Skip to Menu Skip to Content Skip to Footer
 

 

ប៊ែលធី បានសហការរៀបចំការតាំងពិព័រណ៍

អប់រំលើកទី២ ជាមួយសាកលវិទ្យាល័យចំនួន២៥

មកពីខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន

នា​​ថ្ងៃ​ទី​១៦​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ​សា​កល​វិ​ទ្យា​ល័យ​ ​ប៊ែល​ធី ​​​​អន្តរ​ជាតិ​ ​​​ បាន​សហ​ការ​រៀប​ចំ​ ការ​តាំង​ពិ​ព័រណ៍​អប់​រំ​ខេត្ត​ក្វាង​ស៊ី ​លើក​ទី​២​ (The 2nd Guangxi Education Exhibition in Cambodia)ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ចំ​នួន​២៥​ មក​ពី​ខេត្ត​ក្វាងស៊ី ​នៃ​សា​ធា​រណរដ្ឋ​ប្រ​ជា​មា​និត​ចិន​ ក្រោម​អ​ធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯក​ឧត្តម​បណ្ឌិត​ ហង់​ ជួន​ ណា​រ៉ុន​ រដ្ឋ​មន្រ្តី​ក្រ​សួង​អប់​រំ​ យុវ​ជន​ កី​ឡា​ ឯក​ឧត្តម​បណ្ឌិត​ ឡាន​ ធាន​លី​ អភិ​បាល​រង​តំ​បន់​ស្វយ័ត​ខេត្ត​ក្វាង​ស៊ី​ នៃ​សា​ធារណ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ និង​លោក​ជំ​ទាវ​ ប៊ូ ​ជៀន​ហ៊្គូ​ ឯក​អគ្គ​រដ្ឋ​ទូត​នៃ​សា​ធារណ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ប្រ​ចាំ​នៅ​កម្ពុជា។​

 

តាម​របាយ​ការណ៍​ ឯក​ឧត្តម​ លី​ ឆេង​ អគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​ សា​កល​វិ​ទ្យា​ល័យ ប៊ែល​ធី ​អន្ដរ​ជាតិ​ បាន​ឲ្យ​ដឹង​ថា ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្ដរ​ជាតិ​ បាន​សហ​ការ​ជា​មួយ​ មន្ទីរ​អប់​រំ​ខេត្ត​ក្វាង​ស៊ី នៃ​សា​ធារណ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ ដែល​ដឹក​នាំ​ដោយ ​ឯក​ឧត្តម​ ឡាន​ ធាន​លី អភិ​បាល​រង​ខេត្ត​ក្វាង​ស៊ី​ នៃ​សា​ធារណ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ និង​គណៈ​ប្រ​តិ​ភូ​ចំ​នួន​៥២​នាក់​ មក​ពី​២៥ ​សា​កល​វិ​ទ្យា​ល័យ​ បាន​រៀប​ចំ​ការ​តាំង​​ពិ​ព័រណ៍​អប់​រំ ជា​លើក​ទី​២ ​ក្នុង​គោល​បំណង​បង្កើន និង​ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ រវាង​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​មក​ពី​ខេត្ត​ក្វាង​ស៊ី​ ក៏​ដូច​ជា​បាន​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ ស្តី​ពី​កម្ម​វិធី​សិក្សា​ វគ្គ​សិក្សា​ ទី​តាំង​ ​ឈ្មោះ​សា​កល​វិទ្យា​ល័យ​ ស្ថាន​ភាព​រស់​នៅ​ ការ​ចំណាយ​ផ្សេងៗ​ និងសេចក្តី​លម្អិត​ដទៃ​ទៀត ​ជូន​ចំពោះ​ សិស្សា​នុ​សិស្ស​ មាតា​បិតា អា​ណា​ព្យា​បាល ​ទាំង​អស់​ ដែល​មាន​បំណង​បញ្ជូន​បុត្រ​ធីតា​របស់​ខ្លួន​ទៅបន្ត​ការ​សិក្សា​នៅ​ទី​នោះ។

កន្លង​មក​ ប៊ែល​ធី​បាន​ចុះMoU ជា​មួយ​អង្គ​ការ​និង​សាកល​វិទ្យា​ល័យ​មួយ​ចំ​នួន​ដូច​ជាៈ

