•អំពីឯកទេស
ពីមួយថ្ងៃទៅមួយថ្ងៃ មានផលិតផលជាច្រើនដែលបានបង្កើតឡើង និងដាក់លក់នៅលើទីផ្សារ តែមានផលិផលខ្លះលក់ ដាច់ច្រើន និងខ្លះលក់មិនសូវដាច់ ដោយសារតែការទុកចិត្ត ការចេះធ្វើឲ្យអតិថិជនចាប់អារម្មណ៍ ចង់ដឹង ចង់ស្គាល់ និង ចង់សាកល្បង។ ដូចនេះហើយតម្រូវឲ្យមានការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលសិក្សាលើឯកទេសរចនាពហុប្រព័ន្ធផ្សព្វផ្សាយដើម្បីជួយសម្រួលដល់ការតុបតែងស្តង់ សម្រាប់ដាក់លក់ផលិតផល ការរៀបចំធ្វើបដាបិទផ្សាយ ការរៀបចំបុកលិត ឬលិសផ្លេត ការធ្វើក្រដាសផ្សាយពាណិជ្ជកម្ម ឬការធ្វើវិដេអូខ្លីៗសម្រាប់ផ្សព្វផ្សាយតាមទូរទស្សន៍ ឬអ៊ិនធឺណិត ដើម្បីបង្ហាញពីផលិតផលរបស់ខ្លួន ដែលជាកត្តាធ្វើ ឲ្យអតិថិជនមានការចាប់អារម្មណ៍ និងចង់ទិញយកទៅប្រើប្រាស់។
•កម្មវិធីសិក្សា
ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ស្របតាមស្តង់ដារអន្តរជាតិ ដែលឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារ ក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ដោយសង្កត់ ធ្ងន់ទៅលើការណែនាំឲ្យស្គាល់ពី លក្ខណៈរបស់រូបភាព សំលេង វិដេអូ និងរបៀបនៃការថតរូប ដោយសិក្សាទៅលើមុខ វិជ្ជា Introduction to Multimedia & Drawing, Computer Modeling and Animation, 2D Animation, 3D Animation, Digital Audio & Video Production និង Digital Photography។ ការសិក្សាពីរបៀបធ្វើផ្ទាំងផ្សាយពាណិជ្ជកម្ម, ការធ្វើប៊ុកលិត និងលិសផ្លេត, ការកាត់តវិដេអូខ្លីៗ និង ការបង្កើតវិដេអូផ្សាយពាណិជ្ជកម្ម ដោយសិក្សាទៅលើមុខវិជ្ជា Interaction Design, Storyboard Design, Creative Advertising, Film Principles & Visual Narrative និង Post Production។ ការសិក្សាទៅលើការទំនាក់ទំនង ការ រៀបចំគម្រោង ការគ្រប់គ្រងការសិក្សាស្រាវជ្រាវ និងគណិតវិទ្យា ដោយសិក្សាលើមុខវិជ្ជា IT Project Management, Communication English, Business & Innovation, Research Method & Statistics និង Technical Math។
•លទ្ធផលនៃការសិក្សា
បន្ទាប់ពីបញ្ចប់ការសិក្សាលើឯក ទេសនេះ និស្សិតនឹងអនុវត្តចំណេះដឹងនៃគណិតវិទ្យាវិទ្យាសាស្រ្ត និងវិស្វ កម្ម
-តំឡើងកម្មវិធីនៅក្នុងកុំព្យូទ័រ
-ប្រើបច្ចេកទេស ជំនាញ និងឧបករណ៍ទំនើបចាំបាច់សម្រាប់វិស្វកម្មរចនាពហុផ្សាព្វផ្សាយ -វិភាគនិងបំលែងពីការធ្វើ ដោយដៃទៅធ្វើជាកម្មវិធី កុំព្យូទ័រ ដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងស្វែង រកទិន្នន័យ
-ធ្វើការជាក្រុម និងរៀចំគម្រោងសម្រាប់កែប្រែកម្ម វិធី ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង
-រៀបចំប៊ុកលិត លិសផ្លេត និង ក្រដាសផ្សព្វផ្សាយពាណិជ្ជកម្ម
-កាត់តវីដេអូ និងរៀបចំតម្លើងសំឡេង
-គូររូប ឌីហ្សាញ និងកែតម្រូវរូបភាពនៅក្នុង កុំព្យូទ័រ
-វិភាគរៀបគម្រោង រៀបចំប្លង់ថតរូប ថតវីដេអូ និងបង្កើតជាវីដេ អូឈុតខ្លីៗ
-មានជំនាញភាសាអង់គ្លេស និង ជំនាញកុំព្យូទ័រ
-ទទួលបានចំណេះដឹងពីរបៀបនៃការស្រាវជ្រាវ តាមបែបគុណវិស័យ និងបរិមាណវិស័យ
-យកចំណេះដឹង និងជំនាញទៅ អនុវត្តក្នុងពិភពការងារ តាមរយៈការហ្វឹកហាត់ការងារ។
ឱកាសការងារ៖បន្ទាប់ពីបញ្ចប់ការសិក្សាលើឯកទេសនេះនិស្សិតអាចក្លាយខ្លួនជា៖ |
•អ្នកឌីហ្សាញ និងគូររូបនៅក្នុងកុំព្យូទ័រ •អ្នករៀបចំប្លង់ កាសែត ទស្សនាវដី្ត សៀវភៅ ឬរបាយ ការណ៍ •អ្នកបង្កើតវិដេអូឈុតខ្លីៗ •អ្នកធ្វើប៊ុកលិត, លិសផ្លេត និងក្រដាសផ្សព្វផ្សាយផ្សេងៗ •ជាងថតរូប និងវិដេអូ •អ្នកប្រឹក្សាយោបល់ពីពហុប្រព័ន្ធផ្សព្វផ្សាយ •ជាគ្រូបង្រៀន ឬសាស្រ្តាចារ្យ។ល។ |
កម្មវិធីសិក្សា(សិក្សារយៈពេល ៤ឆ្នាំ) |
|||
ឆ្នាំសិក្សាមូលដ្ឋាន | |||
ឆមាសទី១ Core English 1A Writing Skills 1A Principles of Economics Introduction to Sociology Khmer Studies |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Core English 1B Introduction to Environment Public Administration IT Essential Basic of Programming |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី២ | |||
ឆមាសទី១ C++ Programming I Database Managt. System I Data Structures & Algorithms Data Communication & Network Operating System |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ C++ Programming I Database Managt. System II Web Programming C# Programming English for Computing |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៣ | |||
ឆមាសទី១ Introduction to Multimedia 1 Introduction to Drawing 1 Digital Photography Storyboard Design Interaction Design |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Advanced of Drawing 2 Computer Modelling & Animation Film Principles & Visual Narrative Digital Graphic Design 1 Advanced of Multimedia 2 |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៤ | |||
ឆមាសទី១ Creative Advertsing Digital Graphic Design 2 IT Project Management Video Maker Research Method + Statistics |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Multimedia Authoring Post Production Multimedia Technology & Inno. Final Year Project Internship |
ក្រេឌីត 3 3 3 6 6 |
មហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច |
|
---|---|
1- | ឯកទេស គ្រប់គ្រងទេសចរណ៍ |
2- | ឯកទេស គ្រប់គ្រងសណ្ឋាគារ |
3- | ឯកទេស គ្រប់គ្រងបដិសណ្ឋារកិច្ច |