Skip to Menu Skip to Content Skip to Footer
 

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលបានវិញ្ញាបនបត្រ

បញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2008 កម្រិតជាតិ

ពីវិទ្យាស្ថានស្តង់ដារកម្ពុជា និងកម្រិតអន្តរជាតិ ពីចក្រភពអង់គ្លេស

ព្រឹក​ថ្ងៃ​ទី​២០​ ខែ​វិ​ច្ឆិ​កា​ ឆ្នាំ​២០១៥​ នៅ​សា​កល​វិ​ទ្យា​ល័យប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ប្រា​រព្ធ​​​​​ពិ​ធី​ប្រ​គល់​វិ​ញ្ញា​បន​បត្រ​បញ្ជាក់​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​ ISO 9001:2008 ជូន​ដល់​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ និង សាលា​ ប៊ែល​ធី ​អន្តរ​ជាតិ ​ក្រោម​អ​ធិប​តី​ភាព​របស់​ ឯក​ឧត្តម​ សាត​ សា​មី​ រដ្ឋ​លេ​ខា​ធិ​ការ​ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯក​ឧត្តម​ ចម ​ប្រ​សិទ្ធិ​ ទេស​រដ្ឋ​មន្រ្តី​ រដ្ឋ​មន្រ្តី​ក្រ​សួង​ឧ​ស្សា​ហ​កម្ម​ និង​សិប្ប​កម្ម​ និង​ ឯក​ឧ​ត្តម​ ឡៅ​ ឈីវ​អ៊ាវ​ អនុ​រដ្ឋ​លេ​ខា​ធិ​ការ​ តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ ឯក​ឧ​ត្តម​បណ្ឌិត​ ហង់​ ជួន​ណា​រ៉ុន​ រដ្ឋ​មន្ត្រី​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង​ កី​ឡា​។

