២៥៦៧ 16/03/2023:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ និងអន្តេវាសិកដ្ធាន សម្ភោធជាផ្លូវការ
30/11/2022:ពិធីបើក-បិទ កម្មវិធីប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការលើកទី១ 21/10/2022:ប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយស “ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ”
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩ 01/07/2018:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីពហុវប្បធម៌ លើកទី៣
21/06/2018:សាកលវិទ្យា ល័យបានរៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី១​ ឆ្នាំ២០១៨ (BICC 2018) 16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សនកិច្ចជា ផ្លូវការ​របស់គណៈប្រតិភូថៃ មកពីសាកលវិទ្យាល័យ បាំងកក
12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គ លិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ 18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណផ្នែកថែទាំ សុខភាព ពី ប.ស.ស
16/03/2018:ចុះអនុស្ស រណៈយោគយល់គ្នាជាមួយ សាកលវិទ្យាល័យ San Mateo Colleges នៃ​សហរដ្ឋអាមេរិក 26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨
14/11/2017:សាកលវិទ្យា ល័យទទួលស្វាគមន៍បវរ កញ្ញាពិភពលោកឆ្នាំ២០១៧ មកពី ៦០ប្រទេស 21/10/2017:សាកលវិទ្យា ល័យរៀបចំសិក្ខាសាលា ស្តីពី "ភាពជាអ្នកដឹកនាំ ការធ្វើការ ជាក្រុម និងភាពជាអ្នក”
20/10/2017:សាកលវិទ្យា ល័យ រៀបចំកម្មវិធី “OPEN  HOUSE  2017”​​ ដើម្បីអប អរសាទរពិធីបើកកម្មវិធី សិក្សាជាភាជាតិ 07/09/2017:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិរៀបចំ ការប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៤
31/08/2017:សាកលវិទ្យា ល័យ ធ្វើជាម្ចាស់ផ្ទះក្នុងការ រៀបចំកម្មវិធីសន្និសីទសម្ព័ន្ធ អប់រំអាស៊ានប្រចាំឆ្នាំ២០១៧ 15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធសន្តិភាព សកល-កម្ពុជា (UPF-Cambodia)
01/07/2017:សហការជា មួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ កម្ពុជា រៀបចំកម្មវិធី បាឋក ថាជាសាធារណៈស្តីពី របប នយោបាយ និងការអភិវឌ្ឍ 25/06/2017:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី ពហុវប្បធម៌ ជាលើកទី២
21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​ប្រ​ទេស​កា​ណា​ 05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក
28/04/2017:ប៊ែលធី​​ បានចុះអនុស្សរណៈយោគ យល់ជាមួយនឹង IDP Education (Cambodia) IELTS​ Test​ 20/04/2017:ប៊ែលធីចុះ (MOU) ជាមួយសាកលវិទ្យា ល័យ Guangxi Teachers Education University ប្រទេសចិន
12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូន បុគ្គលិក 01/04/2017:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ កសាងមូលដ្ឋានជីវិត រៀបចំសិក្ខាសាលាស្តីពី "ភាពជាអ្នកដឹកនាំ..."
09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ ​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​សា​កល​វិ​ទ្យា... 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
22/12/2016:សា​កល​វិ​ទ្យា​ល័យ​ បាន​ប្រា​រព្ធ​ពិ​ធី​បំ​ពាក់​កន្សែង​យុ​វ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជា​ជូន​ដល់​... 20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​...
09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត... 22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ
30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវព្រម ទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់... 22/10/2016:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ​ កសាងមូលដ្ឋាន ជីវិតថ្មី បានរៀបចំវគ្គ "ថ្ងៃនេះ ជាថ្ងៃដល់សំខាន់"
05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ 03/09/2016:កម្មវិធីប្រកួត ប្រជែង និយាយភាសា អង់គ្លេសលើក ទី៣
25/08/2016:សាកលវិទ្យា ល័យ បានរៀបចំពិធី សំណេះសំណាល ជាមួយសមាគមនា វាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា 29/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ
27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ 24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ
16/07/2016:ប៊ែលធីបាន សហការរៀបចំការតាំង ពិព័រណ៍អប់រំ លើកទី២ ជាមួយសាកលវិទ្យាល័យ ចំនួន២៥ មកពីខេត្តក្វាងស៊ី 09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin University
07/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ 25/04/2016:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌អប់រំ ចិន-គួយចូវ កំរឹតឧត្តមសិក្សា និងចុះ
09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យ ចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល 04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខាលើ អនុស្ស រណៈយោគយល់(MOU) ជាមួយ នឹងសាវិ. HOSEI ជប៉ុន
12/03/2016:សាកលវិទ្យា ល័យ ប៊ែលធី អន្តរជាតិ សហការជាមួយ អង្គការ កសាងមូលដ្ឋានជីវិតថ្មី បានរៀបចំវគ្គបណ្តុះបណ្តាល 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦
19/02/2016:សាកលវិទ្យា ល័យ រៀបចំកម្មវិធីប្រគល់ រង្វាន់ដល់និស្សិត ឆ្នើមដែល បានទទួលជ័យលាភីក្នុងការ ប្រកួតប្រជែង... 11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន
20/11/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលបាន វិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធ គ្រប់គ្រងគុណ ភាព ISO... 29/08/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំការ ប្រកួតប្រជែង និយាយភាសា អង់គ្លេសលើក ទី២
12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម 08/06/2015:និស្សិតសា កល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចែករំលែបទពិ សោធន៍ ដើម្បីជាប់កម្ម វិធីអ្នកដឹកនាំ មានវីដេអូ...
27/02/2015:និស្សិតសា កលវិទ្យាល័យប៊ែល ធីអន្តរជាតិទទួល បានជ័យលាភី លេខ១ក្នុង... 20/01/2015:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់(MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ...
19/01/2015:ប៊ែលធី សហការរៀប ចំពីព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ ចំនួន ២៣ មកពីខេត្ត Guangxi... 10/01/2015:សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែន ការឆ្នាំថ្មី ២០១៤-២០១៥
29/08/2014:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំ ការប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស 21/08/2014:ពិធីប្រគល់ សញ្ញាបត្រជូន ដល់និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់
06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្ស រណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យប៊ែល ធីអន្តរជាតិ និងវិទ្យាស្ថាន East ... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
03/04/2014:ពិធីសម្ពោធ រូបសំណាកស្រ្តី ទូលកណ្តាប់ ស្រូវ និងរូបព្រះឥសូរ នៅទីរួម ខេត្តព្រៃវែង 24/10/2013:ឯកឧត្តម លី ឆេង ជួបសំណេះសំណាល ជាមួយប្រតិភូយុវជននាវា អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៣
09/04/2013:សិស្ស​-​និស្សិត​ ប៊ែល​ធី ៣នាក់​ទទួល​ជ័យ​លាភី​លើ​ការ​ប្រឡង​តែង​និពន្ធ​កំណាព្យ ២០១៣ 17/02/2013:ប៊ែល​ធី​ គ្រុប​បើក​អោយ​ដំណើរ​កា​រ​ សាកល​វិទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​
24/01/2013:និស្សិត​សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ ទទួល​បាន​ជ័យ​លាភី​លេខ​១​ ក្នុង​ការ​ប្រឡងនិយាយ​ភាសា​អង់​គ្លេស  

Flag Counter







យើងមាន ភ្ញៀវ 9 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 414247