ព័ត៌មានលំអិតសូមចុចលើឯកទេសនីមួយៗ!
![]() |
![]() |
•អំពីឯកទេស
សព្វថ្ងៃនេះ អង្គភាពមួយទទួលបានជោគជ័យគឺពឹងផ្អែកទៅលើ សមត្ថភាពនៃការទទួលយកព័ត៌មានបានត្រឹមត្រូវ និងទាន់ពេល វេលា ដើម្បីយកទៅវិភាគ និងធ្វើគម្រោងពីជំហានដែលត្រូវធ្វើ បន្ទាប់។ ការប្រើប្រាស់ក្រដាស និងប៊ិចជាររៀបមួយដ៏មាន ប្រសិទ្ធភាពពីអតីតកាល។ តែពេលនេះ ជាសម័យបច្ចេកវិទ្យា ព៌ត័មាន គេប្រើប្រាស់កុំព្យូទ័រដើម្បីធ្វើការទំនាក់ទំនងគ្នា ការលេងហ្គេម ការកម្សាន្ត ពិសេសជាងនេះទៀតគឺការប្រើប្រាស់ នៅក្នុងការធ្វើជំនួញ ដែលធ្វើឲ្យមានភាពងាយស្រួលក្នុងការរក្សា ទុកទិន្នន័យ ការទាញយកទិន្នន័យមកវិញ និងការស្វែងរកបាន យ៉ាងរហ័សដែលមនុស្សមិនអាចធ្វើដូច។ កម្មវិធីទាំងនោះគេហៅថា ដែតាបេស ដែលអាចរក្សាទុក និងទាញយកទិន្នន័យ បានយ៉ាងលឿនទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។ ដើម្បីចេះ សរសេរកម្មវិធីកុំព្យូទ័រ គ្រប់គ្រងដំណើរការអាជីវកម្ម ឬក្រុមហ៊ុន អ្នកត្រូវសិក្សាពីឯកទេសវិស្វកម្មសហ្វវែ ដែលសិក្សាយ៉ាងលំអិត តាំងពីការប្រមូលទិន្នន័យ ពីតម្រូវការរបស់អ្នកប្រើប្រាស់ រហូត ដល់ទទួលបានកម្មវិធីកុំព្យូទ័រដែលអ្នកប្រើប្រាស់អាចប្រើបាន។
•កម្មវិធីសិក្សា
ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ស្របតាមស្តង់ដារអន្តរជាតិ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ដោយសង្កត់ធ្ងន់ទៅលើមូល ដ្ឋានគ្រឹះនៃកម្មវិធីកុំព្យូទ័រ និងដែតាបេស ដែលសិក្សាលើមុខវិជ្ជា Principles of Programming, Object Oriented Programming, Web Programming, Visual Programming និង Database Management System។ ការសិក្សាទៅលើរបៀបនៃការគ្រប់គ្រង និងដំណើរការនៃការរៀបចំសរសេរកម្មវិធីកុំព្យូទ័រ ដោយសិក្សាទៅលើមុខវិជ្ជា Introduction to Software Engineering, Software Design, Interaction Design, Software Development, Software Integration និង Software Testing។ ការសិក្សាទៅលើការទំនាក់ទំនង ការរៀបចំគម្រោង ការគ្រប់គ្រង ការសិក្សាស្រាវជ្រាវ និងគណិតវិទ្យា ដោយសិក្សា លើមុខវិជ្ជា IT Project Management, Communication English, Business & Innovation, Research Method & Statistics និង Technical Math។
•លទ្ធផលនៃការសិក្សា
ក្រោយពីបញ្ចប់ការសិក្សាលើឯកទេស នេះនិស្សិត នឹងអនុវត្តចំណេះដឹងនៃគណិតវិទ្យា វិទ្យាសាស្រ្ត និង វិស្វកម្ម
-រចនាប្រព័ន្ធ សមាសភាគ ឬដំណើរការ ដើម្បីបំពេញ តម្រូវការចង់បានក្នុងរយៈពេលប្រាកដមួយ ដូចជា សេដ្ឋកិច្ច បរិស្ថាន សង្គម នយោបាយ វិជ្ជាជីវៈ សុខភាព និងសុវត្ថិភាព
-យល់ដឹងអំពីការទទួលខុសត្រូវប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់
-ប្រើបច្ចេកទេស ជំនាញ និងឧបករណ៍ទំនើប ចាំបាច់សម្រាប់ វិស្វកម្មសហ្វវែ