តាម​របាយ​ការណ៍​របស់​ ឯក​ឧត្តម លី ឆេង អគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​ សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​បា​វច​នា​របស់​ខ្លួន​ “​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​ ឧត្តម​ភាព​ សីល​ធម៌​ គុណ​ធម៌​”​ ប៊ែល​ធី​អប់​រំ​បាន​ខិត​ខំ​អនុ​វត្ត​តាម​ស្តង់​ដារ​របស់​គណៈ​កម្មា​ធិ​ការ​ទទួល​ស្គាល់​គុណ​ភាព​អប់​រំ​នៃ​កម្ពុជា(ACC)និង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​តាម​ប្រ​ព័ន្ធ​ស្តង់​ដារ​គ្រប់​គ្រង​គុណ​ភាព​ ISO 9001:2008ដោយ​គោ​រព​នូវ​គោល​ការណ៍​ ទាំង​៨ ​ដូច​ជា​ ១​-ការ​ផ្តោត​អា​រម្មណ៍​ចំ​ពោះ​អ​តិ​ថិ​ជន​ -ភាព​ជា​អ្នក​ដឹក​នាំ ៣​-ការ​ចូល​រួម​របស់​បុគ្គ​លិក​ ៤​-វិ​ធាន​នៃ​ដំ​ណើរ​ការ ៥​-វិ​ធាន​ជា​ប្រ​ព័ន្ធ​ចំ​ពោះ​ការ​គ្រប់​គ្រង​ ៦​-ការ​ធ្វើ​អោយ​ប្រ​សើរ​ឡើង​ជា​បន្ត​បន្ទាប់​ ៧​-វិ​ធាន​ផ្អែក​លើ​ការ​ពិត​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ ៨​-ភាព​ទំ​នាក់​ទំ​នង​របស់​អ្នក​ផ្គត់​ផ្គង់​ដែល​មាន​ផល​ប្រ​យោជន៍​ទៅ​វិញ​ទៅ​មក ​និង​នី​តិ​វិ​ធី​ទាំង​១០ ដូច​ជា​៖​ -ប្រ​ព័ន្ធ​គ្រប់​គ្រង​ឯក​សារ​ និង​ការ​រក្សា​ទុក​ -ប្រ​ព័ន្ធ​គ្រប់​គ្រង​ការ​បណ្តុះ​បណ្តាល​ ៣​-​ប្រ​ព័ន្ធ​គ្រប់​គ្រង​ការ​ទិញ ៤​-ប្រ​ព័ន្ធ​គ្រប់​គ្រង​សេ​វា​កម្ម​ ៥​-​ប្រ​ព័ន្ធ​គ្រប់​គ្រង​ភាព​មិន​អនុ​លោម​ -​ប្រ​ព័ន្ធ​គ្រប់​គ្រង​វិ​ធាន​នៃ​ការ​កែ​ប្រែ​ ៧​-​ប្រ​ព័ន្ធ​គ្រប់​គ្រង​វិ​ធាន​នៃ​ការ​បង្ការ​ ៨​-ប្រ​ព័ន្ធ​គ្រប់​គ្រង​ស​វន​កម្ម​ផ្ទៃ​ក្នុង​-​ប្រ​ព័ន្ធ​គ្រប់​គ្រង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ និង​សម្ភារៈ​រូប​វ័ន្ត​ ១០​-​ប្រ​ព័ន្ធ​គ្រប់​គ្រង​ប្រ​តិ​បត្ដិ​ការ​ ដែល​ធ្វើ​ឲ្យ​ប៊ែល​ធី​ទទួល​បាន​នូវ​គុណ​ភាព​អប់​រំ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង​ថែម​ទៀត​ រហូត​ទ​ទួល​បាន​វិញ្ញា​បន​បត្រទ​ទួល​ស្គាល់​លើ​ប្រព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​ កម្រិត​ជាតិ ពី​វិ​ទ្យា​ស្ថាន​ស្តង់​ដារ​កម្ពុជា​ និង​កម្រិត​អន្តរ​ជាតិ​ ពីស្ថា​ប័នស្តង់ដារអន្តរជាតិ​ACM Limited (UKAS)នៃ​ចក្រ​ភព​អង់​គ្លេស​ រយៈពេល ៣ឆ្នាំម្តងរួចមកហើយ និង​ពេល​នេះ​គឺ​ជា​លើក​ទី​២​ ដែល​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ និង​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ បាន​ទទួល​វិ​ញ្ញា​បន​បត្រ​នេះ​បន្ត​ទៀត​។ ​ឯក​ឧត្តម លី ឆេង បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ឯក​ឧត្តម​ប្រ​ធាន​គណៈ​អ​ធិប​តី​ ដែល​បាន​ឆ្លៀត​ឱ​កាស​ដ៏​ម​មា​ញឹក​មក​ផ្តល់​កិ​តិ្ត​យស​ និង​ជា​សាក្សី​ ក្នុង​ពិ​ធី​ប្រ​គល់​វិ​ញ្ញា​បន​បត្រ​បញ្ជាក់​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​ ISO 9001:2008 ជូន​ដល់​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​ និង​ សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​នា​ពេល​នេះ​។

បន្ទាប់​មក​ឯក​ឧត្តម​ ចាន់​ បូ​រិន្ទ​ ប្រ​ធានវិ​ទ្យា​ស្ថាន​ស្តង់​ដារ​កម្ពុជា​បាន​លើក​ឡើង​ពី​ ចំ​ណុច​ខ្លាំង​របស់​ប៊ែល​ធី​អប់​រំ​ ដែល​បាន​អនុ​វត្ត​យ៉ាង​ត្រឹម​ត្រូវ​ តាម​លក្ខ​ខណ្ឌ​ទាំង​១០​ចំ​ណុច ​នៃ​ប្រព័ន្ធ​ស្តង់​ដារ​គ្រប់​គ្រង​គុណ​ភាព​ ISO 9001:2008 ដែល​ជា​លក្ខ​ខណ្ឌ​សម្រាប់​វាយ​តម្លៃ​លើ​ស្តង់​ដារ​កម្រិត​ជាតិ​របស់វិ​ទ្យា​ស្ថាន​ស្តង់​ដារ​កម្ពុជា​ ដោយ​មើល​ឃើញ​ពី​ចំ​ណុច​ខ្លាំង​អស់​នេះ​ហើយ​ ទើប​វិ​ទ្យា​ស្ថាន​របស់​យើង​សម្រេច​ផ្តល់​ជូន​នូវ​ វិ​ញ្ញា​បន​បត្រ​បញ្ជាក់​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​ ISO 9001:​2008 កម្រិត​ជាតិ​ ជា​លើក​ទី​២​ជូន​ដល់​ប៊ែល​ធី​បន្ត​ទៀត​។

