Skip to Menu Skip to Content Skip to Footer
 

ឯកឧត្ត​មបណ្ឌិត លី ឆេង

ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ភាពជាអ្ន​កដឹកនាំក្នុងការអភិវឌ្ឍវិស័យអប់រំ

ពីសាកលវិទ្យាល័យ ស៊ីនហាន ដ៏ល្បីមួយនៅប្រទេសកូរ៉េខាងត្បូង

(​សេ​អ៊ូល​) ​ នា​ថ្ងៃ​ទី​១៤ ​ខែ​ឧ​ស​ភា ​ឆ្នាំ​២០១៩ ​ឯក​ឧត្តម​បណ្ឌិត លី ឆេង តំ​ណាង​រាស្រ្ត​មណ្ឌល​រាជ​ធា​នី​ភ្នំ​ពេញ និ​ង​ជា​អគ្គ​នា​យក ​ប៊ែល​ធី​ គ្រុប បាន​អញ្ជើញ​ទ​ទួល​សញ្ញា​បត្រ​បណ្ឌិត​កិ​តិ្ត​យស​ភាព​ជា​អ្នក​ដឹក​នាំ​ក្នុង​ការ​អភិ​វឌ្ឍ​វិ​ស័យ​អប់​រំ​ ​ពី​សាក​ល​វិ​ទ្យា​ល័យ​ស៊ីន​ហាន​ (Shinhan University) ដ៏ ល្បី​មួយ​របស់​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​របស់ ​ប៊ែល​ធី​ គ្រុប ​ចំ​នួន ៦៧​រូប ​ផង​ដែរ​

តាម​ការ​បញ្ជាក់​ពី​ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ភិ​បាល​សា​កល​វិ​ទ្យា​ល័យ​ស៊ីន​ហាន​បាន​ឱ្យ​ដឹង​ថា​ ការ​ប្រ​គល់​សញ្ញា​បត្រ​បណ្ឌិត​កិ​ត្តិយ​សនេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ប្រឹ​ក្សា​ភិ​បាល​សា​កល​វិ​ទ្យា​ល័យ​បាន​ពិ​និត្យ​ និង​វាយ​តម្លៃ​យ៉ាង​ល្អិត​ល្អន់ ​ហ្មត់​ចត់ ​លើ​លទ្ធ​ផល​ស្នា​ដៃ​ បទ​ពិ​សោធន៍​ការ​ងារ​ ចំ​ណេះ​ដឹង ​និង​ស​មត្ថ​ភាព​ជំ​នាញ​របស់​ ឯក​ឧ​ត្តម​បណ្ឌិត លី ឆេង ​ដែល​បាន​លះ​បង់​យ៉ាង​ធំ​ធេង ​ដើម្បី​ចូល​រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ការ​អភិ​វឌ្ឍ​ និង​លើក​កម្ពស់​វិ​ស័យ​អប់​រំ​នៅ​កម្ពុជា​ទាំង​ក្នុង​ វិ​ស័យ​សា​ធារណៈ និង ​​​​​ឯក​ជន​ ក្នុង​ទិស​ដៅ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​នៅ​កម្ពុជា​ប្រ​កប​ដោយ​ស​មត្ថ​ភាព ​សីល​ធម៌ ​និង​គុណ​ធម៌​ខ្ពស់​ និង​មាន​ការ​ទ​ទួល​ស្គាល់​ទាំង​ថ្នាក់​ជាតិ ​និង​អន្តរ​ជាតិ​។

