Skip to Menu Skip to Content Skip to Footer
 

•អំពីឯកទេស

សព្វ​ថ្ងៃ​នេះ​ អង្គ​ភាព​មួយ​ទ​ទួល​បាន​ជោគ​ជ័យ​គឺ​ពឹ​ង​ផ្អែក​ទៅ​លើ​ សមត្ថ​ភាព​នៃ​ការ​ទទួល​យក​ព័ត៌​មាន​បាន​ត្រឹម​ត្រូវ​ និង​ទាន់​ពេល​ វេលា​ ដើម្បី​យក​ទៅ​វិភាគ​ និ​ង​ធ្វើ​គម្រោង​ពី​ជំហាន​ដែល​ត្រូវ​ធ្វើ​ បន្ទាប់​។ ការ​ប្រើ​ប្រាស់​ក្រដាស​ និង​ប៊ិច​ជា​រ​រៀប​មួយ​ដ៏​មាន​ ប្រសិទ្ធ​ភាព​ពី​អ​​តីត​កាល​។ តែ​ពេល​នេះ​ ជា​ស​ម័យ​ប​ច្ចេក​វិទ្យា​ ព៌ត័​មាន​ គេ​ប្រើ​ប្រាស់​កុំព្យូ​ទ័រ​ដើម្បី​ធ្វើ​ការ​ទំនាក់​ទំ​ន​ង​គ្នា​ ការ​លេង​ហ្គេម​ ការ​កំសាន្ត​ ពិសេស​ជាង​នេះ​ទៀត​គឺ​ការ​ប្រើ​ប្រាស់​ នៅ​ក្នុង​ការ​ធ្វើ​ជំនួញ​ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រក្សា​ ទុក​ទិន្ន​ន័យ​ ការ​ទាញ​យ​ក​ទិន្ន​ន័យ​​​ម​ក​វិញ​ និង​ការ​ស្វែង​រ​កបាន​ ​យ៉ាង​​រ​ហ័ស​ដែល​​ម​នុស្ស​មិន​អាច​ធ្វើ​ដូច​។​ ក​ម្ម​វិធី​ទាំង​នោះ​គេ​ហៅ​ថា​ ដែតាបេស​ ដែល​អាច​រ​ក្សាទុក​ និង​ទាញ​យ​ក​ទិន្ន​ន័យ​ បាន​យ៉ាង​លឿន​ទៅ​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​។​ ដើម្បី​ចេះ​ ​សរសេរ​កម្ម​វិធី​កុំព្យូ​ទ័រ​ គ្រប់​គ្រង​ដំណើរ​ការ​អា​ជី​វកម្ម​ ឬ​ក្រុម​ហ៊ុន​ អ្នក​ត្រូវ​សិក្សា​ពី​ឯក​ទេស​វិស្វ​កម្ម​សហ្វ​វែ​ ដែល​សិក្សាយ៉ាង​លំអិត​ តាំង​​ពី​ការ​ប្រមូល​ទិន្ន​ន័យ​ ពី​តម្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​ រហូត​ ដល់​ទទួល​បាន​កម្ម​វិធី​កុំព្យូទ័រ​ដែល​អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​បាន​។

•ក​ម្មវិធី​សិក្សា

ត្រូវ​បាន​រៀប​ចំឡើង​យ៉ាង​ស​ម្រិត​សម្រាំង​ ស្រប​តាម​ស្តង់​ដារ​អ​ន្តរ​ជាតិ ដែល​ឆ្លើយ​ត​ប​ទៅ​នឹង​ត​ម្រូវ​ការ​ទីផ្សារ​ការ​ងារ​ក្នុង​ស្រុក​ ក្នុង​តំប​ន់​ និង​អ​ន្តរ​ជាតិ​ ដោយ​ស​ង្កត់​ធ្ងន់​ទៅ​លើ​មូល ដ្ឋាន​គ្រឹះ​នៃ​កម្ម​វិធី​កុំព្យូទ័រ​ និង​ដែ​តា​បេស​ ដែល​សិក្សា​លើ​មុខ​វិជ្ជា​ Principles​ of​ Programming​,​ Object​ Oriented​ Programming​,​ Web​ Programming,​ Visual​ Programming​ និង​ Database ​Management​ System​។ ​ការ​សិក្សា​ទៅ​លើ​របៀប​នៃ​ការ​គ្រប់​គ្រង​ និង​ដំណើរ​ការ​នៃ​ការ​រៀប​ចំស​រ​សេរ​ក​ម្ម​វិធី​កុំព្យូ​ទ័រ​ ​ដោយ​សិក្សា​ទៅ​លើ​មុខ​វិជ្ជា​ Introduction​ to​ Software​ Engineering​,​ Software​ Design​,​ Interaction​ Design​,​ Software​ Development​,​ Software​ Integration​ និង​ Software​ Testing​។​ ការ​សិក្សា​ទៅ​លើ​ការ​ទំនាក់​ទំនង​ ការ​រៀប​ចំ​គម្រោង​ ការ​គ្រប់​គ្រង​ ការ​សិក្សា​ស្រាវ​ជ្រា​វ​ និង​គណិត​វិទ្យា​ ដោយ​សិក្សា​ លើ​​មុខ​វិជ្ជា​ IT​ Project​ Management​, Communication​ English​,​ Business ​& ​Innovation​, Research ​Method ​& Statistics ​និង​ Technical ​Math​។

