Skip to Menu Skip to Content Skip to Footer

និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចែករំលែក

បទពិសោធន៍ ដើម្បីជាប់កម្មវិធីអ្នកដឹកនាំវ័យក្មេងអាស៊ាន

​​​​​​​​​​​សែត​ សួនវិសាល​ ជា​យុវជន​កម្ពុជា​មួយ​រូប​ក្នុង​ចំណោម​យុវជន​ ៦ ​នាក់​ដែល​​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​កម្មវិធី​​អ្នក​ដឹកនាំ​វ័យ​ក្មេង ​អាស៊ាន ​(YSEALI) ​​​ផ្ដួចផ្ដើម​ឡើង​ដោយ​ប្រធានាធិបតី​អាមេរិក​លោក​ បារ៉ាក់ អូបាម៉ា​រយៈពេល ​៦ ​សប្ដាហ៍​​នៅ​អាមេរិក។ ​ពាក់ព័ន្ធ​នឹង​បទ​ពិសោធន៍​នេះ​ បេក្ខជន​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​​ភាសា​ អង់គ្លេស​នៅ​សាកលវិទ្យាល័យ​ប៊ែលធី​អន្តរជាតិ​បាន​​​ចែករំលែក​បទ​ពិសោធន៍​​​ ពាក់ព័ន្ធ​នឹង​ការ​ត្រៀម​ខ្លួន​ក៏​ដូចជា​ដំណើរ​​​​​​ដាក់ពាក្យ​រហូត​ត្រូវ​ បាន​ជ្រើសរើស​ចូលរួម​កម្មវិធី​ខាង​លើ។

១ ​ការ​ត្រៀម​ខ្លួន

​​ចំណុច​ដំបូង​​​ពាក់ព័ន្ធ​នឹង​ការ​ត្រៀម​ ខ្លួន​ដែល​យុវជន​កើត​ក្នុង​ទីក្រុង​ភ្នំពេញ​រូប​នេះ​​លើក​ឡើង​គឺ​ទំនាក់ទំនង ​ល្អ​ជាមួយ​បុគ្គល​ដែល​អាច​ផ្ដល់​ព័ត៌មាន​ដល់​ខ្លួន។ ​​អ្នក​អាច​ចូល​រួម​មើល​ទំព័រ​​បណ្ដាញ​សង្គម​ដូចជា​ Facebook,​ Twitter ​គេហទំព័រ​ ឬ​មនុស្ស​ដែល​អាច​ផ្ដល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​សិក្សា​ ឬ​អាហារូបករណ៍។ ​តួយ៉ាង​​​​ ​រូប​វិសាល​​ផ្ទាល់​​​ដឹង​ព័ត៌មាន​កម្មវិធី​ខាង​លើ​តាម​រយៈ​បណ្ដាញ​សង្គម​ Facebook ​​ហើយ​គេ​​ចាប់​អារម្មណ៍​ក៏​ធ្វើ​ការ​ស្រាវជ្រាវ​​បន្ថែម ​និង​បំពេញ​លក្ខខណ្ឌ​ចូលរួម​តែ​ម្ដង។