ទី​១​. ​ចក្រ​ភព​អង់​គ្លេស​ ចំ​នួន ​៥៖

-​សា​កល​វិ​ទ្យា​ល័យ​ Regent’s University London

-សា​កល​វិ​ទ្យា​ល័យ​ York Saint John University

-​ម​ហា​វិ​ទ្យា​ល័យ​ Cambridge Tutors College

-​Springboard4Cambodia

-​មជ្ឈ​មណ្ឌល​ IELTS ពីBritish Council UK

ទី​២​.​ សហ​រដ្ឋ​អា​មេ​រិក​ ចំ​នួន​៣៖

-​ម​ហា​វិ​ទ្យា​ល័យ​ Shoreline Community College

-TOEFL​​ iBT ដែល​ទទួល​អាជ្ញា​ប័ណ្ណ​ពី​ស្ថា​ប័​ន​ETS

-McGraw Hill Education

ទី​៣​.​ប្រ​ទេស​សិង្ហ​បុ​រី​ ចំ​នួន​១​៖

-​វិ​ទ្យា​ស្ថាន​ East Asia Institute of Management (EASB)

ទី៤.ប្រទេសជប៉ុន ចំនួន១៖

-​សា​កល​វិ​ទ្យា​ល័យ​ HOSEI University

ទី​៥​. ​ប្រ​ទេស​ចិន​ ចំ​នួន​៨៖

-​សា​កល​វិ​ទ្យា​ល័យ ​Youjiang Medical University

-​សា​កល​វិ​ទ្យា​ល័យ​ Guilin University of Technology

-​សា​កល​វិ​ទ្យា​ល័យ Guilin Medical University

-​សា​កល​វិ​ទ្យា​ល័យ Guangxi University of Foreign Language

-​សា​កល​វិ​ទ្យា​ល័យ​ Guangxi University of Nationalities

-​សា​កល​វិ​ទ្យា​ល័យ​ Guizhou Medical University

-​សា​កល​វិ​ទ្យា​ល័យ​ WUHAN University

-​សា​កល​វិ​ទ្យា​ល័យ​ Guilin University of Aerospace Technology

ទី​៦​.​ប្រ​ទេស​កូ​រ៉េ​ ចំ​នួន​២​៖

-​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​អន្តរ​ជាតិ​ IYF

-​សា​កល​វិ​ទ្យា​ល័យ​ Sangmyung University

ទី​៧​.​ប្រ​ទេស​ម៉ា​ឡេ​ស៊ី​ ចំ​នួន​២​៖

-​សា​កល​វិ​ទ្យា​ល័យ​ Kuala Lumpur University

-​សា​កល​វិ​ទ្យា​ល័យ​ Taylor University

-​ប៊ែល​ធី​ ក៏​មាន​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ ២​គឺ​៖​-​ទី១​ TOEFL​​ iBTដែល​ទទួល​អា​ជ្ញា​ប័ណ្ណ​ពី​ស្ថា​ប័ន​ETS សហ​រដ្ឋ​អា​មេ​រិក​ និង​-ទី​២ ​មជ្ឈ​មណ្ឌល​ IELTSពី​British Council UK​។ ​ជា​លទ្ធ​ផល​ ប៊ែល​ធី​ បាន​បញ្ជូន​និ​ស្សិត​ទៅ​សិក្សា​នៅ​ក្រៅ​ប្រ​ទេស​តាម​រយៈ​កម្ម​វិ​ធី​ "​អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី ​ឆេង​"​ សរុប​ចំ​នួន​ ៤១​នាក់​ ថ្នាក់​បរិញ្ញា​បត្រ​ចំ​នួន​ ៣​៨​នាក់​ និង​បរិ​ញ្ញា​បត្រ​ជាន់​ខ្ពស់​ចំ​នួន​០៣​នាក់​ ក្នុង​នោះ​ទៅ​ចក្រ​ភព​អង់​គ្លេស​ចំ​នួន​ ១១​នាក់​ សិង្ហ​បុ​រី ​ចំ​នួន ​២៩​នាក់​ និង​ប្រ​ទេស​ចិន​ ចំ​នួន ​០១​នាក់​។