ក្នុង​ឱ​កាស​ដ៏​ឧត្តុង្គ​ឧ​ត្តម​នោះ ​ឯក​ឧត្តម​បណ្ឌិត​ លី ឆេង បាន​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ក្រុម​ប្រឹ​ក្សា​ភិ​បាល​សា​កល​វិ​ទ្យា​ល័យ ​ជា​ពិ​សេស ​ឯក​ឧត្តម​បណ្ឌិត​ Suh Gab-wonសា​កល​វិ​ទ្យា​ធិ​ការ​ សា​កល​វិ​ទ្យា​ល័យ​ស៊ីន​ហាន​ ដែល​បាន​សម្រេច​ផ្តល់​នូវ​សញ្ញា​បត្រ​បណ្ឌិត​កិ​ត្តិ​យស​ភាព​ជា​អ្នក​ដឹក​នាំ​ក្នុង​ការ​អភិ​វឌ្ឍ​វិ​ស័យ​អប់​រំ​នេះ​ជូន​ដល់​ឯក​ឧត្តម​។ ឯក​ឧត្តម​បណ្ឌិត​ បាន​មាន​ប្រ​សាសន៍​ថា​ ការ​ទ​ទួល​បាន​សញ្ញា​បត្រ​បណ្ឌិត​កិ​ត្តិ​យស​នា​ពេល​នេះ​ គឺ​មិន​ត្រឹម​តែ​ជា​ការ​ទ​ទួល​ស្គាល់​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ឯក​ឧត្តម​តែ​ម្នាក់​ប៉ុ​ណ្ណោះ​ទេ ​ប៉ុន្តែ​ជា​ការ​ទ​ទួល​ស្គាល់​ផង​ដែរ​នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់ ​ថ្នាក់​ដឹក​នាំ ​បុគ្គ​លិក ​សា​ស្រា្ត​ចារ្យ​ លោក​គ្រូ​-​អ្នក​គ្រូ​គ្រប់​រូប​របស់​ប៊ែល​ធី គ្រុប ​ដែល​បាន​យក​អស់​កម្លាំង​កាយ​ចិត្ត​ខិត​ខំ​បំ​ពេញ​ការ​ងារ​តាម តួ​នា​ទី​រៀងៗ​ខ្លួន​ ប្រ​កប​ដោយ​ការ​ទ​ទួល​ខុស​ត្រូវ​ខ្ពស់​នា​ពេល​កន្លង​មក​។ ជា​ពិ​សេស ​ការ​ផ្តល់​កម្លាំង​ចិត្ត​ និង​ការ​គាំ​ទ្រ ជា​និច្ច​ពី ​ឧ​​ត្តម​ភ​រិ​យា កូនៗ ​និង​ចៅៗ ​ជា​ទី​ស្រ​ឡាញ់ ​ព្រម​ទាំង​ក្រុម​គ្រួ​សារ​ទាំង​មូល​ របស់​ឯក​ឧត្តម​។

ឯក​ឧត្តម​បណ្ឌិត​ បាន​បញ្ជាក់​បន្ថែម​ថា ​ស​មិ​ទ្ធិ​ផល​ និង​កិ​ត្តិ​យស​ដ៏​ឧត្តុង្គ​ឧត្តម​ដែល​ ឯក​ឧ​ត្តម​ទ​ទួល​បាន​នា​ពេល​នេះ ​គឺ​ដោយ​មាន​គោល​ន​យោ​បាយ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​រដ្ឋា​ភិ​បាល​ដែល​មាន​ សម្តេច​អគ្គ​ម​ហា​សេ​នាបតី​តេ​ជោ​ ហ៊ុន សែន ​នា​យក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ បាន​ដឹក​នាំ​ប្រ​ទេស​ជាតិ​ប្រ​កប​ដោយ​សុខ​សន្តិ​ភាព ​ស្ថិរ​ភាព ​និង​ការ​អ​ភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ ​និង​បាន​ដាក់ចេញ​នូវ​យុទ្ធ​សាស្រ្ត​ចតុ​កោណ​ ដោយ​ចាត់​ទុក​វិ​ស័យអប់​រំ ​ជា​វិ​ស័យអា​ទិ​ភាព​ខ្ពស់​បំ​ផុត​ក្នុង​ចំ​ណោម​វិ​ស័យ​អា​ទិ​ភាពសំ​ខាន់​ផ្សេងៗ​ទៀត​ ដែល​មាន​ចែង​ក្នុង​កម្ម​វិ​ធី​ន​យោ​បាយ​របស់រាជ​រដ្ឋាភិ​បាល​។ រាជ​រដ្ឋា​ភិ​បាល​បាន​បើក​ទូ​លាយ ​និង​លើក​​ទឹក​ចិត្ត​ដល់​គ្រឹះ​ស្ថាន​សិក្សា​ទាំង​សា​ធារណៈ ​និង​ឯក​ជន​ ដើម្បី​ធ្វើ​ការ​ប្រ​កួត​ប្រ​ជែង​បែប​ទី​ផ្សារ​សេ​រី​ និង​ធា​នា​នូវ​គុណ​ភាព​អប់​រំជូន​អ្នក​សិក្សា​ទាំង​អស់ ​ព្រម​ទាំង​ ធា​នា​នូវ​និរន្ត​ភាព​របស់​ស្ថា​ប័ន​នី​មួយៗ​ផង​ដែរ​។ ទន្ទឹម​គ្នា​នេះ ​ក្រ​សួង​អប់​រំ ​យុវ​ជន ​និង​កី​ឡា ​តែង​តែ​ជួយ​ជ្រោម​ជ្រែង​ និង​ផ្តល់​ឱ​កាស​ឱ្យ​គ្រឹះ​ស្ថាន​សិក្សា​ឯក​ជន​ទាំង​អស់​ ធ្វើ​ការ​បណ្តុះ​បណ្តាល​តាម​កម្ម​វិ​ធី​ផ្សេងៗ​គ្នា​ ក្នុង​គោល​ដៅ​ពង្រឹង​គុណ​ភាព​អប់​រំ​នៅ​តាម​ស្ថា​ប័ន​ឯក​ជន​ឱ្យ​បាន​ល្អ​ប្រ​សើរ​ និង​មាន​និ​រន្ត​ភាព​ទៅ​ថ្ងៃ​អ​នា​គត​។









