Skip to Menu Skip to Content Skip to Footer
 

•អំពីឯកទេស

ឯ​ក​ទេស​ ​ប​ង្រៀន​ភាសា​អ​ង់គ្លេស គឺ​ជា​ឯ​ក​ទេស​ មួយ​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​ទាំង​ក្នុង​តំប​ន់ និង​ទូរ​ទាំង​ពិភព​លោក​ ពី​ព្រោះ​ភាសា​អង់​គ្លេស​ជា​ភាសា​អន្តរ​ជាតិ​ សំខាន់​មួយ​ ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​ ស​ម្រាប់​ធ្វើការ​ទំនាក់​ទំន​ង​ក្នុ​​ង​ជីវ​ភាពរ​ស់នៅ​ប្រចាំ​ថ្ងៃ​ ដូច​ជា​ការ​សិក្សា​តាម​គ្រឹះ​ស្ថាន​អប់រំ​ផ្សេង​ៗ​ ការ​ស្រាវ​ជ្រាវ​ ការ​ទំនាក់​ទំនង​ការ​ងារ​ពាណិជ្ជ​កម្ម​ និង​អាជីវកម្ម​ផ្សេងៗ​ ការ​ ទូត​រវាង​ប្រទេស​និង​ប្រទេស​ ការ​សិក្សា​នៅ​បរទេស​ ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ ឬ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិត​ និង​ការ​​អ​ភិវ​ឌ្ឍ​សមត្ថ​ភាព​ខ្លួន​ឯង​ តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ឯក​សារ​ជា​ភាសា​អង់​គ្លេស​។​ ការ​សិក្សា​ ផ្តោត​ទៅ​លើ​ការ​ប​ណ្តុះប​ណ្តាល​ផ្នែក​ ភាសា​អ​ង់គ្លេស​ក​ម្រិត​ឧ​ត្តម​ តាម​រ​យៈ​ការ​ព​ន្យល់​យ៉ាង​ក្បោះ​ក្បាយ​អំពី​ជំនាញ​ភាសា​អ​ង់គ្លេស​ វេយ្យា​ករណ៍​ សំណង់​ប្រយោគ​ ចិត្ត​សាស្ត្រ​ក្នុង​ការ​សិក្សា​ភាសា​ ការ​វិ​​វ​ត្ត​នៃ​ភាសា​ ទ្រឹស្ដី​នៃ​ការ​អ​ប់រំ វិធី​សាស្ត្រ​ក្នុង​ការ​ប​ង្ហាត់ប​ង្រៀន​ភាសា​ វិធី​សាស្ត្រ​ក្នុង​ការ​ស្រាវ​ជ្រាវ​ និង​កម្ម​វិធីរ​ដ្ឋ​បាល​អ​ប់រំមួយ​ ចំនួន​ទៀត​ក្នុង​គោល​បំណ​ង​ប​ង្កើន​ធ​ន​ធាន​គ្រូប​ង្រៀន​ភាសា អង់​គ្លេស​ដែល​មាន​គរុកោសល្យ​ច្បាស់​លាស់​ និង​អ្នក​ស្រាវ​ជ្រាវ​ដែល​មាន​បច្ចេក​ទេស​ត្រឹម​ត្រូវ​។

•ក​ម្មវិធី​សិក្សា

ត្រូវ​បាន​រៀប​ចំឡើង​យ៉ាង​ស​ម្រិត​សម្រាំង​ ស្រប​តាម​ស្តង់​ដារ​អន្តរ​ជាតិ  ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ ការ​ទីផ្សារ​ការ​ងារ​ក្នុង​ស្រុក​ ក្នុង​តំបន់​ និង​អន្តរ​ជាតិ​ ដោយ​សង្កត់​ធ្ងន់​លើ​ ជំនាញ​ឯ​ក​ទេ​ស​វិ​​ជ្ជាជីវៈ​ខាង​អប់រំ​ភាសា​អ​ង់គ្លេស​ តាម​រយៈ​​ការ​សិក្សា​មុខ​វិជ្ជា​ស្នូល​ដែល​ធ្វើឲ្យ​និស្សិត​ ឆាប់​ចេះ​ ឆាប់​ចាប់​បាន​ទទួល​បាន​នូវ​ជំនាញ​ភាសាអ​ង់គ្លេស ដូច​ជា​ ការ​ស្តាប់​ ការ​និយាយ​ ការ​អាន​ និង​ ការ​សរសេរ​ ព្រម​ ទាំង​ប​ញ្ចូល​មុខ​វិជ្ជា​សំខាន់​ចាំ​បាច់​ រួម​មាន​ មូល​ដ្ឋាន​គ្រឹះ អ​ប់រំ​ ភាសា​វិទ្យា​ ​វិធី​សាស្ត្រ​ក្នុង​ការ​ប​ង្រៀន ​និង​ជំនាញ ទំនាក់ទំនង ។ គ្រប់​មុខ​វិជ្ជា​ទាំង​អ​ស់ ត្រូវ​បាន​សិក្សា​ជាមួយ​សៀវ​ភៅគោលដែល​​បោះ​ពុម្ព​ថ្មី​ៗ​។