បន្ទាប់​មក​លោក​ Christopher នា​យក​ស្ថា​ប័ន​ស្តង់​ដារ​អន្តរ​ជាតិ​ ACM Limited (UKAS)នៃ​ចក្រ​ភព​អង់​គ្លេស​ បាន​លើក​ឡើង​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​អនុ​វត្ត​របស់​ប៊ែល​ធី​អប់​រំ​ ដែល​បាន​បំ​ពេញ​នូវ​គ្រប់​លក្ខ​ខណ្ឌ​នៃ​ស្តង់​ដារ​ប្រ​ព័ន្ធ​គ្រប់​គ្រង​ គុណ​ភាព​ ISO 9001:​2008កម្រិត​អន្តរ​ជាតិ​ ដែល​ជា​ស្តង់​ដារ​សម្រាប់​វាយ​តម្លៃ​ និង​ផ្តល់​ជូន​នូវ​វិ​ញ្ញា​បន​បត្រ​ សម្រាប់​អង្គ​ភាព​ ឬ​ស្ថា​ប័ន​ទាំង​ឡាយ​ណា​ ដែល​អនុ​វត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​គោល​ការណ៍​ជា​អន្តរ​ជាតិ​ទាំង​អស់​នេះ​។

ក្នុង​ឱ​កាស​នោះ​ផង​ដែរ​ ឯក​ឧត្តម​ ឡៅ ឈីវ​អ៊ាវ​ អនុ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​អប់​រំ​ យុវ​ជន​ និង កី​ឡា​ បាន​មាន​ប្រ​សាសន៍​ថាៈ ​ក្រ​សួង​អប់​រំ​ យុវ​ជន ​និង​កី​ឡា ​មាន​ចក្ខុ​វិ​ស័យ​ដើ​ម្បី​ក​សាង​ និង​អ​ភិ​វឌ្ឍ​ធន​ធាន​មនុស្ស​ប្រ​កប​ដោយ​គុណ​ភាព​ និង​គុណ​ធម៌​ប្រ​សើរ​បំ​ផុត​លើ​គ្រប់​ផ្នែក​ដើម្បី​ក​សាង​សង្គម​កម្ពុជា​ឲ្យ​ក្លាយ​ជា​សង្គម​រីក​ចម្រើន​ផ្អែក​លើ​ចំ​ណេះ​ដឹង​ និង​ចំ​ណេះ​ធ្វើ​ជា​មូល​ដ្ឋាន​ និង​មាន​បេ​សក​កម្ម​ដឹក​នាំ​គ្រប់​គ្រង​ និង​អភិ​វឌ្ឍន​វិ​ស័យ​អប់​រំ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ សង្គម​កិច្ច​ វប្ប​ធម៌​ និង​ការ​រីក​ចម្រើន​នៅ​ក្នុង​តំ​បន់​ និង​សកល​លោក​។

បន្ទាប់​មក​ឯក​ឧត្តម​ សាត​ សា​មី រដ្ឋ​លេ​ខា​ធិ​ការ​ ក្រ​សួង​ឧ​ស្សា​ហ​កម្ម​ និង​សិប្ប​កម្ម​ បាន​ថ្លែង​ការ​កោត​សរ​សើរ​ យ៉ាង​ខ្លាំង​ចំ​ពោះ​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ និង​សា​លា​ ប៊ែល​ធី​ អន្តរ​ជាតិ​ ដែល​ខិត​ខំ​ប្រឹង​ប្រែង​អភិ​វឌ្ឍ​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ទាំង​ការ​ងារ​គ្រប់​គ្រង​ និង​ការ​ងារ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ដើម្បី​រួម​ចំ​ណែក​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ និង​ចូល​រួម​អប​អរ​សា​ទរ​ដ៏​ស្មោះ​ចំ​ពោះ​ ប៊ែល​ធី​ ដែល​ទទួល​បាន​វិ​ញ្ញា​បន​បត្រ​បញ្ជាក់​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​ ISO 9001:2008​​ កម្រិត​ជាតិ​ និង​កម្រិត​អន្តរ​ជាតិ​នា​ពេល​នេះ​។ ឯក​ឧត្តម​ក៏​បាន​បន្ត​ថា​ ប៊ែល​ធី​អប់​រំ​ទទួល​បាន​វិ​ញ្ញា​បន​បត្រ​បញ្ជាក់​ប្រ​ព័ន្ធ​គ្រប់​គ្រង​គុណ​ភាព​ ISO 9001:​2008​ កម្រិត​អន្តរ​ជាតិ​នា​ពេល​នេះ​ មិន​មែន​គ្រាន់​ជា​មោ​ទន​ភាព​សម្រាប់​ប៊ែល​ធី​តែ​ប៉ុ​ណ្ណោះ​ទេ​ គឺ​ជា​មោ​ទន​ភាព​សម្រាប់​ប្រ​ទេស​កម្ពុជា​ទាំង​មូល​ផង​ដែរ​។