_______________________________________________________________________

ព្រឹត្តិការណ៍សំខាន់ៗ

09/01/2020:ប៊ែលធី គ្រុប រៀបចំសន្និបាត សរុបការងារឆ្នាំ ២០១៩ និងទិសដៅឆ្នាំ ២០២០ 05/12/2019:ពិធី​ចុះ​ហត្ថ​ លេ​ខា​លើ​អនុ​ស្ស​រណៈជាមួយ ​សា​កល​វិ​ទ្យា​ល័យ ​ហ្សូ​ហ្គុ ​ប្រ​ទេស​ជប៉ុន​
26/11/2019:ប៊ែលធី MoU សាលាគ្រប់គ្រង សណ្ឋាគារអន្តរជាតិ ប៉ាស៊ីហ្វិក ប្រទេសញូ ហ្សេឡែន 16/11/2019:MoU រវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង World Skills Academy នៅប្រទេសម៉ាឡេស៊ី
26/06/2019:ប៊ែលធី MoU ជាមួយ British Council ក្រភពអង់គ្លេសបើកមជ្ឈ មណ្ឌលប្រឡង តេស្តអន្តរ ជាតិ IELTS នៅកម្ពុជា 17/06/2019:ពិធី(MoU)សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សាកលវិទ្យាល័យ MAHSA ប្រទេសម៉ាឡស៊ី
26/04/2019:សន្និសីទដៃគូ អន្តរជាតិឆ្នាំ ២០១៩ 12/04/2019:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ នៅកោះពេជ្រ
09/04/2019:សន្និ​សីទ​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​ការ​ អន្តរ​ជាតិ ​ប៊ែល​ធី ​ឆ្នាំ​២០១៩ ​រៀប​ចំ​ឡើង​ដោយ​សា​កល​វិទ្យា​ 23/03/2019:​ដឹក​នាំ​សិស្ស​សា​លា ​ប៊ែល​ធី​ ០៥​រូប​ ទៅ​ចូល​រួម​កម្ម​វិ​ធី​បោះ​ជំ​រំ​អន្តរ​ជាតិ នៅប្រទេសថៃ
31/12/2018:សិស្ស​ប៊ែល​ធី​និ​ទ្ទេស​A ​០៦​រូប ​ទ​ទួល​បាន​អាហា​រូប​ករណ៍​ឧក​ញ៉ា ​លី​ ឆេង​ ទៅ​សិក្សា​នៅ USA 26/12/2018:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារឆ្នាំ ២០១៨ និងលើកទិស ដៅការងារឆ្នាំ២០១៩
10/11/2018:ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​ដឹក​នាំសិស្ស​ចំ​នួន ​០៩​រូប ទៅ​​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា ​ស​ហ 16/05/2018:កម្មវិធីផ្លាស់ ប្តូរនិសិ្សត និងទស្សន កិច្ចជាផ្លូវការ​របស់គណៈ ប្រតិភូថៃ មកពីសាកល វិទ្យាល័យ បាំងកក
01/05/2018:​ទំ​នាក់​ទំ​នង ដឹក​នាំ​សិស្ស​សា​លា ​ប៊ែល​ធី​ ចំ​នួន​ ០៧​រូប ​ចូល​រួម​កម្ម​វិ​ធី Discovery Trip នៅថៃ 12/04/2018:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក ជិត ២,៥០០នាក់ បុណ្យចូល ឆ្នាំខ្មែរ នៅកោះពេជ្រ
18/03/2018:បុគ្គលិក ប៊ែលធី ចំនួន ៥១៨នាក់ ទទួលបណ័្ណ ផ្នែកថែទាំ សុខភាពពី ប.ស.ស 26/12/2017:ប៊ែល​ធី ​គ្រុប​ រៀប​ចំ​សន្និ​បាត​បូក​សរុប​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ ឆ្នាំ​២០១៨
15/07/2017:ចុះអនុស្ស រណៈយោគយល់គ្នា (MOU) ជាមួយសហព័ន្ធ សន្តិភាព សកល-កម្ពុជា (UPF-Cambodia) 21/06/2017:ប៊ែល​ធី ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU) ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ Canada West នៃ​..