 

បន្ទាប់​មក ​លោក​ជំ​ទាវ​ ប៊ូ ​ជៀន​ហ៊្គូ ​ឯក​អគ្គ​រដ្ឋ​ទូត​នៃ​សា​ធារ​ណ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ប្រ​ចាំ​នៅ​កម្ពុជា​ បាន​មាន​ប្រ​សាសន៍​ថា​ ​ការ​អប់​រំ​និង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ បាន​ជំ​រុញ​ឲ្យ​ប្រ​ទេស​ជាតិ​ មាន​ការ​វិ​វឌ្ឍ​ទៅ​មុខ​ ដោយ​ភាព​រុង​រឿង​ថ្កុំ​ថ្កើង​។ កន្លង​មក​ភា​គី​ចិន​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ដល់​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ រវាង​ចិន​និង​កម្ពុជា​ ក្នុង​វិ​ស័យ​អប់​រំ ​និង​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ដោយ​ភា​គី​ចិន​គាំ​ទ្រ​យ៉ាង​ពេញ​ ទំ​ហឹង​ដល់​ភា​គី​កម្ពុជា​ នៅ​ក្នុង​បុព្វ​ហេតុ​ នៃ​ការ​អភិ​វឌ្ឍ​ការ​អប់​រំ​និង ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​។ ​ឆ្នាំ​នេះ​ គឺ​ជា​លើក​ទី​២ហើយ​ ដែល​តំ​បន់​ស្វយ័ត​ ជន​ជាតិ​ជាំង​ក្វា​ស៊ី ​បាន​រៀប​ចំ​ការ​តាំង​ពិ​ព័រ​ណ៍ ​អប់​រំ​អន្តរ​ជាតិ​ នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ ។ ​លោក​ជំ​ទាវ​ ឯក​អគ្គ​រដ្ឋ​ទូត ​បាន​ជឿ​ជាក់​ថា​ ការ​តាំង​ពិ​ព័រណ៍​នេះ​នឹង​ផ្តល់​ឱ​កាស​ ដ៏​ល្អ​មួយ​សម្រាប់​និ​ស្សិត​ កម្ពុជា​ក្នុង​ការ​ស្វែង​យល់​និង​ស្គាល់​កាន់​តែ​ច្បាស់​ចំ​ពោះ​ស្ថាន​ភាព​ក៏​ ដូច​ជា​លក្ខណៈ​សម្បត្តិ​របស់​ម​ហា​វិ​ទ្យា​ល័យ ​នៃ​តំ​បន់ ​ស្វយ័ត​ក្វាង​ស៊ី ​ដែល​សង្ឃឹម​ថា​នឹង​មាន​ និ​ស្សិត​កម្ពុជា​ កាន់​តែ​ច្រើន​មាន​ការ​ចាប់​អារ​ម្មណ៍​ និង​មាន​គម្រោង​បន្ត​ការ​ សិក្សា​នៅ​ខេត្ត​ក្វាង​ស៊ី ​ប្រ​ទេស​ចិន​។

 