ចំណុច​ទី​​ពីរ ​​គឺ​ត្រូវ​មាន​ចំណេះដឹង​ បច្ចេកវិទ្យា។ ​​យុវជន​យើង​លើក​ឡើង​ថា ​ការ​យល់​ដឹង​បច្ចេកវិទ្យា​នឹង​ជួយ​ឲ្យ​ការ​សិក្សា​ស្រាវជ្រាវ​កាន់​តែ​ ទូលំទូលាយ។ ​”នៅ​លើ​ Google ​យើង​អាច​ធ្វើ​ការ​ស្រាវជ្រាវ​អ្វី​ដែល​យើង​មិន​ដឹង​បាន​ទាំង​អស់​ដោយ​ គ្រាន់​តែ​វាយ​ពាក្យ​គន្លឹះ​នឹង​ Search ​រក​ប្រភព​ដែល​គួរ​ឲ្យ​ទុក​ចិត្ត”។ ​​​​បន្ថែម​ពី​នេះ​ បុរស​សម្បុរ​​ស្រអែម​​ក៏​បាន​លើក​ឡើង​ពី​​ចំណុច​ល្អ​ និង​អាក្រក់​នៃ​ការ​ប្រើប្រាស់​​បណ្ដាញ​សង្គម​​ដែរ​​ថា ​​អ្នក​​អាច​ទទួល​​ព័ត៌មាន​​ល្អៗ​​បើ​ប្រើ​បាន​ត្រឹមត្រូវ​ តែ​ក៏​​​​អាច​ធ្វើ​ឲ្យ​ខាត​ពេល​អត់​ប្រយោជន៍​ដែរ​បើ​គិត​តែ​លេង​​មិន​បាន​ កំណត់​ពេលវេលា​ច្បាស់លាស់។ ​”សម្រាប់​ខ្ញុំ​បើ​លេង​ Facebook ​កន្លះ​ម៉ោង​ ខ្ញុំ​ចូល​ដំបូង​គេ​គឺ​បើក​ព័ត៌មាន​ពាក់ព័ន្ធ​អ្វី​ដែល​ខ្ញុំ​ចង់​ដឹង។ ​ឧទាហរណ៍​ភាសា​អង់គ្លេស។ ​អីចឹង​ខ្ញុំ​ចូល​ទៅ​ Group ​និយាយ​ពី​ IELTS ​​​អាន​ព័ត៌មាន​សិក្សា​បីនាទី​សិន។ ​បន្ទាប់​ពី​ហ្នឹង​សឹម​លេង​ Facebook ​ធម្មតា​ព្រោះ​បើ​យើង​ចូល​ភ្លាម​លេង​ភ្លាម​នឹង​ជក់ ​ហើយ​គិត​តែ​ពី​ Chat ​ឬ​ Comment ​ដែល​អត់​សូវ​មាន​ប្រយោជន៍”។

ចំណុច​ទី​បី​គឺ​ ភាព​ក្លាហាន។ ​​ត្រង់​ចំណុច​នេះ​​មន្ត្រី​រដ្ឋសភា​រូប​នេះ​​បញ្ជាក់​ថា ​ត្រូវ​ហ៊ាន​ការពារ​គំនិត​​ និង​អ្វី​ដែល​ខ្លួន​ចង់​បាន។ ​”ដូច​កម្មវិធី​ហ្នឹង​អីចឹង ​អត់​សូវ​​​ត្រូវ​នឹង​ខ្ញុំ​ទេ។ ​​វា​​​ពាក់ព័ន្ធ​នឹង​ការ​ការពារ​ទឹក​ជំនន់​ ការ​ពន្លត់​អគ្គិភ័យ ​និង​ដំណើរ​ការ​កាត់​ក្ដី​​ជា​ដើម​ដែល​វា​ត្រូវ​នឹង​​ថ្នាក់​ក្រោម​ជាតិ​ ច្រើន​ជាង។ ​​តែ​ខ្ញុំ​ពន្យល់​ថា ​ខ្ញុំ​ធ្វើការ​នៅ​រដ្ឋសភា​​ជា​កន្លែង​ធ្វើ​ច្បាប់​ ធ្វើ​ជា​តំណាង ​និង​ត្រួត​ពិនិត្យ​រដ្ឋាភិបាល​ដូច្នេះ​ខ្ញុំ​ពន្យល់​គេ​ថា ​ខ្ញុំ​​អាច​យក​ចំណុច​ហ្នឹង​លើក​ឡើង​ឲ្យ​សមាជិក​សភា​ស្ដាប់ ​និង​ពិចារណា​បាន​ក្រោយ​ពេល​រៀន​ហើយ”។ ​​​យុវជន​ដដែល​រៀបរាប់​ពី​ចំណុច​ដែល​ខ្លួន​ព្យាយាម​រក​អំណះអំណាង​ បញ្ចុះបញ្ចូល​ឲ្យ​បាន​ចូលរួម​កម្មវិធី ​YSEALI