ឯក​ឧ​ត្តម​ប្រ​ធាន​គណៈ​អ​ធិបតី​ ក៏​បាន​ធ្វើ​ជា​សា​ក្សី​ ក្នុង​ការ​ប្រ​គល់​វិញ្ញា​បន​បត្រ​ ISO 9001:2008 កម្រិត​ជាតិ​ ដោយ​វិ​ទ្យា​ស្ថាន​ស្តង់​ដារ​កម្ពុជា​ និង​កម្រិត​អន្តរ​ជាតិ​ ដោយ​ស្ថា​ប័ន​ស្តង់​ដារ​អន្តរ​ជាតិ​ ACM Limited (UKAS) នៃ​ចក្រ​ភព​អង់​គ្លេស​ ជូន​ដល់​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី ​អន្តរ​ជាតិ​ និង​ សា​លា​ ប៊ែល​ធី ​អន្តរ​ជាតិ​ផង​ដែរ​





















_______________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

11/04/2024:ប៊ែល​ធី​ គ្រុប​ ប្រារព្ធ​ពិធី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ និង​ពិ​សា​អាហារ​សាមគ្គី​ជា​មួយ​បុគ្គ​លិក​៣,៨១២​នាក់​ 06/04/2024:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំសង្ក្រាន្ដ ដើម្បីអបអរសាទរ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណី ជាំតិខ្មែរ
19/03/2024:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលស្វាគមន៍ស្រ្ដីចក្រវាល Universal Woman 2024 មកពី៥០ប្រទេសជុំវិញពិភពលោក 14/03/2024:ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងមន្ទីពិសាធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
26/02/2024:ឯក​ឧត្តម​ នេត្រ​ ភក្រ្តា​ រដ្ឋ​មន្ត្រី​ ក្រសួង​ព័ត៌មាន​ អញ្ជើញ​ធ្វើ​ជា ​វា​គ្មិន​កិត្តិយស​ ចែក​រំលែក ​បទ​ពិសោធន៍​ ស្តី​ពី ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ជូន​ដល់​និស្សិត​ ​សាកល​វិទ្យា​ល័យ​ ប៊ែលធី 22/02/2024:កម្មវិធី ចុះហតហថលេខា លើអនុស្សរណៈ យោគយល រវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សណ្ធាគាហ្វ៊ែរ​ហ្វៀល​ បាយ​ម៉ា​រៀត​ ភ្នំពេញ
21/02/2024:កម្មវិធី ចុះហតហថលេខា លើអនុស្សរណៈ យោគយល រវាង មជ្ឈមណ្ឌល តេស្ដអន្តរជាតិ ប៊ែលធី និង SPRIX Inc. នៃប្រទេស ជប៉ុន 15/01/2024:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់គ្នា រវាងក្រសូងព័ត៌មាន និង សាកលវិទ្យសល័យ ប៊ែលធី អន្តរចាតិ
23/12/2023:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំចាស់ ២០២៣ និងលើកទិសដៅអនុវត្ត​ ឆ្នាំ២០២៤ 01/12/2023:កម្មវិធី វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋាន យុវជន កាកបាទក្រហមកម្ពុជា ថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២៣
14/11/2023:កម្ម​វិធី​អប់រំ​ផ្សព្វ​ផ្សាយ​ លើក​កម្ពស់​ការ​យល់​ដឹង​ ស្ដីពី​ “​ជំងឺ​អេដស៍​ កាម​រោគ​ ការ​ថែ​ទាំ​សុខ​ភាព​បឋម 12/11/2023:ពិធី​បើក​ជា​ផ្លូវ​ការ​ បវរ​កញ្ញា​ភព​ផែនដី​ អន្តរ​ជាតិ​ លើក​ទី៣​ ឆ្នាំ​២០២៣
28/10/2023:កម្ម​វិធី​កម្សាន្ត​ និង ​ប្រសិទ្ធិ​ពរ​ជ័យ​ ជូន​ដល់​សិស្ស ​ប៊ែល​ធី​ថ្នាក់​ទី​ ១២ 08/09/2023:អប​អរ​សាទរ​ ការ​ប្រកួត​ជជែក​ដេញ​ដោល​ រដូវ​កាល​ទី១​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ កម្រិត​សាកល​វិទ្យា​ល័យ​
31/08/2023:អប​អរ​សាទរ​ ការ​ប្រកួត​ប្រជែង​និ​យាយ​ជា​សាធារណៈ​ លើក​ទី៩​ កម្រិត​សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ 09/08/2023:កម្មវិធីចែករំលែកបទពិសោធ៍ ជូននិស្សិតគ្រប់កម្រិតសិក្សា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
05/08/2023:កម្មវិធីចែករំលែកបទពិសោធ៍ ជូននិស្សិតគ្រប់កម្រិតសិក្សា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ 03/06/2023:លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
12/04/2023:ប៊ែលធី គ្រុប បានរៀបចំកម្មពិធី អបអរសាទរ បុណ្យុចូលឆ្នាំថ្មី និងពិសារអាហារសាមគ្គី ជាមួយបុគ្គលិក៣៣០០នាក់ 08/04/2023:អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចៈស័ក ព.ស. ២៥៦៧
16/03/2023:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ និងអន្តេវាសិកដ្ធាន សម្ភោធជាផ្លូវការ 30/11/2022:ពិធីបើក-បិទ កម្មវិធីប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការលើកទី១
