៣-និស្សិតឆ្នើម
សូមស្វាគមន៍ទំព័រនិស្សិតឆ្នើម ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ ទំព័រនិស្សិតឆ្នើម នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ គឺបានរៀបចំចងក្រងឡើងសម្រាប់និស្សិតឆ្នើម ដែលកំពុងសិក្សាតាម ជំនាន់នីមួយៗ តាមមហាវិទ្យាល័យនីមួយៗ ដើម្បីរក្សាទុកជាឯកសារ ការយកចិត្តទុកដាក់ លើការសិក្សារបស់និស្សិត និងការលើកទឹកចិត្តឱ្យនិស្សិតខំព្យាយាមរៀនសូត្រ(ចំពោះនិស្សិតឆ្នើមសាកលវិទ្យាល័យ ផ្តល់អតិភាពក្នុងការ ជ្រើសរើសឱ្យចូល ធ្វើការនៅប៊ែលធី និងបញ្ចុះតម្លៃ ៥០%) ។
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងក្លាយជាសមាជិកអតីតនិស្សិតរបស់សាកលវិទ្យាល័យ ដោយស្វ័យ ប្រវត្តិនៅពេលបានបញ្ចប់ការសិក្សា។
និស្សិតឈ្មោះ អ៊ា អៃលួង ជាបេក្ខជនតំណាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឈ្នះនូវការប្រកួតប្រជែងនិយាយភាសាអង់គ្លេស (University Championship) នៅវគ្គផ្តាច់ព្រ័តដោយទទួលបាននូវ មេដាយ ( Medal ) និងការធ្វើទស្សនៈសិក្សាទៅកាន់ចក្រភពអង់គ្លេស រយៈពេលមួយសប្តាហ៍ដោយឥតគិតថ្លៃ។ ដើម្បីឈានទៅដល់ភាពជោគជ័យ និងទៅកាន់វគ្គផ្តាច់ព្រ័តនេះ និស្សិត អ៊ា អៃលួង បានឆ្លងកាត់នូវលក្ខខណ្ឌ និងនីតិវិធីដូចខាងក្រោម៖
|
![]() ![]() |
|
|
និស្សិតឈ្មោះ ពេជ្រ ភាល័យ ជំនាន់ទី៦ ជាបេក្ខជនតំណាង សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឈ្នះ ការប្រកួតប្រជែងធ្វើទស្សនៈកិច្ចសិក្សារយៈពេលមួយសប្តាហ៌ នៅទីក្រុង KYOTO ទៅប្រទេសជប៉ុន ដែលរៀបចំដោយប្រទេសជប៉ុនដែលហៅកាត់ថា JENESYS 2.0។ ខ្ញុំបានទទួលបទពិសោធន៍ល្អៗជាច្រើនជាមួយនិស្សិតមកពីប្រទេសផ្សេងៗទៀតតាមរយៈការទស្សនៈកិច្ចនេះ និងកាន់តែមានភាពជឿជាក់លើការសិក្សាសម្រាប់ថ្ងៃអនាគត។ | ![]() |
|
|
និស្សិតឈ្មោះ អូន ឌីណា ជំនាន់ទី៦ ជាបេក្ខជនតំណាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយនិស្សិតផ្សេងទៀត និងបានឈ្នះការធ្វើទស្សនៈកិច្ចសិក្សារយៈពេលមួយសប្តាហ៌នៅខេត្ត NAGASAKI ប្រទេសជប៉ុន ដែលរៀបចំដោយប្រទេសជប៉ុនដែលហៅកាត់ថា JENESYS 2.0 ព្រមទាំងមាននិស្សិតមកពីប្រទេសជាសមាជិកអាស៊ានបានចូលរួមផងដែរ។ ខ្ញុំបានស្វែងយល់ពីការអភិវឌ្ឍក្នុងប្រទេសជប៉ុនដែលជាជំនួយបន្ថែមដល់ការសិក្សារបស់ខ្ញុំ។ |
![]() |
|
|