ជា​មួយ​គ្នា​នោះ​ដែរ​ ឯក​ឧត្តម​បណ្ឌិត​ ឡាន ​ធាន​លី អភិ​បាល​រង​តំ​បន់​ស្វយ័ត​ខេត្ត​ក្វាង​ស៊ី​ នៃ​សា​ធារណ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ បាន​ថ្លែងកោត​សរ​សើរ​ចំ​ពោះ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ ដែល​បាន​ដឹក​នាំ​ប្រ​ទេស​ជាតិ​ ឲ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិ​ស័យ​ ជា​ពិ​សេស​វិ​ស័យ​អប់​រំ​ និង​កោត​សរ​សើរ​ចំ​ពោះ​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡា​ កម្ពុជា​ ដែល​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រឹង​គុណ​ភាព​អប់​រំ​ ទាំង​ផ្នែក​ឯក​ជន​ និង​រដ្ឋ​ និង​ដោយ​មើល​ឃើញ​ការ​រីក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស​របស់​ប៊ែល​ធី​ មន្ទីរ​អប់​រំ​ខេត្តក្វាងស៊ី​ ​បាន​សម្រេច​ចិត្ត​ ដឹក​នាំ​គណៈ​ប្រ​តិ​ភូ​ចំ​នួន​៥៥​នាក់​ មកពី ២៥​សា​កល​វិ​ទ្យា​ល័យ​ មក​ធ្វើ​ពិ​ព័រណ៍​អប់​រំ​ ជាលើកទី២ ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​នា​ពេល​នេះ​។ ឯក​ឧត្តម​បណ្ឌិត​អភិ​បាល​រង​តំ​បន់​ស្វយ័ត​ខេត្ត​ក្វាង​ស៊ី ​បាន​បន្ត​ទៀត​ថា​ ប្រ​ទេស​ចិន​និង​ កម្ពុជា​ គឺ​ជា​អ្នក​ជិត​ខាង​ដ៏​ល្អ​នឹង​គ្នា​ ចំ​ណង​សាម​គ្គី​ភាព​ នៃ​ប្រ​ទេស​ទាំង​ពីរ​ មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​។ ភា​គី​សង​ខាង​ បាន​បង្កើត​ទំ​នាក់​ទំ​នង​ជា​ដៃ​គូ​សហ​ការ​ គ្រប់​ជ្រុង​ជ្រោយ​ នៅ​លើ​ឆាក​ន​យោ​បាយ​ យើង​ជឿ​ជាក់​លើគ្នា​ទៅ​វិញ​ទៅ​មក​។

ឯក​ឧត្តម​បណ្ឌិត​ ហង់ ​ជួន ​ណា​រ៉ុន ​រដ្ឋ​មន្រ្តី​ក្រ​សួង​អប់​រំ ​យុវ​ជន​ និង​កី​ឡា​ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​រីក​ចម្រើន​ របស់​ ប៊ែល​ធី​គ្រុប​ ក៏​ដូច​ជា​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​លើក​ស្ទួយ​គុណ​ភាព​អប់​រំ ​រួម​ចំ​ណែក​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​ ដែល​មាន​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​កី​ឡា​ ជា​សេ​នា​ធិ​ការ​។ ឯក​ឧត្តម​បណ្ឌិត​រដ្ឋ​មន្រ្តី​ បាន​បន្ត​ទៀត​ថា​ ការ​រៀប​ចំ​ពិ​ព័រណ៍​អប់​រំ​នេះ​ឡើង គឺ​ជា​សក្ខី​ភាព​ដ៏​ច្បាស់​លាស់​មួយ​ក្នុង​ការ​ជំ​រុញ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​លើ​វិ​ស័យ​អប់​រំ​ រវាង​ខេត្ត​ខ្វាង​ស៊ី​ នៃ​សា​ធារណ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ និង​កម្ពុជា​ ឲ្យ​មាន​ការ​រីក​ចម្រើន​និង​ទទួល​បាន​លទ្ធ​ផល​ផ្លែ​ផ្កា​ល្អ​ ក្នុង​អនា​គត​ខាង​មុខ​។ ​លើស​ពី​នេះ​ការ​តាំង​ពិ​ព័រណ៍​ ពិត​ជា​ផ្ដល់​ឱ​កាស​ល្អ ​ដើម្បី​ឲ្យ​សិស្ស​និ​ស្សិត​កម្ពុជា​និង​សា​ធារណ​ជន​ បាន​សិក្សា​និង​ស្វែង​យល់​ពី​ប្រ​ព័ន្ធ​ អប់​រំ​របស់​ចិន​ ដើម្បី​ធ្វើ​ជា ​មូល​ដ្ឋាន​ ក្នុង​ការ​ជ្រើស​រើស​និង​បញ្ជូន​កូន​ចៅ​ទៅ​បន្ត​ការ​សិក្សា​នៅ​ទី​នោះ​។