-វិភាគនិងបំលែងពីការធ្វើដោយ ដៃទៅធ្វើជាកម្ម វិធីកុំព្យូទ័រដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងស្វែងរកទិន្នន័យ
-ធ្វើការជាក្រុមនិងរៀបចំគម្រោងសម្រាប់កែប្រែកម្មវិធីដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង -មានជំនាញភាសាអង់គ្លេស និង ជំនាញកុំព្យូទ័រ
-ទទួលបានចំណេះដឹងពីរបៀបនៃការស្រាវជ្រាវ តាមបែបគុណវិស័យ និងបរិមាណវិស័យ
-យកចំណេះដឹង និង ជំនាញទៅអនុវត្តក្នុង ពិភពការងារតាមរយៈ ការហ្វឹកហាត់ការងារ។
ឱកាសការងារ៖បន្ទាប់ពីបញ្ចប់ការសិក្សាលើឯកទេសនេះនិស្សិតអាចក្លាយខ្លួនជា៖ |
• អ្នកប្រមូលព័ត៌មាន វិភាគ និងធ្វើគម្រោងពីតម្រូវការរបស់អ្នក ប្រើប្រាស់ |
កម្មវិធីសិក្សា(សិក្សារយៈពេល ៤ឆ្នាំ) |
|||
ឆ្នាំសិក្សាមូលដ្ឋាន | |||
ឆមាសទី១ Core English 1A Writing Skills 1A Principles of Economics Introduction to Sociology Khmer Studies |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Core English 1B Introduction to Environment Public Administration IT Essential Basic of Programming |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី២ | |||
ឆមាសទី១ C++ Programming I Database Managt. System I Data Structures & Algorithms Data Communication & Network Operating System |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ C++ Programming I Database Managt. System II Web Programming C# Programming English for Computing |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៣ | |||
ឆមាសទី១ Java Programming Web Programming Information System & Analysis I OOP I (VB.NET) CCNA 1 (Network Fundamental) |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Design Content Managt. System OOP II (VB.NET) Java Programming II Mobile Application I Information System & Analysis II |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៤ | |||
ឆមាសទី១ Software Engineering Managt. Information System I IT Project Management Mobile Application III Research Method + Statistics |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Project Management Artificial Intelligence Managt. Information System I Final Year Project Internship |
ក្រេឌីត 3 3 3 6 6 |
•អំពីឯកទេស
