Skip to Menu Skip to Content Skip to Footer
 

ដំណើរទស្សនកិច្ចសិក្សាទៅកាន់រមណីយដ្ឋានឧទ្យានជាតិឋានសួគ៌បូគោ

របស់និស្សិតថ្នាក់បំប៉នភាសាអង់គ្លេស

 

ដើម្បី​បាន​សិក្សា​ស្រាវ​ជ្រាវ​ រៀន​សូត្រ​ យល់​ដឹង​ អំ​ពី​តំ​បន់​ប្រ​វត្តិ​សាស្ត្រ​ រម​ណីយ​ដ្ឋាន​នា​នា​ ទាំង​ក្រៅ​ប្រ​ទេស​ និង​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ ហើយ​បាន​ផ្សា​ភ្ជាប់​ទ្រឹស្តី​ ទៅ​នឹង​ការ​អនុវត្តន៍​ជាក់​ស្តែង​ ឲ្យ​ស្រប​ទៅ​ តាម​បាវ​ចនា​របស់​ ប៊ែល​ធី​ គឺ​ "គុណ​ភាពប្រសិទ្ធ​ភាពឧត្តម​ភាពសីល​ធម៌គុណ​ធម៌"គណៈ​គ្រប់​គ្រង​ សា​កល​វិ​ទ្យា​ល័យប៊ែល​ធី​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​​(Field Trip) ​​ជូន​ដល់​និ​ស្សិត​ថ្នាក់បំ​ប៉ន​ភា​សា​អង់​គ្លេស(Bridging Course) ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​ (Foundation Year)ឆ្នាំ​ទី​២ ដល់​ឆ្នាំ​ទី​៤​ (Year 2 to Year 4)គ្រប់​មហា​វិ​ទ្យា​ល័យ​ ជា​រៀង​រាល់​ឆ្នាំ។​ ដោយ​ឡែក​សម្រាប់​ឆ្នាំ​សិក្សា​ ២០១៣-២០១៤​ នេះ​ នៅ​ថ្ងៃទី​ ១១​ ឧស​ភា ឆ្នាំ ២០១៤​ គណៈ​គ្រប់​គ្រង​ លោក​គ្រូ​ អ្នក​គ្រូ​ នៃ​សាកលវិទ្យាល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​ដឹក​នាំ​និស្សិតថ្នាក់បំប៉នភាសាអង់គ្លេស (Bridging Course) ទៅ​ធ្វើ​ទស្សន​កិច្ច​សិក្សា​នៅតំ​បន់​រម​ណីយ​ដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​បូក​គោ​ ស្ថិត​ក្នុង​ខេត្ត​កំ​ពត សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្រៅ​ពី​ការ​ធ្វើ​ទស្សនៈ​កិច្ច​សិក្សា​ និស្សិត សា​កល​វិ​ទ្យា​ល័យប៊ែល​ធី​ អន្តរ​ជាតិ ក៏​បាន​ធ្វើ​ការ​សម្អាត​កន្លែង​ទេស​ចរណ៍​មួយ​ចំ​នួន​នៅ​តំ​បន់​រម​ណីយ​ដ្ឋាន​ឧ​ទ្យាន​ជាតិ​ភ្នំ​បូក​គោ​ផង​ដែរ​ ។​ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​សិក្សា​ចប់​សព្វ​គ្រប់​ សា​កល​វិ​ទ្យា​ល័យ ​តម្រូវ​ ឱ្យ​និសិ្សត សរ​សេរ​របាយ​ការណ៍​ ទុក​ជា​ឯក​សារ​ ក្នុង​ន័យ​ពង្រឹង​គុណ​ភាព​សិក្សា​ និង​ជា​ស្នា​ដៃ​របស់​និសិ្សត ​ សម្រាប់​ទុក​ឲ្យ​និសិ្សត​ ជំនាន់​ក្រោយ​បាន​សិក្សា​ស្រាវ​ជ្រាវ​ រៀន​សូត្រ​បន្ត​ ថែម​ទៀត​ផង​។

BELTEI INTERNATIONAL UNIVERSITY FIELD TRIP

_______________________________________________________________________


Flag Counter







យើងមាន ភ្ញៀវ 5 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 248454