
គោលបំណងនៃកម្មវិធីសិក្សា
•ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ត្រូវបានបង្កើតឡើងដើម្បី ទទួលយកសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ពីបណ្តាវិទ្យាល័យនានានៅទូទាំងប្រទេស ជាពិសេសសិស្សដែលមកពីសាលា ប៊ែលធី អន្តរជាតិ គ្រប់ សាខា ឱ្យចូលមកបន្តការសិក្សាថ្នាក់ឆ្នាំមូលដ្ឋានរយៈពេល មួយឆ្នាំ និងត្រៀមខ្លួនបន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រទៅ តាមឯកទេសណាមួយដែលខ្លួនពេញចិត្ត និងជ្រើសរើសធ្វើ ជាអាជីពសម្រាប់អនាគត។
•សាកលវិទ្យាល័យបានរៀបចំកម្មវិធីសិក្សាដ៏ទំនើបមួយ ដើម្បីផ្តល់ជូននិស្សិតនូវចំណេះដឹងទូទៅ ដែលជាគ្រឹះសម្រាប់បន្ត ការសិក្សា នៅថ្នាក់ឧត្តមសិក្សាដោយជ្រើសរើសយកមុខវិជ្ជា អប់រំតាមវិស័យទាំង៤ដូចជា សិល្បៈ និងមនុស្សសាស្ត្រ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វិទ្យាសាស្ត្រសង្គម និងភាសាអង់គ្លេស ហើយនៅឆមាសទី២ យើងបានរៀបចំមុខវិជ្ជាតម្រង់ទិស ដែលធ្វើឲ្យនិស្សិតមានមូល ដ្ឋានសិក្សាច្បាស់លាស់ សម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ទៅតាមឯកទេសនីមួយៗបានយ៉ាងងាយស្រួល។
•នៅពេលបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន ដែលចេញដោយសាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ហើយនិស្សិតទាំងអស់មានសិទ្ធិ បន្តការសិក្សាឆ្នាំទី២ នៅតាមសាកលវិទ្យាល័យនានានៅក្នុង ប្រទេស និងសាកលវិទ្យាល័យមួយចំនួននៅឯក្រៅប្រទេស ដែលបានចុះអនុស្សរណៈ(MoU)ជាមួយប៊ែលធី។
ចក្ខុវិស័យ
ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ នឹងក្លាយទៅជាដេប៉ាតឺម៉ង់មួយដែលមានតួនាទីយ៉ាង សំខាន់ក្នុងការបណ្តុះបណ្តាលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានប្រកប ដោយប្រសិទ្ធភាពខ្ពស់ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ និង មានការទទួលស្គាល់ពីសាកលវិទ្យាល័យនានាក្នុងតំបន់ និងពិភពលោក។
បេសកកម្ម
•គ្រប់គ្រងដំណើរការ និងអភិវឌ្ឍដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូល- ដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់ជាមួយការរីកចម្រើនប្រកបដោយ ចេរភាព ។
•ផ្តល់ជូនកម្មវិធីសិក្សាដល់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ទាំង ផ្នែកទ្រឹស្តី និងអនុវត្តជាក់ស្តែងព្រមទាំងផ្តល់មុខវិជ្ជាតម្រង់ ទិសឲ្យនិស្សិតសម្រាប់កសាងសមត្ថភាព ឯកទេស ជំនាញ របស់ខ្លួនឲ្យបានខ្លាំងពូកែនៅឆ្នាំសិក្សាបន្ទាប់។
•សាស្ត្រាចារ្យបង្រៀនមានបទពិសោធន៍គ្រប់គ្រាន់ សម្ភារសិក្សា សម្បូរបែប ជំនាញភាសាអង់គ្លេស កុំព្យូទ័រ និងវិទ្យាសាស្ត្រ បច្ចេកទេស ដើម្បីឆ្លើយតបទៅការលើកកម្ពស់នៃគុណភាព ការសិក្សារបស់និស្សិតនៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។
•ផ្តល់ជូននិស្សិតនូវកម្មវិធីសិក្សាជា ភាសាជាតិ (បង្រៀនជាពីរភាសា = ភាសាខ្មែរ រួមជាមួយ ភាសាអង់គ្លេស) និងកម្មវិធីសិក្សាជា អន្តរជាតិ (បង្រៀនជាភាសាអង់គ្លេស ១០០%) ក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ។
គោលដៅ
ដោយមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ យើងជឿជាក់ថាពេលបញ្ចប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននិស្សិតនឹងបានទទួល ការអប់រំមួយប្រកបដោយគុណភាពខ្ពស់ ដែលធ្វើឲ្យនិស្សិតមាន សមត្ថភាពគ្រប់គ្រាន់ ក្នុងការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា នៅសាកលវិទ្យាល័យជាតិ និងអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព ទៅអនាគត។
ផែនការយុទ្ធសាស្ត្រ (សូមចុចមើលព័ត៌មានលម្អិត)