ជាមោទនភាពក្រៃលែងដែលនិស្សិតឈ្មោះ សួន សែនរិទ្ធិ ជា បេក្ខជនតំណាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលជ័យលាភីលេខ១លើការប្រឡងតែងនិពន្ធកំណាព្យ ក្នុងការអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៥ ឆ្នាំ២០១៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជ័យ ចាប រដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា និង ឯកឧត្តម ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។ |
![]() |
|
|
ទន្ទឹមនឹងនេះដែរ និស្សិតឈ្មោះ សៀ ស៊ុយម៉េង ជាបេក្ខជនតំណាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប៊ែលធី អន្តរជាតិ ក៏បានទទួលរង្វាន់លើកទឹកចិត្តពីគណៈកម្មការ ព្រមទាំង ទទួលអាហារូបករណ៍សិក្សាឥតបង់ថ្លៃ ១០០% ពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិផងដែរ។ |
![]() |
|
|
និស្សិតឈ្មោះ យូ វិសាលសម្បត្តិ ជំនាន់ទី៧ ជាបេក្ខជនតំណាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឈ្នះការប្រកួតប្រជែងក្នុងនិយាយភាសាអង់គ្លេសលេខ២ និងបានធ្វើទស្សនៈកិច្ចសិក្សារយៈពេល មួយសប្តាហ៌នៅទីក្រុង KYOTO ទៅប្រទេសជប៉ុនដែលរៀបចំដោយប្រទេសជប៉ុនដែលហៅកាត់ថា JENESYS 2.0។ ខ្ញុំស្វែងយល់ពីវប្បធម៌ និងទទួលបទពិសោធន៍ល្អៗ ជាមួយយុវជនអាស៊ាននៃប្រទេសផ្សេងទៀតតាមរយៈការទស្សនៈកិច្ចនេះ និងកាន់តែមានភាពជឿជាក់លើខ្លួនឯង។ | ![]() |
|
|
និស្សិតឈ្មោះ សាងុំា សុភរតនៈ ជំនាន់ទី៨ ជាបេក្ខជនតំណាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានឈ្នះការប្រកួតប្រជែងក្នុងនិយាយភាសាអង់គ្លេសលេខ១ប្រចាំឆ្នាំ២០១២និងបានធ្វើទស្សនៈ កិច្ចសិក្សារយៈពេលមួយសប្តាហ៌នៅទីក្រុង KYOTO ប្រទេសជប៉ុនដែលរៀបចំដោយប្រទេសជប៉ុនដែលហៅកាត់ថា JENESYS 2.0។ ខ្ញុំបានស្វែងយល់ពីវប្បធម៌ និងបទពិសោធន៍ល្អៗ ជាមួយយុវជនអាស៊ាននៃប្រទេសផ្សេងទៀតតាមរយៈការទស្សនៈកិច្ចនេះ និងកាន់តែមានភាពជឿជាក់លើខ្លួនឯងចំពោះចំណេះដឹងដែលខ្ញុំកំពុងសិក្សា។ | ![]() |
|
|
និស្សិតឈ្មោះ នេត ឥន្ធនរាសុទ្ធីដេ្ឋព ជំនាន់ទី៨ ជាបេក្ខជនតំណាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឈ្នះជយលាភីលេខ១ ក្នុងការប្រកួតប្រជែងនិយាយភាសាអង់គ្លេសក្នុងកម្មវិធី Korean Government Invitation Program ដែលរៀបចំដោយសាធារណៈរដ្ឋកូរ៉េខាងត្បូង។ ខ្ញុំពិតជាសម្រេចចិត្តត្រូវដែលបានជ្រើសរើសសាកលវិទ្យាល័យ ប៊ែលធី សម្រាប់អនាគតរបស់ខ្ញុំ។ |
![]() |
|