21/10/2022:ប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយស “ផ្នែករដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ” 26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩
01/07/2018:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីពហុវប្បធម៌ លើកទី៣ 21/06/2018:សាកលវិទ្យា ល័យបានរៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី១​ ឆ្នាំ២០១៨ (BICC 2018)
16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សនកិច្ចជា ផ្លូវការ​របស់គណៈប្រតិភូថៃ មកពីសាកលវិទ្យាល័យ បាំងកក 12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គ លិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ
18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណផ្នែកថែទាំ សុខភាព ពី ប.ស.ស 16/03/2018:ចុះអនុស្ស រណៈយោគយល់គ្នាជាមួយ សាកលវិទ្យាល័យ San Mateo Colleges នៃ​សហរដ្ឋអាមេរិក
26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨ 14/11/2017:សាកលវិទ្យា ល័យទទួលស្វាគមន៍បវរ កញ្ញាពិភពលោកឆ្នាំ២០១៧ មកពី ៦០ប្រទេស
21/10/2017:សាកលវិទ្យា ល័យរៀបចំសិក្ខាសាលា ស្តីពី "ភាពជាអ្នកដឹកនាំ ការធ្វើការ ជាក្រុម និងភាពជាអ្នក” 20/10/2017:សាកលវិទ្យា ល័យ រៀបចំកម្មវិធី “OPEN  HOUSE  2017”​​ ដើម្បីអប អរសាទរពិធីបើកកម្មវិធី សិក្សាជាភាជាតិ
07/09/2017:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិរៀបចំ ការប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៤ 31/08/2017:សាកលវិទ្យា ល័យ ធ្វើជាម្ចាស់ផ្ទះក្នុងការ រៀបចំកម្មវិធីសន្និសីទសម្ព័ន្ធ អប់រំអាស៊ានប្រចាំឆ្នាំ២០១៧
15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធសន្តិភាព សកល-កម្ពុជា (UPF-Cambodia) 01/07/2017:សហការជា មួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ កម្ពុជា រៀបចំកម្មវិធី បាឋក ថាជាសាធារណៈស្តីពី របប នយោបាយ និងការអភិវឌ្ឍ
25/06/2017:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី ពហុវប្បធម៌ ជាលើកទី២ 21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​ប្រ​ទេស​កា​ណា​
05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក 28/04/2017:ប៊ែលធី​​ បានចុះអនុស្សរណៈយោគ យល់ជាមួយនឹង IDP Education (Cambodia) IELTS​ Test​
20/04/2017:ប៊ែលធីចុះ (MOU) ជាមួយសាកលវិទ្យា ល័យ Guangxi Teachers Education University ប្រទេសចិន 12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូន បុគ្គលិក
01/04/2017:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ កសាងមូលដ្ឋានជីវិត រៀបចំសិក្ខាសាលាស្តីពី "ភាពជាអ្នកដឹកនាំ..." 27/03/2017:សិស្ស-និស្សិត ២៦៧០នាក់ ចូលរួមបោះជំរំ អន្តរជាតិនៅកម្ពុជា លើកទី៧
09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ ​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​សា​កល​វិ​ទ្យា... 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
22/12/2016:សា​កល​វិ​ទ្យា​ល័យ​ បាន​ប្រា​រព្ធ​ពិ​ធី​បំ​ពាក់​កន្សែង​យុ​វ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជា​ជូន​ដល់​... 20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​...
09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត... 22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ
30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវព្រម ទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់... 22/10/2016:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ​ កសាងមូលដ្ឋាន ជីវិតថ្មី បានរៀបចំវគ្គ "ថ្ងៃនេះ ជាថ្ងៃដល់សំខាន់"
