Skip to Menu Skip to Content Skip to Footer
 

•អំពីឯកទេស

ឯ​ក​ទេស​ ហិរ​ញ្ញ​វត្ថុ​ និង​ធនា​គារ​ ​ គឺ​ជា​ឯ​ក​ទេស​ មួយ​កំពុង​ពេញ​និយ​​ម ​ស​ម្រាប់​ទីផ្សារ​ការ​ងារ​ក្នុង​ប្រទេស​ កម្ពុជា​ដោយ​សារ​តែ​​មាន​ការ​រីក​ចម្រើន​ក្នុង​វិស័យ​ធនា​គារ​ និង​ការ​វិវត្ត​ដ៏​លឿន​នៃ​ប្រព័ន្ធ​ហិរ​ញ្ញ​វត្ថុ​។​ ការ​សិក្សា​ផ្តោត​ ទៅ​លើ​ប្រភេទ​ផ្សេង​ៗ​នៃ​ប្រព័ន្ធធ​នាគារ​ និង​សេវា​ក​ម្ម ធនា​គារ​មាន​ដូច​ជា​ ​ការ​ងារ​ឥណ​ទាន​ (​ប្រាក់​កម្ចី​)​ គ្រប់​គ្រង​គ​ណ​នី​ (ឧ​៖គ​ណ​នីប្រាក់​ប​ញ្ញើ​) ​ការ​ទូ​ទាត់​មូល​ប្ប​ទាន​បត្រ​ ការ​ផ្ទេរ​ប្រាក់​ ការ​ប្តូរ​ប្រាក់​ សេវា​អេឡិច​ត្រូ​និច​  និង​សេវា​ក​ម្ម​ប្រតិប​ត្តិការ​ហិរ​ញ្ញវ​ត្ថុ​ទូ​ទៅ​ផ្សេង​ៗ​ទៀត​  ក្នុង​ធ​នាគារ​ ​ក៏​ដូច​ជា​ការ​សិក្សា​អំពី​កិច្ច​ការ​ហិរ​ញ្ញវ​ត្ថុ ទាក់​ទិន​នឹង​ការ​វិភាគ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ ​រៀប​ចំ​ផែន​ការ​ត្រួត​ពិនិត្យ​ ​និង​អ​ភិវ​ឌ្ឍ​ធ​ន​ធាន​ថ​វិកា​ ​រួម​ទាំង​ ការ​គ្រប់​គ្រង​ហា​និ​ភ័យ​ដើម្បី​ស្ថិរ​ភាព ប្រសិទ្ធភាព និង ភាព​ជោគ​ជ័យ​ក្នុង​ការ​គ្រប់គ្រង​ដើម​ទុន ចំណូល ចំណាយ ការ​វិនិយោគ​ទុន​ ដែល​មាន​សារៈ​សំខាន់​ស​ម្រាប់​ជីវិត​រស់​ នៅ​​ប្រចាំ​ថ្ងៃ​ ក៏​ដូច​ជា​អាជីវ​កម្ម​ និង​អាជីព​។

•ក​ម្មវិធី​សិក្សា

ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​យ​ក​ចិត្ត​ទុក​ ដាក់​លើ​ជំនាញ​ឯក​ទេស​វិជ្ជា​ជីវៈ​ខាង​ផ្នែក​ហិរញ្ញ វត្ថុ​ និង​ ធ​នា​គារ​ តាម​រ​យៈ​ការ​សិក្សា​នូ​វ​មុខ​វិជ្ជា​គោល​សំខាន់​ចាំ​ បាច់​រួម​មាន​ ទ្រឹ​ស្ដី​គណ​នេយ្យ​ ច្បាប់​ពន្ធ​ដារ​ បច្ចេក​ទេស​ និង​ដំណើរ​ការ​គ្រប់​គ្រងថ​វិកា​ ប្រតិប​ត្តិការ​ធ​នា​គារ​ សេដ្ឋ​កិច្ច​អ​ន្តរ​ជាតិ​ ការ​គ្រប់​គ្រង​ហិរ​ញ្ញវ​ត្ថុ​ ការ​គ្រប់​គ្រង​ភាគ​ហ៊ុន​ និង​គោល​ការ​ណ៍​វិនិ​យោគ​ទុន​ ការ​គ្រប់​គ្រង​ហា​និភ័យ​ ទីផ្សារ​រូបិយ​វត្ថុ​ ធនា​គារ​ និង​ហិរញ្ញ​វត្ថុ​ ព្រម​ទាំង​មុខ​វិជ្ជា​ទាក់​ទិន​នឹង​ការ​គ្រប់​គ្រង​អា​ជីវ​ក​ម្មទូ​ទៅ​ដូច​ជា​ ក្រម​សីល​ធ​ម៌​ពាណិជ្ជ​កម្ម​ ស​ហ​គ្រិន​ភាព​ និង​ភាព​ជា​អ្នក​ដឹក​នាំ​។​ គ្រប់​មុខ​វិជ្ជា​ទាំង​អ​ស់​ត្រូវ​បាន​សិក្សា​ជា​ភា​សា​អ​ង់​គ្លេស​ និង​បាន​ជ្រើស​រើស​យ​ក​សៀវ​ភៅ​ដែល​​បោះ​ពុម្ព​ ថ្មី​ៗ​ ដែល​មាន​លក្ខណៈ​ផ្សារ​ភ្ជាប់​ទ្រឹ​ស្ដី​ទៅ​នឹង​ការ​អនុ​វត្ត​ ជាក់​ស្តែង​។

