សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
បានចុះអនុស្សរណៈយោគយល់គ្នាជា
មួយ សាកលវិទ្យាល័យ UTCC ប្រទេសថៃ
ព្រឹកថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៦ នៅបន្ទប់ប្រជុំ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធី ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាមួយនឹងសាកលវិទ្យាល័យ University of the Thai Chamber of Commerce (UTCC) មកពីប្រទេសថៃ ក្រោមអធិបតីភាពរបស់ ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សាស្រ្តាចារ្យ ម៉ាណា ផាតឈីមណាន់ សាកលវិទ្យាធិការរងសាកលវិទ្យាល័យ UTCC ។ តាមរបាយការណ៍លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការរងទី១ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បានអោយដឹងថាៈ កន្លងមកសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ជាមួយនឹងសាកលវិទ្យាល័យនានានៅក្រៅប្រទេសមួយចំនួនរួចមកហើយដូចជា៖ ប្រទេសអង់គ្លេស រួមមានៈ -សាកលវិទ្យាល័យ Regent’s University London -សាកលវិទ្យាល័យ York Saint John University -មហាវិទ្យាល័យ Cambridge Tutors College ប្រទេសម៉ាឡេស៊ី រួមមានៈ -សាកលវិទ្យាល័យ Kuala Lumpur University -សាកលវិទ្យាល័យ Taylor University ប្រទេសកូរ៉េ រួមមានៈ -អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF -សាកលវិទ្យាល័យ Sangmyung University -សាកលវិទ្យាល័យ SUNNY Korea សហរដ្ឋអាមេរិចៈ -មហាវិទ្យាល័យ Shoreline Community College ប្រទេសសិង្ហបូរីៈ -វិទ្យាស្ថាន East Asia Institute of Management (EASB) ប្រទេសចិន រួមមានៈ -សាកលវិទ្យាល័យ Youjiang Medical University -សាកលវិទ្យាល័យ Guilin University of Technology -សាកលវិទ្យាល័យ Guilin Medical University -សាកលវិទ្យាល័យ Guagxi University of Foreign Language -សាកលវិទ្យាល័យ Guagxi University of Nationalities ប្រទេសជប៉ុនៈ -សាកលវិទ្យាល័យ HOSEI University ប្រទេសថៃរួមមានៈ -សាកលវិទ្យាល័យ BANGKOK University -សាកលវិទ្យាល័យ Rajamangala University ជាងនេះទៅទៀត ប៊ែលធី ក៏មានមជ្ឈមណ្ឌលតេស្តអន្តរជាតិចំនួន២គឺ TOEFL iBTពីស្ថាប័នETS សហរដ្ឋអាមេរិច និង IELTS ពីBritish Council UK។ ជាលទ្ធផល ប៊ែលធី បានបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេសសរុប ចំនួន ៤១នាក់ ក្នុងនោះទៅចក្រភពអង់គ្លេស ចំនួន ១១នាក់ ប្រទេសសិង្ហបូរី ចំនួន ២៩នាក់ និងប្រទេសចិន ចំនួន ០១នាក់។ ហើយថ្ងៃនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ជាមួយ សាកលវិទ្យាល័យ UTCC ដែលមកពីប្រទេសថៃ ក្នុងគោលបំណងផ្លាស់ប្តូរកម្មវិធីសិក្សា និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាកម្មវិធីផ្លាស់ប្តូរនិសិ្សត ទស្សនកិច្ចសិក្សាផ្សេងៗ និងជាពិសេស ប៊ែលធីគ្រុប បានជ្រើសរើសសាកលវិទ្យាល័យជាដៃគូល្អៗដែលមានតម្លៃសមរម្យ ដើម្បីបំពេញសេចក្តីត្រូវការជូនមាតាបិតា អាណាព្យាបាលសិស្ស-និស្សិតដែលចង់បញ្ជូនបុត្រធីតារបស់ខ្លួន ឲ្យទៅសិក្សានៅក្រៅប្រទេសតាមរយៈ ប៊ែលធីទំនាក់ទំនងអន្តរជាតិ ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។ បន្ទាប់មក លោកសាស្រ្តាចារ្យ ម៉ាណា ផាតឈីមណាន់សាកលវិទ្យាធិការរង សាកលវិទ្យាល័យ UTCC បានធ្វើការចាប់អារម្មណ៍ថាៈ ខ្ញំមានក្តីសប្បាយរីករាយណាស់ ដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ(MOU)ជាមួយនឹងសាកលវិទ្យាល័យ UTCC នាពេលនេះ។ ដោយមើលឃើញថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សា ដែលមានលក្ខណៈជាអន្តរជាតិ និងជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលឈានមុខគេ និងល្បីឈ្មោះជាងគេនៅកម្ពុជា ព្រោះសិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាពី ប៊ែលធី សុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់ ទាំងផ្នែកចំណេះដឹងទូទៅ និងភាសា ហើយអាចធ្វើការប្រកួតប្រជែងក្នុងទីផ្សារការងារ នាពេលបច្ចុប្បន្ន។ ក្នុងឱកាសនោះដែរ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និង ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា ថ្ងៃនេះសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏បានចុះអនុស្សរណៈយោគយល់បន្ថែមមួយទៀតជាមួយនឹងសាកលវិទ្យាល័យ UTCC មកពីប្រទេសថៃ ហើយបន្ទាប់ពីការចុះហត្ថលេខានេះ សាកលវិទ្យាល័យទាំងពីរនឹងទទួលបានភាពជាដៃគូរយ៉ាងជិតស្និត និងការសហការណ៍គ្នាយ៉ាងល្អ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងជាពិសេសផ្តល់ឱកាសដល់សិស្ស-និស្សិតពីកម្ពុជាឲ្យទៅសិក្សានៅទីនោះ សំដៅធ្វើយ៉ាងណាអោយសិស្ស-និស្សិតទទួលបាននូវ ចំណេះដឹង និងជំនាញ ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងដើម្បីក្លាយទៅជាអ្នកដឹកនាំល្អទៅថ្ងៃអនាគត និងបានស្វែងយល់ពីវប្បធម៌ និងអរិយធម៌បរទេសផងដែរ។ ជាទីបញ្ចប់ ឯកឧត្តម លី ឆេង និងលោកសាស្រ្តាចារ្យ ម៉ាណា ផាតឈីមណាន់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមកនាពេលនោះផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________