ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអប់រំនៃប្រទេសម៉ាឡេស៊ី
កាលពីថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០០៩ នៅការិយាល័យកណ្តាលនៃ ប៊ែលធី គ្រុប(អូរឫស្សី) ដែលមានអាសយដ្ឋាននៅអគារលេខ២៥A ផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រារព្ធពីធីស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអប់រំនៃប្រទេសម៉ាឡេស៊ី។ ពិធីនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ឆេង ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោក Helmi Sulaiman នាយកមជ្ឈមណ្ឌលផ្សព្វផ្សាយអប់រំម៉ាឡេស៊ី និងជាប្រធានគណៈប្រតិភូអប់រំនៃប្រទេសម៉ាឡេស៊ី (EMEX) ដែលអមដំណើរដោយតំណាងសាកលវិទ្យាល័យចំនួន ៥ រួមមានសាកលវិទ្យាល័យ Kebangsaan Malaysia, សាកលវិទ្យាល័យ MAHSA, សាកលវិទ្យាល័យ Teknologi Malaysia, សាកលវិទ្យាល័យ Nilai, និងសាកលវិទ្យាល័យ Lim kok Wing និងតំណាងក្រុមហ៊ុនចំនួន២ គឺ ក្រុមហ៊ុនZL Kreatif និងក្រុមហ៊ុនMohanokor ដែលមានសមាជិកសរុបចំនួន ១៤នាក់។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រងរបស់វិទ្យាស្ថានប៊ែលធី អន្តរជាតិ រួមមានលោកប្រធានការិយាល័យ អនុប្រធានការិយាល័យ លោកនាយកសាខា នាយករងសាខា លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិតប្រមាណជា ៥០០នាក់។ ជាមោទនភាពផងដែរ ដោយមើលឃើញថាវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ជាគ្រឹះស្ថានអប់រំឯកជនមួយដែលមានសក្តានុពលផ្នែកអប់រំឈានមុខគេនៅក្នុងប្រទេសកម្ពុជានោះ គណៈប្រតិភូអប់រំ នៃប្រទេសម៉ាឡេស៊ី បានសំរេចជ្រើសរើសយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ធ្វើជាកន្លែងទស្សនកិច្ចអប់រំលើកដំបូងរបស់ខ្លួននៅប្រទេសកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលនៃប្រព័ន្ធអប់រំរបស់សាកលវិទ្យាល័យនានានៅប្រទេសម៉ាឡេស៊ីដើម្បីទទួលសិស្សពីប្រទេសកម្ពុជាទៅសិក្សានៅប្រទេសម៉ាឡេស៊ី ។ តាមរយៈនៃការប្រារព្ធពិធីនេះគឺបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
|
![]() ![]() ![]() ![]() ![]() |
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