•ល​ទ្ធផ​ល​នៃការ​សិក្សា

ក្រោយ​ពីប​ញ្ចប់ការ​សិក្សា​លើឯ​ក​ទេស​នេះ និស្សិតនឹងមានគំនិតត្រិះរិះពិចារណា ដែលឈានទៅការសម្រេច ចិត្តដ៏ត្រឹមត្រូវ ក្នុងការកាត់បន្ថយ ហានិភ័យ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ
-ប្រមូលព័ត៌មានសេដ្ឋកិច្ច យកមក វិភាគទិន្នន័យ និងរៀបចំធ្វើគម្រោងផែនការវិនិយោគ
-មាន សមត្ថភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហាគ្រប់គ្រង ថវិកា ផ្ទាល់ខ្លួន គ្រួសារ អាជីវកម្ម ក្រុមហ៊ុន ស្ថាប័នរដ្ឋ និងធនាគារ ដោយប្រសិទ្ធភាពខ្ពស់
-ទទួលបានចំណេះដឹង ពីតួនាទីសេដ្ឋ- កិច្ចនិងរចនាសម្ព័ន្ធ នៃសេដ្ឋកិច្ចរបស់ប្រទេស និងធនាគារនា នា ឬក្នុងទីផ្សារភាគហ៊ុន
-យល់ពីប្រភេទផ្សេងគ្នានៃហានិភ័យ ដែលធនាគារនឹងប្រឈមនិងរបៀបពីវាស់វែង ដោយអនុវត្ត ចំណេះដឹង នៃបរិស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងប្រតិបត្តិ ការរបស់ធនាគារ
-ទំនាក់ទំនង យ៉ាងមានប្រសិទ្ធភាពទាំង ផ្ទាល់មាត់ និងជាលាយលក្ខណ៍អក្សរ
-មានជំនាញភាសាអង់គ្លេស និងជំនាញកុំព្យូទ័រមូលដ្ឋាន
-ទទួលបានចំណេះដឹងពីរ បៀបនៃការស្រាវជ្រាវតាមបែបគុណវិស័យនិងបរិមាណវិស័យ
-យកចំណេះដឹង និងជំនាញទៅអនុវត្តក្នុង ពិភពការងារ តាមរយៈការហ្វឹកហាត់ការងារ។

ឱ​កាស​ការ​ងារ៖ប​ន្ទាប់ពីប​ញ្ចប់ការ​សិក្សាលើ​ឯកទេសនេះនិស្សិត​អាច​ក្លាយ​ខ្លួន​ជា​៖

•ប្រធានធនាគារ
•មន្ត្រីឥណទាន
•អ្នកវិភាគ និងប្រឹក្សាហិរញ្ញវត្ថុ
•អ្នករៀបចំផែនការហិរញ្ញវត្ថុ
•ធុរៈជន។ល។
កម្មវិធីសិក្សា(សិក្សារយៈពេល ៤ឆ្នាំ)
ឆ្នាំសិក្សាមូលដ្ឋាន
ឆមាសទី១

Core English 1A
Writing Skills 1A
Principles of Economics
Introduction to Sociology
Khmer Studies
ក្រេឌីត

3
3
3
3
3
ឆមាសទី២

Core English 1B
Introduction to Environment
Public Administration
Principles of Management
Economic Development Theory
ក្រេឌីត

3
3
3
3
3
ឆ្នាំទី២
ឆមាសទី១

English 2A
Microeconomics
Mathematics for Economics
Principles of Accounting I
Principles of Marketing
ក្រេឌីត

3
3
3
3
3
ឆមាសទី២

English 2B
Macroeconomics
Statistics for Economics
Principles of Accounting II
Business Concepts
ក្រេឌីត

3
3
3
3
3
ឆ្នាំទី៣
ឆមាសទី១

English for Economics Studies
Human Resource Management
Organization Behaviors
Environmental Economics
Corporate Finance I
ក្រេឌីត

3
3
3
3
3
ឆមាសទី២

Corporate Finance II
English for Finances & Banking
International Organization
Econometrics
Research Methodology
ក្រេឌីត

3
3
3
3
3
ឆ្នាំទី៤
ឆមាសទី១

Accounting for Banking
Public Finance
Customer Relations Management
Inte'l Finances and Banking Activi.
Risk Management for Bank
ក្រេឌីត

3
3
3
3
3
ឆមាសទី២

Financial Statement Analysis
Credit Management
Bank Management
Financial Institution
Research Papers
Internship
ក្រេឌីត

3
3
3
3
6
6

 


Flag Counterយើងមាន ភ្ញៀវ 14 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 297467