ក- ចក្ខុវិស័យ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ នឹងក្លាយជាការិយាល័យមួយដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជាលើការបម្រើសេវាបញ្ជូនសិស្ស-និស្សិតឲ្យទៅបន្តការសិក្សាជាមួយសាកលវិទ្យាល័យល្បីៗនៅឯក្រៅប្រទេស ហើយត្រូវបានទទួលស្គាល់ទាំងក្នុងប្រទេស និងទូទាំងសកលលោក។
ខ- បេសកកម្ម
១. គឺជាស្ពានសម្រាប់ចម្លងកូនខ្មែរពីប្រទេសកម្ពុជា ទៅកាន់ពិភពលោកប្រកបទៅដោយបច្ចេកវិទ្យាទំនើប ស្របតាមកាលៈទេសៈនៃចរន្តពិភពលោកនាពេលបច្ចុប្បន្ន។
២. ស្វែងរកសាកលវិទ្យាល័យល្អៗ ដែលមានគុណភាពអប់រំខ្ពស់ ទីធ្លាធំទូលាយ មានសម្ភារៈសិក្សាគ្រប់គ្រាន់ ការសិក្សាបានទៀងទាត់ តម្លៃសមរម្យ ងាយស្រួលក្នុងការរស់នៅ និងប្រកបដោយសុវត្ថិភាព ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងចុះ MOU ជាមួយគ្នា។
៣. ពាំនាំយកព័ត៌មានពីសាកលវិទ្យាល័យល្អៗទាំងនោះ មកជម្រាបជូនមាតាបិតា អាណាព្យាបាលសិស្ស-និស្សិតទាំងអស់ដែលមានបំណងចង់បញ្ជូនបុត្រធីតាទៅសិក្សានៅឯក្រៅប្រទេស។
៤. បញ្ជូនសិស្ស-និស្សិតប៊ែលធី ដែលពូកែ និងសិស្សនិទ្ទេស A ដែលបានទទួលអាហារូបករណ៍ឧកញ៉ា លី ឆេង ទៅបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជុំវិញពិភពលោក ដែលបានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដូចជា៖ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី ញូហ្សេឡេន សិង្ហបុរី ចិន ជប៉ុន កូរ៉េ ថៃ ម៉ាឡេស៊ី។ល។
៥. បញ្ជូនសិស្ស-និស្សិតកម្ពុជាទូទៅ ទូទាំងប្រទេសរួមមាន៖ សិស្សថ្នាក់ទី១០ ទី១១ ទី១២ សិស្សធ្លាក់បាក់ឌុប ឬជាប់បាក់ឌុប និងនិស្សិតឆ្នាំទី១ ទី២ ទី៣ ដែលមានបំណងចង់ទៅបន្ដការសិក្សា ឬផ្ទេរការសិក្សាទៅសាកលវិទ្យាល័យនានាឯក្រៅប្រទេស ដោយមាតាបិតា ឬអាណាព្យាបាល មានលទ្ធភាពក្នុងការបង់ថ្លៃសិក្សា ការស្នាក់នៅ និងការចំណាយផ្សេងៗនៅទីនោះ។
៦. រៀបចំសំណុំឯកសារចូលរៀន និងសុំទិដ្ឋាការសម្រាប់សិស្ស-និស្សិត ដែលចង់ទៅបន្តការសិក្សានៅក្រៅប្រទេស។
៧ . បង្តើតកម្មវិធីផ្លាស់ប្តូរនិស្សិត និងបញ្ជូននិស្សិតចុះធ្វើកម្មសិក្សានៅឯក្រៅប្រទេស ជាមួយសាកលវិទ្យាល័យ ដែលបានចុះ MOU ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
គ- គោលដៅ
ដោយមានចក្ខុវិស័យ និងបានរៀបចំបេសកកម្មយ៉ាងច្បាស់លាស់លើការផ្តល់សេវាកម្មប្រឹក្សា និងបញ្ជូនសិស្ស-និស្សិតឲ្យទៅបន្តការសិក្សានៅឯក្រៅប្រទេស យើងមានជំនឿជឿជាក់យ៉ាងមុតមាំថា សិស្ស-និស្សិតនឹងទទួលបានការអប់រំមួយដែលមានគុណភាពអប់រំខ្ពស់ ទាំងផ្នែកភាសា បច្ចេកទេស និងជំនាញ ស្របតាមស្តង់ដាអន្តរជាតិ។ ក្រោយពេលបញ្ចប់ការសិក្សា និស្សិតកម្ពុជានឹងទទួលបាននូវសញ្ញាបត្រ ដែលទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ និងអាចប្រកួតប្រជែង ដណ្តើមទីផ្សារការងារទាំងក្នុងប្រទេស និងក្រៅប្រទេស បានដោយជោគជ័យ ហើយពួកគេនឹងក្លាយទៅជាពលរដ្ឋដ៏ល្អ ជាថ្នាក់ដឹកនាំប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់ ព្រមទាំង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ខ្លួនឯង ក៏ដូចជាអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើនជឿនលឿនទៅអនាគតយ៉ាងឆាប់រហ័ស។
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