•ល​ទ្ធផ​ល​នៃការ​សិក្សា

ក្រោយ​ពីប​ញ្ចប់ការ​សិក្សា​លើឯ​ក​ទេស នេះនិស្សិត នឹងអនុវត្តចំណេះដឹងនៃគណិតវិទ្យា វិទ្យាសាស្រ្ត និង វិស្វកម្ម
-រចនាប្រព័ន្ធ សមាសភាគ ឬដំណើរការ ដើម្បីបំពេញ តម្រូវការចង់បានក្នុងរយៈពេលប្រាកដមួយ ដូចជា សេដ្ឋកិច្ច បរិស្ថាន សង្គម នយោបាយ វិជ្ជាជីវៈ សុខភាព និងសុវត្ថិភាព
-យល់ដឹងអំពីការទទួលខុសត្រូវប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់
-ប្រើបច្ចេកទេស ជំនាញ និងឧបករណ៍ទំនើប ចាំបាច់សម្រាប់ វិស្វកម្មសហ្វវែ
-វិភាគនិងបំលែងពីការធ្វើដោយ ដៃទៅធ្វើជាកម្ម វិធីកុំព្យូទ័រដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងស្វែងរកទិន្នន័យ
-ធ្វើការជាក្រុមនិងរៀបចំគម្រោងសម្រាប់កែប្រែកម្មវិធីដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង -មានជំនាញភាសាអង់គ្លេស និង ជំនាញកុំព្យូទ័រ
-ទទួលបានចំណេះដឹងពីរបៀបនៃការស្រាវជ្រាវ តាមបែបគុណវិស័យ និងបរិមាណវិស័យ
-យកចំណេះដឹង និង ជំនាញទៅអនុវត្តក្នុង ពិភពការងារតាមរយៈ ការហ្វឹកហាត់ការងារ។

ឱ​កាស​ការ​ងារ៖ប​ន្ទាប់ពីប​ញ្ចប់ការ​សិក្សាលើ​ឯកទេសនេះនិស្សិត​អាច​ក្លាយ​ខ្លួន​ជា​៖

• អ្នកប្រមូលព័ត៌មាន វិភាគ និងធ្វើគម្រោងពីតម្រូវការរបស់អ្នក ប្រើប្រាស់​
• អ្នកសរសេរកម្មវិធីកុំព្យូទ័រ
• អ្នកធ្វើតេស្តកម្មវិធីកុំព្យូទ័រ
• អ្នកធ្វើវិបសាយ និងសរសេរកម្មវិធីលើអ៊ិនធឺណិត
• អ្នកគ្រប់គ្រងលើ ដែតាបេស
• អ្នកផ្តល់ប្រឹ​ក្សាយោបល់ពីកម្មវិធីកុំព្យូទ័រ និងដែតាបេស
• អ្នកផ្សព្វផ្សាយ ឬលក់កម្មវិធីកុំព្យូទ័រ
• ជាគ្រូបង្រៀន ឬ សាស្រ្តាចារ្យ។​ល។

កម្មវិធីសិក្សា(សិក្សារយៈពេល ៤ឆ្នាំ)
ឆ្នាំសិក្សាមូលដ្ឋាន
ឆមាសទី១

Core English 1A
Writing Skills 1A
Principles of Economics
Introduction to Sociology
Khmer Studies
ក្រេឌីត

3
3
3
3
3
ឆមាសទី២

Core English 1B
Introduction to Environment
Public Administration
IT Essential
Basic of Programming
ក្រេឌីត

3
3
3
3
3
ឆ្នាំទី២
ឆមាសទី១

C++ Programming I
Database Managt. System I
Data Structures & Algorithms
Data Communication & Network
Operating System
ក្រេឌីត

3
3
3
3
3
ឆមាសទី២

C++ Programming I
Database Managt. System II
Web Programming
C# Programming
English for Computing
ក្រេឌីត

3
3
3
3
3
ឆ្នាំទី៣
ឆមាសទី១

Java Programming
Web Programming
Information System & Analysis I
OOP I (VB.NET)
CCNA 1 (Network Fundamental)
ក្រេឌីត

3
3
3
3
3
ឆមាសទី២

Design Content Managt. System
OOP II (VB.NET)
Java Programming II
Mobile Application I
Information System & Analysis II
ក្រេឌីត

3
3
3
3
3
ឆ្នាំទី៤
ឆមាសទី១

Software Engineering
Managt. Information System I
IT Project Management
Mobile Application III
Research Method + Statistics
ក្រេឌីត

3
3
3
3
3
ឆមាសទី២

Project Management
Artificial Intelligence
Managt. Information System I
Final Year Project
Internship
ក្រេឌីត

3
3
3
6
6

 

Flag Counter







យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 409611