05/05/2017:ប៊ែល​ធី​គ្រុប​ ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​ រង​ពី​ក្រុម​ហ៊ុន​ហ្វត​តេ​ជូន​បុគ្គ​លិក 12/04/2017:ប៊ែលធី គ្រុប ប្រារព្ធពិធីជប់ លៀងជូនបុគ្គលិក
09/01/2017:ឯក​ឧ​ត្តម​ លី ​ឆេង​ បាន​ទ​ទួល​សា្វ​គមន៍​លោក​សា​ស្ត្រា​ចារ្យ​បណ្ឌិត​ ស៊ី ​ហ្សាង​ហ្គួ​.. 27/12/2016:ប៊ែល​ធី ​គ្រុប ​រៀប​ចំ​សន្និ​បាត​បូក​ស​រុប​ការ​ងារ​ឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំថ្មី
20/12/2016:ប៊ែល​ធី​ ទទួល​ស្វា​គមន៍​ដំ​ណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រ​តិ​ភូ ​និង​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​... 09/12/2016:ឯក​ឧ​ត្តម​ លី ​ឆេង បាន​ដឹក​នាំ​គណៈ​ប្រ​តិ​ភូ ​និង​អញ្ជើញ​ចូល​រួម​ជា​គណៈ​អ​ធិប​តី​ក្នុង​សន្និ​បាត...
22/11/2016:ពិ​ធីចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ASSUMPTION ​នៃ​ប្រ​ទេស​ថៃ 30/10/2016:ឯកឧត្តម លី ឆេង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹក នាំប៊ែលធី ដង្ហែអង្គកឋិន ទានទៅវត្តចំការខ្សាច់...
23/10/2016:ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្ស​អាហារូប ករណ៍ឧកញ៉ា លី ឆេង ១១រូបទៅសិក្សានៅសិង្ហបុរី 14/10/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ Fukui នៅប្រទេសជប៉ុន
05/09/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ នៅប្រទេសថៃ 29/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ បាងកក នៅប្រទេសថៃ
27/07/2016:ប៊ែលធីអន្តរ ជាតិបានចុះអនុស្ស រណៈយោគយល់គ្នា ជាមួយ សាកលវិទ្យា ល័យ នៅប្រទេសថៃ 24/07/2016:សាកលវិ ទ្យាល័យប៊ែលធី អន្តរ ជាតិ បានចុះអនុស្ស រណៈយោគយល់គ្នាជា មួយសាកលវិទ្យាល័យ SUNY Korea ប្រទេសកូរ៉េ
09/05/2016:សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ បានចុះអនុស្សា រណៈយោគយល់គ្នា ជាមួយសាកលវិទ្យាល័យ Guilin​ Uni 04/05/2016:សាកល វិទ្យាល័យ ប៊ែលធី បាន ចុះអនុស្សារណៈ យោគ យល់គ្នា ជាមួយ សាកលវិទ្យា ល័យ
25/04/2016:សាកលវិ ទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំ ប្រតិភូចូលរួម ពិពណ៌ អប់រំ និងចុះហត្ថលេខា​ MoU ចិន-គួយចូវ 12/04/2016:ប៊ែលធី គ្រុប រៀបចំពិធីជប់ លៀងជួបជុំបុគ្គលិក ក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅមជ្ឈមណ្ឌ
04/04/2016:សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះហត្ថលេខា លើអនុស្សរណៈ យោគយល់(MOU) ជាមួយ នឹងសាកលវិទ្យាល័យ HOSEI 07/03/2016:ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុប ការងារ ឆ្នាំ២០១៥ និងលើក ទិសដៅការងារ...