05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ 03/09/2016:កម្មវិធីប្រកួត ប្រជែង និយាយភាសា អង់គ្លេសលើក ទី៣
25/08/2016:សាកលវិទ្យា ល័យ បានរៀបចំពិធី សំណេះសំណាល ជាមួយសមាគមនា វាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា 29/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ
27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ 24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ
16/07/2016:ប៊ែលធីបាន សហការរៀបចំការតាំង ពិព័រណ៍អប់រំ លើកទី២ ជាមួយសាកលវិទ្យាល័យ ចំនួន២៥ មកពីខេត្តក្វាងស៊ី 09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin University
07/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ 25/04/2016:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌អប់រំ ចិន-គួយចូវ កំរឹតឧត្តមសិក្សា និងចុះ
09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យ ចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល 04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខាលើ អនុស្ស រណៈយោគយល់(MOU) ជាមួយ នឹងសាវិ. HOSEI ជប៉ុន
12/03/2016:សាកលវិទ្យា ល័យ ប៊ែលធី អន្តរជាតិ សហការជាមួយ អង្គការ កសាងមូលដ្ឋានជីវិតថ្មី បានរៀបចំវគ្គបណ្តុះបណ្តាល 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦
19/02/2016:សាកលវិទ្យា ល័យ រៀបចំកម្មវិធីប្រគល់ រង្វាន់ដល់និស្សិត ឆ្នើមដែល បានទទួលជ័យលាភីក្នុងការ ប្រកួតប្រជែង... 11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន
29/08/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំការ ប្រកួតប្រជែង និយាយភាសា អង់គ្លេសលើក ទី២ 12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម
08/06/2015:និស្សិតសា កល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចែករំលែបទពិ សោធន៍ ដើម្បីជាប់កម្ម វិធីអ្នកដឹកនាំ មានវីដេអូ... 27/02/2015:និស្សិតសា កលវិទ្យាល័យប៊ែល ធីអន្តរជាតិទទួល បានជ័យលាភី លេខ១ក្នុង...
20/01/2015:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់(MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ... 19/01/2015:ប៊ែលធី សហការរៀប ចំពីព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ ចំនួន ២៣ មកពីខេត្ត Guangxi...
10/01/2015:សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែន ការឆ្នាំថ្មី ២០១៤-២០១៥ 29/08/2014:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំ ការប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស
21/08/2014:ពិធីប្រគល់ សញ្ញាបត្រជូន ដល់និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ 06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្ស រណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យប៊ែល ធីអន្តរជាតិ និងវិទ្យាស្ថាន East ...
22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ... 03/04/2014:ពិធីសម្ពោធ រូបសំណាកស្រ្តី ទូលកណ្តាប់ ស្រូវ និងរូបព្រះឥសូរ នៅទីរួម ខេត្តព្រៃវែង
24/10/2013:ឯកឧត្តម លី ឆេង ជួបសំណេះសំណាល ជាមួយប្រតិភូយុវជននាវា អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៣ 09/04/2013:សិស្ស​-​និស្សិត​ ប៊ែល​ធី ៣នាក់​ទទួល​ជ័យ​លាភី​លើ​ការ​ប្រឡង​តែង​និពន្ធ​កំណាព្យ ២០១៣
17/02/2013:ប៊ែល​ធី​ គ្រុប​បើក​អោយ​ដំណើរ​កា​រ​ សាកល​វិទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ 24/01/2013:និស្សិត​សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ ទទួល​បាន​ជ័យ​លាភី​លេខ​១​ ក្នុង​ការ​ប្រឡងនិយាយ​ភាសា​អង់​គ្លេស

Flag Counter







យើងមាន ភ្ញៀវ 13 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 418325