Skip to Menu Skip to Content Skip to Footer
 

I. សេច​ក្តី​ផ្តើម

សេ​វា​កម្ម​នេះ​ ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​បញ្ជូន​សិស្ស​-​និ​ស្សិត​ប៊ែល​ធី​ ដែល​ពូ​កែ​ និង​សិស្ស​និ​ទ្ទេស​A​ ដែល​បាន​ទទួល​អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី​ ឆេង​ ទៅ​បន្ត​ការ​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ​ល្បីៗ​ជុំ​វិញ​ពិ​ភព​លោក​ ដែល​បាន​ចុះ​អនុ​ស្ស​ រណៈ​យោគ​យល់​គ្នា​(MOU)​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ ដូច​ជា​៖​ សហ​រដ្ឋ​អា​មេ​រិក​ កា​ណា​ដា​ ចក្រ​ភព​អង់​គ្លេស​ អូ​ស្រ្តា​លី​ ញូ​ហ្សេ​ឡេន​ សិង្ហ​បុ​រី​ ចិន​ ជ​ប៉ុន​ កូ​រ៉េ​ ថៃ​ ម៉ា​ឡេ​ស៊ី​ល។

 

II. តើ​អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី ឆេង​ គឺ​ជា​អ្វី​?

អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី​ ឆេង​ គឺ​ជា​អា​ហា​រូប​ករណ៍​ពិ​សេស​មួយ​ ដែល​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃទី​២៤​ ខែ​មករា​ ឆ្នាំ​២០១០​ ដោយ​ឯក​ឧ​ត្តម​ លី ឆេង ទី​ប្រឹ​ក្សា​អម​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្រ្ដី​ អគ្គ​នា​យក​ ប៊ែល​ធី​ គ្រុប និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ ​នៃ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​។ អា​ហា​រូប​ករណ៍​នេះ​ បង្កើត​ឡើង​ ដើម្បី​លើក​ទឹក​ចិត្ត​ និង​ផ្តល់​ឱ​កាស​ជូន​ដល់​ សិស្ស​-​និ​ស្សិត​ឆ្នើម​ ឬ​សិស្ស​និ​ទ្ទេស​ A​ ប៊ែល​ធី​ទាំង​អស់​ ដែល​មាន​សមត្ថ​ភាព​ខ្ពស់​ បាន​ទៅ​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ​ល្បីៗ​ឯ​ក្រៅ​ប្រ​ទេស​ដែល​បាន​ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​ (MOU)​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​។ សិស្ស​-​និ​ស្សិត​ ដែល​ទ​ទួល​បាន​អា​ហា​រូប​ករណ៍​នេះ​ នឹង​ទ​ទួល​បាន​នូវ​ថ្លៃ​សិក្សា​ (Tuition Fees) ​ចាប់​ពី៧០%ទៅ ១០០%​ ព្រម​ទាំង​ទ​ទួល​បាន​ថ​វិ​កា​ឧ​បត្ថម្ភ​មួយ​ចំ​នួន​សម្រាប់​ការ​ចំ​ណាយ​ផ្សេងៗ​ ទៅ​តាម​សមត្ថ​ភាព​ជាក់​ស្ដែង​របស់​សិស្ស​-​និ​ស្សិត​ម្នាក់ៗ​

 

III. ការ​ប្រឹ​ក្សា​យោ​បល់

សិស្ស​-​និ​ស្សិត​ឆ្នើម​ប៊ែល​ធី​ទាំង​អស់​ដែល​ទ​ទួល​បាន​អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី ឆេង មាន​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស​សា​កល​វិ​ទ្យា​ល័យ​ល្បីៗ​នៅ​ជុំ​វិញ​ពិ​ភព​លោក​ ដែល​បាន​ចុះ​ MOU​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី​ អន្តរ​ជាតិ​ ហើយ​សិស្ស​-​និ​ស្សិត​អាច​ជ្រើស​រើស​មុខ​ជំ​នាញ​ដែល​ខ្លួន​ពេញ​ចិត្ត​ដូច​ជា​ គ្រប់​គ្រង​ពា​ណិជ្ជ​កម្ម​, ​អប់​រំ​ សិល្បៈ​ និង​មនុស្ស​សាស្រ្ដ​, ​នី​តិ​សាស្រ្ដ​ និង​វិ​ទ្យា​សាស្រ្ដ​សង្គម​,​ទេស​ចរណ៍​ និង​បដិ​សណ្ឋារ​កិច្ច​,​ វិ​ស្វ​កម្ម​ និង​ស្ថា​បត្យ​កម្ម​ ​ព័ត៌​មាន​វិ​ទ្យា​ និង​វិ​ទ្យា​សាស្រ្ដ​,​ វិ​ស្វ​កម្ម​គ្រឿង​យន្ត​, ​វិ​ទ្យា​សាស្ត្រ​សុ​ខា​ភិ​បាល​, ​គិ​លា​នុ​បដ្ឋាក​,​ សហ​គ្រិន​ភាព​, ​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ ជា​ដើម​។​ល​។​ ជា​ពិ​សេស​ សិស្ស​-​និ​ស្សិត​ ក៏​ទ​ទួល​បាន​ការ​ពិ​គ្រោះ​យោ​បល់​បន្ថែម​ ស្ដី​ពី​ កាល​បរិ​ច្ឆេទ​ចូល​រៀន​ កម្ម​វិ​ធី​សិក្សា​ កន្លែង​ស្នាក់​នៅ​ ការ​ចំ​ណាយ​ផ្សេងៗ​ ព័ត៌​មាន​ស្នើ​សុំ​ទិ​ដ្ឋា​កា​ និង​ការ​ណែ​នាំ​មុន​ពេល​ចូល​សម្ភា​សន៍​នៅ​ស្ថាន​ទូត​ផង​ដែរ​។

