ពិធីចុះហត្ថលេខានៃការបើកដំណើរការមជ្ឈមណ្ឌលប្រឡង
ICDL និង Password នៅវិទ្យាស្ថានប៊ែលធី អន្តរជាតិ
កាលពីព្រឹក ថ្ងៃ ១៣ ខែ វិច្ឆិកា ឆ្នាំ ២០០៩ នៅការិយាល័យកណ្តាល នៃវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ(អូរឬស្សី) (BELTEI Head Office) ដែលមានទីតាំងស្ថិតនៅអាគារលេខ ២៥A ផ្លូវ ១០៥ សង្កាត់ បឹងព្រលិតខណ្ឌ ៧មករាមានរៀបចំចុះហត្ថលេខាបើកឲ្យដំណើរការ នូវមជ្ឈមណ្ឌលប្រឡង និងបណ្តុះបណ្តាលកុំព្យូទ័រអន្តរជាតិ ICDL និង មជ្ឈមណ្ឌលប្រឡងភាសាអង់គ្លេសអន្តរជាតិ Password។
|
![]() ![]() ![]() ![]() ![]() |
បច្ចុប្បន្ន នេះវិទ្យាស្ថានមានផ្តល់សេវាធ្វើតេស្តជាអន្តរជាតិចំនួន៣ (១)-TOEFL ជាតេស្តវាស់ស្ទង់សមត្ថភាពផ្នែកភាសាអង់គ្លស សម្រាប់ការចូលសិក្សានៅថ្នាក់ឧត្តម សិក្សា(តាមប្រព័ន្ធអាមេរិកាំង) (២)-Password ជាតេស្តវាស់ស្ទង់សមត្ថភាពផ្នែកភាសាអង់គ្លសទូទៅ (តាមប្រព័ន្ធប្រទេសអង់គ្លេស) (៣)-ICDL ជាតេស្តវាស់ស្ទង់សមត្ថភាពខាងផ្នែកកុំព្យូទ័រជាអន្តរជាតិ និងបន្ថែមលើសេវាធ្វើតេស្តខាងលើ វិទ្យាស្ថាននៅមានសេវាបញ្ជូនសិស្សទៅសិក្សានៅបរទេសទៀត។
ដោយឡែក និងជាពិសេសចំពោះនិស្សិតប៊ែលធី ដែលរៀនចប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬឆ្នាំទី១អាចទៅសិក្សាបន្តនៅឆ្នាំទី២ នៅសាកលវិទ្យាល័យ Regent's College, London នៃប្រទេស អង់គ្លេសតែម្តង។
ជាទីបញ្ចប់ឯកឧត្តមបានគូសបញ្ជាក់ថា វិទ្យាស្ថានតែងតែខិតខំលើកកំពស់គុណភាពអប់រំរបស់ខ្លួន ជាប្រចាំតាមរយៈការធ្វើកំណែទំរង់ឥតឈប់ឈរ ដោយដើរតាមយ៉ាងខ្ជាប់ខ្ជួននូវបាវវចនារបស់ខ្លួនគឺៈ គុណភាព ប្រសិទ្ធភាព ឧត្តមភាព និង សីលធម៌ ដើម្បីធានាបាននូវគុណភាពអប់រំពិតប្រាកដ។
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