ឯក​ឧត្តម​បណ្ឌិត​រដ្ឋ​មន្រ្តី​ បាន​បន្ថែម​ថា​ បរិ​បទ​កំ​ណែ​ទម្រង់​ស៊ី​ជម្រៅ​ ក្នុង​វិ​ស័យ​អប់​រំ​ នា​ពេល​បច្ចុ​ប្បន្ន​នេះ​ ក្នុង​នាម​ក្រ​សួង​អប់​រំ​ យុ​វ​ជន​ និង​កី​ឡា ​និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់​ខ្ញុំ​សូម​អំ​ពាវ​នាវ​ដល់​គ្រប់​ដៃ​គូ​ជាតិ​ និង​អន្តរ​ជាតិ​ទាំង​អស់​ដែល​កំ​ពុង​ធ្វើ​ការ​ងារ​ពាក់​ព័ន្ធ​ជា​មួយ​វិ​ស័យ​អប់​រំ​នៅ​កម្ពុជា​ ជា​ពិ​សេស​ក្នុង​សូម​ស្នើ​ ដល់​សា​ធារណ​រដ្ឋ​ប្រ​ជា​មា​និត​ចិន​ សូម​ជួយ​ផ្ដល់​ការ​ឧ​បត្ថម្ភ​គាំ​ទ្រ ​ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​ ទាំង​ផ្នែក​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ សម្ភារ​បរិ​ក្ខារ​ បច្ចេក​ទេស​ និង​ហិរញ្ញ​វត្ថុ​ សម្រាប់​ចូល​រួម​ចំ​ណែក​ដល់​ការ​អភិ​វឌ្ឍ​វិ​ស័យ​អប់​រំ​ ក៏​ដូច​ជា​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​៕






























