ប៊ែលធី ចុះអនុស្សរណៈយោគយល់គ្នា (MoU)
ជាមួយសាកលវិទ្យាល័យ ហ្សូហ្ញុ មកប្រទេសជប៉ុន
នាថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាទី១ ទួលស្លែង មានកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ហ្សូហ្គុ មកពីប្រទេសជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាមួយនឹងប្រតិភូ លោកស្រី Maomi Iwase សាស្រ្តាចារ្យ ផ្នែកច្បាប់អន្តរជាតិ អមដោយលោកស្រី Hiromi Uesugi បុគ្គលិកផ្នែកសម្របសម្រួលនិស្សិតអន្តរជាតិ ដែលជាតំណាងសាកលវិទ្យាល័យ ហ្សូហ្គុ ប្រទេសជប៉ុន។ ការអញ្ជើញមកដល់របស់វត្តមាន គណៈប្រតិភូ សាកលវិទ្យាល័យ ហ្សូហ្គុ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់គណៈគ្រប់គ្រងសាកលវិទ្យាល័យប៊ែលធី បុគ្គលិកប៊ែលធី ទំនាក់ទំនងអន្តរជាតិ និងជាពិសេស ការអនុញ្ញាតឲ្យចូលសួរសុខទុក្ខសំដែងការគោរពចំពោះឯកឧត្តមបណ្ឌិត ក្នុងការិយាល័យរបស់ឯកឧត្តមផ្ទាល់។ ក្រោយពីនោះ គណៈប្រតិភូរបស់សាកលវិទ្យាល័យ ហ្សូហ្គុ ក៏បានអញ្ជើញទៅដល់សាលប្រជុំ ដើម្បីចាប់ផ្តើមកម្មវិធី។ មុននឹងឈានដល់ការចុះហត្ថលេខា លើអនុស្សរណៈ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការរងទី១ បានធ្វើការណែនាំជាទូទៅ និងបានរៀបរាប់អំពីដំណើរការនៃទំនាក់ទំនងរបស់សាកលវិទ្យាល័យទាំងពីរដែលវិវឌ្ឍឈានដល់ការចុះអនុស្សរណៈនេះ ហើយជាកិច្ចចាប់ផ្តើមកម្មវិធី កញ្ញា ទ្រីញ ម៉ូនីកា បានសុំការអនុញ្ញាតធ្វើបទបង្ហាញអំពីព័ត៌មានទូទៅរបស់ ប៊ែលធីគ្រុបជូនគណៈប្រតិភូបានទទួលជ្រាប។ បន្ទាប់មកទៀត លោកស្រី Hiromi Uesugi ក៏បានធ្វើបទបង្ហាញស្តីពីព័ត៌មានទូទៅរបស់សាកលវិទ្យាល័យ ហ្សូហ្គុ ដែលក្នុងការធ្វើបទបង្ហាញដ៏គួរឲ្យចាប់អារម្មណ៍នោះផងដែរ មានការចោទជាសំនួរជាច្រើន ពីសំណាក់ ឯកឧត្តមបណ្ឌិត និងគណៈគ្រប់គ្រង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ បន្ទាប់ពីទទួលជ្រាបច្បាស់ពីគ្នាទៅវិញទៅមក តាមរយៈការធ្វើបទបង្ហាញ និងចោទជាសំនួរនានាមួយចំនួនមក កម្មវិធីក៏បានធ្វើវឌ្ឍនាការ ឈានដល់ការចុះហត្ថលេខាលើលិខិតអនុស្សរណៈនៃការយោគយល់ទៅវិញទៅមក។ ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត និងគណៈប្រតិភូ បានប្រគល់ជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក និងថតរូបទុកជាអនុស្សាវរយ៍។
|
![]() ![]() ![]() ![]() ![]() ![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ
លោក Vincent Yuan និស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យ Toronto ប្រទេសកាណាដា បានចុះកម្មសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។