អំពីកម្មវិធីសិក្សា
•សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ មានបណ្តុះបណ្តាលកម្មវិធីសិក្សាជា ភាសាជាតិ (បង្រៀនជាពីរ ភាសា = ភាសាខ្មែរ រួមជាមួយ ភាសាអង់គ្លេស) និងកម្មវិធីសិក្សា អន្តរជាតិ (បង្រៀនជាភាសា អង់គ្លេស ១០០%) ព្រមទាំងមានសាស្ត្រចារ្យខ្មែរ ៥០% និងបរទេស ៥០%។
•ថ្នាក់បំប៉នភាសាអង់គ្លេស ត្រូវបានបង្កើតឡើង បង្កើនសមត្ថភាពជូននិស្សិត ដែលភាសាអង់គ្លេស នៅមានកម្រិត ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្តទៅសិក្សាក្នុងកម្មវិធីសិក្សាអន្តរជាតិ នៅថ្នាក់ឧត្តមសិក្សាប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយផ្តោត ទៅលើជំនាញភាសាទាំង៤ រួមមាន ជំនាញស្តាប់ និយាយ សរសេរ អាន និងគិត ព្រមទាំងបានបែងចែកជា ២កម្រិត ទៅតាមលំដាប់ថ្នាក់ខុសៗគ្នា។
•នៅពេលបញ្ចប់ការសិក្សាថ្នាក់បំប៉នភាសាអង់គ្លេស និស្សិតនឹងទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយសាកលវិទ្យាល័យ ហើយនិស្សិតមានសិទ្ធិ ចូលសិក្សាថ្នាក់ឆ្នាំមូលដ្ឋានដោយស្វ័យប្រវត្តិ (សម្រាប់ តែនិស្សិតដែលមានសញ្ញាបត្រទុតិយភូមិ ឬមានតម្លៃស្មើ)។
+លក្ខខណ្ឌចុះឈ្មោះចូលរៀន
•សិស្ស-និស្សិតទាំងពីរភេទ ដែលមានអាយុចាប់ពី១៥ ឆ្នាំឡើងទៅ អាចចូលរៀនបានដោយមិនគិតពីកម្រិត សញ្ញាបត្រ។
•ធ្វើតេស្តភាសាអង់គ្លេស មុននឹងចូលរៀន
-កាលបរិច្ឆេទចូលរៀន
•ចូលរៀនលើក១៖ ថ្ងៃទី១ ខែតុលា
•ចូលរៀនលើក២៖ ថ្ងៃទី១ ខែមីនា ឆមាសទី១(Semester1 / BC1) ឆមាសទី២(Semester2 / BC2)
ថ្ងៃ និង ម៉ោងសិក្សា
ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ
ថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ
ពេលព្រឹក ៖ ០៨:០០ - ១១:១៥ ពេលរសៀល ៖ ០២:០០ - ០៥:១៥ ពេលល្ងាច ៖ ០៥:៣០ - ០៨:៣០
ថ្ងៃសៅរ៍៖ ០៨:០០ - ១១:៣០ ០១:៣០ - ០៥:៣០
ថ្ងៃអាទិត្យ៖ ០៨:០០ - ១១:៣០ ០១:៣០ - ០៥:៣០
កម្មវិធីសិក្សា(សិក្សារយៈពេល១ឆ្នាំ)
Program of Study (One year Program)
Skills Focused:
1. Reading and Vocabulary 1
2. Basic Writing 1
3. Grammar and Composition 1
4. Listening and Speaking 1
5. Short Stories 1
Duration: 6 months
Teachers: 2 Khmers and 1 Foreigner
Skills Focused:
1. Reading and Vocabulary 2
2. Basic Writing 2
3. Grammar and Composition 2
4. Listening and Speaking 2
5. Short Stories 2
Duration: 6 months
Teachers: 2 Khmers and 1 Foreigner