 

IV. ការ​រៀប​ចំ​សំ​ណុំ​ឯក​សារ​

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ ធ្វើ​ការ​រៀប​ចំ​សំ​ណុំ​ឯក​សារ​ជូន​សិស្ស​-និ​ស្សិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ និង​ហ្មត់​ចត់​បំ​ផុត​ដូច​ជា​៖

-រៀប​ចំ​បំ​ពេញ​បែប​បទ​ និង​ពាក្យ​សុំ​ចូល​រៀន​

- ស្នើ​សុំ​ឯក​សារ​ពី​សា​កល​វិ​ទ្យា​ល័យ​ឯ​ក្រៅ​ប្រ​ទេស​ ដូច​ជា​ I20លិ​ខិត​បញ្ជាក់​ (Confirmation Letter)​ លិ​ខិត​អនុ​ញ្ញាត​ (Admission Letter)និង​ឯក​សារ​ផ្សេងៗ​ទៀត​

-រៀប​ចំ​បំ​ពេញ​បែប​បទ ​និង​ប្រ​វត្តិ​រូប​សុំ​ទិ​ដ្ឋា​កា​ពី​ស្ថាន​ទូត

- បក​ប្រែឯក​សារ​ជា​ភា​សា​អង់​គ្លេស​ ដូច​ជា​ សំ​បុត្រ​កំ​ណើត​ សៀវ​ភៅ​គ្រួ​សារ​ ឬ​ស្នាក់​នៅ​ សញ្ញា​បត្រ​ និង​ឯក​សារ​ដែល​ពាក់​ព័ន្ធ​ផ្សេងៗ​

- ​​ជូន​សិស្ស​-​និ​ស្សិត​ទៅ​សម្ភា​សន៍​នៅ​ស្ថាន​ទូត

- ​​ជួយ​សម្រប​សម្រួល​ធ្វើ​លិ​ខិត​ឆ្លង​ដែន​ និង​កក់​សំ​បុត្រ​យន្ត​ហោះ

-ជូន​ដំ​ណើរ​ សិស្ស​-​និ​ស្សិត ដែល​បាន​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ឧក​ញ៉ា​ លី ឆេង ចេញ​ពី​ភ្នំ​ពេញ​ទៅ​ដល់​សា​កល​វិ​ទ្យា​ល័យ​ដៃ​គូ ​ដែល​សិស្ស​-​ និ​ស្សិត​ ត្រូវ​ទៅ​បន្ត​ការ​សិក្សា​នៅ​​ក្រៅ​ប្រ​ទេស​ និង​ទាក់​ទង​ដោយ​ផ្ទាល់​ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​​ ដែល​សិស្ស​-​និ​ស្សិត​ត្រូវ​ទៅ​សិក្សា​នៅ​ទី​នោះ​

 

V. ការ​តាម​ដាន​ការ​សិក្សា​របស់​សិស្ស-​និ​ស្សិត​អា​ហា​រូប​ករណ៍

ប៊ែល​ធី​ ទំ​នាក់​ទំ​នង ​អន្តរ​ជាតិ​ នឹង​បន្ត​តាម​ដាន​ការ​សិក្សា​ និង​ការ​រស់​នៅ​របស់​សិស្ស​-​និ​ស្សិត​ ដោយ​សហ​ការ​ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ដែល​សិស្ស​-​និ​ស្សិត​កំ​ពុង​សិក្សា​​ជា​ពិ​សេស​ ថ្នាក់​ដឹក​នាំ​ប៊ែល​ធី​ ក៏​ដូច​ជា​មន្ត្រី​កា​រិ​យា​ល័យ​ ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ នឹង​ជួប​ពិ​ភាក្សា​ផ្ទាល់​ ជាប្រចាំ​ ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃ​សា​កល​វិ​ទ្យា​ល័យ​ជា​ដៃ​គូ ​ដើម្បី​តាម​ដាន​ និង​ប្រ​មូល​ព័ត៌​មាន​ស្តី​ពី​ការ​សិក្សា​របស់​សិស្ស​-​និ​ស្សិត​នៅ​ទី​នោះ​ ព្រម​ទាំង​ធា​នា​ឲ្យ​បាន​នូវ​ប្រ​សិទ្ធ​ភាព​ គុណ​ភាព​អប់​រំ​ខ្ពស់​ជូន​ដល់​សិស្ស​-​និ​ស្សិត​ និង​ផ្តល់​ទំ​នុក​ចិត្ត​ ភាព​កក់​ក្តៅ​ជូន​ដល់​មា​តា​បិ​តា​ អា​ណា​ព្យា​បាល​ របស់​សិស្ស​-​និ​សិ្សត​ផង​ដែរ​


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

លោក​ Vincent Yuan និ​ស្សិត​ឆ្នាំ​ទី​២ ​នៃ​សា​កល​​វិ​ទ្យា​ល័យ​ Toronto ​​ប្រ​ទេស​កា​ណា​ដា​ បាន​ចុះ​កម្ម​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 17 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 76669

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​