​​​​​​​​​​​ចំណុច​ចុងក្រោយ​គឺ​ចំណេះដឹង​ ភាសា​អង់គ្លេស ​​ភាព​ជា​អ្នក​ដឹកនាំ​​ ​និង​ការ​ធ្វើការ​ស្ម័គ្រចិត្ត។ ​​វិសាល​រៀបរាប់​ថា ​ការ​ចូលរួម​​​កម្មវិធី​ជា​លក្ខណៈ​អន្តរជាតិ​​ ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស​គឺ​ជា​គោល​​ ហើយ​បើ​ខ្សោយ​គឺ​ពិបាក​ក្នុង​ការ​ទំនាក់​ទំនង​ជា​ខ្លាំង។ ​​ភាព​ជា​អ្នក​ដឹកនាំ ​និង​ការ​ធ្វើ​ការងារ​ស្ម័គ្រ​ជា​អ្វី​ដែល​អាច​ឲ្យ​ម្ចាស់​កម្មវិធី​ពិចារណា ​ថា​ គួរ​ជ្រើស​រើស​អ្នក​ឬ​អត់​​ព្រោះ​វា​បង្ហាញ​ពី​​​ការ​ចូលរួម​ និង​ការ​សម្រេច​ចិត្ត​របស់​អ្នក​។ ​​​ការងារ​នោះ​មិន​ចាំ​បាច់​​ធំ​ដុំ​អ្វី​ដែរ ​គ្រាន់​តែ​ជា​ការ​ដឹកនាំ​មនុស្ស​មួយ​ក្រុម​តូច​​ឬ​ធ្វើ​អ្វី​មួយ​ដែល​ខ្លួន ​អាច​ធ្វើ​បាន​ចំពោះ​សង្គម ​ឬ​មនុស្ស​ជុំវិញ​​ប៉ុណ្ណោះ។

២ ​ដំណើរការ​​ដាក់ពាក្យ​ចូលរួម​កម្មវិធី​អ្នក​ដឹកនាំ​វ័យ​ក្មេង​អាស៊ាន​ (YSEALI)

ក្រោយ​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កម្មវិធី ​ YSEALI ​​វិសាល​​រៀបរាប់​ថា ​​អ្នក​​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​​ក្នុង​ពាក្យ​ចូលរួម​នៅ​លើ​អនឡាញ។ ​​បន្ទាប់​ពី​នោះ​ ​​​ត្រូវ​រង់ចាំ​រយៈពេល​សម​ស្រប​មួយ​ដើម្បី​ដឹង​ថា ​ពាក្យ​របស់​អ្នក​ត្រូវ​បាន​ពិចារណា​ឬ​អត់។ ​បើ​​ជាប់​​អំឡុង​ប្រហែល​ ២ ​ខែ​ អ្នក​នឹង​ទទួល​បាន​សារ​បញ្ជាក់​ថា ​អ្នក​ជាប់​ជំហាន​ដំបូង។ ​​បន្ទាប់​មក​​ទៀត​អ្នក​នឹង​ទទួល​បាន​ការ​ខល​ប្រាប់​ពី​ស្ថានទូត​អាមេរិក​ ប្រចាំ​កម្ពុជា​ដើម្បី​សម្ភាស។

ការ​សម្ភាស​ធ្វើ​ឡើង​​តាម​រយៈ​អនឡាន​លើ​ កម្មវិធី​ Skype។ ​វិសាល​រំលឹក​ថា ​កាល​ដែល​ខ្លួន​សម្ភាស​នៅ​លើ​ Skype ​នោះ​គឺ​មាន​អ្នក​សម្ភាស​ជា​ក្រុម​ដែល​មាន​សមាសភាព ​៦ ​ទៅ​ ៨ ​នាក់​មក​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​ម្ចាស់​ជំនួយ ​និង​​​​រដ្ឋាភិបាល​អាមេរិក។ ​​ក្រោយ​សម្ភាស​ចប់​ហើយ​​ អ្នក​ត្រូវ​រង់ចាំ​មួយ​រយៈ​ទៀត​ដើម្បី​ទទួល​បាន​ដំណឹង​ជាប់​ឬ​ធ្លាក់​​​​​ តាម​រយៈ​អ៊ីមែល។ ​បើ​ជាប់​អ្នក​ត្រូវ​សរសេរ​​លើក​យក​ការ​ប្រឈម​ណាមួយ​ក្នុង​សហគមន៍​ ឬ​កន្លែង​ធ្វើការ​​​​អ្នក ​​ដើម្បី​ពន្យល់​ថា ​អ្នក​អាច​​​​​​យក​ចំណេះដឹង​​​ដែល​​​រៀន​ចេះ​ពី​កម្មវិធី​ទៅ​រួម​ចំណែក​ ឬ​​ដោះស្រាយ​​បញ្ហា​នោះ​បាន។ ​​ចុងក្រោយ​បង្អស់​គឺ​ ការ​ឆ្លើយឆ្លង​​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទិដ្ឋាការ​ ការ​ផ្ទេរ​លុយ​ ​និង​អ្នក​ធានា​ប៉ុណ្ណោះ។

