ប៊ែលធី គ្រុបបើកអោយដំណើរការ
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
កាលពី ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានទីតាំងស្ថិតនៅអគារលេខ២១ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ បានប្រារព្ធពិធីសូត្រមន្ត បើកអោយដំណើរការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងលោកជំទាវ ព្រមទាំងមានការចូលរួមពី សំណាក់ បុគ្គលិក លោកគ្រូ-អ្នកគ្រូ និងថ្នាក់ដឹកនាំ នៃប៊ែលធី គ្រុប ទាំងអស់។ សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ ជាសាកលវិទ្យាល័យមានកម្រិតស្តង់ដារអន្តរជាតិនៅកម្ពុជា ដោយប្រើប្រាស់ ភាសាអង់គ្លេសជាយាន្ត ដើម្បីបណ្តុះបណ្តាលធនធានបញ្ញា ក្នុងបរិបទសមាហរន្តកម្មអាស៊ាន និងសាកលភាវូបនីយកម្ម ដែលមាន កំពស់១៥ជាន់ មាន៩៦បន្ទប់ និងមានជាន់ក្រោមដីមួយជាន់(Basement)សម្រាប់ធ្វើជាចំណត ដែលមាននិស្សិតកំពុងសិក្សាចំនួន ៦២៤នាក់ ក្នុងនោះនារី ២៣៨នាក់។ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិមានបង្រៀន៥កម្មវិធីធំៗដូចជាៈ ១- ថ្នាក់បំប៉នភាសា អង់គ្លេស ២- ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ៣- ថ្នាក់បរិញ្ញាបត្រ ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥-ថ្នាក់បណ្ឌិត តាមរយៈ៦មហាវិទ្យាល័យធំៗ រួមមាន៖ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() |
![]() ![]() ![]() ![]() ![]() |
_______________________________________________________________________