ប៊ែលធីទំនាក់ទំនង អន្តរជាតិ “BELTEI International Relations” (BELTEI IR) គឺជាផ្នែកមួយនៃប៊ែលធីគ្រុប ដែលបានចាប់ផ្ដើមដំណើរការនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១០ ក្នុងគោលបំណងស្វែងរកដៃគូធ្វើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ និងសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ដូចជាៈ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី ញូវហ្សេឡេន សិង្ហបុរី ចិន ជប៉ុន កូរ៉េ ថៃ ម៉ាឡេស៊ី។ល។
ឯកឧត្តម បណ្ឌិត លី ឆេង អតីតនាយកវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ និងជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ហើយបច្ចុប្បន្ននេះគឺជា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ គឺជាស្ថាបនិកដែលបានបង្កើត ប៊ែលធី នេះទ្បើងដោយបានវិនិយោគទុនផ្ទាល់ខ្លួន ក្នុងការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ អគារសាលា និងអគារសាកលវិទ្យាល័យទាំងអស់នេះ។
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ មានបម្រើសេវាកម្មធំៗចំនួន ៥ដូចខាងក្រោម៖
១. បញ្ជូនសិស្ស-និស្សិត ប៊ែលធី ដែលពូកែ ឬសិស្សនិទ្ទេស A ទៅសិក្សាក្រៅប្រទេសតាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង
២. បញ្ជូនសិស្ស-និស្សិត កម្ពុជាគ្រប់ប្រភេទ ទូទាំងប្រទេស ដែលមានលទ្ធភាពបង់ថ្លៃទៅសិក្សានៅក្រៅប្រទេស
៣. បញ្ជូនបុគ្គលិក និងសិស្ស-និស្សិតកម្ពុជាគ្រប់ប្រភេទ ទូទាំងប្រទេសទៅទស្សនកិច្ចសិក្សាក្រៅប្រទេស
៤. កម្មវិធីផ្លាស់ប្ដូរសិស្ស-និស្សិត ទៅក្រៅប្រទេស
៥. បញ្ជូនសិស្ស-និស្សិត ចុះកម្មសិក្សានៅក្រៅប្រទេស
បច្ចុប្បន្ន ប៊ែលធី ទំនាក់ទំនង អន្តរជាតិ មានការិយាល័យនៅក្នុងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាន់ទី៤ អគារលេខ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែងចម្ងាយ ១០០ម៉ែត្រ)។
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