ក្រៅ​ពី​ចំណេះដឹង​ខាង​លើ​ ​យុវជន​​វ័យ ​៣៣ ​ឆ្នាំ​​​មាន​​​​​ពាក្យ​ចង់​ចែក​រំលែក​​ជា​មេរៀន​ជីវិត​ដល់​យុវជន​ដទៃ​ទៀត​​ ថា​​​ ការ​ព្យាយាម​មិន​បោះបង់​​នឹង​អាច​ឲ្យ​អ្នក​ជោគជ័យ។ ​លោក​បញ្ជាក់​ដូច្នេះ៖ ​”តាមពិត​ទៅ​ដាក់ (អាហារូបាករណ៍)​ ​ច្រើន​ដង​មែនទែន ​តែ​កម្រ​បាន​ជោគជ័យ ខ្ញុំ​គិត​ថា ​អ្នក​ទាំង​អស់​គ្នា​មើល​ឃើញ​តែ​ភាព​ជោគជ័យ​ខ្ញុំ​មួយ​​ទេ ​ តែ​នៅ​ក្រោយ​នោះ​មិន​ដឹង​ថា​​មាន​​បរាជ័យ​ធំ​ប៉ុណ្ណា​ទេ។ ​កុំ​ខ្លាច​នឹង​ភាព​បរាជ័យ។ ​យើង​ព្យាយាម​ច្រើន​ដង។ ​លើក​ទី​មួយ​មិន​បាន​ល្អ​ប្រសើរ ​លើក​ទី​ពីរ​មិន​បាន​ល្អ​ប្រសើរ​ ថ្ងៃ​ណាមួយ​​យើង​នឹង​កើន​ចំណេះដឹង​ និង​បទ​ពិសោធន៍​ដែល​អាច​ឲ្យ​ទទួល​បាន​ឱកាស​ល្អ”៕