ពីមួយថ្ងៃទៅមួយថ្ងៃ មានផលិតផលជាច្រើនដែលបានបង្កើតឡើង និងដាក់លក់នៅលើទីផ្សារ តែមានផលិផលខ្លះលក់ ដាច់ច្រើន និងខ្លះលក់មិនសូវដាច់ ដោយសារតែការទុកចិត្ត ការចេះធ្វើឲ្យអតិថិជនចាប់អារម្មណ៍ ចង់ដឹង ចង់ស្គាល់ និង ចង់សាកល្បង។ ដូចនេះហើយតម្រូវឲ្យមានការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលសិក្សាលើឯកទេសរចនាពហុប្រព័ន្ធផ្សព្វផ្សាយដើម្បីជួយសម្រួលដល់ការតុបតែងស្តង់ សម្រាប់ដាក់លក់ផលិតផល ការរៀបចំធ្វើបដាបិទផ្សាយ ការរៀបចំប៊ុកលិត ឬលិសផ្លេត ការធ្វើក្រដាសផ្សាយពាណិជ្ជកម្ម ឬការធ្វើវិដេអូខ្លីៗសម្រាប់ផ្សព្វផ្សាយតាមទូរទស្សន៍ ឬអ៊ិនធឺណិត ដើម្បីបង្ហាញពីផលិតផលរបស់ខ្លួន ដែលជាកត្តាធ្វើ ឲ្យអតិថិជនមានការចាប់អារម្មណ៍ និងចង់ទិញយកទៅប្រើប្រាស់។
•កម្មវិធីសិក្សា
ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ស្របតាមស្តង់ដារអន្តរជាតិ ដែលឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារ ក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ដោយសង្កត់ ធ្ងន់ទៅលើការណែនាំឲ្យស្គាល់ពី លក្ខណៈរបស់រូបភាព សំលេង វិដេអូ និងរបៀបនៃការថតរូប ដោយសិក្សាទៅលើមុខ វិជ្ជា Introduction to Multimedia & Drawing, Computer Modeling and Animation, 2D Animation, 3D Animation, Digital Audio & Video Production និង Digital Photography។ ការសិក្សាពីរបៀបធ្វើផ្ទាំងផ្សាយពាណិជ្ជកម្ម, ការធ្វើប៊ុកលិត និងលិសផ្លេត, ការកាត់តវិដេអូខ្លីៗ និង ការបង្កើតវិដេអូផ្សាយពាណិជ្ជកម្ម ដោយសិក្សាទៅលើមុខវិជ្ជា Interaction Design, Storyboard Design, Creative Advertising, Film Principles & Visual Narrative និង Post Production។ ការសិក្សាទៅលើការទំនាក់ទំនង ការ រៀបចំគម្រោង ការគ្រប់គ្រងការសិក្សាស្រាវជ្រាវ និងគណិតវិទ្យា ដោយសិក្សាលើមុខវិជ្ជា IT Project Management, Communication English, Business & Innovation, Research Method & Statistics និង Technical Math។
•លទ្ធផលនៃការសិក្សា
បន្ទាប់ពីបញ្ចប់ការសិក្សាលើឯក ទេសនេះ និស្សិតនឹងអនុវត្តចំណេះដឹងនៃគណិតវិទ្យាវិទ្យាសាស្រ្ត និងវិស្វ កម្ម
-តំឡើងកម្មវិធីនៅក្នុងកុំព្យូទ័រ
-ប្រើបច្ចេកទេស ជំនាញ និងឧបករណ៍ទំនើបចាំបាច់សម្រាប់វិស្វកម្មរចនាពហុផ្សាព្វផ្សាយ -វិភាគនិងបំលែងពីការធ្វើ ដោយដៃទៅធ្វើជាកម្មវិធី កុំព្យូទ័រ ដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងស្វែង រកទិន្នន័យ
-ធ្វើការជាក្រុម និងរៀចំគម្រោងសម្រាប់កែប្រែកម្ម វិធី ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង
-រៀបចំប៊ុកលិត លិសផ្លេត និង ក្រដាសផ្សព្វផ្សាយពាណិជ្ជកម្ម
-កាត់តវីដេអូ និងរៀបចំតម្លើងសំឡេង
-គូររូប ឌីហ្សាញ និងកែតម្រូវរូបភាពនៅក្នុង កុំព្យូទ័រ
-វិភាគរៀបគម្រោង រៀបចំប្លង់ថតរូប ថតវីដេអូ និងបង្កើតជាវីដេ អូឈុតខ្លីៗ
-មានជំនាញភាសាអង់គ្លេស និង ជំនាញកុំព្យូទ័រ
-ទទួលបានចំណេះដឹងពីរបៀបនៃការស្រាវជ្រាវ តាមបែបគុណវិស័យ និងបរិមាណវិស័យ
-យកចំណេះដឹង និងជំនាញទៅ អនុវត្តក្នុងពិភពការងារ តាមរយៈការហ្វឹកហាត់ការងារ។
