Skip to Menu Skip to Content Skip to Footer
 

សិស្ស​-​​និស្សិត​ទាំង​ពីរ​ភេទ ​ដែល​មាន​អាយុ​ចាប់​ពី​ ១៥​ឆ្នាំ​ឡើង​ទៅ​ អាច​ចូល​ ​រៀន​បាន​ដោយ​មិន​គិត​ពី​កម្រិតសញ្ញា​បត្រ​
•​
ធ្វើ​តេស្ត​ភាសា​អង់​គ្លេស ​មុន​នឹង​ចូល​រៀន​

កាល​បរិ​ច្ឆេទ​ចូល​រៀន​

•​ចូល​រៀន​លើក​១​៖​ថ្ងៃ​ទី​១​ ខែ​តុលា​
•​ចូល​រៀន​លើក​២​៖​ថ្ងៃ​ទី​១​ ខែ​មីនា

១. កម្មវិធីសិក្សាជា ភាសាជាតិ (បង្រៀនជាពីរភាសា = ភាសាខ្មែរ រួមជាមួយ ភាសាអង់គ្លេស)

បេក្ខ​ជន​ត្រូវ​មាន​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុ​តិយ​ភូមិ​(​បាក់​ឌុប​)​ ឬ​សញ្ញា​បត្រ​មាន​ តម្លៃ​ស្មើ​
បេក្ខ​ជនអាចចុះឈ្មោះចូលរៀន ដោយមិនចាំបាច់ឆ្លងកាត់ការធ្វើតេស្តវាស់ស្ទង់សមត្ថភាពឡើយ។​
ផ្តល់ជូនថ្នាក់បំប៉នភាសាអង់គ្លេស និងថ្នាក់កុំព្យូទ័រ ដោយឥតគិតថ្លៃ (១ឆ្នាំ) ​

២. កម្មវិធីសិក្សា អន្តរជាតិ (បង្រៀនជាភាសាអង់គ្លេស ១០០%)

•​បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
•​បេក្ខជនត្រូវឆ្លងកាត់ការធ្វើតេស្តវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេស។
•​ចំពោះ​សិស្ស-​និស្សិតរ​ប​ស់ប៊ែល​ធី ដែល​សិក្សា​ភាសា​អ​ង់គ្លេស​ទូទៅ​ (E​​​​​S​​​​L Program​)​ ចាប់​ពី​កម្រិត​១០​ (​Level​ 10​) ​ឡើង​ទៅ​(មិនលើសពី ១ឆ្នាំ) អាច​ចុះឈ្មោះចូល​រៀន​ដោយ​ស្វ័យ​ប្រវត្តិ​
•​ចំពោះ​អ្នក​ធ្វើ​តេ​ស្ត​ចូល​រៀន​ធ្លាក់​ អាច​ចូល​រៀន​ថ្នាក់បំប៉នភាសាអង់គ្លេស​ តាម​កម្រិត​សមត្ថ​ភាព​
•​ចំពោះ​អ្នក​មាន​ពិន្ទុ​ TOEFL​ iBT​ ​​ចាប់​ពី​ 4​5​ ឡើង​ទៅ​ ឬ​ IELTS​ ចាប់​ពី​ 5​.​០​ ឡើង​ទៅ ​អាច​ចូល​រៀន​ដោយ​ស្វ័យ​ប្រវត្តិ​
•​ធ្វើ​តេ​ស្ត​ភា​សា​អង់​គ្លេស​មុន​នឹង​ចូល​រៀន​

​កាល​បរិ​ច្ឆេទ​ចូល​រៀន​

​​ចូល​រៀន​លើក​១​៖​ ថ្ងៃ​ទី​១​ ខែ​តុលា​
​ចូល​រៀន​លើក​២​៖ ​ថ្ងៃ​ទី​១​ ខែ​មីនា

បេក្ខ​ជន​ត្រូវ​មា​ន​សញ្ញា​បត្រ​បរិ​ញ្ញា​បត្រ​ ឬ​សញ្ញា​បត្រ​មាន​តម្លៃ​ស្មើ​
​ចំពោះ​និស្សិត​ដែល​បាន​ប​ញ្ចប់​ថ្នាក់​ប​រិញ្ញា​ប​ត្រ​នៅ​ប៊ែល​ធី​ ​​​មិន​លើស​ពី​១​ឆ្នាំ ​អាច​ ចូល​រៀន​ដោយ​មិន​បាច់​ធ្វើ​តេស្ត​​ភាសា​អង់​គ្លេស​
•​ចំពោះ​អ្នក​មាន​ពិន្ទុ​ TOEFL​ iBT​​ ចាប់ពី​ 78​ ឡើង​ទៅ ឬ​ IELTS​ ចាប់​ពី​ 6.០ ឡើង​ទៅ​អាច​ចូល​រៀន​ដោយ​ស្វ័យ​ប្រវត្តិ​
•​ធ្វើ​តេស្ត​ភាសា​អង់​គ្លេស​មុន​នឹង​ចូល​រៀន​

កាល​បរិច្ឆេទ​​ចូល​រៀន​

•​​ចូល​រៀន​លើក​១​៖​ ថ្ងៃ​ទី​១​ ខែ​តុលា​
•​
ចូល​រៀន​លើក​២​៖​ ថ្ងៃ​ទី​១​ ខែ​មីនា

​និស្សិត​អាច​ផ្ទេរ​ការ​សិក្សា​ពី​សាកល​វិទ្យា​ល័យ​ ឬ​គ្រឹះស្ថាននា​នា​ មកសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានលុះត្រាតែ និស្សិតនោះមកពីគ្រឹះស្ថានឧត្តមសិក្សា ដែលមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល កម្ពុជា (ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិកាទទួលស្កាល់គុណភាព អបរ់ំនៃកម្ពុជា)។​
​និស្សិត​ត្រូភ្ជាប់មមកជាមួយនូវ សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឬសញ្ញាបត្រដែលមានតម្លៃស្មើវិញ្ញាបន បត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ព្រឹតិ្តបត្រពិន្ទុផ្លូវការ ដែលចេញដោយគ្រឹះស្ថានសាមីុ។
និស្សិតដែលសិក្សាកម្មវិធី អន្តរជាតិ (បង្រៀនជាភាសាភាសាអង់គ្លេស ១០០%) ត្រូវឆ្លងកាត់ការធ្វើ តេស្តវាស់ស្ទង់ សមត្ថភាពភាសាអង់គ្លេសជាមុនសិន។ ចំពោះនិស្សិតដែលសិក្សាជា ភាសាជាតិ (បង្រៀនជាពីរភាសា = ភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស) មិនចាំបាច់់ឆ្លងកាត់ការធ្វើតេស្តវាស់ស្ទង់សមត្ថភាពឡើយ។
​ផ្តល់ជូនថ្នាក់បំប៉ន​ភាសាអង់គ្លេស និងកុំព្យូទ័រ ដោយឥតគិតថ្លៃ (១ឆ្នាំ)

____________________________________________

Flag Counter







យើងមាន ភ្ញៀវ 7 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 405872