សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានរៀបចំពិធី
សំណេះសំណាលជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា
ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានជួបសំណេះសំណាលជាមួយយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន ២៩រូប ដឹកនាំដោយលោក ស៊ាង សុលក្ខណ៍ ប្រធានក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាលើកទី៤៣។ លោក ស៊ាង សុលក្ខណ៍ ប្រធានក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាលើកទី៤៣ បានថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លី ឆេង ដែលតែងតែចូលរួមឧបត្ថម្ភ និងលើកទឹកចិត្តដល់សមាគមនាវា យុវជនអាស៊ីអាគ្នេយ៍កម្ពុជាក្នុងការបំពេញបេសកកម្មជាអន្តរជាតិដ៏មានសារៈសំខាន់នេះ។ លោកបានបន្តថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ (SSEAYP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ នៅប្រទេសជប៉ុន ក្នុងគោលបំណងបីសំខាន់គឺ៖ ១-ពង្រឹងការទំនាក់ទំនង និងការយោគយល់គ្នារវាងយុវជនជប៉ុន និងយុវជននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ២-ពង្រីកទស្សនវិស័យរបស់យុវជនឲ្យបានកាន់តែទូលំទូលាយលើសាកលលោក ៣-ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនាញទំនាក់ទំនងជាអន្តរជាតិ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង បានមានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បានរៀបចំពិធីជួបសំណេះសំណាលជាមួយយុវជននៃសមាគមនាវាយុវជនអាស៊ី អាគ្នេយ៍កម្ពុជា។ ឯកឧត្តម ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់យុវជនទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក និងត្រូវមានភាពក្លាហានក្នុងការបង្ហាញអំពីអត្តសញ្ញាណជាតិ វប្បធម៌ សាសនា និងទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង លើឆាកអន្តរជាតិ។ បន្ទាប់មក ឯកឧត្តម ប្រធានគណៈអធិបតី ក៏បានឧបត្ថម្ភថវិកាចំនួន ២០០០ដុល្លារ អាមេរិក ជូនដល់តំណាងយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាផងដែរ។ |
![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
___________________________________________________________________________