សូមគោរព និង សូមស្វាគមន៍ចំពោះសម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា សិស្ស-និស្សិតទាំងអស់ដែលបានផ្តល់ទំនុកចិត្ត និងជ្រើសរើសយក ប៊ែលធី ទំនាក់ទំនងអន្តរជាតិ ដែលជាផ្នែកមួយនៃ ប៊ែលធី គ្រុបក្នុងការប្រឹក្សា -យោបល់ ដើម្បីបញ្ជូនបុត្រធីតាអោយទៅ បន្តការសិក្សានៅក្រៅប្រទេស។
ដោយមានការរីកចម្រើនទៅមុខ ឥតឈប់ឈរលើគ្រប់វិស័យ របស់ប្រទេស កម្ពុជាយើង ក៏ដូចជាការអភិវឌ្ឍជឿនលឿន របស់ពិភពលោក ធ្វើអោយតម្រូវការធនធានមនុស្ស មានភាពចាំបាច់យ៉ាងខ្លាំង ដូច្នេះសិស្ស-និស្សិតកម្ពុជា ទាំងអស់ដែលអនាគត នឹងក្លាយជាទ្រព្យដ៏មានតម្លៃ មិនអាចខ្វះបានសម្រាប់ចូលរួម ក្នុងការកសាងប្រទេសជាតិ ត្រូវទាមទារអោយ មានសមត្ថភាព ភាពប៉ិនប្រសប់ និង គំនិតច្នៃប្រឌិតខ្ពស់ ដើម្បីធានាអោយបាននូវនិរន្តរភាព នៃការអភិវឌ្ឍ របស់សង្គមជាតិ។ ដោយឈរលើមូលដ្ឋាននៃ ការអប់រំ និងមានឆន្ទៈក្នុងការរួមចំនែកលើកស្ទួយ វិស័យអប់រំ និងបង្កើន ធនធានមនុស្ស នៅកម្ពុជា គណៈគ្រប់គ្រងប៊ែលធី គ្រុបមានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនពីការបើកឡើងនូវសេវាថ្មីមួយទៀត គឺ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ។
ប៊ែលធី ទំនាក់ទំនងអន្តរជាតិ មានភារកិច្ចប្រមូលព័ត៌មាន ទាំងឡាយស្តីពីការសិក្សា និង ការស្នាក់នៅឯក្រៅប្រទេស ជូនដល់សិស្ស-និស្សិត និង អាណាព្យាបាលព្រមទាំងផ្តល់ ការប្រឹក្សាយោបល់ពាក់ពន្ធ័ នឹងការបន្តការសិក្សា ក៏ដូចជាការបញ្ជូនសិស្ស-និស្សិតកម្ពុជា អោយទៅបន្តការសិក្សា នៅក្រៅប្រទេសផងដែរ។ ដើម្បីសម្រេចអោយបាន នូវគោលបំណងទាំងនេះ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ បានធ្វើសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗ នៅឯក្រៅប្រទេសដូចជា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិច អូស្ត្រាលី ញូវសាឡែន ម៉ាឡេស៊ី និង ប្រទេសនានាមួយចំនួនទៀត នៅលើពិភពលោក ក្នុងគោលបំណងស្វែងរក គ្រឹះស្ថានអប់រំ ដែលមានគុណភាព អប់រំខ្ពស់ មានកេរ្តិ៍ឈ្មោះ ល្បីល្បាញ តម្លៃសិក្សា ថោកសមរម្យ បរិយាកាសរស់នៅល្អប្រកបដោយសុវត្ថិភាព ងាយស្រួលអោយសិស្ស - និស្សិត និង អាណាព្យាបាលជ្រើសរើស និង ពិចារណាមុននឹងសម្រេចចិត្ត បញ្ជូនបុត្រធីតាទៅសិក្សា នៅទីនោះ។
សៀវភៅព័ត៌មាន ដែលសិស្ស - និស្សិត និង អាណាព្យាបាលកំពុងតែអាននេះ បានពិព័រណ៍នាអំពី គ្រឹះស្ថានឧត្តមសិក្សាល្បីៗ នៅឯក្រៅប្រទេសដែលបាន ចុះអនុស្សារណៈយោគយល់ (MOU) ជាមួយប៊ែលធី។ តាមរយៈសៀវភៅព័ត៌មាន នេះ សិស្ស - និស្សិត និងអាណាព្យាបាលនឹងទទួលបាននូវព័ត៌មានលំអិត មួយចំនួនដែលទាក់ទងទៅនឹង ទីតាំងគ្រឹះស្ថានសិក្សា មុខវិជ្ជា សិក្សា កន្លែងស្នាក់នៅ ការចំណាយ ប្រចាំថ្ងៃ និងឱកាសផ្សេងៗ ដែលនិស្សិត នឹងទទួលបាន ក្នុងអំឡុងពេលសិក្សា និង ក្រោយពេលបញ្ចប់ការ សិក្សានៅតាមបណ្តាគ្រឹះស្ថាន សិក្សាទាំងនោះ។
ជាទីបញ្ចប់នេះ ខ្ញុំសង្ឈឹមយ៉ាង មុតមាំថា ការបើកអោយដំណើរការ នូវប៊ែលធី ទំនាក់ទំនងអន្តរជាតិពិតជាមានសារៈសំខាន់ខ្លាំង ណាស់ក្នុងការរួម ចំណែកជួយ ធ្វើអោយសម្រេច គោលបំណងរបស់ លោក-អ្នកក្នុងការបញ្ជូន បុត្រធីតាអោយទៅសិក្សា នៅក្រៅប្រទេស ប្រកបដោយជោគជ័យ។ សូមអញ្ជើញមកកាន់ការិយាល័យប៊ែលធីទំនាក់ទំនងអន្តរជាតិ យើងខ្ញុំដើម្បីប្រឹក្សាយោបល់ និង ធ្វើការរៀបចំបញ្ជូនបុត្រធីតា លោក-អ្នកអោយបានទៅបន្តការសិក្សា នៅសាកលវិទ្យាល័យល្បីៗ ឯក្រៅប្រទេស ហើយបុគ្គលិកយើងខ្ញុំ នឹងរង់ចាំ ស្វាគមន៍អស់លោក - អ្នកគ្រប់ ពេលម៉ោង ធ្វើការ ប្រកបដោយភាព រួសរាយរាក់ទាក់ ជាទីបំផុត។
ប៊ែលធី ទំនាក់ទំនងអន្តរជាតិ ជាមាគ៌ាឆ្ពោះទៅកាន់ភាពជោគជ័យ របស់លោកអ្នក! សូមអរគុណ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ
លោក Vincent Yuan និស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យ Toronto ប្រទេសកាណាដា បានចុះកម្មសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។