_______________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ​

03/06/2021:សាក​លវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះ(MOU) ជាមួយ HUAWEI Technologie 09/01/2020:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៩ និងលើកទិស ដៅការងារសម្រាប់ ឆ្នាំ២០២០
05/12/2019:ពិធី​ចុះ​ហត្ថ​ លេ​ខា​លើ​អនុ​ស្ស​រណៈជាមួយ ​សា​កល​វិ​ទ្យា​ល័យ ​ហ្សូ​ហ្គុ ​ប្រ​ទេស​ជប៉ុន​ 26/11/2019:ប៊ែលធី MoU សាលាគ្រប់គ្រង សណ្ឋាគារអន្តរជាតិ ប៉ាស៊ីហ្វិក ប្រទេសញូ ហ្សេឡែន
16/11/2019:MoU រវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង World Skills Academy នៅប្រទេសម៉ាឡេស៊ី 02/10/2019:ពិធីប្រគល់ សញ្ញាបត្រក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
29/06/2019:ប៊ែលធី MoU ជាមួយ British Council ក្រភពអង់គ្លេសបើកមជ្ឈ មណ្ឌលប្រឡង តេស្តអន្តរ ជាតិ IELTS នៅកម្ពុជា 17/06/2019:អនុស្សរណៈយោគយល់គ្នា រវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ MAHSA នៃប្រទេសម៉ាឡេស៊ី
14/05/2019:ឯកឧត្តម បណ្ឌិត លី ឆេង ទទួលសញ្ញា បត្របណ្ឌិតកិត្តិយស ពីសា កលវិទ្យាល័យស៊ីនហាន ដ៏ល្បី កូរ៉េខាងត្បូង 12/04/2019:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូន បុគ្គលិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ
09/04/2019:សន្និ​សីទ​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​ការ​ អន្តរ​ជាតិ ​ប៊ែល​ធី ​ឆ្នាំ​២០១៩ ​រៀប​ចំ​ឡើង​ដោយ​សា​កល​វិទ្យា​ 20/02/2019:ពិធីប្រគល់ សញ្ញាបត្របណ្ឌិតកិតិ្តយស ជូន លោកបណ្ឌិត Suh Gab-Won សាកលវិទ្យាធិ ការសាកលវិទ្យាល័យ ស៊ីនហាន
26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាតបូកសរុបការ ងារឆ្នាំ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩ 01/07/2018:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំកម្មវិធីពហុវប្បធម៌ លើកទី៣
21/06/2018:សាកលវិទ្យា ល័យបានរៀបចំសន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី១​ ឆ្នាំ២០១៨ (BICC 2018) 16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សនកិច្ចជា ផ្លូវការ​របស់គណៈប្រតិភូថៃ មកពីសាកលវិទ្យាល័យ បាំងកក
12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូនបុគ្គ លិក ជិត ២,៥០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅកោះពេជ្រ 18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណផ្នែកថែទាំ សុខភាព ពី ប.ស.ស
16/03/2018:ចុះអនុស្ស រណៈយោគយល់គ្នាជាមួយ សាកលវិទ្យាល័យ San Mateo Colleges នៃ​សហរដ្ឋអាមេរិក 26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨
14/11/2017:សាកលវិទ្យា ល័យទទួលស្វាគមន៍បវរ កញ្ញាពិភពលោកឆ្នាំ២០១៧ មកពី ៦០ប្រទេស 21/10/2017:សាកលវិទ្យា ល័យរៀបចំសិក្ខាសាលា ស្តីពី "ភាពជាអ្នកដឹកនាំ ការធ្វើការ ជាក្រុម និងភាពជាអ្នក”
20/10/2017:សាកលវិទ្យា ល័យ រៀបចំកម្មវិធី “OPEN  HOUSE  2017”​​ ដើម្បីអប អរសាទរពិធីបើកកម្មវិធី សិក្សាជាភាជាតិ 07/09/2017:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិរៀបចំ ការប្រកួតប្រជែងនិយាយ ភាសាអង់គ្លេស លើកទី៤
31/08/2017:សាកលវិទ្យា ល័យ ធ្វើជាម្ចាស់ផ្ទះក្នុងការ រៀបចំកម្មវិធីសន្និសីទសម្ព័ន្ធ អប់រំអាស៊ានប្រចាំឆ្នាំ២០១៧ 15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធសន្តិភាព សកល-កម្ពុជា (UPF-Cambodia)
01/07/2017:សហការជា មួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ កម្ពុជា រៀបចំកម្មវិធី បាឋក ថាជាសាធារណៈស្តីពី របប នយោបាយ និងការអភិវឌ្ឍ 25/06/2017:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំកម្មវិធី ពហុវប្បធម៌ ជាលើកទី២
21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​ប្រ​ទេស​កា​ណា​ 05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក
28/04/2017:ប៊ែលធី​​ បានចុះអនុស្សរណៈយោគ យល់ជាមួយនឹង IDP Education (Cambodia) IELTS​ Test​ 20/04/2017:ប៊ែលធីចុះ (MOU) ជាមួយសាកលវិទ្យា ល័យ Guangxi Teachers Education University ប្រទេសចិន
12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់លៀងជូន បុគ្គលិក 01/04/2017:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ កសាងមូលដ្ឋានជីវិត រៀបចំសិក្ខាសាលាស្តីពី "ភាពជាអ្នកដឹកនាំ..."
27/03/2017:សិស្ស-និស្សិត ២៦៧០នាក់ ចូលរួមបោះជំរំ អន្តរជាតិនៅកម្ពុជា លើកទី៧ 09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ ​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​សា​កល​វិ​ទ្យា...
