សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សហការជាមួយ
អង្គការកសាងមូលដ្ឋានជីវិតថ្មី បានរៀបចំវគ្គបណ្តុះបណ្តាល
ស្តីពី "ថ្ងៃនេះជាថ្ងៃដ៏សំខាន់"
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី“ថ្ងៃនេះ ជាថ្ងៃដ៏សំខាន់” ជូនដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិត នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ៧៤៥នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមលី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោក គង់ ម៉ារ៉ា គណៈនាយកនៃអង្គការកសាងមូលដ្ឋានជីវិតថ្មី ព្រមទាំងមានការចូលរួមជាវាគ្មិនកិត្តិយសដោយលោក Jerry និងលោកស្រីChris McQuay មកពីសហរដ្ឋអាមេរិកផងដែរ។ តាមរបាយការណ៍លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ បម្រើការ សរុប ២ ០៤៥នាក់ និងមានសិស្ស-និស្សិតកំពុងសិក្សា ចំនួន ៣២ ០២៤នាក់។ ដោយឡែក ប៊ែលធីអប់រំ មានសាខាចំនួន ១៩ទីតាំង នៅរាជធានីភ្នំពេញ ក្នុងនោះ ០១ទីតាំង គឺជាសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង ១៨ទីតាំងទៀត ជាសាលា ប៊ែលធី អន្តរជាតិ ដោយ១៦ទីតាំង កំពុងដំណើរការ និង០២ទីតាំងទៀតកំពុងសាងសង់។ លោកបានបន្តទៀតថា ការធ្វើបទបង្ហាញដ៏មានសារៈសំខាន់របស់វាគ្មិនថ្ងៃនេះ ពិតជាបានធ្វើឲ្យសិក្ខាកាមទាំងអស់យល់កាន់តែច្បាស់អំពីការរៀបចំគោលដៅជីវិតខ្លួនឯងឲ្យបានកាន់តែប្រសើរតាមរយៈការចេះគ្រប់គ្រងចិត្តគំនិត សុខភាព និងមានការទំនាក់ទំនងដ៏ល្អនៅក្នុងសង្គម។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង ក៏បានថ្លែងអំណរគុណដល់លោក គង់ ម៉ារ៉ា គណៈនាយកនៃ អង្គការកសាងមូលដ្ឋានជីវិតថ្មី និងវាគ្មិនកិត្តិយសទាំងពីររូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ និងបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយលើប្រធានបទ ៦សំខាន់ៗដូចជាៈ៖ ១. ថ្ងៃនេះអាចជាថ្ងៃដ៏ពិសេស ២. ការគ្រប់គ្រងចិត្តគំនិត អាទិភាព និងសុខភាពរបស់ខ្ញុំ ៣. ការគ្រប់គ្រងក្រុមគ្រួសារ គំនិត និងការប្តេជ្ញាចិត្តរបស់ខ្ញុំ ៤. ការគ្រប់គ្រងហិរញ្ញវត្ថុ ជំនឿ និងទំនាក់ទំនងរបស់ខ្ញុំ ៥. ការគ្រប់គ្រងភាពសប្បុរស គុណតម្លៃ និងការរីកចម្រើនរបស់ខ្ញុំ ៦. ការគ្រប់គ្រងការរីកចម្រើនរបស់ខ្ញុំ។ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថាវគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ថ្មីៗ និងទស្សនៈល្អៗពីវាគ្មិនកិត្តិយសល្បីៗ ដើម្បីធ្វើយ៉ាងណាឲ្យសិក្ខាកាមទាំងអស់យល់ដឹងបន្ថែមអំពីភាពជាអ្នកដឹកនាំ និងត្រៀមខ្លួនធ្វើជាអ្នកដឹកនាំដ៏អស្ចារ្យសម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិនៅថ្ងៃអនាគត។ ឯកឧត្តម ជឿជាក់ថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងដែលបានរៀនទាំងនេះ ទៅអភិវឌ្ឍ នៅកន្លែងការងារ និងការសិក្សារបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ជាទីបញ្ចប់ ឯកឧត្តម ប្រធានគណៈអធិបតី ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិនកិត្តិយស និងប្រគល់វិញ្ញាបនបត្រ ជូនដល់សិក្ខាកាមទាំងអស់ផងដែរ។
|
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________