ឱកាសការងារ៖បន្ទាប់ពីបញ្ចប់ការសិក្សាលើឯកទេសនេះនិស្សិតអាចក្លាយខ្លួនជា៖ |
•អ្នកឌីហ្សាញ និងគូររូបនៅក្នុងកុំព្យូទ័រ •អ្នករៀបចំប្លង់ កាសែត ទស្សនាវដី្ត សៀវភៅ ឬរបាយ ការណ៍ •អ្នកបង្កើតវិដេអូឈុតខ្លីៗ •អ្នកធ្វើប៊ុកលិត, លិសផ្លេត និងក្រដាសផ្សព្វផ្សាយផ្សេងៗ •ជាងថតរូប និងវិដេអូ •អ្នកប្រឹក្សាយោបល់ពីពហុប្រព័ន្ធផ្សព្វផ្សាយ •ជាគ្រូបង្រៀន ឬសាស្រ្តាចារ្យ។ល។ |
ឱកាសការងារ៖បន្ទាប់ពីបញ្ចប់ការសិក្សាលើឯកទេសនេះនិស្សិតអាចក្លាយខ្លួនជា៖ |
•អ្នកឌីហ្សាញ និងគូររូបនៅក្នុងកុំព្យូទ័រ •អ្នករៀបចំប្លង់ កាសែត ទស្សនាវដី្ត សៀវភៅ ឬរបាយ ការណ៍ •អ្នកបង្កើតវិដេអូឈុតខ្លីៗ •អ្នកធ្វើប៊ុកលិត, លិសផ្លេត និងក្រដាសផ្សព្វផ្សាយផ្សេងៗ •ជាងថតរូប និងវិដេអូ •អ្នកប្រឹក្សាយោបល់ពីពហុប្រព័ន្ធផ្សព្វផ្សាយ •ជាគ្រូបង្រៀន ឬសាស្រ្តាចារ្យ។ល។ |
កម្មវិធីសិក្សា(សិក្សារយៈពេល ៤ឆ្នាំ) |
|||
ឆ្នាំសិក្សាមូលដ្ឋាន | |||
ឆមាសទី១ Core English 1A Writing Skills 1A Principles of Economics Introduction to Sociology Khmer Studies |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Core English 1B Introduction to Environment Public Administration IT Essential Basic of Programming |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី២ | |||
ឆមាសទី១ C++ Programming I Database Managt. System I Data Structures & Algorithms Data Communication & Network Operating System |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ C++ Programming I Database Managt. System II Web Programming C# Programming English for Computing |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៣ | |||
ឆមាសទី១ Introduction to Multimedia 1 Introduction to Drawing 1 Digital Photography Storyboard Design Interaction Design |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Advanced of Drawing 2 Computer Modelling & Animation Film Principles & Visual Narrative Digital Graphic Design 1 Advanced of Multimedia 2 |
ក្រេឌីត 3 3 3 3 3 |
ឆ្នាំទី៤ | |||
ឆមាសទី១ Creative Advertsing Digital Graphic Design 2 IT Project Management Video Maker Research Method + Statistics |
ក្រេឌីត 3 3 3 3 3 |
ឆមាសទី២ Multimedia Authoring Post Production Multimedia Technology & Inno. Final Year Project Internship |
ក្រេឌីត 3 3 3 6 6 |
មហាវិទ្យាល័យ ព័ត៌មានវិទ្យា និងវិទ្យាសាស្រ្ត |
|
---|---|
1- | ឯកទេស វិស្វកម្មសហ្វវែ |
2- | ឯកទេស បណ្តាញ និងប្រព័ន្ធកុំព្យូទ័រ |
3- | ឯកទេស រចនាពហុប្រព័ន្ធផ្សព្ធផ្សាយ |