27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី 22/12/2016:សា​កល​វិ​ទ្យា​ល័យ​ បាន​ប្រា​រព្ធ​ពិ​ធី​បំ​ពាក់​កន្សែង​យុ​វ​ជន​កាក​បាទ​ក្រ​ហម​កម្ពុជា​ជូន​ដល់​...
20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​... 09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត...
22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ 30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវព្រម ទាំងថ្នាក់ដឹកនាំប៊ែលធី ដង្ហែអង្គកឋិនទានទៅ វត្តចំការខ្សាច់...
22/10/2016:សាកលវិទ្យា ល័យ សហការជាមួយអង្គ ការ​ កសាងមូលដ្ឋាន ជីវិតថ្មី បានរៀបចំវគ្គ "ថ្ងៃនេះ ជាថ្ងៃដល់សំខាន់" 05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ
03/09/2016:កម្មវិធីប្រកួត ប្រជែង និយាយភាសា អង់គ្លេសលើក ទី៣ 25/08/2016:សាកលវិទ្យា ល័យ បានរៀបចំពិធី សំណេះសំណាល ជាមួយសមាគមនា វាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា
29/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ 27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ
24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ 16/07/2016:ប៊ែលធីបាន សហការរៀបចំការតាំង ពិព័រណ៍អប់រំ លើកទី២ ជាមួយសាកលវិទ្យាល័យ ចំនួន២៥ មកពីខេត្តក្វាងស៊ី
09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin University 07/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ
25/04/2016:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌អប់រំ ចិន-គួយចូវ កំរឹតឧត្តមសិក្សា និងចុះ 09/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់លៀងជួបជុំបុគ្គ លិក ក្នុងឱកាសបុណ្យ ចូលឆ្នាំ ថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌល
04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខាលើ អនុស្ស រណៈយោគយល់(MOU) ជាមួយ នឹងសាវិ. HOSEI ជប៉ុន 12/03/2016:សាកលវិទ្យា ល័យ ប៊ែលធី អន្តរជាតិ សហការជាមួយ អង្គការ កសាងមូលដ្ឋានជីវិតថ្មី បានរៀបចំវគ្គបណ្តុះបណ្តាល
07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥និងលើក ទិសដៅ ការងារសម្រាប់ ឆ្នាំ២០១៦ 19/02/2016:សាកលវិទ្យា ល័យ រៀបចំកម្មវិធីប្រគល់ រង្វាន់ដល់និស្សិត ឆ្នើមដែល បានទទួលជ័យលាភីក្នុងការ ប្រកួតប្រជែង...
11/12/2015:អបអរសាទរ លោក លី ណាវុឌ្ឍ អគ្គនា យករង ប៊ែលធី គ្រុប​ ទទួល ពានរង្វាន់ សហគ្រិនវ័យក្មេង ពីសហគមន៍អាស៊ាន 20/11/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលបាន វិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធ គ្រប់គ្រងគុណ ភាព ISO...
29/08/2015:សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំការ ប្រកួតប្រជែង និយាយភាសា អង់គ្លេសលើក ទី២ 12/06/2015:បុគ្គលិកប៊ែលធី គ្រុប ចំនួន ២៥៥នាក់ បានធ្វើការបរិច្ចាក ឈាមជួនមជ្ឈមណ្ឌល ជាតិផ្តល់ឈាម
27/02/2015:និស្សិតសា កលវិទ្យាល័យប៊ែល ធីអន្តរជាតិទទួល បានជ័យលាភី លេខ១ក្នុង... 20/01/2015:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់(MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ...
19/01/2015:ប៊ែលធី សហការរៀប ចំពីព័រណ៍អប់រំ ជាមួយសាកលវិទ្យាល័យ ចំនួន ២៣ មកពីខេត្ត Guangxi... 10/01/2015:សន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែន ការឆ្នាំថ្មី ២០១៤-២០១៥
29/08/2014:សាកលវិទ្យា ល័យប៊ែលធី អន្តរជាតិ រៀបចំ ការប្រកួត ប្រជែងនិយាយ ភាសាអង់គ្លេស 21/08/2014:ពិធីប្រគល់ សញ្ញាបត្រជូន ដល់និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់
06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្ស រណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យប៊ែល ធីអន្តរជាតិ និងវិទ្យាស្ថាន East ... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈយោគ យល់ (MOU) រវាងសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
03/04/2014:ពិធីសម្ពោធ រូបសំណាកស្រ្តី ទូលកណ្តាប់ ស្រូវ និងរូបព្រះឥសូរ នៅទីរួម ខេត្តព្រៃវែង 24/10/2013:ឯកឧត្តម លី ឆេង ជួបសំណេះសំណាល ជាមួយប្រតិភូយុវជននាវា អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៣
09/04/2013:សិស្ស​-​និស្សិត​ ប៊ែល​ធី ៣នាក់​ទទួល​ជ័យ​លាភី​លើ​ការ​ប្រឡង​តែង​និពន្ធ​កំណាព្យ ២០១៣ 17/02/2013:ប៊ែល​ធី​ គ្រុប​បើក​អោយ​ដំណើរ​កា​រ​ សាកល​វិទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​
24/01/2013:និស្សិត​សាកល​វិទ្យា​ល័យ​ ប៊ែល​ធី​ ទទួល​បាន​ជ័យ​លាភី​លេខ​១​ ក្នុង​ការ​ប្រឡងនិយាយ​ភាសា​អង់​គ្លេស  


Flag Counter







យើងមាន ភ្ញៀវ 20 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 351816