________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

19/03/2024:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលស្វាគមន៍ស្រ្ដីចក្រវាល Universal Woman 2024 មកពី៥០ប្រទេសជុំវិញពិភពលោក 14/03/2024:ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីពិសាធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
26/02/2024:ឯក​ឧត្តម​ នេត្រ​ ភក្រ្តា​ រដ្ឋ​មន្ត្រី​ ក្រសួង​ព័ត៌មាន​ អញ្ជើញ​ធ្វើ​ជា ​វា​គ្មិន​កិត្តិយស​ ចែក​រំលែក ​បទ​ពិសោធន៍​ ស្តី​ពី ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ជូន​ដល់​និស្សិត​ ​សាកល​វិទ្យា​ល័យ​ ប៊ែលធី 22/02/2024:កម្មវិធី ចុះហតហថលេខា លើអនុស្សរណៈ យោគយល រវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សណ្ធាគាហ្វ៊ែរ​ហ្វៀល​ បាយ​ម៉ា​រៀត​ ភ្នំពេញ
21/02/2024:កម្មវិធី ចុះហតហថលេខា លើអនុស្សរណៈ យោគយល រវាង មជ្ឈមណ្ឌល តេស្ដអន្តរជាតិ ប៊ែលធី និង SPRIX Inc. នៃប្រទេស ជប៉ុន 15/01/2024:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់គ្នា រវាងក្រសូងព័ត៌មាន និង សាកលវិទ្យសល័យ ប៊ែលធី អន្តរចាតិ
23/12/2023:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំចាស់ ២០២៣ និងលើកទិសដៅអនុវត្ត​ ឆ្នាំ២០២៤ 01/12/2023:កម្មវិធី វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋាន យុវជន កាកបាទក្រហមកម្ពុជា ថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២៣
14/11/2023:កម្ម​វិធី​អប់រំ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ការ​យល់​ដឹង​ ស្ដីពី​ “​ជំងឺ​អេដស៍​ កាម​រោគ​ ការ​ថែ​ទាំ​សុខ​ភាព​បឋម 12/11/2023:ពិធី​បើក​ជា​ផ្លូវ​ការ​ បវរ​កញ្ញា​ភព​ផែនដី​ អន្តរ​ជាតិ​ លើក​ទី៣​ ឆ្នាំ​២០២៣
28/10/2023:កម្ម​វិធី​កម្សាន្ត​ និង ​ប្រសិទ្ធិ​ពរ​ជ័យ​ ជូន​ដល់​សិស្ស ​ប៊ែល​ធី​ថ្នាក់​ទី​ ១២ 08/09/2023:អប​អរ​សាទរ​ ការ​ប្រកួត​ជជែក​ដេញ​ដោល​ រដូវ​កាល​ទី១​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ កម្រិត​សាកល​វិទ្យា​ល័យ​
31/08/2023:អប​អរ​សាទរ​ ការ​ប្រកួត​ប្រជែង​និ​យាយ​ជា​សាធារណៈ​ លើក​ទី៩​ កម្រិត​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ 09/08/2023:កម្មវិធីចែករំលែកបទពិសោធ៍ ជូននិស្សិតគ្រប់កម្រិតសិក្សា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
05/08/2023:កម្មវិធីចែករំលែកបទពិសោធ៍ ជូននិស្សិតគ្រប់កម្រិតសិក្សា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ 03/06/2023:លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
12/04/2023:ប៊ែលធី គ្រុប បានរៀបចំកម្មពិធី អបអរសាទរ បុណ្យុចូលឆ្នាំថ្មី និងពិសារអាហារសាមគ្គី ជាមួយបុគ្គលិក៣៣០០នាក់ 08/04/2023:អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចៈស័ក ព.ស. ២៥៦៧
16/03/2023:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ និងអន្តេវាសិកដ្ធាន សម្ភោធជាផ្លូវការ 30/11/2022:ពិធីបើក-បិទ កម្មវិធីប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការលើកទី១
21/10/2022:ប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយស “ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ” 26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩
01/07/2018:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីពហុវប្បធម៌ លើកទី៣ 21/06/2018:សាកលវិទ្យា ល័យបានរៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី១​ ឆ្នាំ២០១៨ (BICC 2018)
16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សនកិច្ចជា ផ្លូវការ​របស់គណៈប្រតិភូថៃ មកពីសាកលវិទ្យាល័យ បាំងកក 12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គ លិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ
18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណផ្នែកថែទាំ សុខភាព ពី ប.ស.ស 16/03/2018:ចុះអនុស្ស រណៈយោគយល់គ្នាជាមួយ សាកលវិទ្យាល័យ San Mateo Colleges នៃ​សហរដ្ឋអាមេរិក
26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨ 14/11/2017:សាកលវិទ្យា ល័យទទួលស្វាគមន៍បវរ កញ្ញាពិភពលោកឆ្នាំ២០១៧ មកពី ៦០ប្រទេស
21/10/2017:សាកលវិទ្យា ល័យរៀបចំសិក្ខាសាលា ស្តីពី "ភាពជាអ្នកដឹកនាំ ការធ្វើការ ជាក្រុម និងភាពជាអ្នក” 20/10/2017:សាកលវិទ្យា ល័យ រៀបចំកម្មវិធី “OPEN  HOUSE  2017”​​ ដើម្បីអប អរសាទរពិធីបើកកម្មវិធី សិក្សាជាភាជាតិ
07/09/2017:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិរៀបចំ ការប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៤ 31/08/2017:សាកលវិទ្យា ល័យ ធ្វើជាម្ចាស់ផ្ទះក្នុងការ រៀបចំកម្មវិធីសន្និសីទសម្ព័ន្ធ អប់រំអាស៊ានប្រចាំឆ្នាំ២០១៧
15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធសន្តិភាព សកល-កម្ពុជា (UPF-Cambodia) 01/07/2017:សហការជា មួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ កម្ពុជា រៀបចំកម្មវិធី បាឋក ថាជាសាធារណៈស្តីពី របប នយោបាយ និងការអភិវឌ្ឍ
25/06/2017:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី ពហុវប្បធម៌ ជាលើកទី២ 21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​ប្រ​ទេស​កា​ណា​
