និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
ទទួលបានជ័យលាភីលេខ១ ក្នុងវេទិការយុវជនជជែក
ពិភាក្សា "ស្តីពីការលើកម្ពស់សមភាពយែនឌ័រ" ប្រចាំឆ្នាំ២០១៥
កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ក្រសួងកិច្ចការនារី និងក្រសួងពត៌មាន បានរៀបចំការវេទិការប្រកួតជជែកពិភាក្សាដែលមានប្រធានបទ “ស្តីពីការលើកកម្ពស់សមភាពយែនឌ័រ” ក្នុងគោលបំណងដើម្បីអបអរសាទរខួបលើកទី ១០៤ ទិវានារីអន្តរជាតិ ០៨ មិនា និងជាការផ្ញើសារដល់សាធារណៈជន អំ ពី ការ លើក កម្ពស់សមភាពយែនឌ័រ នៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ក្រោមអធិបតីភាពរបស់ លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និង ឯកឧត្តម ហ៊ុន ម៉ានី សមាជិកសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ លោក-លោកស្រីជាតំណាងសាកលវិទ្យាល័យចំនួន៨ លោកគ្រូ-អ្នកគ្រួ សិស្សានុសិស្សជាង ១០០នាក់។ ក្នុងនោះ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក៏បានបញ្ជូនក្រុមពិភាក្សារបស់ខ្លួន ទៅចូលរួមរហូតដល់ទឹកផ្តាច់ព្រាត់ ដែលក្នុងនោះរួមមាននិស្សិតឈ្មោះ ផន ភារ៉ាំង សាង៉ាំ សុភរតនៈ លី សុខុម និងស៊ាន សុខហួរ បានឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ ដោយទទួលបាននូវថវិកាចំនួន ២៨០ដុល្លាអាមេរិក (ពីររយប៉ែតសិបដុល្លារអាមេរិក) ព្រមទាំងរង្វាន់ផ្សេងៗទៀត ពីក្រសួងកិច្ចការនារី និងទឹកប្រាក់ចំនួន៤០០ដុល្លាអាមេរិក (បួនរយដុល្លារអាមេរិក)ទៀតពី ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិកានៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ។ ជាទីបញ្ចប់ លោកជំទាវ ចន្ទ័ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍កោតសរសើរដល់បេក្ខជន និងផ្តល់កិតិ្តយសប្រគល់ថវិកា និងរង្វាន់ផ្សេងៗទៀត ដល់ជ័យលាភីទាំង២ក្រុមប្រកបដោយមោទនភាព និងសោមនស្សរីករាយក្រៃលែង។
|
![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
____________________________________________________________________________