11/12/2015:អបអរសា ទរ លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប​ ទទួលពានរង្វាន់ សហគ្រិនវ័យក្មេង 10/12/2015:ឯកឧត្តម លី ឆេង ចូលរួមកម្មវិធី ចែកសញ្ញាបត្រដល់ និស្សិត វិទ្យាស្ថាន EASB ​សឹង្ហបុរី
26/10/2015:ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូន សិស្ស ១៧នាក់ ទៅ សិក្សានៅក្រៅ... 18/09/2015:ឯក​ឧ​ត្តម​ លី ​ឆេង​ អគ្គ​នា​យក ​ប៊ែល​ធី​គ្រុប​ និង​ជា​សា​កល​វិ​ទ្យា​ធិ​ការ​សា​កល​វិ​
12/06/2015:បុគ្គលិក ប៊ែលធី គ្រុប ចំនួន២៥៥ នាក់ បានធ្វើការ បរិច្ចាកឈាមជួនមជ្ឈ មណ្ឌល ជាតិផ្តល់ឈាម 22/01/2015:ពិធីចុះហត្ថ​​ លេខាលើអនុស្សរណៈ យោគយល់(MOU) រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ...
20/01/2015:ប៊ែលធី សហការរៀបចំពិ ព័រណ៍អប់រំជាមួយ សាកលវិទ្យា ល័យ ចំនួន ២៣ មកពី... 10/01/2015:សន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកផែនការឆ្នាំថ្មី (២០១៤-២០១៥)
08/10/2014:សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​បាន​បញ្ជូន​សិស្ស​ ១៣​នាក់​ទៅ​សិក្សា​នៅ​សិង្ហ​បុ​រី​ 16/08/2014:ឯកអគ្គរាជ ទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជាជួប សំ ណេះសំណាលជាមួយ អតីតនិស្សិតរៀនចក្រភពអង់គ្លេស
06/05/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងវិទ្យាស្ថាន​ East ... 22/04/2014:ពិធីចុះហត្ថ លេខាលើអនុស្សរណៈ យោគយល់ (MOU) រវាង សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ ...
26/09/2012:ប៊ែល​ធី​ គ្រុប​ ទទួល​បាន​ពាន​រង្វាន់​ជា​អង្គ​ភាព​ឆ្នើម​ពី​អា​ស៊ាន​ 07/07/2012:ឯក​ឧត្តម​ លី ឆេង​ ត្រូវ​បាន​តែង​តាំង​ជា​ សមា​ជិក​គណៈ​កម្មា​ធិការ​ប្រឹ​ក្សា​យោ​បល់​ របស់​អង្គការ​ IYF
12/05/2012:វិទ្យាស្ថាន​ ប៊ែលធី​​ បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ អោយ​បើក​មជ្ឈ​មណ្ឌល​តេស្ត​អន្តរ​ជាតិ​ IELTS​ Test​ 28/04/2012:ប៊ែលធី​គ្រុប​ ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរ​ជាតិ​
06/10/2011:ពិធី​ចុះ​ហត្ថលេខា​ MOU​ ជា​មួយ​នឹង​មហា​វិទ្យាល័យ​ Cambridge Tutors College ​នៃ​ចក្រ​ភព​អង់គ្លេស​ 21/04/2011:ពិធី​ចុះ​ហត្ថ​លេ​ខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ​មួយ​នឹង​សាកល​វិទ្យាល័យ​ KUALA​ LUMPUR​
23/03/2011:គណៈ​ប្រតិភូ​នៃ​វិទ្យាស្ថាន​ ប៊ែលធី​ អន្តរជាតិ​ បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ ចក្រភព​អង់គ្លេស​ 21/02/2011:ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​យោគ​យល់​(MOU)​ ជា​មួយ​នឹង​សាកល​វិទ្យាល័យ​ York Saint John
09/12/2009:​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​អប់រំ​នៃ​ប្រទេស​ម៉ាឡេស៊ី​​

