ការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ
បានដឹកនាំសិស្សសាលា ប៊ែលធី អន្តរជាតិ ទៅប្រទេសថៃ
នាថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៩ ការិយាល័យ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានដឹកនាំសិស្សសាលា ប៊ែលធី អន្តរជាតិ ចំនួន ០៥រូប ទៅចូលរួមកម្មវិធីបោះជំរំអន្តរជាតិដែលបានប្រព្រឹត្តឡើងនៅខេត្ត Phetchaburi ព្រះរាជាណាចក្រថៃ។ កម្មវិធីនេះ ផ្តោតសំខាន់លើការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យរស់នៅប្រកបដោយឯករាជ្យភាព ពោលគឺមានភាពក្លាហានក្នុងការសាកល្បងអ្វីដែលថ្មី និង ចេះសម្របខ្លួននឹងមជ្ឈដ្ឋានសង្គម ព្រមទាំងការផ្លាស់ប្តូរនូវបទពិសោធន៍ ប្រពៃណី ទំនៀមទំលាប់ និងវប្បធម៌រវាងគ្នា និងគ្នាផងដែរ។ បន្ថែមពីលើនេះទៅទៀត កម្មវិធីនេះគឺ រៀបចំដោយសាកលវិទ្យាល័យ សភាពាណិជ្ជកម្មថៃ ដែលជាគ្រឹះស្ថានដៃគូរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
|
![]() ![]() |
![]() |
![]() |
![]() |
![]() |
_______________________________________________________________________
ព្រឹត្តិការណ៍សំខាន់ៗ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំ ដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ ទៅវ៉ាស៊ីងតោន សហរដ្ឋអាមេរិក
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សាសិស្សសាលាប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យបាំងកក ប្រទេសថៃ
លោក Vincent Yuan និស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យ Toronto ប្រទេសកាណាដា បានចុះកម្មសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។