•ល​ទ្ធផ​ល​នៃការ​សិក្សា

បន្ទាប់ពីប​ញ្ចប់ការ​សិក្សា​លើ ឯ​ក ​ទេស​នេះ និស្សិតនឹងអាចមានចំណេះដឹងផ្នែកភាសាអង់គ្លេស កម្រិតឧត្តម និងជំនាញកុំព្យូទ័រមូលដ្ឋាន
-រៀបរាប់អំពីប្រភេទ ផ្សេងគ្នានៃវប្បធម៌ បញ្ហាសង្គម និងពិភពលោក
-ជ្រើសភាសា សមរម្យដើម្បីប្រើនៅក្នុងការទំនាក់ទំនងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ជាពិសេសពីគ្រូ ទៅកូន សិស្ស ឬអាណាព្យាបាល
-អភិវឌ្ឍ ការត្រិះរិះពិចារណានិងការដោះស្រាយបញ្ហានៅក្នុងបរិបទផ្សេងគ្នា
-ទាក់ទងយ៉ាងមានប្រសិទ្ធិភាព ជាភាសាអង់គ្លេសនៅក្នុង ជីវិតប្រចាំថ្ងៃកិច្ចការរដ្ឋបាល និងទំនាក់ទំនង ការទូត
-មានគរុកោ សល្យ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្រៀនភា សាអង់គ្លេស ធ្វើផែនការមេរៀន ដោយមាន កំណត់ពេលវេលា និងកំណត់ គោលបំណងច្បាស់លាស់ និងប្រើប្រាស់វិធីសាស្ត្រសមស្រប ទៅតាម មុខវិជ្ជាក្នុងការបង្រៀន
-មានទំនុកចិត្ដខ្ពស់លើការប្រើប្រាស់ ភាសាអង់គ្លេសក្នុង ការនិយាយ ស្ដាប់ សរសេរ និងអាន
-រៀបចំ ផែនការគ្រប់គ្រង និងត្រួតពិនិត្យផ្នែកអប់រំ និងកម្មវិធីសិក្សាតាម ទម្រង់ផ្សេងៗគ្នា
-មានសីលធម៌ ក្នុងការបំពេញ ការងារជាលក្ខ- ណៈអាជីព ចេះឆ្នៃប្រឌិត និងសហការគ្នា
-ទទួលបានចំណេះដឹង ពីរបៀបនៃការស្រាវជ្រាវ តាមបែបគុណវិស័យ និងបរិមាណ វិស័យ
-យកចំណេះដឹង និងជំនាញ ទៅអនុវត្តក្នុងពិភពការងារ តាមរយៈការហ្វឹកហាត់ការងារបង្រៀន។

ឱ​កាស​ការ​ងារ៖ប​ន្ទាប់ពីប​ញ្ចប់ការ​សិក្សាលើ​ឯកទេសនេះនិស្សិត​អាច​ក្លាយ​ខ្លួន​ជា​៖

•នាយកសាលាភាសាអង់គ្លេស
•អ្នកប្រឹក្សាតាមវិទ្យាស្ថានអប់រំភាសាអង់គ្លេស
•ប្រធានទំនាក់ទំនងអន្តរជាតិ
•គ្រូបង្រៀនភាសាអង់គ្លេសថ្នាក់ឧត្តមសិក្សា
•អ្នករៀបចំកម្មវិធីសិក្សាភាសាអង់គ្លេស។ល។
កម្មវិធីសិក្សា​(សិក្សារយៈពេល ៤ឆ្នាំ)
ឆ្នាំសិក្សាមូលដ្ឋាន
ឆមាសទី១

Core English 1A
Writing Skills 1A
Principles of Economics
Introduction to Sociology
Khmer Studies
ក្រេឌីត

3
3
3
3
3
ឆមាសទី២

Core English 1B
Introduction to Environment
Public Administration
Writing Skills 1B
Introduction to Public Speaking
ក្រេឌីត

3
3
3
3
3
ឆ្នាំទី២
ឆមាសទី១

Core English 2A
Writing Skills 2A
Cultural Studies 2A
Literature Studies 2A
Advanced Grammar 2A
ក្រេឌីត

3
3
3
3
3
ឆមាសទី២

Core English 2B
Writing Skills 2B
Cultural Studies 2B
Literature Studies 2B
Advanced Grammar 2B
ក្រេឌីត

3
3
3
3
3
ឆ្នាំទី៣
ឆមាសទី១

Core English 3A
Writing Skills 3A
Cultural Studies 3A
Literature Studies 3A
Writing Research Paper 3A
ក្រេឌីត

3
3
3
3
3
ឆមាសទី២

Core English 3B
Writing Skills 3B
Cultural Studies 3B
Literature Studies 3B
Writing Research Paper 3B
ក្រេឌីត

3
3
3
3
3
ឆ្នាំទី៤
ឆមាសទី១

Teaching Methodology 1
Foundations of Education 1
Applied Linguistics 1
ELT Management 1
Course Design 1
ក្រេឌីត

3
3
3
3
3
ឆមាសទី២

Teaching Methodology 2
Foundations of Education 2
Applied Linguistics 2
ELT Management 2
Course Design 2
Practicum
ក្រេឌីត

3
3
3
3
3
6

 

Flag Counter







យើងមាន ភ្ញៀវ 3 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 416732