14/11/2009:ពិធី​ចុះ​ហត្ថ​លេខា​នៃ​ការ​បើក​ដំ​ណើរ​ការ​មជ្ឈ​មណ្ឌល​ប្រឡង ICDL និង Password
05/11/2009:លទ្ធ​ផល​នៃ​ដំណើរ​ទស្សនៈ​កិច្ច​សិក្សា​របស់​វិទ្យា​ស្ថាន ប៊ែល​ធី អន្តរ​ជាតិ នៅ​ប្រទេស​អង់​គ្លេស  


ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​បញ្ជូន​ សិស្ស​ប្រ​ឡង​ជាប់​អា​ហា​រូប​ករណ៍​ ឧក​ញ៉ា​ លី​ ឆេង​ ចំ​នួន​ ១៣​នាក់​ទៅ​សិក្សា​ថ្នាក់​បរិ​ញ្ញា​បត្រ​ នៅ​វិ​ទ្យា​ស្ថាន​EASB ​នៃ​ប្រ​ទេស​សិង្ហ​បុ​រី

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែលធី​អន្តរ​ជាតិ​ ទៅ​វ៉ា​ស៊ីង​តោន ​សហ​រដ្ឋ​អា​មេ​រិក

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​រៀប​ចំ​ដំ​ណើរ​ទស្សន​កិច្ច​សិក្សា​សិស្ស​សា​លា​ប៊ែល​ធី​អន្តរ​ជាតិ​ សា​កល​វិ​ទ្យា​ល័យ​បាំង​កក​ ប្រ​ទេស​ថៃ

លោក​ Vincent Yuan និ​ស្សិត​ឆ្នាំ​ទី​២ ​នៃ​សា​កល​​វិ​ទ្យា​ល័យ​ Toronto ​​ប្រ​ទេស​កា​ណា​ដា​ បាន​ចុះ​កម្ម​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ប៊ែល​ធី ​អន្តរ​ជាតិ​។

Flag Counter






 

អ្នកបើកមើលវិបសាយ​

យើងមាន ភ្ញៀវ 10 នាក់
កំពុងបើកមើល

ចំនួនអ្នកមើល 76675

ប៊ែលធី​ ទំនាក់ទំនង អន្តរជាតិ គឺជាភ្នាក់ងា បញ្ចូនសិស្សទៅសិក្សានៅក្រៅប្រទេស។​ ក្រុមហ៊ុន​ របស់យើងខ្ញុំផ្តល់នូវការ ព្រឹក្សាយោបល់ សំរាប់​សិស្ស-និស្សិតដែលសិក្សានៅក្នុង​ស្រុក ហើយ​មាន​បំណងចង់​ទៅ​សិក្សា​ ធ្វើការ ឬរស់​នៅប្រទេសផ្សេងទៀត​។ យើង​រង់​ចាំជួយ​អ្នក​ នូវ​អ្វីដែល​អ្នកធ្វើ​ និង​ចង់​បាន​នាពេលអនាគត។​