05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក 28/04/2017:ប៊ែលធី​​ បានចុះអនុស្សរណៈយោគ យល់ជាមួយនឹង IDP Education (Cambodia) IELTS​ Test​
20/04/2017:ប៊ែលធីចុះ (MOU) ជាមួយសាកលវិទ្យា ល័យ Guangxi Teachers Education University ប្រទេសចិន 12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូន បុគ្គលិក
01/04/2017:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ កសាងមូលដ្ឋានជីវិត រៀបចំសិក្ខាសាលាស្តីពី "ភាពជាអ្នកដឹកនាំ..." 27/03/2017:សិស្ស-និស្សិត ២៦៧០នាក់ ចូលរួមបោះជំរំ អន្តរជាតិនៅកម្ពុជា លើកទី៧
09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ ​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​សា​កល​វិ​ទ្យា... 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
22/12/2016:សា​កល​វិ​ទ្យា​ល័យ​ បាន​ប្រា​រព្ធ​ពិ​ធី​បំ​ពាក់​កន្សែង​យុ​វ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជា​ជូន​ដល់​... 20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​...
09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត... 22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ
30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវព្រម ទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់... 22/10/2016:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ​ កសាងមូលដ្ឋាន ជីវិតថ្មី បានរៀបចំវគ្គ "ថ្ងៃនេះ ជាថ្ងៃដល់សំខាន់"
05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ 03/09/2016:កម្មវិធីប្រកួត ប្រជែង និយាយភាសា អង់គ្លេសលើក ទី៣
25/08/2016:សាកលវិទ្យា ល័យ បានរៀបចំពិធី សំណេះសំណាល ជាមួយសមាគមនា វាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា 29/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ
27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ 24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ
09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin University 07/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ
25/04/2016:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌អប់រំ ចិន-គួយចូវ កំរឹតឧត្តមសិក្សា និងចុះ 09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យ ចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល
04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខាលើ អនុស្ស រណៈយោគយល់(MOU) ជាមួយ នឹងសាវិ. HOSEI ជប៉ុន 12/03/2016:សាកលវិទ្យា ល័យ ប៊ែលធី អន្តរជាតិ សហការជាមួយ អង្គការ កសាងមូលដ្ឋានជីវិតថ្មី បានរៀបចំវគ្គបណ្តុះបណ្តាល
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦ 19/02/2016:សាកលវិទ្យា ល័យ រៀបចំកម្មវិធីប្រគល់ រង្វាន់ដល់និស្សិត ឆ្នើមដែល បានទទួលជ័យលាភីក្នុងការ ប្រកួតប្រជែង...
11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន 20/11/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលបាន វិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធ គ្រប់គ្រងគុណ ភាព ISO...
29/08/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំការ ប្រកួតប្រជែង និយាយភាសា អង់គ្លេសលើក ទី២ 12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម
08/06/2015:និស្សិតសា កល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចែករំលែបទពិ សោធន៍ ដើម្បីជាប់កម្ម វិធីអ្នកដឹកនាំ មានវីដេអូ... 27/02/2015:និស្សិតសា កលវិទ្យាល័យប៊ែល ធីអន្តរជាតិទទួល បានជ័យលាភី លេខ១ក្នុង...
20/01/2015:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់(MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ... 19/01/2015:ប៊ែលធី សហការរៀប ចំពីព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ ចំនួន ២៣ មកពីខេត្ត Guangxi...
10/01/2015:សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែន ការឆ្នាំថ្មី ២០១៤-២០១៥ 29/08/2014:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំ ការប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស
21/08/2014:ពិធីប្រគល់ សញ្ញាបត្រជូន ដល់និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ 06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្ស រណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យប៊ែល ធីអន្តរជាតិ និងវិទ្យាស្ថាន East ...
22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ... 03/04/2014:ពិធីសម្ពោធ រូបសំណាកស្រ្តី ទូលកណ្តាប់ ស្រូវ និងរូបព្រះឥសូរ នៅទីរួម ខេត្តព្រៃវែង
24/10/2013:ឯកឧត្តម លី ឆេង ជួបសំណេះសំណាល ជាមួយប្រតិភូយុវជននាវា អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៣ 09/04/2013:សិស្ស​-​និស្សិត​ ប៊ែល​ធី ៣នាក់​ទទួល​ជ័យ​លាភី​លើ​ការ​ប្រឡង​តែង​និពន្ធ​កំណាព្យ ២០១៣
17/02/2013:ប៊ែល​ធី​ គ្រុប​បើក​អោយ​ដំណើរ​កា​រ​ សាកល​វិទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ 24/01/2013:និស្សិត​សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ ទទួល​បាន​ជ័យ​លាភី​លេខ​១​ ក្នុង​ការ​ប្រឡងនិយាយ​ភាសា​អង់​គ្លេស

Flag Counter







យើងមាន ភ្ញៀវ 6 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 409723